13Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.03.2023


១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៤០​ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

“លោកក្បាត់ជាតិកឹមសុខា! លោកសមនឹងត្រូវជាប់ឃុំ​ ២៧ ឆ្នាំហើយ!”

“អរគុណសម្ដេចដែលមិនឲ្យជាប់ដល់​ ៣០ ​ឆ្នាំ! កុំអីខ្ញុំផុតទោសពេលអាយុ ១០០​ ល្មម!”

២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងផ្ដន្ទាទោសហ៊ុនសែនពីបទរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ពលរដ្ឋក្នុងការដាក់ទោសលោកកឹមសុខាឲ្យជាប់ឃុំ ២៧ ឆ្នាំនិងបិទបណ្ដាញពត៌មានសម្លេងប្រជាធិបតេយ្យ VOD ។

៣–នាទី «តន្ត្រី» ជូនចម្រៀងបារាំងឈ្មោះ “La Plus Belle Pour Aller Danser” ច្រៀងដោយ Sylvie Vartan ក្នុងកុនរឿង “Cherchez l’Idole” ៕

12Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 12.03.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១៤​-១៥។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៧ ដែលជាភាគទី ៣១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «ភ្លៀងកុំធ្លាក់ខ្លាំងពេក» ច្រៀងដោយកញ្ញា បាន​ មុន្នីល័ក្ខ។

៤–នាទី «ពីនេះពីនោះ»

តេជគុណសយ សាតរួចខ្លួនមិនត្រូវចាប់ផ្សឹកតែត្រូវសន្យាថាឈប់បន្តធម្មយាត្រាដើម្បីលើកកំពស់សីលធម៌សង្គមតទៅទៀត ព្រោះស្រុកខ្មែរសព្វថ្ងៃសីលធម៌សង្គមគេខ្ពស់ណាស់ហើយ គឺឃើញតែអាមេដឹកនាំនេះយកប្រពន្ធអ្នកនោះ​ឬអាប្លក់ចយកូនយួនមួយនោះសម្លាប់ស្រីសំណព្វចិត្តព្រោះប្រពន្ធវាដឹងរឿង។

យួនយៀកមិញបោកខ្មែរថាមកជួយដេញបារាំង​មែនទែនវាចង់មកគ្រប់គ្រងខ្មែរជំនួសបារាំងសោះ។

យួនស៊ីឥណ្ឌូចិនខ្មុក គ្រប់គ្រងជំនួសបារាំងបានផន់វាមែន ​បើយើងមិនប្រយ័ត្នខ្លួនទេនោះ៕

11Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.03.2023

១–ធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៥​ របស់គេគឺត្រូវ សំអាតក្រោលសត្ចចិញ្ចឹមរាប់ម៉ឺនក្បាលរបស់ស្ដេច Augeas នៃនគរ Elis ឲ្យបានក្នុងរយៈពេល ១ ថ្ងៃ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពខុសគ្នារវាងកងកម្លាំងរបបសាធារណរដ្ឋ​នឹង​កងទ័ពយួនយៀកកុងយៀកណាមខាងជើងរួមទាំងពួកខ្មែរក្រហមខ្មែររណសិរ្សនៅសមរភូមិកម្ពុជា​កាលពី​ឆ្នាំ ១៩៧២​​ ។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “Besame Mucho” ប្រែថា “ថើបខ្ញុំឲ្យច្រើនៗ”និពន្ធដោយអ្នកចម្រៀងនិងជាអ្នកតែងភ្លេងជនជាតិម៉ិចស៊ិកែន Consuelo Velasquez តែជាកំណែភាសាបារាំងច្រៀងដោយអ្នកចម្រៀងជនជាតិហុល្លង់ដ៍​ទៅរស់នៅអាមេរិក​ឈ្មោះ Lara Louise។

៥–នាទី «ពីនេះពីនោះ»

ស្រុកចិនមានផ្ទះ៦៥​លាន​សាងហើយអត់មនុស្សនៅ។

អភិបាលខេត្តថា​អគារខ្ពស់តែ ៣៥៩ ​ខ្នងប៉ុណ្ណោះទេដែលចិនសាងមិនទាន់រួចរត់ចោលនៅក្រុងព្រះសីហនុ។

ក្បាច់មុមបារាំកំពូលនៃបុស្បុកបូរីអង្គរ។

មើលពីខាងត្បូងឆៀងខាងកើត។
មើលពីផ្លូវចូលខាងត្បូង (Chicken Rd)
មើលពីលិច។
មើលពីកើតឆៀងខាងត្បូង។
មើលពីកើតឆៀងខាងត្បូង​(bis)។
មើលពីជើង។

បុរីអង្គរតាមមនោគតិជាងសុងបូរិន។

10Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 10.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៤០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីប្រភពនៃរបាំប្រជាប្រិយរបស់ខ្មែរ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូន​កំណែថ្មីនៃបទ “Sealed With A Kiss”​ ដែលជាចម្រៀងចាស់តាំងពីដើមទសវត្សឆ្នាំ ១៩៦០ របស់ អ្នកចម្រៀងអាមេរិកាំង Brian Hyland។ កំណែនេះច្រៀងដោយអ្នកចម្រៀងបែលហ្ស៊ិក Dana Winner ឈ្មោះមែនទែនគឺ Chantal Vanlee។

