26Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 26.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
ធម្មកថាសម្ដែងដោយលោកគ្រូសាន​ភារ៉េត ស្ដីពីរឿងជាតិមុខជាតិក្រោយ និងមនុស្សចាំជាតិ វគ្គទី ១ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៦ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ស្ដីពីការប្រើក្រុមយុវជន​ SOY និងពួកបនសំផឹងយួនបាំងពីមុខជំនួញគ្រឿងញៀននៅកម្ពុជា
ដោយមានក្រុមគ្រួសារហ៊ុនខ្វាងជាអ្នកការពារនិងជួញដូរផ្ទាល់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រៃវែងស្រុកកំណើតខ្ញុំ» និពន្ធនិងច្រៀងដោយអ្នកស្រី ស៊ាន​កេត្យា​នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
បក្សប្រជាធិបតេយ្យ តទល់នឹង​បក្សសាធារណរដ្ឋ​ នៅអាមេរិក។
Trump អតីតប្រធានាធិបតីអាមេរិកាំងដែលត្រូវសត្រូវនយោបាយធ្វើបាប មើលងាយ ចោទប្រកាន់ប្ដឹងទាំងបំពាន ចាប់ថតរូបធ្វើឲ្យមុខលោកមុខដូចចោរ តែយើងដឹងថា Trump នឹងឈ្នះឆ្នោត បានធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត។
25Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 25.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ២៥
យាយទៀងរៀបរាប់អំពីជីវិតរស់នៅឯកម្ពុជាក្រោមសម័យអាណានិគមបារាំង។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ៦ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាជាតិរបស់អ្នកចម្រៀងស្នេហាជាតិកុយ​វណ្ណា ឈ្នោះ «ចោររួចខ្លួន ម្ចាស់​ជាប់គុក»។
៤–នាទី «ពីនេះពីនោះ» 
ពួកស្អប់ Trump អរណាស់ដែលrទៅប្រគល់ខ្លួនឲ្យអាជ្ញាធម៌គុកនៅរដ្ឋចច្ចា ហើយនាំគ្នាផ្សាយ​ Mugshot របស់គាត់​ខ្លះថាគាត់យំទៀតផង។
ភាពបែកបាក់រវាងភាគីឆ្វេង​នឹងស្ដាំនៅអាមេរិកសព្វថ្ងៃអាចនឹងនាំទៅដល់សង្គ្រាមស៊ីវិលដូចកាលពីឆ្នាំ ១៧៦១-១៧៦៥ ។
Fox News ខំអួតថាមានអ្នកតាមមើលកម្មវិធី Debate ជុំទី ១ ​របស់បក្សសាធារណរដ្ឋដែលខ្លួនជាអ្នករៀបចំ ដល់ទៅជិត ១៣​ លាន views កាលពីថ្ងៃពុធ។
តែនៅថ្ងៃព្រហស្បតិ៍ មនុស្សចូលមើលការផ្សាយ​បទសម្ភាសន៍រវាង Tucker-Trump ដល់ទៅ ២៣០​ លាន views មិនដែលមានបែបនេះសោះ!
24Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 24.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រៀបរាប់អំពីអនុស្សាវរីយ៍កាលពីកុមារី ក្រោមម្លប់ភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំង។
២–នាទី «និទានអារ៉ាប់» ​ចូលដល់​វគ្គទី ១៣៤ នៃរឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះបន្តរឿងក្ដីលោភលន់របស់ ​បាបា​អាប់ឌុលឡា ដែលធ្វើឲ្យគាត់ខ្វាក់ភ្នែកទាំងសងខាង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀ​ង ១ ​បទដំបូងឈ្មោះ «ពាក្យមិនពិត» ដែលទូចស៊ុននិចបានថតកាលពីឆ្នាំ ២០២០ ក្រោយបាត់សម្លេងទៅ ១៧​ ឆ្នាំព្រោះត្រូវខ្មាន់កាំភ្លើងកំបាំងមុខបាញ់ប្រហារកណ្ដាលក្រុងភ្នំពេញកាលពីខែតុលា​ ២០០៣ បណ្ដាលឲ្យមាតាជាទីស្រឡាញ់ក្ស័យជីវិតរីឯខ្លួនទូចស៊ុននិចក្លាយទៅជាខ្វិនកម្រើកដៃជើងនិងរាងកាយពុំបាន។
៤–នាទី «ពីនេះពីនោះ»
Yevgeniy Prigozhin មេទ័ពទាហានស៊ីឈ្នួល Wagner ផ្ទុះយន្តហោះស្លាប់ក្បែរមូស្គូ សង្ស័យជាស្នាដៃបិសាចរបស់ Putin។
ដើម្បីគេចមិនឲ្យពួកស្អប់ Trump ប្ដឹងច្រើនពេក Matt Gaetz ស្នើឲ្យ Trump ដើរតួជាអ្នកផ្លុំកញ្ចែ (Whistleblower)។
ហាត់ប្រាណលើកដៃលើកជើងខ្លះទៅ កុំនៅស្ងៀមៗ៕
23Aug/23

កម្មវិធីផ្សាយ ថ្ងៃពុធ 23.08.2023

១–នាទី «សាសនាសាកល»​

សូមបន្តអានអារម្ភកថានៃសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» ដែលមានចែងថា «សូមមើលគំរូពិតរបស់ឥស្លាមពុំមែនដោយទង្វើរបស់មូស្លីមខ្លះនោះទេ»។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
ថ្ងៃនេះសូមជូនវគ្គទី ១​ នៃរឿង «កំណើតនគរខ្មែរ» ដោយថ្អែកលើរឿងព្រេងឈ្មោះ «ព្រះថោងនាងនាគ» មកសម្ដែងជូនស្ដាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងអ្នកស្រីទូចស្រីល័ក្ខយកមកច្រៀងឡើងវិញ «ស្រឡាញ់ប្រុសស្រុកឯង»។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដល់ពេលវាចប់​វាក៏នឹងចប់។
Trump នឹងជាប់គុកទេ? ឲ្យពួកស្អប់ត្រាំលេងល្ខោនឲ្យអស់ចិត្តសិន​នៅសល់ពេលជាង​១​ឆ្នាំទៀត៕
22Aug/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 22.08.2023

១–នាទី «ធម្មកថា» ស្ដាប់លោកតាស៊ុចពីខេត្តស្រិន្ទស្រុកសៀម ទេសន៍ពីសច្ចធម៌ដែលថាមនុស្សស្រឡាញ់គ្នាច្រើនតែកុហកគ្នា។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère​ វគ្គទី ២៨ និយាយពីរាជ្យព្រះបាទអង្គឌួង​ ១៨៤០-១៨៦០
ដែលទ្រង់បានសុំឲ្យទ័ពសៀមដឹកនាំដោយពញាបឌិនតេជោជួយបណ្ដេញយួនចេញពីកម្ពុជា។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦២ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងតែងដោយវ៉ោយហូរ ច្រៀងដោយ​ប៉ែនរ៉ន ឈ្មោះ «ចេះតែរង់ចាំ» ជាបទភ្លេងកំដរភាពយន្តរឿង «ផ្គរលាន់ដើមឆ្នាំ»។
៥–នាទី «ពីនេះពី័នោះ»
កូនអា«ថ»មីកាហ៊ាងបានធ្វើនាយករដ្ឋមន្ត្រីស្រុកសាម៉ែហឺយ!
