16Aug/23

កម្មវិធីផ្សាយ ថ្ងៃពុធ 16.08.2023

១–នាទី «សាសនាសាកល»​
សូមបន្តអានអារម្ភកថានៃសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» ដែលមានចែងថាព្រះអល់់ឡោះបានដាក់់កាតព្វកិច្ចធ្វើធម្មយាត្រា «ហាជ្ជី» នៅកាក់់ហ្គះសម្រាប់់អ្នកដែលមានលទ្ធភាពអាចធ្វើបាន។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
ថ្ងៃនេះលោកសាស្ត្រាចារ្យនឹងវិភាគរឿងអាជ័យពេលជួបស្ដេចក្រុងចិន​ហើយថា «ឃើញមុខស្ដេចចិនដូចមុខឆ្កែ…» ម៉េចបានជាថាអ៊ីចឹង?
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាទឹកដីកម្ពុជាក្រោម​ដោយកំពូលនាដការិនីល្បីល្បាញ ទូច ស្រីនិចដែលបានក្លាយជាស្ត្រីពិការតាំងពីឆ្នាំ ២០១៣​ មកព្រោះនាងច្រៀងដាស់សតិអារម្មណ៍កូនខ្មែរ្យចេះនឹកស្ដាយស្រណោះទឹកដីដ៏ពិសិដ្ឋគឺកម្ពុជាក្រោមរបស់យើង។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ទូចស្រីនិចផ្ទាល់បានចេញមកបដិសេធថាព្រឹត្តិការណ៍ម្ដាយជាទីគោរពស្រឡាញ់ត្រូវបាញ់ស្លាប់​និង​ខ្លួននាងត្រូវពិការកម្រើកដៃជើងមិនរួចហ្នឹងមិនមែនមកពីរឿងប្រុសឈ្មោលប្ដីគេស្អីនោះទេ​ តែគឺមកពីរឿងនយោបាយថ្នាក់ជាតិខ្មែរតែម្ដង។
និស្សិតខ្មែរនៅឯនាយសមុទ្រត្រូវ​អៀងសារីបោកឲ្យត្រឡប់ទៅជួយកសាងប្រទេស…​ភាគច្រើនស្លាប់ដូចសត្វធាតុ។
បើមានលុយសល់គួរទិញមាសទុកខ្លះសម្រាប់ពេលមានអាសន្នដូចជាសង្គ្រាម​ ឬទុរ្ភិក្ខអត់ឃ្លាន៕
15Aug/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 15.08.2023

