25Sep/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.09.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk,
CA​ ស្ដីពីបុគ្គលិកលក្ខណៈឈ្លានពានរបស់ពួកចោរសៀម។
មេចោរសៀមឧត្តមសេនីយ៍ទោ ប៊ុនស៊ិន​ផាត់ក្លាង មេបញ្ជាការ
កងទ័ពភូមិភាគ ๒ ត្រូវអ្នកគ្រូជេរកប់ភក់ជ្រាំព្រោះលួចដីខ្មែរ
ហើយនៅចាប់ទាហានខ្មែរជាឈ្លើយសឹក ធ្វើទារុណកម្មឲ្យដេក
ហាលមូសដងខ្លួនទទេជិត ๒ ខែហើយ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»
របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๔๕
នៅចុងទសវត្សឆ្នាំ ๑๙๙๐ ទាហានខ្មែរក្រហមនាំគ្នាចុះចូល
នឹងអៀងសារី ឬប្រគល់អាវុធដល់ពួកបក្សប្រជាជន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»​ សូមជូនចម្រៀងជេរពួកចោរសៀម
ឈ្លានពានដោយកញ្ញាល្អហួស ។
๔–នាទី «សៀវភៅខ្មែរ» សូមជូនល្បើករឿង «ស្ដេចក្មេង» និពន្ធ
ដោយលោកសៃខេន តូបលក់សៀវភៅ Quai Sisowath ឆ្នាំ
๑๙๕๒ វគ្គបញ្ចប់
๕–នាទី «ពីនេះពីនោះ» 
វេទិការដ្ឋាភិបាល​ ๒๓ ​តុលារបស់ក្រុមប្រឹក្សាជាតិតស៊ូកាលពី
ថ្ងៃទី ๒๓ កញ្ញា ๒๐๒๕​ដោយមាន​លោកយូរឿនជាពិធីករ​និង
លោកចាន់ថន​និង​លីមិញហុង​ជាវាគ្មិន។
24Sep/25

កម្មវិធីផ្សាយ ថ្ងៃពុធ 24.09.2025

๑–នាទី «សាសនាសាកល»​ ​មេរៀនជាសម្លេងស្ដីពី «សាសនា
ឥស្លាម​និងពួកមូស្លីម» ក្នុងក្រសែភ្នែករបស់ពួកគ្រិស្ទាននៃ
អង្គការ​ «ផ្លូវពិត»
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๖ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Le Chant des Partisans» ដែលជាចម្រៀងសរសើរ
បារមីរបស់ក្រុមតស៊ូព្រៃម៉ាគីស៍បារាំងប្រឆាំងនឹងពួកអាឡឺម៉ង់
ហ្វាស៊ិស្ត ក្នុងសង្គ្រាមលោកលើកទី ๒ ។​​ បទនេះនិពន្ធនាក្រុង
ឡុងដ្រ៍ដោយអ្នកចម្រៀងជនជាតិរុស្ស៊ី Anna Marly កាលពីឆ្នាំ
๑๙๔๑ ដោយសរសេរជាភាសារុស្ស៊ី ​ចំណែកឯទំនុកច្រៀងភាសា
បារាំងសរសេរឡើងដោយ Joseph Kessel និង Maurice Druon
កាលពី​ខែឧសភា ๑๙๔๓ ។ ​ខាងក្រោមនេះគឺទំនុកច្រៀង….

Ami, entends-tu le vol noir des corbeaux sur nos plaines ?
Ami, entends-tu les cris sourds du pays qu’on enchaîne ?
Ohé ! partisans, ouvriers et paysans, c’est l’alarme !
Ce soir l’ennemi connaîtra le prix du sang et des larmes…
Montez de la mine, descendez des collines, camarades
Sortez de la paille, les fusils, la mitraille, les grenades…
Ohé ! les tueurs, à la balle ou au couteau tuez vite !
Ohé ! saboteur, attention à ton fardeau… dynamite !
C’est nous qui brisons les barreaux des prisons pour nos frères,
La haine à nos trousses et la faim qui nous pousse, la misère…
Il y a des pays où les gens au creux du lit font des rêves
Ici, nous, vois-tu nous on marche et nous on tue, nous on crève…
Ici, chacun sait ce qu’il veut, ce qu’il fait quand il passe…
Ami, si tu tombes un ami sort de l’ombre à ta place.
Demain, du sang noir séchera au grand soleil sur les routes.
Sifflez compagnons, dans la nuit la liberté nous écoute…

