17Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ១៤ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
ពលកម្មរហូតដល់មានផ្ទៃពោះ ៧-៨ ខែ។
អង្គការច្នៃប្រឌិតបង្កើតការងារនៅតាមតំបន់គ្រុនចាញ់ដើម្បីសម្លាប់ខ្មែរមួយកន្លែងៗ​មានកម្មកររាប់ម៉ឺននាក់។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
កម្ពុជានៅតែបន្តសម្លាប់ទន្លេ-ស្ទឹងរបស់ខ្លួនតាមរយៈការបូមយកខ្សាច់លក់ឥតឈប់ឈរ។
៣–នាទី «តន្ត្រី»
សូមជូនបទ «ចាំអូនពេញមួយយប់»​​ច្រៀងដោយ​ ស៊ិនស៊ីសាមុត បទភ្លេងនិងទំនុកច្រៀងដោយ ​វ៉ោយហូរ។
៤–នាទី «ពីនេះពីនោះ»
ឆ្នាំ ២០១៧ ហាមនាំខ្សាច់ចេញទៅសិង្ហបូរី ​តែនាំចេញទៅស្រុកយួនបាន!
វេទិកាប្រជាពលរដ្ឋខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យនៅឡងប៊ីច្ឆ ថ្ងៃ ១៥​ កក្កដា​២០២៣​បន្ត៖ តើខ្មែរគួរធ្វើអ្វី?
16Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» 
ដែលថ្ងៃនេះសូមជូនភាគទី ១ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២៣​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនឡាំប៉ាឲ្យម្ដាយទៅដណ្ដឹងរាជធីតាបាឌ្រូលប៊ូឌួរ របស់ស៊ុលតង់ឲ្យខ្លួន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះដីដែលបាត់ទៅ»​ និពន្ធនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយវណ្ណា​ពីប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
Morton Sklar-Thayvie Sinn-Brad Adams
វេទិកាប្រជាពលរដ្ឋខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ​ថ្ងៃ ១៥​ កក្កដា​ ២០២៣។
លាហើយលោក លាវសៃម៉ុន​ហេង RIP 07/10/2023!
15Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.07.2023

១–នាទី “ធម្មកថា” សូមយកទស្សនៈអតីតតេជគុណសានសុជាស្ដីពីសារៈសំខាន់នៃការជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហា ចៀសវាងការដៅស្មានពីចម្ងាយ មកចាក់ផ្សាយ​។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១០ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ឱខេមរាអើយ» ច្រៀងដោយ ឌីគីមសែន និពន្ធដោយ លោកគ្រូ សាន សុជា ។
៤–នាទី «ពីនេះពីនោះ»
ហេតុអ្វីហ៊ុនសែនមិនចង់ឲ្យភីថាឡើងជានាយករដ្ឋមន្ត្រីថៃ? តែភីថានៅមានឱកាសបោះឆ្នោតថ្ងៃ ១៩​ កក្កដាម្ដងទៀត។
14Jul/23

