06Aug/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 06.08.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» 
ដែលថ្ងៃនេះសូមជូនភាគទី ១ នៃបទសន្ទនាស្ដីពី «សាសនាជី​» និងគ្រូទាំង ៥ ​របស់ខ្មែរ មាន មេ បា តា ​ព្រះ ចៅ​។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១២៩​ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនត្រូវតស៊ូនឹងគ្រូធ្មប់ពីអាហ្វ្រិកដែលត្រឡប់មកដណ្ដើមយកចង្កៀងទិព្វទៅវិញ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អាវយ័ន្តកេរម៉ែ» ​របស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ»
នៅស្រុកខ្មែរ យួនវាគ្រប់គ្រងស្អីៗអស់ហើយ​តាំងពីធ្វើលិខិតឆ្លងដែនក៏ធ្ើនៅព្រៃនគរដែរ។
កូនផ្ទះលោកប្រធានឱកសឿមនៅបុរីអង្គរសាងជិតរួចហើយ។
លោកអតីតប្រធានឈរបង្ហាញសមិទ្ធិថ្មីបុរីអង្គរ៖ អិចស្កាវ៉ាទ័រ តុបតែងរួចហើយ។
សានសុវិទ្យនៅ Rhine Falls (?) ដោយមាន ប្រាសាទ Laufen នៅពីក្រោយ។ រូបថតកាលពីឆ្នាំ ២០១២ អនុស្សាវរីយ៍សម័យមុន។
កំពុងស្ដាប់លោកប្រធានពន្យល់ពីទឹកធ្លាក់ទន្លេ Rhine នៅប្រទេសស្វិសកាលពី ១១ ​ឆ្នាំមុន។
Rhine Falls នៅស្វិស ជាទឹកធ្លាក់ធំជាងគេនៅអឺរ៉ុប​មាន Laufen Castle ឋិតនៅពីខាងក្រោយ។
ទេសភាពដ័ល្អស្អាតមួយមុមទៀតនៃ Rhine Falls និងប្រាសាទ Schloss Laufen ប្រទេសស្វិស។
05Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 05.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបសំនួរអ្នកស្ដាប់ដោយភិក្ខុ​ ចន្ទប្បិយោ រីមចាន់រ៉ា
ថ្ងៃនេះសូមឆ្លើយចម្ងល់ស្ដីពីមន្តអាគមគាថាឱមអាមក្ដាមប្រៃអំពើគុណសៃយ នានា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៣ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «វរជនកែមឡី» តែងនិងច្រៀងដោយអ្នកស្រី ស៊ាន​ កិត្យា នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
តេជគុណប៊ុតប៊ុនតិញបកអាក្រាតអន្ទិតសានសុជាថាដណ្ដើមប្រពន្ធខ្មែរនៅអូស្ត្រាលី។
Fan សពលោកកែមឡីវាយប្រហារ «ការលះបង់ដ៏ធំរបស់អាខ្វាង» ថាជារឿងផ្ទេររាជ្យពីឳទៅឲ្យកូន។
ប្រធាន-អនុប្រធានសហគមន៍បុរីអង្គរ ២០១៨ – បច្ចុប្បន្ន។
មេដឹកនាំសាធារណរដ្ឋខ្មែរ ១៩៧០-៧៥​ ។
04Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 04.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ១៩ ស្ដីពីខ្មែរក្រហមភូមិភាគនិរតីដែលជាពួកអតីតខ្មែរយៀកមិញ ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ 3 ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
ប្រវត្តិសង្ខេបឧកញ៉ាក្រឡាហោមគង់។
នាទីតន្ត្រីថ្ងៃនេះសូមជូនបទ «ទំនួញក្រឡាហោមគង់»​ច្រៀងដោយលោកស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ» 
ហ៊ុនម៉ាណែតសន្យាថានឹងព្រឹងពង្រីកផ្នែកសិក្សាអប់រំបង្កើនធនធានមនុស្សខ្មែរ។ យើងសង្ឃឹមថានឹងមិនបើកទ្វារឲ្យធនធានមនុស្សយួនហូរចូលស្រេចនឹងចិត្ត។
ភ្នំពេញ? ហុងកុង?​
អ្នកច្បាប់ថា ស្មាក្ដីពិសេស Jack Smith ប្ដឹង Trump ខុសវិធាន ខ្លួនឯងអាចជាប់គុក។
រុស្ស៊ីអាចនឹងចាញ់សង្គ្រាមនៅ អ៊ុយក្រែន៕
03Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 03.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រៀបរាប់ពីអនុស្សាវរីយ៍ស្ទឹងសែន ខេត្តកំពង់ធំ
ដោយបានប្រៀបធៀបទៅនឹងអនុស្សាវរីយ៍ទន្លេសែន​ ក្រុងប៉ារីស។
២–នាទី «និទានអារ៉ាប់» 

