12Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 12.04.2023

Cerberus

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទី ១២​ដែលជាបេសកកម្មចុងក្រោយ គឺទៅយកឆ្មាំនរកឆ្កែក្បាល​ ៣ Cerberus មកឲ្យ​ស្ដេចពាល Eurystheus ។

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ៤ ជាវគ្គអវសាន ។

៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទក្នុងឳកាសជិតចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឈ្មោះ “បើអូនស្រឡាញ់បង​បងនឹងស្រឡាញ់អូនអស់ពីចិត្ត” ។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

ស្ដាប់អ្នកស្រីជេរពួកអាស៊ីប្រាក់ខែរាស្ត្រ​។
11Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គបញ្ចប់។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៩ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៤ ​អានដោយសានសុវិទ្យ ​។

៤–នាទី ”តន្ត្រី» សូមជូនចម្រៀងបារាំងឈ្មោះ “C’est Rigolo!” ច្រៀងដោយ Brigitte Bardot កាលពីឆ្នាំ ១៩៦៣ ។

៥–នាទី «ពីនេះពី័នោះ» សូមទានជ្រាប ថ្ងៃនេះគ្មានពីនេះពីនោះទេ៕

10Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៣ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលបានប្រើគ្រប់មធ្យោបាយគំរក់ក្នុងការរំលាយគណបក្សប្រឆាំងតាំងពី FUNCINPEC រហូតដល់បក្សភ្លើងទៀនបច្ចុប្បន្ន។

៣–នាទី «តន្ត្រី» ជូនចម្រៀងមួយបទឈ្មោះ «មន្តស្នេហ៍វីយូឡុង» ច្រៀងដោយកញ្ញាចំរើនសុភ័ក្ត្រ។

៤–នាទី «ពីនេះពីនោះ

លោកសមរង្ស៊ី៖ ត្រកូលហ៊ុនទុកមត៌កនរក​៥​យ៉ាងឲ្យខ្មែរ។
អ៊ុកទូចថាហ៊ុនសែនជាមនុស្សកំសាកគប់ក្បាលវានឹងស្បែកជើងទើបដើរមិនសូវផ្អៀង។
ស្បែកជើងហោះខុសចំណុចស៊ីប៕
09Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២២-២៣ ។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងសម័យសាធារណរដ្ឋខ្មែរឈ្មោះ «វាចាអ្នកស្នេហាជាតិ» ច្រៀងដោយអ្នកចម្រៀងសម័យសង្គម​លោក​មាស​ហុកសេង ។

៤–នាទី «ពីនេះពីនោះ»

បោះឆ្នោតដោយសេរី-យុត្តិធម៌មែនឬ?
បោះឆ្នោតជ្រើសរើសខ្មែរមិន​មែន​យក​យួនឲ្យមកដឹកនាំប្រទេសនោះទេ!
08Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គទី ១ ។

២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពអស់សង្ឃឹមរបស់សាធារណរដ្ឋខ្មែរ​នៅឆ្នាំ ១៩៧៣​ ពេលដែលអាមេរិកចាប់ផ្ដើមដកទ័ពចេញពីឥណ្ឌូចិនក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់អន្តរាគមន៍រយ៖ពេល ​១២​ ឆ្នាំនៅវៀតណាមខាងត្បូង ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “The House Of The Rising Sun” សម្ដែងដោយវង់ The Animals ឬ ពួកអាតិរច្ឆាន កាលពីឆ្នាំ ១៩៦៤ ។

៤–នាទី «ពីនេះពីនោះ»

រឿងរបស់ Trump មិនចប់ងាយៗទេ។ គ្រាន់តែត្រូវ តុលាការ NY កោះហៅខ្លួនភ្លាម អ្នកគាំទ្រ Trump ក៏ស្រាក់ប្រាក់ជួយជាង​១៣​លានដុល្លារភ្លាមដែរ។
រុស្ស៊ីគម្រាមប្រើនុយក្លេអ៊ែរបើនៅតែចាញ់អ៊ុយក្រែន៕
07Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 07.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ៣ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងកន្ទ្រឹម “អញ្ជើញដូនតា” ច្រៀងត្រាប់អ្នកសុរិន្ទដោយលោកហៀងតារា។

៤–នាទី «ពីនេះពីនោះ»

