15Sep/23

កម្មវិធីផ្សាយថ្ងៃសុក្រ 15.09.23

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
សម្ដែងដោយព្រះមហាវិមលធម្មពិន​សែម រឿងមិច្ឆាទិដ្ឋិព្រោះតែមិនជឿថាស្លាប់ហើយកើតឡើងទៀត។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដោយថ្ងៃនេះលោកនឹងអានវគ្គទី ១៩ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់។​
វគ្គនេះនិយាយពីការដែលហ៊ុនសែនបន្តចិញ្ចឹមពួកក្រុមអាវខ្មៅ យុវជន SOY និងពួកបាតដៃទី ៣ ទុកសម្រាប់បង្ក្រាបបាតុករយ៉ាងសាហាវព្រៃផ្សៃ ។
ជាសុផារ៉ា មេគំនិតប្រើជនអន្ធពាលបង្ក្រាបបក្សប្រឆាំង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទឈ្មោះ «មួយម៉ឺនអាល័យ»​ ច្រៀងដោយស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ» 
សង្គ្រាមដ្រូនរវាង​អ៊ុយក្រែន​នឹង រុស្ស៊ីកាន់តែឆាបឆេះ។
ដ្រូនអ៊ុយក្រែនវាយប្រហារទីតាំងរុស្ស៊ីនៅជ្រោយគ្រីមេកាន់តែចាស់ដៃ។
ដ្រូនអ៊ុយក្រែនចូលវ៉ៃរុស្ស៊ីដល់ក្រុងមូស្គូ។
ការជីកបឹងនៅបុរីអង្គរអាចនឹងចេញជារូបរាងក្នុងពេលឆាប់ៗ ក៏មិនដឹង។
បានបឹងសិប្បនិម្មិតមួយសម្រាប់ស្ទូចត្រី ចែវទូក ដាំឈូក ដាំព្រលិត…. សុបិនកណ្ដាលថ្ងៃត្រង់ដែលអាចជាការពិត៕
14Sep/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.09.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលថ្ងៃនេះនិយាយពីភាពឃោរឃៅរបស់ពួកបក្សប្រជាជនរបស់ហ៊ុនសែន-ហ៊ុនម៉ាណែត​ដែលតាមវាយធ្វើបាបសកម្មជនបក្សភ្លើងទៀនបែកក្បាលបែកក្បូង​មិនខុសពីពួកខ្មែរក្រហមដ៏មហាចង្រៃនោះឡើយ។
ពួកវារារាំងបក្សភ្លើងទៀនមិនឲ្យចូលរួមបោះឆ្នោតហើយ នៅតាមព្យាបាទសមាជិកភ្លើងទៀនទាល់តែបាក់ដៃបែកក្បាលថែមទៀត!
២–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គទី ១៤០ ​នៃកម្រងរឿង​ ១០០១ ​យប់​ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះជាវគ្គបញ្ចប់នៃរឿងរ៉ាវរបស់គូស្យា ឬ អាប៊ូ ​ហាស្សាន់ អ្នកវេញខ្សែលក់ដែលក្លាយទៅជាមហាសេដ្ឋីដោយមានអន្តរាគមន៍ពីសម្លាញ់​២​នាក់​គឺ សាឌី និង​សាអាឌី។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» រៀបរៀងជូនស្ដាប់ដោយអ្នកស្រី ខោល ម៉ុមកាលពី ថ្ងៃទី ២២​មីនា ២០១៣ (១០ ឆ្នាំមុន) សូមជូនចម្រៀង​ ២ ​បទ៖
បទទី ១ «មើលទឹកសមុទ្រ» ច្រៀងដោយ ឱកសុគន្ធកញ្ញា។
បទទី ២ «បងខុសហើយ» ច្រៀងដោយ ខេមរៈ សិរីមន្ត និង មាស សុខសោភា។
៤–នាទី «ពីនេះពីនោះ»
ហេងសួរ​យួនគមបានធ្វើជារដ្ឋមន្ត្រីក្រសួងការងារខ្មែរជួយហ៊ុនម៉ាណែតបង្ក្រាបកម្មករ។
ប្រទេសក្រីក្រ ផ្ដាច់ការច្រើនទិញអាវុធយុទ្ធោបករណ៍ Made-in-China ហើយក៏ជួបបញ្ហាទំនិញខ្វះគុណភាព។
មានមនុស្ស​៦​លាន​នាក់កើតជម្ងឺ Parkinson’s Disease នៅក្នុងលោកយើងនេះ។
អាហារសំខាន់សម្រាប់អ្នកកើត PD។
13Sep/23

