23Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីដើមហេតុពិតនៃថ្ងៃ ១៨​ មីនា ​១៩៧០៖ វត្តមានទាហានយួនយៀកកុង-យៀកណាមខាងជើងរាប់ម៉ឺននាក់នៅលើទឹកដីកម្ពុជាដែលស្ដេចស៊ីហនុប្រកាសថាអព្យាក្រឹត។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងជប៉ុនដ៏ល្បីល្បាញឈ្មោះ «Subaru» ឬ ផ្កាយកូនមាន់ច្រៀងបន្តផ្ទាល់ក្នុងខនសឺតដោយ Misora Hibari នៅឆ្នាំ ១៩៨៧ គឺ ២​ ឆ្នាំ មុនគាត់ទទួលអនិច្ចកម្មពេលអាយុបាន ៥២​ ខួបវស្សា ។ ម្ចាស់បទ Subaru គឺ Shinji Tanimura​ ច្រៀងបទនេះលើកដំបូងនៅឆ្នាំ ១៩៨០ ។ សព្វថ្ងៃ​អាយុ​គ្រប់ ៧៥​នៅខែធ្នូ។

៤–នាទី «ពីនេះពីនោះ»

Hiroshima’s Atomic Bomb Dome.

Prelude to World War III?

This is WHAT a would-be scammer wrote to me in a Messenger using Neak Kru Sophany Bay’s Profile: “They help both young and old citizens to improve the standard of living and quality of life by Regional Economic Development Authority and I received $150,000 when i applied, don’t have to pay back. No qualifications needed I actually thought you’ve heard already, I think you need to check this out by contacting their claiming help desk and also it’s real and legitimate program . Do you know how to apply?”

22Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៨ គឺចាប់សេះញីស៊ីសាច់មនុស្សជាអាហាររបស់ស្ដេច Diomedes ​។

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ ។

៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងភាសាបារាំងឈ្មោះ «Love Me, Please Love Me»​ ច្រៀងដោយ​ Michel Polnareff កាលពីឆ្នាំ ១៩៦៦ ។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

រុស្ស៊ីខូចខាតធ្ងន់នៅក្នុងសង្គ្រាមអ៊ុយក្រែន។

យុវជនរុស្ស៊ីប្រឆាំងសង្គ្រាមរបស់ពូទិនកាន់តែខ្លាំងក្លា។

21Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.03.2023

១–វគ្គបញ្ចប់ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

២–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីហេតុអ្វីយើងមិនគប្បីស្រឡាញ់ប្រពន្ធគេ។

៣–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៦ ។

៤–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤១ ​អានដោយសានសុវិទ្យ ​។

៥–នាទី ”តន្ត្រី» សូមជូនចម្រៀងដាស់ស្មារតីជាតិឈ្មោះ “ទំនួញព្រៃឈើខ្មែរ” ច្រៀងជាអនុស្សាវរីយ៍ឧទ្ទិសដល់លោកឈុត​វុឌ្ឍី។

៦–នាទី «ពីនេះពី័នោះ»

នាយករដ្ខមន្ត្រី ប្រាយុត ចាន់អូឆា ប្រកាសរំលាយរដ្ឋសភាត្រៀមធ្វើការបោះឆ្នោតជាតិនៅខែឧសភា។

20Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.03.2023

១–វគ្គទី ៣ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៤២ ជាវគ្គបញ្ចប់នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងលើកយកការផ្ដន្ទាទោសរបស់សភាអឺរ៉ុបនិងមតិអន្តរជាតិដទៃទៀតចំពោះបទរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរដោយមេដឹកនាំផ្ដាច់ការហ៊ុនសែនក្នុងការដាក់ទោសលោកកឹមសុខាឲ្យជាប់ឃុំ ២៧ ឆ្នាំនិងបិទបណ្ដាញពត៌មានសម្លេងប្រជាធិបតេយ្យ VOD ។

