17Jul/24

កម្មវិធីផ្សាយ ថ្ងៃពុធ 17.07.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទសាឡិមពិនហ៊ូម៉ាម។
អ្នកមូស្លីមត្រូវមានសីលធម៌ល្អជាមួយនឹងមនុស្សគ្រប់រូបរួម
ទាំង​សត្វចិញ្ចឹម​និងបរិដ្ឋានជុំវិញខ្លួន។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
កំណើតនគរខ្មែរ ផ្អែកលើរឿងព្រេង វគ្គទី ๔ សម្ដែងដោយលោក
សាស្ត្រាចារ្យនរវិទូអាំងជូលាន។​
និមិត្តរូបនៃការកូរសមុទ្រទឹកដោះ​ក្នុង​វប្បធម៌ខ្មែរអង្គរ​និង​របស់
សាសនាហ៊ិនឌូ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទភ្លេងប្រភេទ Medley គឺបទដែលមានរួមច្រើនបទ
ច្រៀងដោយ​ លោកពែរមី។
๔–«នាទីសុខភាពយើង» 
វិធីពង្រាបថង់ក្រោមភ្នែក «Bags Under Eyes» ។
๕–«នាទីពីនេះពីនោះ»
ត្រាំទៅបង្ហាញខ្លួននៅក្នុងមហាសន្និបាតបក្សឯក្រុង Milwaukee, WI ។
ក្នុងគំនូសរង្វង់ក្រហមលើរូបថតគេអាចមើលឃើញគ្រាប់កាំភ្លើង
ដែលហោះបុកខុសក្បាលត្រាំតែបន្តិចប៉ុណ្ណោះ​។
ដីខ្មែរដែលយួនប្លន់យកដោយមានបារាំងជាអ្នកប្រគល់ឱ្យ។
ខ្មែរក្រោមត្រូវក្រោកឡើងទាមទារទឹកដីរបស់ខ្លួនពីយួនមកវិញ
តាមរយៈអង្គការសហប្រជាជាតិ!
16Jul/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.07.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๓๐ ជាវគ្គបញ្ចប់ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๘ ​។
កាលពីថ្ងៃ ๒ធ្នូ ๑๙๗๘ក្នុងតំបន់ដែលយួនរំដោះនៅស្រុកស្នួល
ខេត្តក្រចេះ​ យួនបានចាប់ច្របាច់បញ្ចូលគ្នានូវ​អតីតខ្មែរក្រហម
​๖ នាក់ដែលមានហេង​សំរិនជាប្រធាន អតីតខ្មែរឥស្សរៈលំអៀង
យួន ๔ នាក់ បញ្ញវ័នទីក្រុង ๓ នាក់ និងលោកសង្ឃ ๑ អង្គ​បង្កើត
ជា​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាឡើងជាឡប់ឡែបិទបាំងអំពើ
ឈ្លានពានកម្ពុជារបស់ពួកវា។​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងបទថ្មីបែប​ Classic Rock លាយទំរង់មហោរី
ជាមួយក្រុម​ Coconut ច្រៀងដោយកងពិសិទ្ធ និងអ្នកនាង
ពេជ្រ ចរិយា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។​​
សាឡុតសឬប៉ុលពតបានប្ដូរឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា
មកជាបក្សកុម្មុយនីស្តកម្ពុជាវិញនៅខែកញ្ញា ๑๙๖๖ ក្រោយបាន
ទៅជួបម៉ៅសេទុងនៅប៉េកាំង។
๕–«នាទីពីនេះពី័នោះ» 
ត្រាំបានជ្រើសយកលោក J.D. Vance សមាជិកព្រឹទ្ធសភាពីរដ្ឋ​
អូហៃយោធ្វើជាអនុប្រធានាធិបតី។
ត្រាំរួចពីបណ្ដឹងរឿងយកឯកសារសម្ងាត់ចេញពីវិមានស​ដោយ
ចៅក្រម Cannon ទាត់ចោលបណ្ដឹងនេះពីបទថា Jack Smith
ត្រូវតែងតាំងទាំងបំពានរដ្ឋធម្មនុញ្ញ ៕
15Jul/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.07.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសូមបន្តការបកស្រាយភាសាខ្មែរ
ដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๑ វគ្គ ក_អនុវគ្គ_3 ។
๒–«នាទីប្រលោមលោក»
សូមជូនវគ្គទី ๒ នៃរឿង «ចំតិតឥតអាសូរ»​ និពន្ធដោយលោក
សុទ្ធប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាសម្ដែងក្ដីឈឺចាប់ព្រោះស្នេហា
មិនសមប្រកបឈ្មោះ «គេមានថ្មីតាំងពីមិនទាន់បែកពីខ្ញុំ»
ច្រៀងដោយកញ្ញានួន​បូលក្ខ។
๕–«នាទីសុខភាពយើង» 
ត្រូវធ្វើយ៉ាងណាទើបអាយុយឺននៅបានយូរដល់​ ๑๐๐ ឆ្នាំ?
