25Sep/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.09.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
ព្រះគុណម្ចាស់ចន្ទប្បិយោ រីមចាន់រ៉ាអធិប្បាយអំពីបញ្ញា​និងភាពឆ្លាត តើវាដូចគ្នាខុសគ្នាយ៉ាងណា។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៣៤​។
Hanoi បាន​បញ្ជូន Achar Mien ហៅ Son Ngoc Minh និងពួកខ្មែរកុម្មុយនីស្តផ្សេងទៀតដូចជា​ Siev Heng និង Tou Samuth ឲ្យ​មកបោកខ្មែរនៅកម្ពុជាកណ្ដាល។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងពីកុនភាគទូរទស្សន៏ ចិនហុងកុងកាលពីឆ្នាំ 1980 ឈ្មោះ The Bund ឬ «បងធំក្រុងសៀងហៃ»​ច្រៀងដោយ​ Frances Yip និងវាយស្គរដោយគ្រូស្គរឈ្មោះ Tarn Softwhip ។
៤–នាទី «ពីនេះពីនោះ»
អ្នកណាថាចិនកំពុងធ្លាក់ចុះ? ចិនបន្តសាងសង់សំណង់ធំៗ
និងពង្រឹងកងកម្លាំងប្រដាប់អាវុធត្រៀមវាយប្រហារគ្រប់វិនាទី។
Xi Jinping កំពុងបន្តពង្រឹងកណ្ដាប់ដៃដែកលើសមាជិកបក្ស​កុម្មុយនីស្តចិនទាងមូល។
ក្នុងចំណោមនីតិជនឬមនុស្សពេញវ័យ ត្រាំនាំមុខបៃដឹន ៥១​ ទល់ ៤២% ៕
24Sep/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 24.09.2023

១–នាទី «សន្ទនាតុមូល» រវាង លោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេសបែលហ្ស៊ិក នឹងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ថាតើអ.ស.ប. គួរទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្មែរដែរឬទេ? វគ្គបញ្ចប់ ។
ចង់ឬមិនចង់ អ.ស.ប. ក៏បានទទួលស្គាល់ហ៊ុនម៉ាណែតថាជានាយករដ្ឋមន្ត្រីតំណាងឲ្យកម្ពុជាទៅហើយ។

២–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។

ចូលដល់វគ្គទី ៤ ដែលលោកបញ្ជាក់ថាខ្មែរ-មនមានឈាមជ័រខុសពីសាសន៍ដទៃនៅតំបន់សុវណ្ណភូមិ គឺមានអ្វីដែលលោកហៅថា​ «Composant E»។
៣–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៤៣ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលនឹងបន្តរឿង អាលី បាបា​និង​ចោរ​ ៤០ ​នាក់ ដល់ត្រង់ពួកចោរស្វែងរកផ្ទះអាលី បាបា ដើម្បីសងសឹកដែលហ៊ានលួចសម្បត្តិរបស់ចោរ។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទំនួញក្រឡាហោមគង់» ច្រៀងដោយលោកស៊ីនស៊ីសាមុត។
៥–នាទី «ពីនេះពីនោះ»
23Sep/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 23.09.2023