កម្មវិធីផ្សាយ ថ្ងៃពុធ 13.09.2023

១–នាទី «សាសនាសាកល»​
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​ «ការសច្ចាថា​មូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ»
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ ថ្ងៃនេះសូមជូនវគ្គទី ​៤​ នៃបាឋកថារឿង «កំណើតនគរខ្មែរ» ផ្អែកលើរឿងព្រេង «ព្រះថោងនាងនាគ» ។
យោងតាមជូតាក្វាន់ខ្មែរជឿថារាល់យប់ស្ដេចផែនដីត្រូវតែផ្ទុំជាមួយព្រាយនាងនាគជាមុនសិនទើបប្រទេសសុខសាន្ត។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចូលឆ្នាំថ្មីមួយបទឈ្មោះ «ម៉ែឲ្យយកប្ដី» ច្រៀងដោយអ៊ុកសុវណ្ណារី​និងកម្លោះ Snooga?
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ចោរយួនប្លន់ម៉ូតូខ្មែរ តែអាជ្ញាធរចាប់ខ្មែរដាក់គុកទៅវិញ។
កញ្ញា Pong ឈឺចិត្តណាស់ដែលមន្ត្រីខ្មែរជាបម្រើយួន (នាងមិនមែនឈ្មោះ Pong ​ទេ មិនដឹងឈ្មោះអី។ Pong គឺឈ្មោះ ម្ចាស់បញ្ជី Pong Cambodia) ។
សូមស្ដាប់គោលនយោបាយអាទិភាពទាំង​ ៦ របស់នាយករដ្ឋមន្ត្រីថ្មីនៃនគររំដួល៕
12Sep/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 12.09.2023