សម្លាញ់អើយ តើអ្នកឮសត្វក្អែកខ្មៅនៅលើវាលទំនាបរបស់យើងទេ?
សម្លាញ់ ​តើ​អ្នក​ឮ​សម្រែក​យំ​របស់​ប្រទេស​ដែលជាប់​ច្រវាក់របស់យើង​ទេ?
ណែកនយើងដែលជាកងឈ្លប កម្មករ និងកសិករ! នេះគឺជាសញ្ញាអាសន្ន!
យប់នេះសត្រូវនឹងស្គាល់តម្លៃឈាមនិងទឹកភ្នែក…
សម្លាញ់អើយ! ចូរឡើង​ពី​អណ្ដូងរ៉ែ ចូរចុះ​​ពី​ភ្នំមក​។
យកចេញពីចំបើងនូវ កាំភ្លើង គ្រាប់និង គ្រាប់បែកដៃ…
ណែកនយើងដែលជាពេជ្ឈឃាតទាំងឡាយ​សម្លាប់​កុំបង្អង់ ​មិនថាដោយ​
គ្រាប់​កាំភ្លើង​ឬ​កាំបិតឡើយ!
ណែកនយើងខាងកងវិនាសកម្ម អ្នកត្រូវប្រយ័ត្នបន្ទុករបស់អ្នក …គឺគ្រាប់ផ្ទុះ!
យើងជាអ្នកវាយបំបែកគុកដើម្បីបងប្អូនយើងដែលពេញទៅដោយក្ដីស្អប់
ខ្ពើម ភាពអត់ឃ្លាន និង ភាពក្រីក្រដែលជំរុញយើងឲ្យឈានទៅមុខ …
មានប្រទេសដែលមនុស្សគេដេកសុបិនសប្បាយនៅលើគ្រែរបស់ពួកគេ។
តែនៅទីនេះ យើង អ្នកឃើញទេ យើងដើរ យើងសម្លាប់ ហើយយើងត្រូវគេសម្លាប់…
នៅទីនេះគ្រប់គ្នាដឹងថាពួកគេចង់បានអ្វី ធ្វើអ្វីនៅពេលពួកគេឆ្លងកាត់…
សម្លាញ់ ​បើអ្នក​ដួលក៏នឹងមានកនយើង​ចេញ​ពីទីកំបាំង​មកច្បាំងជួសអ្នក។
ថ្ងៃស្អែកឈាមខ្មៅនឹងស្ងួតក្រៀមក្រោមកំដៅព្រះអាទិត្យនៅលើថ្នល់។
ហួចឡើងសម្លាញ់ នៅពេលយប់សេរីភាពនឹងស្តាប់យើង…៕
๔–នាទី «សុខភាពយើង»​ 
វីតាមីន A, D, E និង K ជាវីតាមីនរលាយក្នុងខ្លាញ់​គ្រោះថ្នាក់។
๕–នាទី «ពីនេះពីនោះ» 
ដីស្រុតកណ្ដាលក្រុងបាងកកទល់នឹងមន្ទីរពេទ្យ វ៉ៈឈីរ៉ៈ សង្កាត់
សាមសេន​ខណ្ឌឌុស៊ិត។
23Sep/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.09.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោក
នួនសុខវ៉ាងពី Norcross, GA
វគ្គទី ๓๙ និយាយអំពីរាជ្យអង្គម៉ី​ដែលខ្មែរឋិតនៅក្រោមអំណាច
យួនអាណ្ណាមឆ្នាំ ๑๘๓๐។
๒–នាទី «សៀវភៅខ្មែរ» សូមជូនល្បើករឿង «ស្ដេចក្មេង» 
និពន្ធដោយលោកសៃខេន តូបលក់សៀវភៅ Quai Sisowath
ឆ្នាំ ๑๙๕๒ ។ វគ្គទី ๕ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូន​បទ «ហេតុផល ๑๐,๐๐๐ ប្រការ ឬ Bless the Lord»
ច្រៀងដោយវង់តន្ត្រីលោក​ដនម៉ូអិន។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុងColumbus
រដ្ឋ Ohio ណែនាំឲ្យស្គាល់លោកសាស្ត្រាចារ្យកេងវ៉ាន់សាក់ក្នុងឋានៈ
ជាអ្នកស្រាវជ្រាវរកប្រភពភាសាខ្មែរ។
๕–នាទី «ពីនេះពី័នោះ» 
បើកមុខ បញ្ញាសិប្បនិម្មិត AI Artificial Intelligence។
Alan Turing បុរសហ្គេយ៍ជាតិអង់គ្លេសដែលជាបិតានៃ អេអាយ។
22Sep/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.09.2025