๖–«នាទីពីនេះពីនោះ» 
ក្រោយត្រូវបាញ់នៅ Butler, PA ភ្លាមត្រាំក៏ធ្វើដំណើរមកចូល
រួមប្រជំុបក្សនៅ Milwaukee, WI ។
14Jul/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.07.2024

๑–«បទសម្ភាសន៍សំបូរិន្ទ-កេងវ៉ាន់សាក់»​ ស្តីពីខ្មែរក្រហម
សាកសួរលោកសាស្ត្រាចារ្យអំពីទំនាក់ទំនងរបស់លោកជាមួយ
ពួកខ្មែរក្រហម​ម៉ាក​-ឡេនីននិយមនៅប្រទេសបារាំង។ វគ្គទី ๑ ។
๒–«នាទីនិទានចិនរឿង សាមកុក» វគ្គទី ๕๒
Zhang Fei មេប្រមឹកនាំឲ្យខូចការ​បាត់បង់ក្រុង Xuzhou និង
ភរិយារបស់​ Liu Bei ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Amazing Grace» របស់ John Newton ๒๕๐ ឆ្នាំ
មកហើយ អរគុណព្រះដែលជួយ Trump ឱ្យរួចពីស្លាប់ដោយ
គ្រាប់របស់ខ្មាន់កាំភ្លើង។
๕–«នាទីពីនេះពីនោះ» 
Trump រួចពីស្លាប់ដោយគ្រាប់ខ្មាន់កាំភ្លើងគ្រាន់តែចោះត្រចៀកលោក៕
13Jul/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 13.07.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
๒–«នាទីនិទានចិន» រឿង «សាមកុក» វគ្គទី ๕๑
ក្រោយជ័យជំនះ ឆៅ ឆៅ​បានត្រូវតម្លើងយសស័ក្តិជាមហាឧប
រាជ​ហើយចាប់ផ្ដើមងាកមករករឿង​លិវ​ប៉ី​ដោយប្រើល្បិច ​«ខ្លា​
ដណ្ដើមសាច់» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«នាទីសុខភាពយើង»​ស្តីពីការបាត់បង់ការចងចាំ
ការពារកុំឲ្យពូកែភ្លេចត្រូវលេងកីឡា និងហ្វឹកហាត់ប្រាជ្ញាជានិច្ច។
๕–«នាទីពីនេះពីនោះ»
12Jul/24

កម្មវិធីផ្សាយថ្ងៃសុក្រ 12.07.24

ស្ដាប់ធម៌រឿង «បាបច្រើនជួបទុក្ខច្រើន» សម្ដែងដោយព្រះតេជ
គុណជួន​កក្កដា។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๖๑ ៖ ខ្មែរស្អប់យួនព្រោះយួនវាជួជាតិសម្លាប់​ខ្មែរហើយបង្កើត
ពួកខ្មែរក្រហមសម្រាប់សម្លាប់ខ្មែរថែមទៀត។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអាមេរិកាំង ๑ បទឈ្មោះ «Perfect​» តែងនិង
ច្រៀងដោយ Ed Sheeran ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๓๓ ៖ ការប្ដូរឈ្មោះពីបក្សពលករ​មកជាបក្សកុម្មុយនីស្ត
កម្ពុជា។
๕–«នាទីពីនេះពីនោះ»
11Jul/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.07.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អនុស្សាវរីយ៍ភ្នំសំពៅ ខេត្តបាត់ដំបង។
๒–«នាទីសៀវភៅប្រលោមលោក
សូមជូនជំពូកទី ๑ នៃរឿង «ចំតិតឥតអាសូរ»​ និពន្ធដោយលោក
សុទ្ធប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទកន្ទ្រឹមបូរាណឈ្មោះ «នាងល្អ»​។
«នាទីពីនេះពីនោះ» 
ក្នុងរដ្ឋធម្មនុញ្ញអាមេរិកជា​សាធារណរដ្ឋ មិនមែនប្រជាធិបតេយ្យទេ!
