๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA

ចាប់ពីឆ្នាំ ๑๙๘๐ រហូតមក​ក្រុងហាណូយបានបញ្ជូនពួកនិគមជនយួនចូលមកតាំងទីលំនៅនៅកម្ពុជារាប់លាននាក់។ សូមស្ដាប់លោកនួន​ សុខវ៉ាងលោករំឭករឿងនេះ។ ​
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូក ๙ ស្ដីពី ភីស្មៈ​និង ម្ចាស់ក្សត្រីអម្ពានៃនគរកុស្ហិ ។ ភីស្មៈ និង អម្ពា គឺជាតួអង្គសំខាន់នៅក្នុងរឿងមហាភារតៈដ៏សែនសោក សៅមួយវគ្គ ព្រោះភីស្មៈបានចាប់ពង្រត់អម្ពាយកមកឲ្យជាជាយារបស់ប្អូនប្រុសម្ដាយទីទៃរបស់ខ្លួនប៉ុន្តែនាងបានស្រឡាញ់រាជបុត្រនគរផ្សេងទៀតទៅហើយ។ បើទោះបីជាមានការអង្វរពីនាង និងគ្រូរបស់ព្រះអង្គផ្ទាល់ គឺបរសុរាមក៏ដោយ ក៏ភីស្មៈមិនព្រមបំពានពាក្យសច្ចារបស់ខ្លួនថានឹងនៅលីវអស់មួយជីវិតឡើយ ដែលនាំឱ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងគ្រូ និងសិស្ស និងការស្វែងរកការសងសឹកយ៉ាងប្ដូរផ្ដាច់របស់អម្ពា ដែលនៅទីបំផុតបានចាប់កំណើតឡើងវិញជា ស្ហិខន្ទី ដើម្បីជួយកម្ចាត់ភីស្មៈ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឈ្មោះ «រាត្រីសួស្ដីអូនសម្លាញ់» និពន្ធនិងច្រៀងដោយ​ដួងវីរៈសិទ្ធ ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๕ ។
๕–នាទី «ពីនេះពី័នោះ» 
ក្រៅពីមិនចូលរួមប្រជុំគណ៖កម្មការព្រំដែននៅសៀមរាបដើមខែមករានេះហើយ​ភាគីថៃឬសៀមនៅតែបន្តនយោបាយមាត់ថាម្យ៉ាង ដៃធ្វើម្យ៉ាងដដែល។
សូមជូនភាគបញ្ចប់នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๓ ថ្ងៃទី ๗ មករា ๒๐๒๖ ក្រោមប្រធានបទ «តើវិបត្តិនយោបាយរ៉ាំរ៉ៃរបស់កម្ពុជាបណ្ដាលមកពីនយោបាយអព្យាក្រឹត្យរបស់ខ្លួនមែនឬ?»
ដោយមាន​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​និងលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដា​ជាវាគ្មិន៕