15Oct/25

កម្មវិធីផ្សាយ ថ្ងៃពុធ 15.10.2025

๑–នាទី «សាសនាសាកល»​ សូមជូនចម្លើយទៅនឹងសំនួរថា
ជនមូស្លិមនៅអាមេរិកចង់មានប្រពន្ធច្រើនដូចនៅប្រទេស
អាស៊ីឬអាហ្វ្រិកត្រូវធ្វើយ៉ាងណា?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๙ ។
សិលាចារឹកនៅជញ្ជាំងនគរវត្តេបស់ព្រះបាទអង្គច័ន្ទស្ដីពីការ
ជួសជុលប្រាសាទព្រះពិស្ណុលោក។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ជំនោរបឹងកន្សែង» កែច្នៃសម្លេងដោយបច្ចេក
វិទ្យា​​ បញ្ញាសិប្បនិម្មិត AI ។
๔–នាទី «សុខភាពយើង»​ 
ចាស់ៗហើយត្រូវឲ្យពេទ្យមើលភ្នែកជាប្រចាំការពារងងឹតភ្នែក។
๕–នាទី «ពីនេះពីនោះ» 
អាមេរិក-​អង់គ្លេស​រួម​កម្លាំង​គ្នា​ ចាត់ការមេឧក្រិដ្ឋកម្មឆបោក
អនឡាញ និងក្រុមហ៊ុនឆបោកនៅកម្ពុជារបស់ឧកញ៉ាចេនហ្ស៊ី
ទីប្រឹក្សាហ៊ុនសែននិងជាម្ចាស់ក្រុមហ៊ុន Prince Group ។
ជម្លោះរវាង ស៊ីជិនពិងប្រធាន​និង​ចាងយូស៊ាអនុប្រធាន
គណៈកម្មាធិការយោធាមជ្ឈឹមកាន់តែពុះកញ្ជ្រោល៕
14Oct/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.10.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោក
នួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๒ ព្រះបាទអង្គឌួងកាត់បន្ថយឥទ្ធិពលយួន-សៀមមក
លើកម្ពុជាបានគ្រាន់បើដោយព្យាយាមទាក់ទាញបារាំងឲ្យចូល
មកធ្វើជាឆ្អឹងជាប់កអាបិសាចទាំង ๒ ។
๒–នាទី «សៀវភៅខ្មែរ» សូមជូនរឿង «ពលឯក» រៀបរៀងដោយ
លោកអាចារ្យវង់ឈឺន កាលពីឆ្នាំ ๑๙๕๒ ។
វគ្គទី ๕ ฺពលឯកជាបងគ្រប់គ្រងនគរពារាណសីនិងអនុជាជា
ប្អូនគ្រងរាជ្យនគរសាកេតបុរី​ព្រមទាំងជាយាបានជួបជុំគ្នាជា
គ្រួសារតែមួយវិញហោង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងការខ្មែរក្រោមព្រះត្រពាំង ๑ បទឈ្មោះ «កន្លង់រ័ត្ន» ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុងColumbus
រដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๒ ។
๕–នាទី «ពីនេះពី័នោះ» 
រដ្ឋាភិបាលអាមេរិកបិទទ្វារ​ ๒ សប្ដាហ៍ហើយ ហើយត្រាំឆ្លៀតឱកាស
បណ្ដេញអ្នករដ្ឋការឥតប្រយោជន៍ចេញពីមុខងារ ๔๒๐๐ នាក់៕
13Oct/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.10.2025