๑–នាទី​ «បកស្រាយពាក្យស្លែងភាសាអាមេរិកាំង» ដោយសានសុវិទ្យ
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๔๔
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមេជូនបទ «សង្ឃឹមភ្ជុំធំ» ច្រៀងដោយដួងវីរសិទ្ធ។
๔–នាទី «សុខភាពយើង»​ 
ទាំងក្មេង​ទាំងចាស់ សុទ្ធតែត្រូវការចាក់វ៉ាក់សាំង។
๕–នាទី «ពីនេះពីនោះ» ស្ដីពីបដិវត្តន៍ Gen Z នៅនេប៉ាល់។
អូតែល Hilton ត្រូវបាតុករវ័យក្មេង Gen Z ដុតអស់។
Tanuja Pandey កាន់ក្រដាសបង្ហាញពាក្យស្លោកប្រឆាំងអំពើ
ពុករលួយក្នុងអំឡុងពេលបាតុកម្ម Gen-Z នៅប្រទេសនេប៉ាល់។
បាតុករទាមទារឲ្យស៊ើបអង្កេតការសម្លាប់ព្រៃផ្សៃដោយអាជ្ញាធរ។
21Sep/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.09.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»

របៀបចែកដី ๑ ហិកតារជាឡូត៍សម្រាប់ដាំដំណាំប្រភេទផ្សេងៗ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๓๖ ។

ការពិតគឺ ស្លាប់ទៅហើយទោះប្រាក់កាក់បៀមក្នុងមាត់ក៏យក
ទៅផងមិនបាន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចំប៉ីសៀមរាប​» របស់ស៊ីនស៊ីសាមុត ​ច្រៀងឡើង
វិញដោយ​អ៊ាមវន្នី។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๗๔ កណ្ឌទី ๕๘
ពួករបស់ឡៅពីច្បាំងនឹងពួកឆាវឆាវដណ្ដើមភ្នំហៃសាន់។
๕–នាទី «ពីនេះពីនោះ»​ ថ្ងៃនេះមិនមានពីនេះពីនោះដោយ
សារម្ចាស់នាទីនេះឈឺព្រោះចាក់ Flu + Pneumonia Shots​៕
20Sep/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 20.09.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
របៀបចែកដី ๑ ហិកតារជាឡូត៍សម្រាប់ដាំដំណាំប្រភេទផ្សេងៗ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង។ លោកបន្តរៀបរាប់ពី
កម្ពុជាសម័យ ឧត្តុង្គ រាជ្យព្រះជ័យជេដ្ឋា បរមសុរេន្ទ្រ ​ឬពញាតូ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๗๓ កណ្ឌទី ๕๗
๕– នាទី «ពីនេះពីនោះ»
savecambodia.org អំពាវនាវឲ្យខ្មែរជួយខ្លួនឯងដោយជួយគ្នា
ជួសជុលភាពបាក់បែកជាតិជាមុនសិន៕
19Sep/25

កម្មវិធីផ្សាយថ្ងៃសុក្រ 19.09.2025

๑–នាទី «ព្រះពុទ្ធសាសនា មហាយាន»
សេចក្ដីអធិប្បាយអំពី «សរណៈ» ក្នុងព្រះពុទ្ធសាសនាដោយបណ្ឌិត
អាឡិចសែនឌ័រ បឺហ្ស៊ីន។​​ វគ្គទី ๒ ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​(ឆ្វេងដៃ)
ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​(ស្ដាំដៃ)​ វគ្គទី ๑๗
ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុក
ថាញ់ដោយលោកឡឹកសំអឿនឬផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងសរសើរព្រះយេស៊ូឈ្មោះ «Hallelujah» និពន្ធ
ដោយអ្នកចម្រៀងនិងជាអ្នកតែងបទភ្លេងជនជាតិកាណាដា
Leonard Cohenនិងច្រៀងដោយ​កញ្ញាជនជាតិអង់គ្លេស Lucy Thomas ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង
Skokie រដ្ឋ Illinois
ថ្ងៃនេះជារឿង «សត្វសេះក្នុងវប្បធម៌ខ្មែរ» ភាគ ๔ ។
๕–នាទី «ពីនេះពីនោះ»
នៅថ្ងៃ១៧កញ្ញា ព្រះសង្ឃ ទាហាន និងពលរដ្ឋខ្មែរ រងរបួស និង
ខ្លះសន្លប់ព្រោះក្រុមទាហាន និងនគរបាលថៃ ប្រដាប់ដោយ
ខែល ដំបង និង កាំភ្លើង បានប្រើគ្រាប់បែកផ្សែងបង្ហូរទឹក
ភ្នែក និង គ្រាប់កាំភ្លើងជ័រ បាញ់ប្រហារលើក្រុមពលរដ្ឋខ្មែរនៅ
ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ហ៊ុនខ្វាងអស់លុយ ๑๕๐๐ លានដុល្លារព្រោះចូលហ៊ុនជាមួយបង
ធម៌ធាក់សិនដោយមាន Benjamin Mauerberger​ឬ Ben Smith
ឬ ចូតឹកឡូនៃប្រទេសថៃ ជាអន្តរការីផ្នែកហិរញ្ញវត្ថុក្នុងការទិញ
ក្រុមហ៊ុនសាំង «បាងចាក» របស់សៀម។
18Sep/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 18.09.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk,
CA​ ស្ដីពីបុគ្គលិកលក្ខណៈឈ្លានពានរបស់ពួកចោរសៀម។
ពួកចោរសៀមបិទមិនឲ្យខ្មែរទស្សនាប្រាសាទតាមាន់ធំ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»របស់
លោក​វ៉ាន់ឌីកាអុន វគ្គទី ๔๓ ។
​​—–សិរិមតៈ—————-លន់នល់———–លន់ណុន
ចំណុចខ្សោយរបស់សាធារណរដ្ឋខ្មែរគឺកង្វះសាមគ្គី​និងនិស្ស័យ
ឆ្កួតអំណាចរបស់លន់ណុន​ប្អូនលន់នល់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»​ សូមជូនចម្រៀងលោកស៊ីនស៊ីសាមុត
ឈ្មោះ «កុំលេងចាក់ចង្កេះ» ច្រៀងជាភាសាអង់គ្លេសដោយ AI ។
๔–នាទី «សៀវភៅខ្មែរ» សូមជូនល្បើករឿង «ស្ដេចក្មេង» និពន្ធ
ដោយលោកសៃខេន តូបលក់សៀវភៅ Quai Sisowath ឆ្នាំ
๑๙๕๒ វគ្គទី ๔ ។
๕–នាទី «ពីនេះពីនោះ» 
វេទិកាកម្ពុជាមាតុភូមិយើង​លើកទី ๖๕ ក្រោមប្រធានបទ​«រដ្ឋា
ភិបាលក្រៅប្រទេសទាមទារឲ្យមានការចូលរួមពីសង្គមស៊ីវិល?»
ពិធីករ​៖ លោកសោមកុលវឌ្ឍន៍ – វាគ្មិន៖ លោកប៉ែនវ៉ាណូ និង
ម៉មអង់ដ្រេ រាហុល៕
17Sep/25

