31Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 31.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានជូនស្ដាប់ដោយសានសុវិទ្យ​ ។
វគ្គទី ១៨ ៖ បញ្ហាគឺវាមានខ្មែរក្រហមនិន្នាការខ្មែរ​និងខ្មែរក្រហមនិន្នាការយួន-​និន្នាការចិន។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
មានអ្នកណាដឹងពីរឿងការបូមប្រេងនិងឧស្ម័នពីបាតសមុទ្រខ្មែរឬទេ?
ផ្ទះមួយខ្នងក្នុងចំណោមច្រើនខ្នងរបស់ហ៊ុនសែនដែលប្រកាសថាខ្លួនមានប្រាក់ខែមួយខែ ១៥០០​ ដុល្លារ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «(Marie’s The Name) His Latest Flame» ​ច្រៀងដោយ​ Elvis Presley កាលពីឆ្នាំ ១៩៥៨ ។
៤–នាទី «ពីនេះពីនោះ»
ក្រុមប្រឹក្សា​២៣​តុលា១៩៩១ ទាមទារឲ្យព្យួរអាសនៈកម្ពុជា​ជាបណ្ដោះអាសន្ន។
ស្រុកខ្មែរនៅមាន​កែមឡីងើបឡើងប្រឆាំងយួនទៀត កុំអាលអស់សង្ឃឹម។
បើ ត្រាំ​ចាញ់តាជោបៃដឹនទៀត បានសេចក្ដីថាស.រ.អ. កំពុងរលាយ៕
30Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 30.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» 
ដែលថ្ងៃនេះសូមជូនភាគទី ៣​ គឺភាគបញ្ចប់ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់។​
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១២៧​ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនលើកជំនូនផ្លូវការទៅថ្វាយព្រះបិតាម្ចាស់ក្សត្រីបាឌ្រូលប៊ូឌួរ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្ទឹងឈាម»​របស់អ្នកចម្រៀងស្នេហាជាតិ លោក​កុយវណ្ណា​នៅស្រុកបារាំង។
៤–នាទី «ពីនេះពីនោះ»
តើខ្មែរអ្នកជាអាចសាមគ្គីជាមួយពួកបក្សដែលមេបានប្រកាសហើយថាមានយួននៅលើក្បាលទេ?
បក្សកូនស្រីថាក់ស៊ិននឹងដឹកនាំការបង្កើតរដ្ឋាភិបាលបើបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនជាប់ឆ្នោត តែថាក់ស៊ិនថាមិនត្រឡប់ចូលស្រុកថ្ងៃ ១០ ​សីហាទេ។
មេដឹកនាំបក្សឈានមុខសៀមនៅសង្ឃឹមតំណែងនាយករដ្ឋមន្ត្រី​តែនៅរឹងរឿងផ្សាស់ប្ដូរមាត្រា​១១២ស្ដីពីប្រមាថព្រះចេស្ដា។
Mega Millions ថ្ងៃអង្គាររង្វាន់ធំ ១ ពាន់ ៥០ លានដុល្លារ! ជួយផ្ទៀងខ្ញុំផង!​ បើត្រូវបុរីអង្គរបានលុយសាងសង់ហើយ!
ជាងយើងកែសម្រួល Bulldozer បុរីអង្គរ។
ចង់បានឡានដឹក-ចាក់អាចម៍បំណះ second-hand ក៏បាន៕
29Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 29.07.2023

១–នាទី “ធម្មកថា” ថ្ងៃនេះសូមជូនធម្មទេសនាអធិប្បាយអំពីអ្វីទៅគឺទឹកមន្ត​និង​ព្រះបរិត្ត ដោយព្រះតេជគុណរីមចាន់រ៉ា–វគ្គទី ២ ។