๑–នាទី​ «រៀនភាសាអាមេរិកាំងពីចម្រៀង» សូមជូនបទ
ចូរមករៀនអង់គ្លេសតាមរយៈចម្រៀងស្នេហាជាតិឈ្មោះ
«America the Beautiful» ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๔๙
អវសាននៃចលនាខ្មែរក្រហម នៅឆ្នាំ ๑๙๙๗-๙๘ ។
๓–នាទី «សុខភាពយើង»​ 
ការស៊ក Stent ចូលសរសៃឈាមបេះដូង​និងការយកសរសៃឈាម
ពីកន្លែងផ្សេងមកតបង្វៀងកន្លែងដែលសរសៃឈាមវាស្ទះហៅ
Bypass។
๔–នាទី «ពីនេះពីនោះ» 
អ្នកណាថា Xi Jinping អស់អំណាច?
Trump ប្រាប់អ្នកកាសែតថាលោកមិនទៅឋានសួគ៌ទេ ​តែទៅ
មជ្ឈិមបូព៌ា!!!
12Oct/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 12.10.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»
ជនជាតិភាគតិចដាំកាកាវជាច្រើននៅរតនគិរី-មណ្ឌលគិរី
គួរតែបើកជាកូនរោងផលិតសូកូឡា។
រោងធ្វើសូកូឡាពីកាកាវតូចៗ តម្លៃមិនថ្លៃប៉ុន្មានទេ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๓๙ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Let It Be» របស់វង់ The Beatles ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๘๐ កណ្ឌទី ๖๑
គួនអ៊ូ និងគូនប៉េងជាបុត្រត្រូវស៊ុនគួនឲ្យយកទៅប្រហារ​កាត់
ក្បាលផ្ញើទៅឲ្យឆាវឆាវនៅឆ្នាំ ๒๑๙ ។ ខ្មោចគួនអ៊ូបានក្លាយ
ទៅជាបិសាចហើយក្រោយមកបានក្លាយទៅជាទេវៈនៃសង្គ្រាម។
๕–នាទី «ពីនេះពីនោះ» ថ្ងៃនេះមិនមានពនពនទេ
11Oct/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.10.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
ត្រូវស្រាក់ប្រាក់គ្នាបង្កើតកូនរោងចក្រអាហារឬផ្លែឈើកំប៉ុង។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ប្រវត្តិសាស្ត្រខ្មែរភាគ ๒ អំពីសន្តតិវង្សស្ដេចខ្មែរសម័យហ្វូណន់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๗๗ កណ្ឌទី ๖๐
កួនអ៊ូ ប្អូនរួមទឹកសម្បថរបស់ឡៅពី ព្រោះតែក្ដីមាក់ងាយសត្រូវ
បានធ្វើឲ្យបាត់បង់ទឹកដីក្រោមកិច្ចគ្រប់គ្រងស្រុកកេងជីវ។
๕– នាទី «ពីនេះពីនោះ»
អ្នកស្រី Maria Corina Machado មេបក្សប្រឆាំងវេនេហ៊្សូអេឡា
ឈ្នះលោកត្រាំបានជាជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ ๒๐๒๕
បានប្រាក់​ ๑ លាន ๑ សែន ๗ ម៉ឺនដុល្លារ ឌីប្លូម ๑ សន្លឹក និង
មេដាយមាស ๑ ។
តើនយោបាយដាក់ពន្ធគយលើទំនិញនាំចូលរបស់លោកត្រាំ
«ល្អ» ឬ «មិនល្អ» ?
10Oct/25