កម្មវិធីផ្សាយ ថ្ងៃពុធ 17.09.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម៖
តើពិតទេ ព្យាការីមូហាំម៉ាត់មានប្រពន្ធ ១១ នាក់? ហេតុអ្វី?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๕ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ដីដូនតាយើង» ច្រៀងដោយអ្នកចម្រៀងស្នហា
ជាតិលោក​កុយ​វណ្ណា តាមការស្នើសុំពីបងអ៊ុកប៉ាតនៃសង្កាត់
Kingersheim នៃតំបន់ Haut-Rhin ប្រទេសបារាំង។
๔–នាទី «សុខភាពយើង»​ 
វីតាមីនល្អចំពោះជីវិតតែក៏អាចគ្រោះថ្នាក់បើប្រើលើសកម្រិត។
๕–នាទី «ពីនេះពីនោះ» 
ប្រទេសចិនត្រៀមខ្លួនដួល? មនុស្សឈប់ទិញឥវ៉ាន់ហើយ។
មតិពលរដ្ឋរុស្ស៊ីនៅស្រឡាញ់ពូទិនច្រើននៅឡើយ។
លោកបងអ៊ុកប៉ាត ខ្មែរ-បារាំងនៃក្រុង Kingersheim តំបន់
Haut-Rhin ភូមិភាគឦសានប្រទេសបារាំង។
16Sep/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.09.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោក
នួនសុខវ៉ាងពី Norcross, GA វគ្គទី ๓๘ និយាយអំពីពុតត្បុត
យួនក្នុងសម័យក្រោយរាជ្យអង្គម៉ី។
๒–នាទី «សៀវភៅខ្មែរ» សូមជូនល្បើករឿង «ស្ដេចក្មេង» 
និពន្ធដោយលោកសៃខេន តូបលក់សៀវភៅ Quai Sisowath
ឆ្នាំ ๑๙๕๒ ។ វគ្គទី ๓ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងរបស់លោកស៊ីនស៊ីសាមុត​ឈ្មោះ «យប់មិញនរ
ណាញញឹមដាក់អូន»​ យកមកច្រៀងឡើងវិញដោយ Ms. Elli Wan ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង
Columbus រដ្ឋ Ohio ។
ថ្ងៃនេះសូមណែនាំឲ្យស្គាល់កូនខ្មែរអ្នកស្នេហាជាតិនៅប្រទេស
បារាំងម្នាក់ដែលតស៊ូដើម្បីសេរីភាពខ្មែរតាមរយៈតូរ្យតន្ត្រី គឺ
លោកកុយវណ្ណា​អ្នកប្រើបទភ្លេងប្រឆាំងពួកក្បត់ជាតិក្នុងស្រុក។
๕–នាទី «ពីនេះពី័នោះ»