៤–នាទី «ពីនេះពីនោះ»

វីដេអូបង្ហាញថាប៉ូលិសក្នុងមន្ទីរសភាកុងហ្គ្រេសជាមិត្តនឹងពួកដែលគេចោទថាបះបោរ។

ខ្មែរអស់កម្ពុជាក្រោម​ហើយកំពុងតែអស់កម្ពុជាកណ្ដាលដោយសារអាម្នាក់នេះ៕

09Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.03.2023

អ្នកគ្រូសូផានីនិងស្វាមីលោកសារិតបៃសាក្សីរស់នៃការព្រាត់ប្រាសក្រោមរបបខ្មែរក្រហម។

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិអ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីកង់វដ្តចក្រជីវិត​គឺកើតចាស់ឈឺស្លាប់ ហើយនិងការពិតដែលថាសាបព្រោះកម្មអ្វីក៏តែងតែប្រមូលបានផលវិបាកនៃកម្មនោះ។ ចាស់ៗអស់ហើយ នាំគ្នាធ្វើអំពើល្អចំពោះប្រទេសជាតិខ្លះទៅជាជាងធ្វើតែអំពើអាក្រក់។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងចិនមួយបទឈ្មោះ «នេះហើយលោកា» ច្រៀងដោយកម្លោះចិនម្នាក់មិនស្គាល់ឈ្មោះ។

៤–នាទី «ពីនេះពីនោះ»

អាមេរិកបញ្ជូនកប៉ាល់ដឹកយន្តហោះធំ ២​ ទៅសមុទ្រចិនខាងត្បូង។

នៅសមុទ្រចិនខាងត្បូងនាវាចម្បាំងចិនមានច្រើនជាងអាមេរិក ​៣ ​ដង​កន្លះ។

08Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 08.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៤ គឺចាប់ជ្រូកព្រៃយក្សនៅភ្នំ Erymanthus ពាយព្យនៃតំបន់ Arcadia។

២–បាឋកថារបស់លោកបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ស្ដីពីជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា វគ្គ២។

៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងភាសាតាកាឡុកនៃប្រទេសហ៊្វីលិព្វីនពីទសវត្សឆ្នាំ ១៩៧០​ ឈ្មោះ “Anak” ច្រៀងដោយអ្នកចម្រៀងល្បីនៃប្រទេសដែលមានកោះជាង​ ៧៥០០ កោះគឺ Freddie Aguilar.

៤–នាទី «ពីនេះពីនោះ»

Hun Sen Appeals For Vigilance Against Color Revolution.

Khmer People: How Is It Possible When You’ve Killed Or Jailed All Those Who Disagreed With You?

Tucker Ripped For Calling 6 Jan Insurrection Peaceful.

07Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.03.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់ថាក្នុងលោកយើងនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៤ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៩ ​អានដោយសានសុវិទ្យ ​។

លោកថាច់ពីយ៉ា……………..លោកប៊ុនឆន……………តាហ៊ុននាង

៤–បទសម្ភាសន៍របស់តំណាងវិទ្យុខ្មែរពិភពលោកនៅអឺរ៉ុបលោកថាច់ពីយ៉ា​ជាមួយលោក​ប៊ុនឆន​ជនរងគ្រោះពីព្រឹត្តិ ការណ៍ទាហានហ៊ុនសែនបាញ់សម្លាប់អ្នកស្រុកនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង​ខេត្តក្រចេះកាលពីឆ្នាំ ២០១២ ដោយ​លោកនឹងលើកយកប្រវត្តិរបស់ខ្មោចតាហ៊ុននាងឪពុកហ៊ុនសែនយោងតាមសម្ដីយួនម្នាក់មកជំរាប។

៥–នាទី ”តន្ត្រី» សូមជូនចម្រៀងដាស់ស្មារតីជាតិឈ្មោះ “ក្អែកបន្លំធ្វើហង្ស” ច្រៀងដោយ​លោកប្អូនកុយវណ្ណា។

៦–នាទី «ពីនេះពី័នោះ»

តើបួខាវ បាន់ឆាមេឃ ​ជាខ្មែរ​ឬជា​ស្អីពិតប្រាកដ? ឃើញអ្នកខ្លះចង់ឲ្យអ្នកប្រដាល់មួយថៃរូបនេះជាខ្មែរជ្រុលពេក។

Tony Jaa ឬ Jaa Phanom អាពូកែមួយថៃ​ ឬ គុនខ្មែរ​កើតនៅសុរិន្ទម្នាក់ទៀតក៏ជាកួយ​ដែរតែជាកួយជីកមាសជីកដុល្លារ​មិនមែនកួយជីកដីនៅបាត់ដំបងទេ។