កម្មវិធីផ្សាយថ្ងៃសុក្រ 14.07.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​ដោយថ្ងៃនេះលោកសានសុវិទ្យនឹងអាន​វគ្គទី ១៣ ​ជូនស្ដាប់៖
គេនាំគ្នាស្រែកថា​ «ជយោ! បក្សកុម្មុយនីស្តកម្ពុជា ដ៏រុងរឿង!!!» សុទ្ធតែពួកអាឆ្កួត ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
ថ្ងៃនេះសូមជូនអត្ថបទរបស់លោកអ៊ុមហាក់នៅរដ្ឋកាលីដែលលោកនិពន្ធតាំងពីសម័យ​បោះឆ្នោត​ឆ្នាំ ​២០១៣ ​ស្ដីពីវិធីរំដោះប្រទេសជាតិ​តាមបែបបដិវត្តន៍ពណ៌នៅប្រទេសអារ៉ាប់​ដូចជា​ស៊ីរី លីប៊ី ជាដើម។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»​
សូមជូនចម្រៀងចូលឆ្នាំថ្មី មួយបទរបស់ខេម ឈ្មោះ «ស្រឡាញ់មេម៉ាយ»​ ។
៤–នាទី «ពីនេះពីនោះ» 
តេជគុណអង្គនេះរីះគន់មេដឹកនាំបក្សប្រឆាំងរឿងគូសបង្ខូចសន្លឹកឆ្នោតខុស​ឬ​ត្រូវ?
អ្នកនាំពាក្យគ.ជ.ប. ថានឹងចេញច្បាប់ដាក់ទោសអ្នកញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត​មិនទាក់ទងនឹងអ្នកបំផ្លាញសន្លឹកឆ្នោតនោះទេ ៕
13Jul/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.07.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
Khmer Rouge ក្រោមបញ្ជារបស់អង្គការ បង្ខំខ្មែរឲ្យធ្វើការដើម្បីសួនរួមខ្លះរហូតដល់ស្លាប់ ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិន​វក់ស្នេហ៍ម្ចាស់ក្សត្រីបាឌ្រូល​ប៊ូឌួរ ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងប្រភេទ Latin Pop គឺតន្ត្រីប្រជាប្រិយនៃប្រទេសនិយាយភាសាអេស្ប៉ាញ៉ុល​និង​ព័រទុយហ្គេ នៅអាមេរិកខាងត្បូង ឈ្មោះ «La Isla Bonita» ដែលប្រែថា «កោះស្អាត» ច្រៀងដោយ Madonna កាលពីឆ្នាំ ១៩៨៦ ។
៤–នាទី «ពីនេះពីនោះ»
មេបក្សប្រឆាំងសៀមមិនព្រមចាញ់ ប្រកាសថានឹងរកយុទ្ធវិធីថ្មីដើម្បីគាបយកសម្លេងពីព្រឺទ្ធសមាជិកនៅ ការបោះឆ្នោតជុំទី ២ ។
ចម្រៀងមួយបទឈ្មោះ សុំឆ្នោតសំពះឈ្នះឆ្នោតសំពង​និពន្ធទំនុកដោយកវី វិមាន សុវណ្ណភក្ដី និងច្រៀងដោយលោក សៀង សុផល ។
វិធីគូសសន្លឹកឆ្នោតបដិសេធការបោះឆ្នោតអយុត្តិធម៌ ។
12Jul/23

កម្មវិធីផ្សាយ ថ្ងៃពុធ 12.07.2023

១–នាទី «សាសនាសាកល»​
សាសនាឥស្លាម៖ ព្រះមានតែមួយអង្គគឺព្រះអាឡោះ ហើយ​ម៉ូហាម៉ាត់គឺជាអ្នកនាំសាររបស់ព្រះអង្គ ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ការបង្កើតអាជ្ញាធរជាតិអប្សរា បន្ត ។
ស្នាដៃអាជ្ញាធរជាតិអប្សរា​ក្នុងការជួសជុលប្រាសាទបុរាណ ។
ជួសជុលបង្កាន់ដៃនាគស្ពានហាលមុខអង្គរវត្ត ។
គោលដៅគឺអភិរក្សអង្គរសម្រាប់ខ្មែរអនាគត​ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Take My Breath Away» ជាចម្រៀងច្រៀងដោយ Terri Nunn នៃវង៉ Berlin សម្រាប់ភាពយន្តហុល្លីវូដរឿង «Top Gun I» សម្ដែងដោយ Tom Cruise ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ថ្ងៃទី ១៣​ កក្កដា​ក៏នឹងដឹងថាអ្នកណាជានាយករដ្ឋមន្ត្រីសៀម​ ។
Prawit Wongsuwan សុំធ្វើនាយកសៀមម្ដងមែនឬ?
11Jul/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.07.2023