កម្មវិធីផ្សាយថ្ងៃសុក្រ 10.10.2025

๑–នាទី «ព្រះពុទ្ធសាសនា មហាយាន»
សេចក្ដីអធិប្បាយអំពី «សរណៈ» ក្នុងព្រះពុទ្ធសាសនាមហាយាន
ដោយបណ្ឌិតអាឡិចសែនឌ័រ បឺហ្ស៊ីន។​​ វគ្គបញ្ចប់។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​(ឆ្វេងដៃ)
ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​(ស្ដាំដៃ)​
ដោយលើកយកវគ្គទី ๒๐ នៃកំណត់ហេតុអំពីជីវិតតស៊ូរបស់
លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹក
មកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងរបស់ Simon & Garfunkel ឈ្មោះ «Bridge Over
Troubled Water» ច្រៀងឡើងវិញដោយ Lucy Thomas ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង
Skokie រដ្ឋ Illinois​
សូមជូនរឿងសត្វពស់នៅក្នុងសង្គមខ្មែរ។ វគ្គទី ๑ ។
๕–នាទី «ពីនេះពីនោះ»
សមរង្ស៊ីនៃចលនាជាតិតស៊ូ​បង្កើតរដ្ឋាភិបាលក្រៅប្រទេសថ្ងៃ
๒๕ តុលា ๒๐๒๕ នៅក្រុងប៉ារីស។
ខ្មែរក្រោមចំណាកស្រុកបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យពុទ្ធ
សាសនា​មានសមាជិក ២៣​នាក់៕
09Oct/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.10.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk,
CA​
ក្រុមសង្កេតការណ៍ ๗ ប្រទេសមកជាសាក្សីនៃការរំលោភបំពាន
របស់ពួកទាហានចោរសៀមដែលពង្រាយលួសបន្លានិងកង់ឡាន
តាមបណ្ដោយព្រំដែនចូលមកក្នុងដីខ្មែរ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»
របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๔๙
ប៉ុលពត​និងអៀងសារីដែលធ្លាប់តែជិតស្និទ្ធនឹងគ្នា​បែកបាក់
សាមគ្គីនៅឆ្នុាំ ๑๙๙๖ ព្រោះម្ខាងចូលចិនម្ខាងទៀតចូលយួន។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ «សិលាចាំប្ដី» កន្ត្រាក់ទឹកភ្នែក ច្រៀងដោយអឿនស្រីមុំ។
๔–នាទី «សៀវភៅខ្មែរ» សូមជូនរឿង «ពលឯក» រៀបរៀង
ដោយលោកអាចារ្យវង់ឈឺន កាលពីឆ្នាំ ๑๙๕๒
វគ្គទី ๔ ពលឯកឡើងសោយរាជ្យនគរពារាណសី​ព្រះអនុជបាន
គ្រងរាជ្យនៅសាកេតបុរី។ បងប្អូនត្រូវច្បាំងគ្នាឯងព្រោះអនុជ
មិនព្រមលើកសួយសារអាករថ្វាយព្រះរាម។
๕–នាទី «ពីនេះពីនោះ» 
តើស៊ីជិនពិងនៅតែជាអ្នកមានអំណាចកំពូលនៃប្រទេសចិន?
កវីអ៊ុកប៉ាតសូមជូនកំណាព្យសាបគំនិតឲ្យជួយគិតពីចរិតខ្មែរ៕
08Oct/25