សូមជូនវគ្គទី ១២៨​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិនក្លាយជាអ្នកមានសម្បត្តិមហាសាលច្រើនជាងស្ដេចស៊ុលតង់ ដោយសារចង្កៀងទិព្វ។

៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទ «សារិកាព្រាត់គូ» ​ច្រៀងដោយអ្នកស្រី រស់ សេរីសទ្ធា តាមទំនងភ្លេងបាសាក់។
៤–នាទី «ពីនេះពីនោះ»
Jack Smith, the Trump hating Special Counsellor ដែល​ប្ដេជ្ញាធ្វើយ៉ាងណាបញ្ជូនលោកត្រាំចូលគុកមួយជីវិត។
លោកអនុប្រធានបក្សភ្លើងទៀន បកអាក្រាតឧក្រឹដ្ឋកម្មយួនសម្លាប់ខ្មែរ​ តែពួកខ្មែរចោលម្សៀតនៅភ្នំពេញបែរជាដឹងគុណយួនទៅវិញ!
សូមកុំភ្លេចទៅច្រូតស្រូវនៅបុរីអង្គរ ២​ កញ្ញា ២០២៣ ៕
02Aug/23

កម្មវិធីផ្សាយ ថ្ងៃពុធ 02.08.2023

១–នាទី «សាសនាសាកល»​
សាសនាឥស្លាមពន្យល់ដោយសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ប្រពៃណីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ។
ក្នុងវគ្គទី ៣ នេះ វាគ្មិនទាំង​២​នឹងជជែកគ្នាអំពីបុណ្យភ្ជុំបិណ្ឌ និង​ពិធីសែនក្រុងពាលី។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Monsters» តែងដោយនាយទាហានអង់គ្លេស James Blunt ពីឆ្នាំ ២០១៩ និងច្រៀងដោយ Iam Tongi យុវជនអាមេរិកាំងអាយុ​១៨​ឆ្នាំដើមកំណើតពីកោះហាវ៉ៃ​ ដែលឈ្នះការប្រកួតច្រៀងក្នុងនាទី «American Idol» ឆ្នាំ ២០២៣ នេះ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ស្មាក្ដី Jack Smith ដែលស្អប់ Trump ប្ដឹង Trump ទៀតហើយក្រោយប្ដឹងលើកមុនមិនបានសម្រេចជោគជ័យ។
Putin ទាល់ច្រក គំរាមថាអាចប្រើអាវុធនុយក្លេអ៊ែររាប់សិបដងហើយ។
ក្រុងអាមេរិក​ដែលអាចជាចំណុចស៊ីបគ្រាប់មីស្ស៊ីលរុស្ស៊ី៕
01Aug/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 01.08.2023