១–នាទី «ធម្មកថា» ថ្ងៃនេះសូមជូនរឿងជួបជាមួយហ៊ុនសែនរបស់លោកគ្រូសានសុជា​និងប្រតិកម្មរបស់លោកអន្ទិតចំពោះការរិះគន់ពីអ្នកខ្លះ ។
ក្នុងកូនបទសម្ភាសន៍ ១ ជាមួយពិធីការិនីនៃកម្មវិធីវិទ្យុ មួយនៅឯអូស្ត្រាលី លោកអន្ទិតថាលោកទុកការរិះគន់លោកដូចស្ដាប់តន្ត្រីកំសាន្តអ៊ីចឹង ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២២ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៦ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «Reflection» ច្រៀងដោយ Coco Lee ប្រកបកុនរឿង Mulan​ ឆ្នាំ ២០២០ ។
៥–នាទី «ពីនេះពី័នោះ»
ប្លង់ចាស់មួយចំណិតខាងត្បូងនៃបុរីអង្គរ 3271 South Chicken Rd, Rowland, 28383 NC ៕
10Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ១២ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
ស្ដេច​សីហនុត្រូវអង្គការខ្មែរក្រហមបោកប្រើឲ្យបន្លំភ្នែកអន្តរជាតិនៅអ.ស.ប.​។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
៣–នាទី «តន្ត្រី»
កូកូលី ច្រៀងបទ «Endless Love» ជាមួយ Lionel Richie កាលពីឆ្នាំ ២០១៣ ។
៤–នាទី «ពីនេះពីនោះ»
អ្នកចម្រៀងចិន-អាមេរិកាំង Coco Lee ធ្វើអត្តឃាត​ស្លាប់ ៥ កក្កដា ។
អ្នកណាជឿថា​គ.ជ.ប.​មិនចេះលួចសន្លឹកឆ្នោតឲ្យហ៊ុនសែន?
09Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទដែលសម្ភាសលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ។
ហេតុអ្វីលោកកេងវ៉ាន់សាក់អះអាងថាស្ដេចវង្សវរ្ម័នមិនមែនខ្មែរ ​តែជាចាមជាជ្វាទៅវិញ?
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២១​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ។
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
ចម្រៀងឃោសនាបោះឆ្នោតរបស់បក្សភ្លើងទៀន​ដែលពួកមេដឹកនាំបក្សកញ្ជះយួនបានប្រើវិធីកខ្វក់កៀសចេញពីការបោះឆ្នោតឆ្នាំ ២០២៣ ។
៥–នាទី «ពីនេះពីនោះ»
ត្រជាក់ត្រជុំល្អណាស់នគររំដួល ។
អធិរាជខ្វេះបុក​បាត់ម្កុដទៅហើយ ។
08Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.07.2023

១–នាទី “ធម្មកថា” សូមយកទស្សនៈតេជគុណនិរនាម (បានពីគណនេយ្យឈ្មោះ Danaro Heng) បង្ហាញ «ការពិត» ដែលថា​ហ៊ុនសែនជាជនក្បត់ជាតិខ្មែរ និងជា​កញ្ជះយួនចិន ជាពិសេសយួន ។
លោកថាវាអួតអាងជាកូនប្រុសក្រោមពន្លឺព្រះច័ន្ទ​ តែវាស៊ីអស់ដី​ អស់ព្រៃ​ អស់រ៉ែ​ខ្មែរ ។ ប្រហែលមកពីពេលយប់ងងឹតហើយបានជាខ្មែរមួយចំនួនមេីលមិនឃេីញ​ បេីក្រោមពន្លឺព្រះអាទិត្យប្រហែលជាសល់ធនធានធម្មជាតិខ្លះ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ៩ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនចម្រៀងមនោសញ្ចេតនាចិនមួយបទឈ្មោះ «ទឹកភ្នែកសោកសៅសម្រក់ចំពោះស្រីស្នេហ៍» ច្រៀងដោយកម្លោះ លិន​ពាវ (ចេះតែថាៗទៅ) ។
៤–នាទី «ពីនេះពីនោះ»
មូលដ្ឋានទ័ពអាកាស​រុស្ស៊ី Krasnodar ត្រូវបំផ្ទុះដោយអ៊ុយក្រែន​។
បុរីអង្គរមានគម្រោងធ្វើវត្តភ្នំ សុំសមាជិកជួយគាំទ្រផង No Money, No Honey!