កម្មវិធីផ្សាយ ថ្ងៃពុធ 08.10.2025

๑–នាទី «សាសនាសាកល»​ សូមជូនអត្ថបទស្រាវជ្រាវឆ្លើយសំនួរ
ថា «នៅក្នុងសាសនាឥស្លាមតើការសម្លាប់សត្វពិតជាបានបុណ្យ
ឬ?» ស្រង់ពីឆាណែលយូធូប “Cambodian Muslim Media Center.”
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๘ ។
ដំណើរប្ដូរសាសន៍របស់អច្ឆរិយប្រាសាទខ្មែរពីព្រះពិស្ណុលោការបស់
សុរិយវរ្ម័នទី ๒ ទៅជាអង្គរវត្តរបស់ជ័យវរ្ម័នទី ๗ និងចន្ទរាជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ស្រអែមដងស្ទឹងសង្កែ»​ ជាភាសាបារាំងតាម​
រយៈបច្ចេកវិទ្យា​​ AI បញ្ញាសិប្បនិម្មិត ។
๔–នាទី «សុខភាពយើង»​ 
ការផឹកទឹកនោមជាថ្នាំអាចជួយឲ្យសុខភាពល្អ អាយុវែងដូច
អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Morarji Desaiមែនឬ?
๕–នាទី «ពីនេះពីនោះ» 
ថ្ងៃនេះសុំនិយាយពីកំណើតបញ្ញាសិប្បនិម្មិត បន្តិចទៅចុះ។
Lee Sedol អ្នកលេង AlphaGo ប្រកួតចាញ់ម៉ាស៊ីន DeepMind ៕
07Oct/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.10.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោក
នួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๑ ស្ដីពីសង្គ្រាម​សៀម-យួនលើកទី ๒ នៅឆ្នាំ ๑๘๔๐-๔๕ ។
๒–នាទី «សៀវភៅខ្មែរ» សូមជូនរឿង «ពលឯក» រៀបរៀងដោយ
លោកអាចារ្យវង់ឈឺន កាលពីឆ្នាំ ๑๙๕๒ ។
វគ្គទី ๓ ពលឯកបែកពីអនុជ​ដែលព្រាត់ទៅនៅជាមួយតា-យាយ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះកោះត្រល់» លំនាំបទ៖ មរតកដើម ទំនុក
ច្រៀងនិពន្ធដោយលន់ឡាយ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុងColumbus
រដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ (រូបថតសន្មត)
๕–នាទី «ពីនេះពី័នោះ» 
រដ្ឋាភិបាលប៉ូឡូញនិរទេស​ឈរជើងនៅក្រុងឡុងដ្រ៍កាលពី
សង្គ្រាមលោកលើកទី๒ ។
សម្ដេចប៉ែននុត​នាយករដ្ឋមន្ត្រី រដ្ឋាភិបាល GRUNK និរទេស​៕
06Oct/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.10.2025

๑–នាទី​ «បកស្រាយពាក្យស្លែងភាសាអាមេរិកាំង» រៀបរៀង
ដោយសានសុវិទ្យ
ពួកស្ទាវដែលគូររូបតាមជញ្ជាំងបែបនេះគិតថាគេបះបោរប្រឆាំង
អំណាចរដ្ឋ They think they are “Fighting the Man!”​
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๔๘
ខ្មែរក្រហមនាំគ្នាដាក់អាវុធចុះចូលនឹងអាខ្វាងក្រោយ​ប៉ុលពត
ស្លាប់នៅថ្ងៃ ๑๕ មេសា ๑๙๙๘ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Unchained Melody» កំណែ The Righteous
Brothers ឆ្នាំ ๑๙๖๔ និងកំណែ Lucy Thomas ឆ្នាំ ๒๐๒๔ ។
๔–នាទី «សុខភាពយើង»​ 
លោកអ្នកនៅអាមេរិក​ជាពិសេសនៅរដ្ឋ VA បើប្រាថ្នាចាក់ PRP
ទាក់ទងគ្លីនិកលោកវេជ្ជបណ្ឌិត ព្រហ្ម​វណ្ណសៅរ៍នរ៉ា​ អាសយដ្ឋាន៖
1011 Eden Way N L, Chesapeake, VA 23320 Tel (757) 410-3231។
លោកអ្នកនៅកម្ពុជាសូមអញ្ជើញទាក់ទង ឡាគ្លីនិកសាំងហ្គាពួរ
ភ្នំពេញ អាសយដ្ឋាន 706 Street 1986, Phnom Penh 120801,
Cambodia​ Phone: +855 12 894 422
๕–នាទី «ពីនេះពីនោះ» 
លោកប៉ែនវ៉ាណូនិងម៉មអង់ឌ្រេរាហុលនៃក្រុមប្រឹក្សាជាតិខ្មែរ
ចំណាកស្រុក​សាខាប្រទេសបារាំងប្រកាសថារដ្ឋាភិបាលក្រៅ
ប្រទេសបង្កើតមកដើម្បីសង្គ្រោះអញតែប៉ុណ្ណោះ!!!…
សមរង្ស៊ីកោះអញ្ជើញខ្មែរឲ្យទៅចូលរួមប្រជុំបង្កើតរដ្ឋាភិបាល
ក្រៅនគររំដួលឯក្រុងប៉ារីសថ្ងៃ ๒๕ តុលា ๒๐๒๕ ៕