–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère​ ហើយនៅក្នុង…

វគ្គទី ៣១ ង្វៀងអាញ់​ពេលត្រូវការជំនួយពីសៀមបានបញ្ជូនដើមឈើមាសដើមឈើប្រាក់ទៅថ្វាយ​ព្រះបាទរាមាទី ១ តែក្រោយឈ្នះពួកថៃសឺងឡើងជាអធិរាជយ៉ាឡុងហើយក៏ប្រកាន់ខ្លួនថាមានឋានៈស្មើគ្នាជាមិត្តនឹងសៀម។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៥ ​។
Pham Van Dong ត្រូវបង្ខំចិត្តចូលជួប Brezhnev & Kosygin ដើម្បីសុំជំនួយសូវៀត។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ពង្សាវតារខ្មែរ» ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោកសាស្រ្តាចារ្យ នួន កន ក្នុងឆ្នាំ ១៩៥៨ ហើយដែលទទួលបានពានរង្វាន់លេខ១ ក្នុងមហោស្រពថ្នាក់ជាតិ និងទទួលបានមេដាយពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ ដឹកនាំការប្រគុំតន្ត្រី ដោយលោក អ៊ិន ទីតូ សម្រួលតន្រ្តីដោយលោក ម៉ម មិថុនា។
–នាទី «ពីនេះពី័នោះ»
ចិនមានគម្រោងសាងផ្លូវរទេះភ្លើងល្បឿនលឿនប្រវែង ៣០,០០០ គីឡូ។
សំណង់​«កាកតៅហ៊ូ» នៅស្រុកចិន​និង​សាងដោយចិននៅបរទេសធ្វើឲ្យពិភពលោកខ្លាចស្នាដៃចិន។
ការទូត «អន្ទាក់បំណុល» របស់ចិន?
លាវ ជាប្រទេសអាស៊ីអាគ្នេយ៍មុនគេដែលមានរទេះភ្លើងល្បឿនលឿន made-in-China ធ្វើឲ្យក្លាយទៅជាកញ្ជះចិនដោយបរិយាយ។
11Sep/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 11.09.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
វគ្គទី ២ សម្ដែងដោយព្រះមហាវិមលធម្មពិន​សែម រឿងមិច្ឆាទិដ្ឋិព្រោះតែមិនជឿថាស្លាប់ហើយកើតឡើងទៀត។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
វគ្គទី ៣០​ ស្ដីពីប្រវត្តិកងទ័ពកន្សែងស​និងផែនការកម្ទេចរណសិរ្ស FULRO។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សារិកាព្រាត់គូ» ​ច្រៀងតំអូញដោយអ្នកស្រីរស់សេរីសុទ្ធា។
៤–នាទី «ពីនេះពីនោះ»
ចិនមានទំនប់ទប់ទឹកជាង​ 87,000 ទំនប់ គង់តែភ្លាត់ស្នៀតទំនប់ធ្លាយថ្ងៃណាមួយមិនខាន។
ទឹកជំនន់នៅស្រុកចិនហាក់ដូចជាញឹកញាប់ពេកហើយដឹង?
បាតុកម្មតវ៉ាកើតឡើង​ ៧៤១ ​កន្លែងពាសពេញស្រុកចិន។
Xi Jinping ត្រូវចាស់ទុំក្នុងបក្សកុម្មុយនីស្តចិនស្ដីបន្ទោស។
វេជ្ជសាស្ត្រជំរើសផ្សេងដែលមិនប្រើសារធាតុគីមីជាថ្នាំរក្សា។
ខ្មែរខ្លះគេថា សមរង្ស៊ីមិនសមជាមេដឹកនាំខ្មែរឡើយ​ ព្រោះជាមនុស្សប្រភេទដែលខ្មែរចាត់ទុកថា «គេចពីអាចម៍មកជាន់បន្លា៕»
10Sep/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 10.09.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
វគ្គទី ២ ដែលលោកបញ្ជាក់ថាខ្មែរខ្លួនឯងមិនចង់ជឿថាខ្លួនជាអ្នកកសាងប្រាសាទធំៗដ៏មហិមា​នោះទេ បែរជានាំគ្នាជឿថា​ព្រះឥន្ទ ព្រះពិស្ណុការឯណានោះជាអ្នកសាងទៅវិញ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៣៩ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះគូស្យា​ហាស្សាន់ អ្នកវេញខ្សែលក់ដែលក្លាយទៅជាមហាសេដ្ឋីបន្តពិពណ៌នាអំពីដំណើរជីវិតពីក្រីក្រមកជាមហាសេដ្ឋីនោះ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង​១បទឈ្មោះ «ចម្រៀងស្នេហា» ច្រៀងដោយរស់សេរីសុទ្ធានិងស៊ីនស៊ីសាមុត ​បទភ្លេងដោយ​ឯល​ប៊ុណ្ណាទំនុកច្រៀងនិងសម្រួលតន្ត្រីដោយអ៊ុំតារា។
៤–នាទី «ពីនេះពីនោះ»
ហ៊ុនម៉ាណែតជាកូនឡេឌឹកថ​និងង្វៀងធីទើ។
ប្រធានក្រុមប្រឹក្សា​២៣​តុលា​១៩៩១ អធិប្បាយថាហេតុអ្វីបានជាចង់សុំឲ្យ UN ទុកអាសនៈកម្ពុជាឲ្យនៅទំនេរមួយរយៈសិន៕
09Sep/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 09.09.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ២៩
ជីវិតក្រោមអង្គការដ៏មហាអាថ៌កំបាំង។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ៨ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»

សូមជូនបទមនោសញ្ចេតនារបស់កុយ​វណ្ណា ឈ្មោះ «សុរិយារៀបលិច»។

៤–នាទី «ពីនេះពីនោះ» 
ទឹកជន់លិចបុរី I-Phone នៅស្រុកចិន។
រញ្ជួយផែនដីនៅម៉ារុក បង្ហិនបង្ហោចប្រទេសអស់។
មកលបស្ដាប់បក្សសមរង្ស៊ីឈ្លោះប្រកែកគ្នារឿងចែកលុយមិនស្មើ។
08Sep/23