Tucker Carlson នៃទូរទស្សន៍ Fox News ថ្លែងថា​លោកបានទទួលវីដេអូឃ្លាំមើលស្ដីពីព្រឹត្តិការណ៍ ៦​ មករា​ ២០២១ នៅកាពីតុលហ៊ិលរាប់ម៉ឺនម៉ោងបង្ហាញច្បាស់ថាពួកបក្សប្រជាធិបតេយ្យកុហកប្រជាជាតិទាំងមូលក្នុងបំណង ចោទប្រកាន់លោកប្រធានាធិបតីត្រាំថាបញ្ជាឲ្យអ្នកគាំទ្រលោកវាយប្រហារទៅលើសភាកុងហ្គ្រេស។

06Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.03.2023

លោក ថាច់ ពីយ៉ា ហើយនិង លោក ប៊ុន ឆន

១–បទសម្ភាសន៍របស់តំណាងវិទ្យុខ្មែរពិភពលោកនៅអឺរ៉ុបលោកថាច់ពីយ៉ា​ជាមួយលោក​ប៊ុនឆន​ជនរងគ្រោះពីព្រឹត្តិការណ៍ទាហានហ៊ុនសែនបាញ់សម្លាប់អ្នកស្រុកនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីឆ្នាំ ២០១២​ ហើយដែលសព្វថ្ងៃលោករស់នៅប្រទេសហុល្លង់។ ក្នុងវគ្គដំបូងនេះលោកប៊ុនឆននឹងជំរាបអំពីការដែលយួនបានច្បាមយកទឹកដីខ្មែរនៅតាមព្រំដែនស្រុកមេមត់ខេត្តត្បូងឃ្មុំ​ដោយខាងខ្មែរយើងឥតអើពើនឹងការបាត់បង់នេះឡើយ។

២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៤០​ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតាបកអាក្រាតភាពជាកញ្ជះយួនរបស់ហ៊ុនសែនដែលបានឡើងកាន់អំណាចដោយសារយួនបន្តុប។

៤–នាទី «តន្ត្រី» ជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «១០០០​ រាត្រី» ច្រៀងដោយមាស ​សុខសោភា។

៥–នាទី «ពីនេះពីនោះ»

Hun Sen Staged A Preemptive Coup Against Prince Ranariddh in July 1997.

Bloody Coups in Thailand…

And in Burma.

Hun Sen, Sar Kheng Urge Cambodians To Go Out To Vote For Multiparty Liberal Democracy While Barring Opposition Leaders From Voting.

05Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 05.03.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១២​-១៣។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៥ ដែលជាភាគទី ៣១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «សំណព្វចិត្តអូនអើយ» ច្រៀងដោយកញ្ញា បាន​ មុនីល័ក្ខ។

៤–នាទី «ពីនេះពីនោះ»

Kem Sokha & Patrick Murphy: No Collusion To Dethrone Hun Sen

US Ambassador Slams Kem Sokha’s 27-Years ‘Treason’ Sentence

Ah Khvang’s FM Mouthpiece Hits Back At Kem Sokha’s Sentence Critics, Particularly US Envoy

ផ្ទះលោកឳកសឿមកំពុងចេញរូបរាង​ជាផ្ទះសាងដោយសមាជិកបុរីអង្គរលើដីបុរីអង្គរមុនគេ។

04Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.03.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់បញ្ជាក់ថាមនុស្សដែលមានចិត្តស្មោះនោះពុំមានឡើយនៅលើលោកនេះ។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៣​ របស់គេគឺត្រូវទៅចាប់ក្ដាន់ញីពណ៌ក្រហមស្នែងមាសក្រចកស្ពាន់នៃតំបន់ Ceryneia ​ប្រទេសក្រិក​មកថ្វាយ​ស្ដេច Eurystheus។

ការងារលាងបាបទី ៣ របស់ Heracles គឺចាប់ក្ដាន់ស្នែងមាសរបស់ Artemis

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពខុសគ្នារវាងកងកម្លាំងរបបសាធារណរដ្ឋ​និង​កងទ័ពយួនយៀកកុងយៀកណាមខាងជើងរួមទាំងពួកខ្មែរក្រហមខ្មែររណសិរ្សនៅសមរភូមិកម្ពុជារកាលពី​ឆ្នាំ ១៩៧២​​។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែររបស់យុវជនអ្នកពុះពារ​ឈ្មោះ «អ្នកមិនចុះចាញ់»​ ច្រៀងដោយយុវជន និកូ។ គេថា៖ “អ្នកមិនចុះចាញ់ (បទនិពន្ធថ្មីពីនីកូ) ចំរៀងមួយបទនេះសំរាប់អ្នកដែលមិនដែលចុះចាញ់ ដរាបណាអ្នកនៅមានក្តីសង្ឃឹម ថ្ងៃណាមួយអ្នកនិងទទួលជោគជ័យ និពន្ធបទភ្លេងដោយ ផលវឌ្ឃនះ និពន្ធទំនុកច្រៀង ដោយ winnie”

៥–នាទី «ពីនេះពីនោះ»

Homeless People in Chicago.

ចង់បានអាហារូបករណ៍ទៅបន្តរៀនយកបរិញ្ញាទោនៅអាល្លឺម៉ង់ទាំក់ទង KAS៕