១–នាទី «ធម្មកថា» ដោយព្រះតេជគុណ ធម្មប្បិយោ រីមចាន់រ៉ា។
ថ្ងៃនេះសូមជូនភាគបន្តនៃការពន្យល់អំពីជំនឿស្ដីពីឥទ្ធិឫទ្ធិរបស់ការសូត្រ​ព្រះបរិត្ត។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère ។
វគ្គទី ២៥ ៖ យួនក្រោយឈ្នះទ័ពសៀមរបស់ពញាបឌិនតេជោនៅកម្ពុជាក្រោម​បានបង្ខំឲ្យខ្មែរឈប់ស្លៀកចងក្បិន​ ឲ្យពាក់អាវផាយ និងទុកសក់វែង។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៩ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «The Power Of Love» តែងនិងច្រៀងដោយសិល្បការិនីអាមេរិកែន Jennifer Rush កាលពីឆ្នាំ ១៩៨៤ ។
៥–នាទី «ពីនេះពី័នោះ»
កុំសូវជឿការស្ទង់មតិខ្លាំងពេក… ស្ទង់លើកចុងក្រោយសប្ដាហ៍មុន​ Trump ៥០% ទល់ Biden ៥០% ។
ផ្ទះអន្ទិតតយឲ្យម្ដាយឳពុកនៅធ្វើចម្ការឳឡឹក។
ដាំស្រូវ ឳឡឹក ត្រសក់ ត្រឡាច ល្ពៅ លើដីបុរីអង្គរ។
ឳឡឹក ១ លក់​តម្លៃពី ១​ ទៅ ៥​ ដុល្លារ។
31Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 31.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានជូនស្ដាប់ដោយសានសុវិទ្យ​ ។
វគ្គទី ១៨ ៖ បញ្ហាគឺវាមានខ្មែរក្រហមនិន្នាការខ្មែរ​និងខ្មែរក្រហមនិន្នាការយួន-​និន្នាការចិន។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
មានអ្នកណាដឹងពីរឿងការបូមប្រេងនិងឧស្ម័នពីបាតសមុទ្រខ្មែរឬទេ?
ផ្ទះមួយខ្នងក្នុងចំណោមច្រើនខ្នងរបស់ហ៊ុនសែនដែលប្រកាសថាខ្លួនមានប្រាក់ខែមួយខែ ១៥០០​ ដុល្លារ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «(Marie’s The Name) His Latest Flame» ​ច្រៀងដោយ​ Elvis Presley កាលពីឆ្នាំ ១៩៥៨ ។
៤–នាទី «ពីនេះពីនោះ»
ក្រុមប្រឹក្សា​២៣​តុលា១៩៩១ ទាមទារឲ្យព្យួរអាសនៈកម្ពុជា​ជាបណ្ដោះអាសន្ន។
ស្រុកខ្មែរនៅមាន​កែមឡីងើបឡើងប្រឆាំងយួនទៀត កុំអាលអស់សង្ឃឹម។
បើ ត្រាំ​ចាញ់តាជោបៃដឹនទៀត បានសេចក្ដីថាស.រ.អ. កំពុងរលាយ៕
30Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 30.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» 
ដែលថ្ងៃនេះសូមជូនភាគទី ៣​ គឺភាគបញ្ចប់ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់។​
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១២៧​ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនលើកជំនូនផ្លូវការទៅថ្វាយព្រះបិតាម្ចាស់ក្សត្រីបាឌ្រូលប៊ូឌួរ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្ទឹងឈាម»​របស់អ្នកចម្រៀងស្នេហាជាតិ លោក​កុយវណ្ណា​នៅស្រុកបារាំង។
៤–នាទី «ពីនេះពីនោះ»
តើខ្មែរអ្នកជាអាចសាមគ្គីជាមួយពួកបក្សដែលមេបានប្រកាសហើយថាមានយួននៅលើក្បាលទេ?
បក្សកូនស្រីថាក់ស៊ិននឹងដឹកនាំការបង្កើតរដ្ឋាភិបាលបើបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនជាប់ឆ្នោត តែថាក់ស៊ិនថាមិនត្រឡប់ចូលស្រុកថ្ងៃ ១០ ​សីហាទេ។
មេដឹកនាំបក្សឈានមុខសៀមនៅសង្ឃឹមតំណែងនាយករដ្ឋមន្ត្រី​តែនៅរឹងរឿងផ្សាស់ប្ដូរមាត្រា​១១២ស្ដីពីប្រមាថព្រះចេស្ដា។
Mega Millions ថ្ងៃអង្គាររង្វាន់ធំ ១ ពាន់ ៥០ លានដុល្លារ! ជួយផ្ទៀងខ្ញុំផង!​ បើត្រូវបុរីអង្គរបានលុយសាងសង់ហើយ!
ជាងយើងកែសម្រួល Bulldozer បុរីអង្គរ។
ចង់បានឡានដឹក-ចាក់អាចម៍បំណះ second-hand ក៏បាន៕
29Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 29.07.2023

១–នាទី “ធម្មកថា” ថ្ងៃនេះសូមជូនធម្មទេសនាអធិប្បាយអំពីអ្វីទៅគឺទឹកមន្ត​និង​ព្រះបរិត្ត ដោយព្រះតេជគុណរីមចាន់រ៉ា–វគ្គទី ២ ។