តើព្រះបរិត្តសូត្រទៅអាចការពារសត្រូវ​និងអន្តរាយនានាបានមែនឬ?
២–នាទី  «ទស្សនៈហង្សចក្រាបារមី» ស្ដីពីគម្រោងសម្ដេចខ្វាងឲ្យកូនក្រៅខោធ្វើនាយករដ្ឋមន្ត្រី ដោយខ្លួនឯងឡើងជាប្រធានព្រឹទ្ធសភា។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១២ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងថៃឈ្មោះ «มนต์รักลูกทุ่ง»​​ (មន្តស្នេហ៍អ្នកស្រែ) ​ច្រៀងដោយ ไพรวัลย์ ลูกเพชร ​តទល់នឹងចម្រៀងខ្មែរ ចង្វាក់ដូចគ្នាឈ្មោះ «ថ្នម»​ ច្រៀងដោយ​លោកស៊ីនស៊ីសាមុត ។
បទ «มนต์รักลูกทุ่ง»​ ​ដកស្រង់ពីភាពយន្តសៀមឈ្មោះដូចគ្នាគឺ «มนต์รักลูกทุ่ง»​ ចេញបញ្ចាំងកាលពីខែឧសភា ឆ្នាំ ១៩៧០ ​ដោយមាន​ មិត្ត ឆៃបាន់ឆា និង ផិតឆ៖រ៉ា ឆៅវ៉ៈរ៉ាត ជាគូឯក។​
៤–នាទី «ពីនេះពីនោះ»
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Matthew Miller «រំខានចិត្ត» ដែលការបោះឆ្នោតនៅកម្ពុជាមិនសេរីនិងយុត្តិធម៌។
ស្ត្រីខ្មែរអ្នកសមរង្ស៊ីនិយមព្រលះសម្ដេចខ្វាងដែលឲ្យហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រី​ខ្លួនឯងឡើងជាប្រធានព្រឹទ្ធសភាមានសក្តិស្មើប្រមុខរដ្ឋ​ឬស្ដេចផែនដី។
មនុស្សទូកនៅកំពង់ឆ្នាំងចាប់ផ្ដើមនិយាយថាខេត្តនេះជារបស់យួនហើយ៕
28Jul/23

កម្មវិធីផ្សាយថ្ងៃសុក្រ 28.07.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ១៧ និយាយពីល្បិចយួនប្រើខ្មែរក្រហមឲ្យបង្កើតក្រុមយុវជនអតីតខ្ញុំគេសម្រាប់សម្លាប់ចៅហ្វាយចាស់របស់ខ្លួន​ និងឧក្រិដ្ឋកម្មរបស់យួនលាក់ខ្លួនមកលើពលរដ្ឋខ្មែរផ្សេងទៀត។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ 2 ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រភេទជនបទ ឬ ស្រុកស្រែរបស់អាមេរិកដែលគេហៅថា Country Music មួយបទឈ្មោះ «Sunday Morning Coming Down» តែងដោយ Kris Kristopherson និងច្រៀងដោយ Johny Cash និង​ ​Kris Kristopherson កាលពីឆ្នាំ ១៩៧៨ ។
៤–នាទី «ពីនេះពីនោះ» 
ដល់ថ្ងៃពុះអំណាចចែកគ្នាវាហើយ បងប្អូន!
ខ្មែរចាំស្វាគមន៍ផ្ទះអណ្ដែតទឹកយួនហូរចូលមកពេញស្រុកទេសទៅចុះ!
ថាក់ស៊ិនអន្ទះសាចង់ត្រឡប់មកស្រុកសៀមវិញ -​កូនស្រីថានឹងមកនៅថ្ងៃ ១០​ សីហា។
មិនដឹងជឿការស្ទង់មតិរបស់អ្នកណាទេ។
បើបោះឆ្នោតថ្ងៃនេះ ត្រាំឈ្នះ ៥៥% ទល់នឹង ៣៤% តែនៅរដ្ឋខ្លះដូចជា Michigan តាជោនាំមុខ​ ៤៨% ​ទល់នឹង ​៤២% ៕
27Jul/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 27.07.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
សូមជូនរឿងពីជីវិតវ័យក្មេងនៅខេត្តកំពង់ឆ្នាំង។
២–នាទី «និទានអារ៉ាប់» 
សូមជូនវគ្គទី ១២៦​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិន​ឲ្យម្ដាយយកសម្បត្តិមហាសាលដែលបានពីអារក្ខប្រចាំចង្កៀងទិព្វចូលទៅដណ្ដឹងបុត្រីស៊ុលតង់។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទ «ចំប៉ាផ្សារលើ» ឱ កំពង់ឆ្នាំងជាស្រុកកំណើត​ច្រៀងដោយអធិរាជសម្លេងទិព្វ ស៊ីន ស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ»