១–នាទី «ធម្មកថា» សន្ទនារឿងពុទ្ធសាសនា
សូមជូនទេសនាតាមបែបគ្នាឯងរបស់លោកតាស៊ុច រៀបរាប់ពីនេះពីនោះបង្កសម្លេងសើចគឹលក្នុងចំណោមពុទ្ធសាសនិកខ្មែរនៅកន្លែងណាមួយនៃនគររំដួល។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère
យួនបន្តធ្វើបាបខ្មែរតាមគ្រប់វិធី។
ខ្មែរបះបោរកាប់យួននិងពឹងសត្រូវសៀមឲ្យមកជួយបណ្ដេញយួនរហូតដល់ចូវដុក។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦១ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «យំស្ដាយដីកម្ពុជាក្រោម» ច្រៀងដោយ កញ្ញា ទូចស្រីនិច។
៥–នាទី «ពីនេះពី័នោះ»
ត្រាំ​និងគ្នីគ្នា​ ១៨ ​នាក់ត្រូវស្មាក្ដីខណ្ឌ Fulton រដ្ឋ GA ចោទប្រកាន់ពីបទឧក្រឹដ្ឋថ្នាក់សហព័ន្ធថាជ្រាតជ្រែកក្នុងការបោះឆ្នោតថ្នាក់ជាតិ។
សួរថាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនដូចគ្នានឹងសង្គ្រាមអាមេរិកនៅស្រុកយួនទេ?
គំរោង៖ ដាំដើម Palm ឲ្យបាន ៥០ ដើម។
ក្រុមអ្នកជំនាញខាងការដាំដើមត្នោតនៅបុរីអង្គរ៕
14Aug/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 14.08.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
សូមជូនវគ្គទី ២២ ស្ដីពីវិភាគទានខ្មែរក្រោមចំពោះការតស៊ូរវាងយៀកមិញនឹងបារាំង ១៩៤៥-១៩៥៤។
២–នាទី «មកស្ដាប់អ្នកស្រី មាស​លក្ខណា ព្រលះសម្ដេចឯង»  ពីប្រទេសហ្វ៊ីលិព្វីន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «មួយម៉ឺនអាល័យ» របស់ស៊ីនស៊ីសាមុត យកមកច្រៀងឡើងវិញដោយ​កៃ យុវអ្នកចម្រៀងសម័យថ្មី។
៤–នាទី «ពីនេះពីនោះ»
ស្រុកចិនឥឡូវ។
ក្រុងប៉េកាំងក្លាយជាក្រុងវេនីស។
សមុទ្រភ្លើងនៅ Maui ។
ព្យុះភ្លើងនៅកោះ Maui រដ្ឋ Hawai ។
ជនទុគ៌តនៅស្រុកខ្មែរគ្រប់ជំនាន់។
បណ្ដោយឲ្យប្រជារាស្ត្ររស់នៅក្នុងភាពក្រីក្រ​នាំឲ្យកើតបាតុភូតខ្មែរក្រហមបានងាយ។
ច្រូតស្រូវនៅបុរីអង្គរ North Carolina! This coming Labor Day!
13Aug/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.08.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» 
ដែលថ្ងៃនេះសូមជូនភាគទី ២ នៃបទសន្ទនាស្ដីពី «សាសនាជី​» និងគ្រូទាំង ៥ ​របស់ខ្មែរ មាន មេ បា តា ​ព្រះ ចៅ​​ ជាពិសេសគឺភាពជាខ្មែរដែលខុសពីប្រភពដើមឥណ្ឌា ឧទាហរណ៍មានក្នុងរឿង​ «រាមកេរ្តិ៍» ដែលខុសពី «រាមាយណៈ» របស់ក្លឹង្គកន្លែងខ្លះ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៣១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលនិយាយអំពីគ្រោះកម្មលើកទី ៣​ របស់អាឡាឌិន ដែលប្អូនប្រុសគ្រូធ្មប់អាហ្វ្រិកតាមមកសងសឹកដល់ស្រុកចិន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ​ «ទឹកភ្នែកពុកម៉ែខ្ញុំ» តែងនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយ វណ្ណា។
៤–នាទី «ពីនេះពីនោះ»
Trump ត្បកក្បាលពិធីការិនី ស៊ីអិនអិន​ដែលចង់សួរដេញជើងលោក។
កនយើងនៅបុរីអង្គរជួយគ្នាដាំតាលព្រឹក្សរំលឹកដល់ត្នោតខ្មែរ។
ជំរកបណ្ដោះអាសន្នតម្លៃជិត ២​ ម៉ឺនដុល្លាររបស់ធម្មិកព្រហ្ម។
12Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 12.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់