ពួកអាវក្រហមទៅស្វាគមន៍ចៅហ្វាយធំ ថាក់ស៊ិនដល់ព្រលានយន្តហោះ ២២ សីហា ២០២៣ ។
ថាក់ស៊ិន ឈិនណាវ៉ាត់ ត្រឡប់មកថៃទទួលទោស​ជាប់គុក ៨ ​ឆ្នាំ។
ម៉ោះ មកស្ដាប់អ្នកស្រីលក្ខិណាសំពងក្បាល «អាទី» នាយករដ្ឋមន្ត្រីថ្មីរបសកម្ពុជា៕
21Aug/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 21.08.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
វគ្គទី ២៤​ ស្ដីពីប្រវត្តិការតស៊ូរបស់យាយទៀងកាលពីក្មេងត្រូវយួនអ៊ំហូយកទៅអប់រំក្នុងថ្នាលបណ្ដុះមេដឹកនាំបក្សកុម្មុយនីស្តឥណ្ឌូចិន។
២–នាទី «មកស្ដាប់អ្នកស្រី មាស​លក្ខណា»  ពីប្រទេសហ្វ៊ីលិព្វីនសំពងហ៊ុនសែន-ហ៊ុនម៉ាណែត​និងបកអាក្រាតស្ថានការណ៍នយោបាយស្រុកខ្មែរនាពេលបច្ចុប្បន្ន ​វគ្គទី ១ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «វត្តចន្ទរង្សី»​នៅកម្ពុជាក្រោមដែលត្រូវពួកអាយួននរកកម្ទេច។​​ គឺចម្រៀងជេរយួនបែបនេះហើយដែលអាចជាមូលហេតុបណ្ដាលឲ្យកើតសោកនាដកម្មមាតាស្លាប់និងខ្លួនទូចស៊ុននិចពិការខ្លួនក្នុងការវាយប្រហារកណ្ដាលក្រុងភ្នំពេញ កាលពីខែតុលាឆ្នាំ ២០០៣ ។
៤–នាទី «ពីនេះពីនោះ»
សូមអញ្ជើញចូលរួមដាំដើមត្នោតនៅបុរីអង្គរ៖ ១​ ដើម​ ២៥០ ​ដុល្លារ។
សមាជិកស្ម៍គ្រចិត្តជួយគ្នាដាំត្នោត។
ក្រៅពីត្នោត​យើងមានបន្លែបង្ការផ្សេងៗ ដូចជា​ឳឡឹក ត្រសក់ ត្រឡាច ល្ពៅ ស្លឹកគ្រៃ ស្រូវ ពោត ។ល។
20Aug/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 20.08.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» 

ដែលថ្ងៃនេះសូមជូនភាគទី ៣ នៃបទសន្ទនាស្ដីពី «សាសនាជី​» និងគ្រូទាំង ៥ ​របស់ខ្មែរ មាន មេ បា តា ​ព្រះ ចៅ​​ ដែលជាការលាយផ្សំរវាងវប្បធម៌ខ្មែរដើមនឹងវប្បធម៌ពីឥណ្ឌា ដូចជារឿងពុទ្ធិសែននិងនាងកង្រី ជាដើម។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៣៣ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះពាក់ព័ន្ធនឹង…
រឿងរបស់ស្មូមខ្វាក់ Baba Abdalla ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ​ «23 តុលា 1991» តែងនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយ វណ្ណានៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
បើ EU ផ្ដាច់ EBAពីកម្ពុជាឈប់អនុគ្រោះពន្ធឈប់អនុញ្ញាតឲ្យនាំចូលទំនិញគ្រប់មុខឥតកំណត់បរិមាណ លើកលែងតែអាវុធ​មែន កម្ពុជាខូចខាតច្រើនណាស់។​​ តែទោះជាមាន EBA ក៏ពួកអាខ្វាងវាមិនចេះប្រើជាប្រយោជន៍ដល់ខ្មែរយើងដែរ។ វាទុកគ្រាន់ឲ្យចិន​និងយួននាំទំនិញចេញទៅអឺរ៉ុបដោយដាក់ប្លាក​ Made in Cambodia ​តែប៉ុណ្ណោះ៕
19Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 19.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
តេជគុណចន្ទប្បិយោ​រីមចាន់រ៉ា ទេសពីជំនឿខុសរបស់ព្រហ្មខឹមវាសនា​ជនបំពុលសាសនា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៥ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ស្ដីពីការជួញដូរគ្រឿងញៀនក្នុងទ្រង់ទ្រាយធំដោយមន្ត្រីយោធានិងបក្ខពួករបស់ហ៊ុនសែនដូចជា ឧកញ៉ាម៉ុងរិទ្ធី មកអានជូនលោកអ្នកនាងស្ដាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្ទឹងត្រែងថ្លែងទុក្ខ» និពន្ធនិងច្រៀងដោយអ្នកស្រី ស៊ាន​កេត្យា​នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
មេទ័ពនិងជាយុទ្ធវិទូចិននៃអាណាចក្រចូវខាងកើត​ចន្លោះឆ្នាំ ​៧៧១ នឹង ២៥៦​មុន គ.ស. បានតឿនថាដើម្បីយកឈ្នះសត្រូវ ត្រូវស្គាល់ខ្លួនឯង​និង​ស្គាល់សត្រូវជាមុនសិន។
អប់រំ និងទទួលបញ្ជាពីរៀមច្បង!