ថ្ងៃនេះសូមសម្រាកមួយថ្ងៃ ព្រោះនិយាយច្រើន ​មាត់ឥតគំរប នាំឲ្យមានរឿងច្រើន៕

26Jul/23

កម្មវិធីផ្សាយ ថ្ងៃពុធ 26.07.2023

១–នាទី «សាសនាសាកល»​
សាសនាឥស្លាមពន្យល់ដោយសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ប្រពៃណីបុណ្យភ្ជុំបិណ្ឌ។
ពិធីសែនក្រុងពាលីនៅកម្ពុជា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អនុស្សាវរីយ៍សេកសក»​ របស់លោកស៊ីនស៊ីសាមុតច្រៀងដោយលោក​បឺតសម្រេចដែលអះអាងថាជាកូនម្នាក់ដែលអធិរាជសម្លេងមាសបានបោះបង់ចោល។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ពិភពលោកប្រជាធិបតេយ្យរិះគន់ការបោះឆ្នោតនៅកម្ពុជា​ខណៈដែលចិននិងប្រទេសផ្ដាច់ការលើកសរសើរ។
ឲ្យគេដឹងថាជារបស់បុរីអង្គរ!
Backhoe ត្រូវការជួសជុលបន្តិចនិងលាបក្រែមផាត់ម្សៅ៕
25Jul/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 25.07.2023

១–នាទី «ធម្មកថា» ថ្ងៃនេះសូមជូនធម្មទេសនាអធិប្បាយអំពីអ្វីទៅគឺទឹកមន្ត​និង​ព្រះបរិត្ត ដោយព្រះតេជគុណរីមចាន់រ៉ា–វគ្គទី ១ ។
លោកបងងូតទឹកឲ្យស្រីសាច់សៗអ៊ីចឹងប្រយ័ត្នដាច់សីល ត្រូវអាបត្តិណា លោកបង!
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២៤ ។
សង្គ្រាមនៅឡុងហោ​រវាងទ័ពសៀមដឹកនាំដោយពញាបឌិនតេជោនឹងទ័ពយួនរបស់ស្ដេចយ៉ាឡុង ​១៨៣១-៣៤៖ យួនឈ្នះ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៨ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ភ្លើងស្នេហ៍កាមទេព» ច្រៀងដោយ អ្នកស្រី ហ៊ឹមស៊ីវន​និង​ ព្រាប​សុវត្ថិ ទំនុកច្រៀងនិពន្ធដោយ ​ហ្វៃសំអាង ​និងសម្រួលតន្ត្រីដោយ ម៉មសុគន្ធា។
៥–នាទី «ពីនេះពី័នោះ»
គេថាពួកបនភ្នាល់ ពួកផ្សារហ៊ុន​សុទ្ធតែចង់ឲ្យ Joe Biden ឈ្នះការបោះឆ្នោត។
អត្ថប្រយោជន៍ជីរថ្ពាល់ត្រី​ឬជីរឆ្អាប។
ខំណាស់លោកតា!
24Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ១៦ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
ក្រោយបោះឆ្នោតនៅនគររំដួល​តែងតែមានបាតុកម្មបណ្ដេញហ៊ុនសែន។
៣–នាទី «តន្ត្រី»
សូមជូនបទនិពន្ធថ្មីពីនីកូ។ ជាចម្រៀងសម្រាប់អ្នកដែលមិនព្រមចុះចាញ់ចំពោះព្រហ្មលិខិត ព្រោះគេដឹងថាដរាបណាគេនៅមានក្តីសង្ឃឹម ថ្ងៃណាមួយគេនឹងបានទទួលជោគជ័យ។ បទភ្លេងនិពន្ធដោយ ផលវឌ្ឍនះ រីឯទំនុកច្រៀងដោយ winnie​ ។
៤–នាទី «ពីនេះពីនោះ»
ខ្មែរនៅបារាំងនៅបែលហ្ស៊ិក​ធ្វើបាតុកម្មនៅក្រុងប៉ារីសប្រឆាំងលទ្ធផលការបោះឆ្នោតក្លែងបន្លំនៅនគររំដួល។
Trump មានផ្លូវបានត្រឡប់មកវិមានសទេ?​​ អាចនឹងមាន​
ឬ​អាចនឹងអត់​ព្រោះពួកប្រឆាំងគាត់គ្មានហេតុផលសោះ។
អភិបាលរដ្ឋ CA Gavin Newsom អាចជាគូប្រជែងរបស់ Trump នៅខែវិច្ឆិកា​ ២០២៤​។
ការពារជម្ងឺបេះដូង & ស្ត្រូក​ដោយវីតាមីន​ & Supplements៕
23Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» 