៤–នាទី «តន្ត្រី» ជូនចម្រៀងសៀមបែបគ្រាមភាសាមួយបទឈ្មោះ “หลอยมาหาแหน่” តាមការស្នើសុំពីមិត្តអ្នកស្ដាប់នៅបាងកក ។ ​ បទនេះច្រៀងដោយ​កញ្ញា ណាមខែង​ ធិបផាវ៉ាន់នៃខេត្តកាលសិន្ធុ៍ តំបន់ឦសានប្រទេសថៃ។ ក្នុងចម្រៀងនេះនាងអង្វរឲ្យប្រុសដែលគេមានសង្សារហើយលួចមកជួបនាងបន្តិចបានទេ។​​ ខ្ញុំក៏មិនសូវចេះភាសាឦសាននេះផង មិនដឹងគេនិយាយថាម៉េចពិតប្រាកដឡើយ។

៥–នាទី «ពីនេះពីនោះ

ដណ្ដើមគ្នាធ្វើម្ចាស់រួចវ៉ៃគ្នា-បំផ្លាញគ្នាទៅវិញទៅមក ៕

19Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.03.2023

១–វគ្គទី ២ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១៦-១៧។

៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–នាទី «តន្ត្រី» សូមជូនចម្រៀងចង្វាក់ Doo-Wop មួយបទទៀត ឈ្មោះ «This Is The Night For Love» (នេះគឺជារាត្រីសម្រាប់ក្ដីស្នេហា) ច្រៀងដោយវង់តន្ត្រីអេស្ប៉ាញ៉ុលឈ្មោះ Earth Angels ឬ ពួកទេវតាដើរដី។

៥–នាទី «ពីនេះពីនោះ»

18 March 1970 ការចាប់ផ្ដើមនៃទីបញ្ចប់។

តំណាងរាស្ត្រដែលស្នេហាជាតិហើយក្លាហានហ៊ានបោះឆ្នោតទម្លាក់សម្ដេចសីហនុសម័យ​១៨​ មីនា ១៩៧០៕

18Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.03.2023

១–វគ្គបញ្ចប់នៃធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា។

២–វគ្គទី ១ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។

៣–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៧ របស់គេគឺត្រូវ ចាប់​ឧសភរាជកោះក្រែតមកថ្វាយព្រះចៅ Eurystheus នៃនគរ​Mycenae ។

សេពគប់នឹងកុម្មុយនិស្តចិន-យួនខ្មែរអស់ដី តែពេលសេពគប់នឹងបារាំងបានខាងលិចមកវិញខ្លះ តែក៏អស់ខាងកើតច្រើន ​(កម្ពុជាក្រោម)

៤–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីក្រុងវ៉ាស៊ិនតោន ប៉េកាំងនិង​មូស្គូក្នុងការទាញយកកម្ពុជាមកខាងខ្លួន​ដោយមានស្ដេចសីហនុជាបាល់ដែលគេដណ្ដើមគ្នាទាត់។

៥–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “Massachusetts” របស់វង់ The Bee Gees តែងនៅឆ្នាំ ១៩៦៧ ចេញផ្សាយឆ្នាំ ១៩៦៨ ។

៦–នាទី «ពីនេះពីនោះ»

យុទ្ធនារីយៀកកុងដែលបានសម្លាប់ពួកជីអៃ អាមេរិកាំងអស់មិនតិចឡើយ។

បានបន្តពូជ អឺ តំណែង ឬមិនបានហ្ន? បន្តិចទៀតដឹងហើយ។

17Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 17.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៤១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីដំណោះស្រាយបញ្ហាកម្ពុជា​ដែលមានជនផ្ដាច់ការកាន់អំណាចធ្វើឲ្យការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបានដោយ​សេរីនិងយុត្តិធម៌ ដែលជាស្ថានការណ៍ស្រុកខ្មែរមុនការបោះឆ្នោតលើកទី ៥​​ ខែកក្កដា ២០១៣​ គឺកាលពី​ ១០​ឆ្នាំមុន។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងប្រពៃណីខ្មែរជាភ្លេងលើកជំនូនជូនមេបាក្នុងឱកាសពិធីចងដៃ។

៤–នាទី «ពីនេះពីនោះ»

First Cambodian American female, Suely Saro, elected to head Long Beach City Council’s 6th District.