ស្ដីពីភាពប្លែកគ្នារវាងហីនយាន និងមហាយាន អធិប្បាយដោយព្រះមហាវិមលធម្ម ពិន សែម។ 
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៤ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទៅហើយមកវិញ» (យួនពេញស្រុក) តែងនិងច្រៀងដោយអ្នកស្រី ស៊ាន​ កេត្យា នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
ប្រធានសភាថ្មីរបស់កម្ពុជា​ឈ្មោះឃួនសុដារី (គេថា) ជាស្រីយួនដែលជា​ម្រាក់របស់ប៊ុនរ៉ានីតាំងពីសម័យនៅកងនារីយៀកកុងម៉្លេះ។
អ្នកវិភាគ៖ Trump អាចប្រឈមនឹងអភិបាលរដ្ឋកាលី Gavin Newsom​នៅឆ្នាំក្រោយ។
Florida Palm Trees អាចយកមកដាំនៅបុរីអង្គរយើងបានទេ?
11Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 11.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
សូមជូនវគ្គទី ២១ អង្គការគឺយួនហាណូយជាអ្នកបញ្ជាក្នុងល្បិចលេបកម្ពុជាពង្រីកប្រទេសយួន។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ ៤ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ពេលវេលាដល់ហើយ ខ្មែរអើយក្រោកឡើង!» និពន្ធនិងច្រៀងដោយ​លោកកុយ​វណ្ណា​នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ» 
Bulldozer ចាស់ដោះកង់ច្រវាក់ចេញមិនទានដុសខាត់។
Bulldozer ចាស់ដោះកង់ច្រវាក់តែដុសខាត់ដាក់ខ្លាញ់បាញ់ប្រេងហើយ ឃើញថាថ្មីស្ទើរតែស្រឡាង។
សូមស្ដាប់អ្នកស្រី មាស​លក្ខណានៃបក្សសង្គ្រោះជាតិ ព្រលះតេជោខ្វាងរឿងសម្លាប់ខ្មែរនៅខែកក្កដាដើម្បីតម្លើងបារមី៕
10Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រំឭកអនុស្សាវរីយ៍ខេត្តមណ្ឌលគិរី-រតនគិរី ដែលបង្កើតឡើងដោយលោកសេនាប្រមុខលន់នល់។
បឹងយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។
ទឹកជ្រោះប៊ូស្រា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ភ្នំប្រុស-ភ្នំស្រី ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២–នាទី «និទានអារ៉ាប់» 
សូមជូនវគ្គទី ១៣០​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិនរកឃើញប្រាសាទដែលគ្រូធ្មប់ឲ្យអារក្ខយកទៅតម្កល់ឯទ្វីបអាហ្វ្រិក ហើយប្រើកលល្បិចមាយាស្រី្តរបស់ម្ចាស់ក្សត្រីបាឌ្រុលប៊ូឌួរ សម្លាប់ធ្មប់អាហ្វ្រិកកំណាចនោះដោយថ្នាំពុលលាយសុរា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «គំនុំ ២០ ឆ្នាំ» ច្រៀងដោយ​ស៊ីនស៊ីសាមុត​រំឭកអំពីសោកនាដកម្មសម័យយួនយៀកមិញ។
៤–នាទី «ពីនេះពីនោះ»
ជ័យជំនះក្នុងការបោះឆ្នោត​នៅតែមិនមែនជ័យជំនះលើទឹកចិត្តខ្មែរដែលនៅតែជឿថា​ហ៊ុនម៉ាណែតជាកូនយួន។
រឿងកំប្លែងស្ងួត ចំណងជើងដូចមានក្នុងរូបស្រេចហើយ ដែល​ជាល្បិចកាត់តសម្លេងយ៉ាងចំណាន ស្ដាប់ទៅឮដូចឳនិងកូនក្រៅខោជេរគ្នាវក់វីព្រោះតែចរិតបាតផ្សារពូកែជេរម៉ែគេឯងរបស់អាខ្វាង។
ចំណុចដែលត្រូវច្របាច់​សង្កត់​ ១០៨ ​ដង គឺត្រង់ប្លោកនោម (Bladder) ៕
09Aug/23