10Jul/24

កម្មវិធីផ្សាយ ថ្ងៃពុធ 10.07.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទសាឡិមពិនហ៊ូម៉ាម។
អ្នកមូស្លីមធ្វើការទំនាក់ទំនងដោយសីលធម៌ល្អជាមួយនឹងមនុស្ស
គ្រប់រូបបើទោះវីជាជាតិសាសន៍ឬសាសនាខុសគ្នាក៏ដោយ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
កំណើតនគរខ្មែរ ផ្អែកលើរឿងព្រេង វគ្គទី ๓ សម្ដែងដោយលោក
សាស្ត្រាចារ្យនរវិទូអាំងជូលាន។​
ស្ដេចភុជង្គនាគព្រួសទឹកពង្រីងទឹកសមុទ្រពង្រីកផែនដីឱ្យព្រះនាង
នាគនិងព្រះថោងសាងនគរគោកធ្លករស់នៅ។
ព្រះថោងតោងស្បៃនាងនាគទៅសុំកូនពីស្ដេចភុជង្គនាគនៅនគរ
បាតាល។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះថោងតោងស្បៃនាងនាគប្រគំនិងច្រៀងដោយ
អ្នកចម្រៀងអនាមិក។
๔–«នាទីសុខភាពយើង» 
សូមជូនសេចក្ដីអថិប្បាយអំពីមូលហេតុដែលបង្កឱ្យមានស្លេស្ម​
នៅក្នុងបំពង់​ក​និងវិធីព្យាបាលឆ្លើយតបទៅនឹងសំនួររបស់
លោករិនសុក្រឹតនៃMJQTVដោយលោកវេជ្ជបណ្ឌិតគួចម៉េងលី។
๕–«នាទីពីនេះពីនោះ»
ខ្មែរលើខ្មែរក្រោមគួរតែក្រោកឡើងទាមទារទឹកដីកម្ពុជាក្រោម​
ពីយួន​និងបារាំងមកវិញ ព្រោះបារាំងល្ងីល្ងើលួចប្រគល់កូសាំងស៊ីន
ឲ្យស្ដេចបាវដាយ។ នៅមិនទាន់ហួសពេលទេ បងប្អូន។​​ យកល្អ
ត្រូវបណ្ដេញពួកអាកញ្ជះយួននៅភ្នំពេញចេញពីអំណាចឱ្យបានសិន។
09Jul/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.07.2024

«នាទីពិភាក្សាតុមូល» សូមជូនវគ្គបញ្ចប់នៃកិច្ចសន្ទនារវាង
លោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ី​នៅប្រទេសបែល
ហ្ស៊ិក និងលោកប៊ុនឆននៅប្រទេសហុល្លង់ស្ដីពីភាពពុំមែនជា
នីតិរដ្ឋនៃនគររំដួលក្រោមអំណាចផ្ដាច់ការរបស់ហ៊ុនសែននិង
បក្ខពួក។
๒–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๙ ។
๓–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๗ ​។
នៅថ្ងៃ ๑๒ តុលា ๑๙๗๘ យួ​នបានពង្រាយទ័ពជាច្រើនកងពលធំ
តាមបណ្ដោយព្រំដែនខ្មែរក្នុងខេត្តដាឡាត់ ​តៃនិញ និងអានយ៉ាង។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ច្រៀងដោយម្ចាស់បទភ្លេង Rema និងកញ្ញា
Selena Gomez ឈ្មោះ «Calm Down»​។
๕«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។​​