ចាស់ទុំនៅឡងប៊ីច កាលីហ្វ័រន្ញ៉ាស្នើឲ្យ ស៊ូលីសារ៉ូ រក្សាទំនៀមទម្លាប់ខ្មែរឡងប៊ីច៕

16Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីដើមហេតុពិតនៃថ្ងៃ ១៨​ មីនា​១៩៧០។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៨ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងប្រភេទ Doo-Wop មួយបទឈ្មោះ «Earth Angel» (ទេពធីតាដើរដី) ច្រៀងដោយវង់ The Penguins ដែលជាភ្លេងល្បីរបស់វង់នេះនៅឆ្នាំ ១៩៥៤​ និងម្ដងទៀតនៅឆ្នាំ ១៩៨៧ ។

៤–នាទី «ពីនេះពីនោះ»

Tucker Carlson: កុប្បកម្មថ្ងៃ ៦​ មករា ​២០២១ ដំបូងជាការដើរទស្សនាមន្ទីរសភាកុងហ្គ្រេសតែបានត្រូវបំប្លែងឲ្យទៅជាការបះបោរ។

រុស្ស៊ីបាញ់ទម្លាក់ដ្រូនអាមេរិកទៅក្នុងសមុទ្រខ្មៅ​ហើយត្រៀមនឹងទៅស្ដារយកមកសិក្សាការសម្ងាត់។

15Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 15.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៦ គឺបណ្ដេញហ្វូងបក្សីយក្សចេញឲ្យផុតពីបឹង Stymphalos ​។

(រូបភាពចម្លងពីកាសែត GTP Headlines)

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា វគ្គទី ៣ ។

៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងភាសាបារាំងឈ្មោះ «Et Pourtant»​ ក្នុងកុនរឿង Cherchez l’Idole ឆ្នាំ​ ១៩៦៤ ច្រៀងដោយ​ Charles Aznavour ។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

លោករដ្ឋមន្ត្រីរុស្ស៊ី Kosygin ទូលសម្ដេចថាត្រូវ​លោក​លន់នល់​និងទ្រង់សិរិមតៈធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងប្រមុខរដ្ឋហើយ។

Le président du Groupe du 23 octobre/France vous invite à participer à la réunion ​​​​ marquant le 53e anniversaire de l’événement du 18 mars 1970.

14Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.03.2023

១–ធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា–វគ្គទី ២។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៥ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤០ ​អានដោយសានសុវិទ្យ ​។

៤–នាទី ”តន្ត្រី» សូមជូនចម្រៀងដាស់ស្មារតីជាតិឈ្មោះ “ទំនួញកោះត្រល់” ច្រៀងដោយ​លោកប្អូនកុយវណ្ណា។

៥–នាទី «ពីនេះពី័នោះ»

តើពួកអា​ ២ ​ធ្នូ ១៩៧៨​ ​វានឹងហ៊ានទាមទារកោះត្រល់ កុំថាដល់ទៅកម្ពុជាក្រោមនោះឬ?

តែដើម្បីអំណាចល្បងខ្វាងហ៊ានក្បត់សមមិត្ត។

កូនខ្ទមគ្របម៉ាស៊ីនបូមទឹកស្នាដៃលោកថាច់ចាន់ធី ៣០០ square feet។

Modular Home របស់ក្មួយតយ ១ នេះតម្លៃរួមទាំងអស់ ១១​ ម៉ឺនដុល្លារ​៕