កម្មវិធីផ្សាយ ថ្ងៃពុធ 09.08.2023


១–នាទី «សាសនាសាកល»​
តើគោលបំណងនៃជីវិតរបស់ឥស្លាមិកជនគឺអ្វី?
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ប្រពៃណីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ។
ក្នុងវគ្គទី ៤​ ជាវគ្គបញ្ចប់នេះ វាគ្មិនទាំង​ ២ ​នឹងបន្តជជែកគ្នាអំពីប្រពៃណីបោះបាយបិណ្ឌក្នុងឱកាសបុណ្យភ្ជុំ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទំនួញប្រេត» ស្មូតដោយលោក ពេជ្រសុខា​ដែលបានចាកឋាននោះទៅហើយ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ប៉ូលិសមន្ទីររដ្ឋសភាជាអ្នកបំផ្លាញរបាំងការពារសភា​ហើយបន្ទោសបាតុករ ៦ មករា​ ២០២១ ថាជាអ្នកធ្វើ។
Zelenskyy ថាចរចាជាមួយ Putin លើលក្ខខណ្ឌស្ដារដែនដីអ៊ុយក្រែនមកវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergey Lavrov ថា​កាសរចរចារវាង Putin នឹង Zelenskyy ជារឿងឥតប្រយោជន៍។
08Aug/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.08.2023

១–នាទី «ធម្មកថា» ដោយព្រះតេជគុណ ចន្ទប្បិយោ រីមចាន់រ៉ា
ស្ដីពីពួកបារមីក្លែងក្លាយដូចជាធានវុទ្ធីអះអាងថាខ្លួនជាព្រះស្រីអារ្យមេត្រី​ជាដើម ដើរបោកបញ្ឆោតអ្នកស្រុក។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère
សូមជូនភាគទី ២៦ ស្ដីពីយួនគ្រប់គ្រងកម្ពុជាលើកទី ១​ និងតែងតាំងអង្គម៉ីជាស្ដេចផែនដីក្នុងសម័យមីងម៉ាង។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦០ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «ទឹកដីកម្ពុជាក្រោម» ច្រៀងដោយទូចស្រីនិច។
៥–នាទី «ពីនេះពី័នោះ»
នឹកដល់ត្នោតខ្មែរ!
ប្រវត្តិព្រែកជីក «វិញតេ» និង
រឿង «កំពប់តែអុង» ជាការឈឺចាប់ដែលខ្មែរមិនអាចភ្លេចបាន។
07Aug/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.08.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
សូមជូនវគ្គទី ២០ ស្ដីពីគ្រួសារខ្មែរត្រូវអង្គការប្រើខ្មែរក្រហមឲ្យកៀរប្ដូរទីកន្លែងចុះឡើងវក់វី​បណ្ដាលឲ្យក្មេង ចាស់​និងអ្នកមានជម្ងឺឈឺទុព្វលភាពស្លាប់ស្ទើរគ្មានសល់។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
មិនគិតរឿងជួយប្រជាជនក្រីក្រដែលត្រូវពួកវារឹបអូសយកដីធ្លី ពួកអាត្រកូលហ៊ុនបែរជាបែកប្រាជ្ញាធ្វើនំអន្សមយក្សអួតពិភពលោកទៅវិញ!
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សម្រែកឈាមខ្មែរ» ច្រៀងដោយលោកស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ»
ហ៊ុនសែនចូលគាល់ស្ដេចសុំឲ្យតែងតាំងកូនក្រៅខោជានាយករដ្ឋមន្ត្រី។
ឡេឌឹកណែត ក្លាយជានាយករដ្ឋមន្ត្រីត្រួតក្បាលខ្មែរមួយនគរជាការស្រេច ដោយមានព្រះរាជក្រឹត្យចុះថ្ងៃ ៧ សីហា ២០២៣ ជាតឹកតាង។
មិនថាត្រូវប្រឈមនឹងឧបសគ្គធំយ៉ាងណា Trump នៅតែឈ្នះពួកមនុស្សចង្រៃមករហូត។
Devon Archer អតីតដៃគូអាជីវកម្មរបស់ Hunter Biden ដែលសភាកោះហៅមកបញ្ជាក់ថា​ Joe Biden ក៏បានទទួលលុយពីក្រុមហ៊ុនលក់ឥទ្ធិពលរបស់កូនប្រុសផងដែរ៊