វិបត្តិជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនខាងត្បូងរបស់អាមេរិក។ Rodrigo Abd/AP
សង្គ្រាមលោកលើកទី ៣ លាហើយផែនដី៕
06Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.04.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលឆ្នាំថោះនេះ ចូលឆ្នាំនៅថ្ងៃទី ១៤ វារៈវ័នបតថ្ងៃទី ១៥ និង​វារៈឡើងស៍កថ្ងៃទី ១៦ ​មេសា ។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងសរសើរព្រះជាម្ចាស់​ «Hallelujah» ដែលតែងដោយ​អ្នកនិពន្ធបទភ្លេងនិងជាអ្នកចម្រៀង ជនជាតិកាណាដា Leonard Cohen ច្រៀងដោយអ្នកចម្រៀងជនជាតិអង់គ្លេស កញ្ញា Lucy Thomas ។

៤–នាទី «ពីនេះពីនោះ»

សាកអគារពីការវាយទូតសៀមខែ​មករា​២០០៣
ស្អប់សៀមព្រោះត្រូវផ្លុំត្រចៀក?
ប៉ាច់ទៅប៉ាច់មក យួនឈរសើចសប្បាយចិត្ត។
05Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 05.04.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទី ១១​ គឺទៅយកផ្លែប៉ោមមាសរបស់អាទីទេពដែល Hesperides កូនស្រីយក្ស Titan Atlas​ ជាអ្នកចាំរក្សា ​។

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ៣ ។

៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងសម័យសង្គមរាស្ត្រនិយមឈ្មោះ «ឆ្នាំអូន ១៦»​ ច្រៀងដោយអ្នកស្រីរស់សេរីសទ្ធា។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

ថ្នាំ ៣ ​មុខនេះ ជួយឲ្យខ្ញុំស្រន់ជម្ងឺចុកចង្កេះ រោយត្រគាក និងស្រពន់ជើងបានយ៉ាងចម្លែក ថ្នាំលេប Norgesic ថ្នាំលាប Satogesic និងទឹកស្លឹកតើយ។

Trump ជាប់ចោទពីបទឧក្រឹដ្ឋ​៣៤​ករណីអាចត្រូវជាប់គុក​១០០​ឆ្នាំ។
04Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.04.2023

១–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីការស្រឡាញ់ដោយតណ្ហារមែងបណ្ដាលឲ្យកើតទុក្ខ​ និងសារៈសំខាន់នៃការយល់ព្រះធម៌។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៨ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៣ ​អានដោយសានសុវិទ្យ ​។

៤–នាទី ”តន្ត្រី» សូមជូនចម្រៀងឈ្មោះ “នាគព័ន្ធអស់ពិស” ច្រៀងដោយលោកស៊ីនស៊ីសាមុត។

៥–នាទី «ពីនេះពី័នោះ»

កូនខ្ទមម៉ាស៊ីនបូមទឹកបំប្លែងឲ្យ
មានឃ្លាំងឧបករណ៍និងបន្ទប់ដេកបាន​៣​នាក់។
តម្លៃជាង​១ម៉ឺនដុល្លារស្នាដៃលោកធី៕
03Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.04.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណានសៀវភៅរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន តបញ្ចប់ជំពូក ១ ។

២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលអួតសរសើរតែពីចិនថាជាផ្សារធំសម្រាប់ផលិតផលខ្មែរ​ទាំងដែលខ្មែរលក់ឲ្យចិនតិចទិញពីចិនច្រើនធ្វើឲ្យខ្មែរជំពាក់លុយចិនកាន់តែច្រើនខណៈដែលអាមេរិកជាផ្សារធំពិតប្រាកដរបស់ផលិតផលខ្មែរ។

៣–នាទី «តន្ត្រី» ជូនចម្រៀងសម័យសង្គមមួយបទទៀតឈ្មោះ «ផ្កាត្របែកព្រៃ» ច្រៀងជាថ្មីដោយហ៊ឹមស៊ីវន។

៤–នាទី «ពីនេះពីនោះ

ត្រាំនឹងបានទទួលឯតទគ្គភាពជាអតីតប្រធានាធិបតីអាមេរិកាំងដែលនឹងត្រូវចាប់​ហើយដាក់គុករឿងឲ្យលុយស្រីខូចព្រោះមិនចង់មានឈ្មោះល្បីរឿងស្រីញី៕