វគ្គទី ๓๒ ៖​​និស្សិតខ្មែរ​មានសាឡុតសជាអាទិ៍ចូលរួមចលនាម៉ាក​
និយមនៅប្រទេសបារាំងក្នុងទសវត្សឆ្នាំ ๑๙๕๐ ។
๖–«នាទីពីនេះពី័នោះ» 
អាចមានកិច្ចចរចាឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើ
អ៊ុយក្រែនព្រមតាមលក្ខខណ្ឌរបស់ពូទិន។
ត្រាំអះអាងថាអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានភ្លាមបើ
ឈ្នះឆ្នោតបានជាប្រធានាធិបតីម្ដងទៀត។
តំណាងរាស្ត្រ Comer​នៃបក្សសាធារណរដ្ឋ​កំពុងតាមជីករកភស្តុ
តាងនៃអំពើពុករលួយរបស់គ្រួសារបៃដឹន។
ចលនាជាតិដើម្បីខ្មែរក្រោមឯករាជ្យ និងគម្រោងទារខេត្តខ្មែរ
ទាំង ๒๑​ពីយួនមកវិញ ដោយបារាំងត្រូវទទួលខុសព្រោះបាន
ប្រគល់កម្ពុជាក្រោមទៅឱ្យយួនកាលពីថ្ងៃទី ๔ មិថុនា ๑๙๔๙ ។
ស្ដេចយួនបាវដាយញញឹមបិទមាត់មិនជិតពេលផឹកឆ្លងបានដី
កម្ពុជាក្រោមពីបារាំងជាមួយ​ឧត្តមសេនីយ៍ Marcel Carpentier,
commandant-en-chef នៃកងទ័ពបារាំងនៅចុងបូព៌ា​កាលពីថ្ងៃទី
๘ ខែធ្នូ ឆ្នាំ ๑๙๕๐៕
08Jul/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.07.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសូមបន្តការបកស្រាយភាសាខ្មែរ
ដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๑ វគ្គ ក_អនុវគ្គ_2 ។
«នាទីពិភាក្សាតុមូល» ដឹកនាំដោយលោកថាច់ពីយ៉ាពីក្រុង
ប៉ារីស​ចូលរួមដោយលោកណនហ៊ី​នៅប្រទេសបែលហ្ស៊ិក និង
លោកប៊ុនឆននៅប្រទេសហុល្លង់ស្ដីពីបញ្ជារបស់ហ៊ុនសែនឱ្យ
កម្ទេចខ្មែរណាដែលមិនចូល​ CPP។
๓–«នាទីប្រលោមលោក»
សូមជូនវគ្គទី ๙ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាជាតិដែលបានក្លាយទៅជាចម្រៀងប្រចាំ
ជាតិគុយបាទៅហើយឈ្មោះ «Guantanamera» ដែលប្រែថា នារីពី
ភូមិ Guantanamo ច្រៀងនិងប្រគំតន្ត្រីដោយជនជាតិគុយបាជាង
๗๕ នាក់រស់នៅតាមប្រទេសនានា។
๕–«នាទីសុខភាពយើង» 
រូបមន្តផ្ដាច់ស្លេស្ម៖ ទឹកក្ដៅមួយកែវ ម្សៅខ្ទួឹមស​និងខ្ញីម្យ៉ាងកន្លះ
ស្លាបព្រាកាហ្វេ ក្រូចឆ្មារកន្លះផ្លែ និង​ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ។
វិធីខ្ពុរមាត់បំបាត់ស្លេស្ម។
๖–«នាទីពីនេះពីនោះ» 
National Movement for Kampuchea Krom
Independence ទាមទារកម្ពុជាក្រោមពីយួនមកវិញ៕