អាហ៊ារបស់អាខ្វាងនឹងត្រឡប់មកសៀមវិញថ្ងៃ ២២​ សីហា​ ២០២៣ ​មែនឬ?
18Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 18.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
សង្គ្រាម​វៀតមិញប្រឆាំងបារាំងខ្មែរក្រោមចូលខាងបារាំងក៏ស្លាប់​ចូលខាងយួនក៏ស្លាប់។
ពួកខ្មែរយៀកមិញជាផលិតផលរបស់យួនហូជីមិញ (ក្នុងរូបគឺសឺងង៉ុកមិញ និងហូជីមិញ)។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គទី ៥ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនច្រៀងពិរោះមួយបទឈ្មោះ «ស្ដាយក្រោយ» ច្រៀងដោយកម្លោះសួរ​វិចិត្រ។
៤–នាទី «ពីនេះពីនោះ» 
Srettha Thavisin ឬ Pita Limjaroenrat នឹងបានជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ?
តែមានគេថាតំណែងនាយករដ្ឋមន្ត្រីអាចនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃអតីតឧត្តមសេនីយ៍ណាមួយក្នុងចំណោមពីរនាក់នេះ។
បញ្ហាចរាចរណ៍ផ្លូវភេទកូនក្មេងនៅស្រុកសៀម ជាបញ្ហាធំពេលបច្ចុប្បន្ន។
គេថា «ស្រីខូច» នៅផាត់ថាយ៉ា កៀរនឹងជើង។
17Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 17.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
នយោបាយខ្មែរក្រហមចង្រៃ «ដកស្មៅដកទាំងឫស» ធ្វើឲ្យមាន​ «ដើមឈើពិឃាត»​ដែលពួកវាបោកទារកសម្លាប់
និងប្រើវិធីផ្សេងៗសម្លាប់ខ្មែរទាំងគ្រហស្ថទាំងបព្វជិត ព្រោះពួកអាចង្រៃអស់ហ្នឹងវាមិនមែនមនុស្សទេ វាជាសត្វតិរច្ឆាន។
២–នាទី «និទានអារ៉ាប់» 
ភាគបញ្ចប់នៃរឿងអាឡាឌិន​និងចង្កៀងទិព្វ ស្ដីពីការសម្លាប់ប្អូនរបស់គ្រូធ្មប់អាហ្វ្រិកដែលក្លែងខ្លួនជាអ្នកបុណ្យ ហ្វាទិមចូលមកក្នុងវាំងក្នុងបំណងសម្លាប់អាឡាឌិនសងសឹកឲ្យបងប្រុសនិងដណ្ដើមយកចង្កៀងទិព្វ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងព្រះរាជនិពន្ធរបស់ស្ដេចសីហនុ​ឈ្មោះ «រាត្រីដែលបានជួបភ័ក្ត្រ» ច្រៀងដោយ​ស៊ីនស៊ីសាមុត និងអ្នកស្រី កែវសេដ្ឋា។
៤–នាទី «ពីនេះពីនោះ»
ទឹកភ្លៀងជនលិចក្រុង​នានាលើពិភពលោកតាំងពីអាមេរិក អឺរ៉ុបខាងជើងដូចជា ស៊ុយអែត ន៍រវ៉ែហ្ស និងនៅ ជប៉ុន តៃវ៉ាន់ ​ចិន ​យួន ​ឥណ្ឌា។
រដូវប្រាំងចាប់ពី​វិច្ឆិកាដល់មេសា រីឯរដូវវស្សា​ចាប់ពីឧសភាដល់តុលា។
បណ្ដឹងចោទប្រកាន់ត្រាំនិងបក្ខពួក ១៨​នាក់​ដោយ ស្មាក្ដីស្រុក Fani Willis នៅសាលាដំបូងខណ្ឌ Fulton រដ្ឋ​ GA អាចនឹងរលូត។