តើព្រះបរិត្តសូត្រទៅអាចការពារសត្រូវ​និងអន្តរាយនានាបានមែនឬ?
២–នាទី  «ទស្សនៈហង្សចក្រាបារមី» ស្ដីពីគម្រោងសម្ដេចខ្វាងឲ្យកូនក្រៅខោធ្វើនាយករដ្ឋមន្ត្រី ដោយខ្លួនឯងឡើងជាប្រធានព្រឹទ្ធសភា។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១២ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងថៃឈ្មោះ «มนต์รักลูกทุ่ง»​​ (មន្តស្នេហ៍អ្នកស្រែ) ​ច្រៀងដោយ ไพรวัลย์ ลูกเพชร ​តទល់នឹងចម្រៀងខ្មែរ ចង្វាក់ដូចគ្នាឈ្មោះ «ថ្នម»​ ច្រៀងដោយ​លោកស៊ីនស៊ីសាមុត ។
បទ «มนต์รักลูกทุ่ง»​ ​ដកស្រង់ពីភាពយន្តសៀមឈ្មោះដូចគ្នាគឺ «มนต์รักลูกทุ่ง»​ ចេញបញ្ចាំងកាលពីខែឧសភា ឆ្នាំ ១៩៧០ ​ដោយមាន​ មិត្ត ឆៃបាន់ឆា និង ផិតឆ៖រ៉ា ឆៅវ៉ៈរ៉ាត ជាគូឯក។​
៤–នាទី «ពីនេះពីនោះ»
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Matthew Miller «រំខានចិត្ត» ដែលការបោះឆ្នោតនៅកម្ពុជាមិនសេរីនិងយុត្តិធម៌។
ស្ត្រីខ្មែរអ្នកសមរង្ស៊ីនិយមព្រលះសម្ដេចខ្វាងដែលឲ្យហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រី​ខ្លួនឯងឡើងជាប្រធានព្រឹទ្ធសភាមានសក្តិស្មើប្រមុខរដ្ឋ​ឬស្ដេចផែនដី។
មនុស្សទូកនៅកំពង់ឆ្នាំងចាប់ផ្ដើមនិយាយថាខេត្តនេះជារបស់យួនហើយ៕
28Jul/23

កម្មវិធីផ្សាយថ្ងៃសុក្រ 28.07.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ១៧ និយាយពីល្បិចយួនប្រើខ្មែរក្រហមឲ្យបង្កើតក្រុមយុវជនអតីតខ្ញុំគេសម្រាប់សម្លាប់ចៅហ្វាយចាស់របស់ខ្លួន​ និងឧក្រិដ្ឋកម្មរបស់យួនលាក់ខ្លួនមកលើពលរដ្ឋខ្មែរផ្សេងទៀត។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ 2 ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រភេទជនបទ ឬ ស្រុកស្រែរបស់អាមេរិកដែលគេហៅថា Country Music មួយបទឈ្មោះ «Sunday Morning Coming Down» តែងដោយ Kris Kristopherson និងច្រៀងដោយ Johny Cash និង​ ​Kris Kristopherson កាលពីឆ្នាំ ១៩៧៨ ។
៤–នាទី «ពីនេះពីនោះ» 
ដល់ថ្ងៃពុះអំណាចចែកគ្នាវាហើយ បងប្អូន!
ខ្មែរចាំស្វាគមន៍ផ្ទះអណ្ដែតទឹកយួនហូរចូលមកពេញស្រុកទេសទៅចុះ!
ថាក់ស៊ិនអន្ទះសាចង់ត្រឡប់មកស្រុកសៀមវិញ -​កូនស្រីថានឹងមកនៅថ្ងៃ ១០​ សីហា។
មិនដឹងជឿការស្ទង់មតិរបស់អ្នកណាទេ។
បើបោះឆ្នោតថ្ងៃនេះ ត្រាំឈ្នះ ៥៥% ទល់នឹង ៣៤% តែនៅរដ្ឋខ្លះដូចជា Michigan តាជោនាំមុខ​ ៤៨% ​ទល់នឹង ​៤២% ៕