កម្មវិធីផ្សាយថ្ងៃសុក្រ 08.09.23

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
សម្ដែងដោយព្រះមហាវិមលធម្មពិន​សែម រឿងមិច្ឆាទិដ្ឋិព្រោះតែមិនជឿថាស្លាប់ហើយកើតឡើងទៀត។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៨ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ស្ដីពីការដែលហ៊ុនសែនប្រើក្រុមបាតដៃទី​ ៣ ក្រុមអាវខ្មៅបង្ក្រាបបាតុករយ៉ាងសាហាវព្រៃផ្សៃ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុងខូឡឹមបឹស រដ្ឋអូហៃអូ
សូមជូបទ «ស្អែកអូនលាបងហើយ» ច្រៀងដោយអ្នកស្រីរស់សេរីសុទ្ធា​និង
បទ «ថើបមួយពាន់ដង» ច្រៀងដោយលោកស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ» 
បុរីអង្គរយើងនឹងមានដើមត្នោតជាសញ្ញានៃភាពអត់ធន់​និងលះបង់។ យើងបានដើមតាលព្រឹក្សច្រើនដើមពីសមាជិករបស់យើង។
គម្រោងតទៅគឺជីកបឹងយកដីកភ្នំ និងជីកអូរយកដីធ្វើថ្នល់លើដីបុរីអង្គរពីត្បូងទៅជើង។ អូរសម្រាប់ចែវទូកនិងដាំឈូក។
អ.ស.ប. នឹងព្រមព្យួរអាសនៈកម្ពុជាមែនឬ?
07Sep/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 07.09.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រដ្ឋាភិបាលថ្មីកុំបណ្ដោយឲ្យនិយោជកក្រុមហ៊ុន Naga បណ្ដេញនិយោជិតខ្មែរចេញ យកយួនមកជំនួសឲ្យសោះ!!!
២–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គទី ១៣៨ ​នៃកម្រងរឿង​ ១០០១ ​យប់​ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះពាក់ព័ន្ធនឹងគូស្យា ឬ អាប៊ូ ​ហាស្សាន អ្នកវេញខ្សែលក់ដែលក្លាយទៅជាមហាសេដ្ឋី។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទំនួញទោចភ្នំ» និពន្ធទំនុកច្រៀងដោយលោក​យឹមពិសាលនិងច្រៀងដោយ អ្នកស្រីស៊ាន កេត្យា។
៤–នាទី «ពីនេះពីនោះ»
វិបត្តិធម្មជាតិនៅស្រុកចិនអាចធ្វើឲ្យចិនដួលរលំ?
ចិនមិនងាយរលំរលាយខាងសេដ្ឋកិច្ចទេ។
ចិនមានផ្ទះសល់អត់មនុស្សនៅ រាប់លានបន្ទប់។
ស្មាក្ដីពិសេស Jack Smith និងប្ដឹង Trump មួយករណីទៀតធ្វើយ៉ាងណាឲ្យជាប់គុក​ ៧០០​ ឆ្នាំ។
Gavin Newsom អនាគតគូប្រជែងពីខាងបក្សប្រជាធិបតេយ្យរបស់ Trump?
Barack និង Michelle ឬ Michael?
ចុងភៅ Tafari Campbell របស់គ្រួសារ Obama ស្លាប់រឿងអី?
06Sep/23

កម្មវិធីផ្សាយ ថ្ងៃពុធ 06.09.2023

១–នាទី «សាសនាសាកល»​
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម សង្កត់ធ្ងន់ត្រង់ជំនឿថា «មានព្រះតែមួយអង្គគឺអាឡោះហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់ព្រះអង្គ»។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ ថ្ងៃនេះសូមជូនវគ្គទី ​៣​ នៃបាឋកថារឿង «កំណើតនគរខ្មែរ» ផ្អែកលើរឿងព្រេង «ព្រះថោងនាងនាគ» ។
ស្ដេចនាគឡើងមកជួយបូមជួយបឺតពង្រីងទឹកពង្រីកដី សាងនគរគោកធ្លកថ្វាយរាជបុត្រីនិងព្រះធីតុបតីដោយដាក់លក្ខខណ្ឌថាកុំសាងប្រាសាទដែលមានរូបព្រហ្មមុខបួន។
៣–«នាទីបញ្ចេញយោបល់» សូមជូនលិខិតប្រតិកម្មទៅនឹងសំណើឲ្យព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដាស់អារម្មណ៍ស្នេហាជាតិមួយបទឈ្មោះ «ស្អែកលាម៉ែទៅធ្វើទាហាន»​ច្រៀងដោយអធិរាជចម្រៀងសូរសំនៀងពេជ្រស៊ីនស៊ីសាមុត។
This image has an empty alt attribute; its file name is image-103.png
៥–នាទី «ពីនេះពីនោះ» 
ប្រតិកម្មទៅនឹងប្រតិកម្មលើសំណើឲ្យព្យួរអាសនៈកម្ពុជានៅយូអិន។
គេថាអូបាម៉ាជាអ្នកញាក់ខ្សែពីក្រោយចូបៃដឹន។