ដែលថ្ងៃនេះសូមជូនភាគទី ២ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់ ហើយឲ្យដឹងថា
ខ្មែរគ្រប់ទិសទីសម័យនោះចាត់ទុកលោកសឺងង៉ុកថាញ់ជាកំពូលវីរបុរសជាតិ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១២៥​ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អារក្ខជួយការពារមិនឲ្យម្ចាស់ក្សត្រីផ្សំដំណេកនឹងកូនមហាឧបរាជបាន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Unstoppable» របស់អ្នកចម្រៀងនិងអ្នកនិពន្ធបទភ្លេងជនជាតិអូស្ត្រាលីឈ្មោះ Sia Furler ដែលចាត់ទុកថាជាភ្លេងជាតិរបស់នារីភេទដែលសព្វថ្ងៃគ្មានអ្វីទប់ស្កាត់បានឡើយ។
៤–នាទី «ពីនេះពីនោះ»
«Pita Limjaroenrat»​ នៃប្រទេសកម្ពុជា ឈ្នះឆ្នោត តើនឹងបានអង្គុយកៅអីនាយករដ្ឋមន្ត្រីទេ?
ស្ទង់មតិលើកចុងក្រោយ Trump បានការគាំទ្រ​ 50.8 % នាំមុខ Desantis ជាង ៣០​ ពិន្ទុ៕
22Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 22.07.2023

១–នាទី “ធម្មកថា” សូមលើកយកទស្សនៈព្រះតេជគុណរីម ចាន់រ៉ាពន្យល់អំពីពាក្យថាពុទ្ធទំនាយ​និង​ពុទ្ធព្យាករណ៍ តើខុសគ្នាយ៉ាងណា​ភាគបញ្ចប់។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១១ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រភេទមនោសញ្ចេតនាមួយបទឈ្មោះ «អូនគិតដល់បង» ច្រៀងដោយ កញ្ញានួន បូរលក្ខណ៍។
៤–នាទី «ពីនេះពីនោះ»
ដល់ថ្ងៃបោះឆ្នោតជាតិថ្ងៃអាទិត្យ ២៣​ កក្កដា​២០២៣​ ស្អែកនេះហើយ!!! ខ្មែរអើយសម្រេចចិត្តមើលថាគួរធ្វើពហិកាមិនទៅបោះឆ្នោត ឬ ទៅបោះឆ្នោតដោយទៅគូសសន្លឹកឆ្នោតឲ្យខូច ឬទៅបោះឲ្យបក្សដែលស្អាតស្អំមិនមែនអាយ៉ងលាក់មុខ?
ខ្មែរក្រៅប្រទេសតែងតែប្រឆាំងពួកអាយ៉ងយួន​អាយ៉ងចិន។
មានវិធីរំដោះប្រទេសច្រើនវិធី​ តែខ្វះអ្នកធ្វើ។
គ្រឿងចក្រយានយន្តថ្មីនៅបុរីអង្គរ។
Trump មានផ្លូវឈ្នះទេ? ត្រូវរង់ចាំមើល ៤៧៣ ថ្ងៃទៀតទើបដល់ថ្ងៃបោះឆ្នោត ៥ វិច្ឆិកា​២០២៤៕