១–នាទី «សន្ទនាតុមូល» រវាង លោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេសបែលហ្ស៊ិក នឹងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ថាតើអ.ស.ប. គួរទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្មែរដែរឬទេ? វគ្គទី ៣​ ។
២–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ៣៣
ង្វៀងវ៉ានធីវអនុវត្តនយោបាយសម្លាប់រង្គាលខ្មែរក្រោមសាហាវជាងសម័យសតវត្សទី ១៩​ទៅទៀត។
៣–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី១០ ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
ក្នុងនាទី «កំសាន្តចុងសប្ដាហ៍»​ ថ្ងៃនេះអ្នកស្រីខោលមុំនៃក្រុងខូឡឹមបឹស រដ្ឋអូហៃយោ សុំជូនបទ «ទឹកហូរ» ដោយ​ព្រាបសុវត្ថិ និង​បទ​«ជួបស្នេហ៍ប្រុសង៉ក់ង» ច្រៀងដោយ​មាស​សុខសោភា។​
៥–នាទី «ពីនេះពីនោះ» 
ខ្មែរអ្នកតវ៉ាទាមទារឲ្យអ.ស.ប.កុំទទួលស្គាល់ហ៊ុនម៉ាណែត ទាមទារឲ្យហ៊ុនម៉ាណែតចុះចេញទៅ!
អង្ករក្រអូបបានពីស្រូវនៅបុរីអង្គរដាំបែបជនជាតិភាគតិចខ្មែរលើអំបូរចារាយ។
ដើមត្នោតបុរីអង្គរ សុំ​មួយ​ដើម ៣០០​ ដុល្លារ បើប្រាថ្នាចូលរួមទុកអនុស្សាវរីយ៍។
ផ្ទះថ្មីមានលេខខ្នងទី ១ របស់សមាជិកបុរីអង្គរ ណតខារ៉ូឡាញណា។
របងខ្សែលួសអគ្គិសនីជុំវិញផ្ទះថយ កប៉ា សម្រាប់ចិញ្ចឹមគោ។
22Sep/23

កម្មវិធីផ្សាយថ្ងៃសុក្រ 22.09.23

១–នាទី «សន្ទនាតុមូល» រវាង លោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេសបែលហ្ស៊ិក នឹងលោកប៊ុនឆន​នៅប្រទេសហុល្លង់ ថាតើអ.ស.ប. គួរទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្មែរដែរឬទេ? វគ្គទី ២​ ។
២–នាទី “ធម្មកថា” អធិប្បាយធម៌របស់ពុទ្ធសាសនា
ព្រះគុណម្ចាស់គូសុភាពទេសនាថ្ងៃមុនចូលវស្សា​សម្ដែងពីធម្មចក្រនៃការប្រែប្រួលជាធម្មតារបស់ជីវិត។ ត្រូវទទួលស្គាល់ការពិតដែលអ្វីៗវាមិនបានដូចចិត្តយើងឡើយនាំឲ្យកើតទុក្ខ ដូច្នេះត្រូវមានហេតុ​មានផល។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដោយថ្ងៃនេះលោកនឹងអានវគ្គទី ២០ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់
ដោយរៀបរាប់ថាហ៊ុនសែននិងយួនជាចៅហ្វាយបានបង្កជម្លោះជាមួយថៃដោយយកលេសថាតារាភាពយន្តថៃនាងផ្កាយព្រឹកបានអះអាងថាប្រាសាទអង្គរវត្តជារបស់សៀម ហើយប្រើក្រុមអន្ធពាលឲ្យវាយប្រហារដុតបំផ្លាញស្ថានទូត​និងមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅភ្នំពេញកាលពីឆ្នាំ ២០០៣។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងថៃ (អង្វរព្រះពាយផ្ញើស្នេហ៍ទៅផង) និងចម្រៀងខ្មែរ (៥​ឆ្នាំទៀតម៉ែ) ទំនងបទភ្លេងតែមួយតែទំនុកខុសគ្នា ហើយដែលកំពុងបានទទួលប្រជាប្រិយភាពលើប្រព័ន្ធ TikTok ។
៥–នាទី «ពីនេះពីនោះ» 
រុស្ស៊ីសម្លុតថាអាចនឹងប្រើអាវុធ រំញ័រអេឡីចត្រូម៉ាញេទិច EMP (Electromagnetic Pulse) ផ្ដាច់អគ្គិសនី និងទូរគមនាគមន៍ប្រទេសខាងលិចឲ្យអស់។
លោកសោមកុលវឌ្ឍន៍នៃប្រទេសកាណាដា ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សា​ ២៣ ​តុលា​ ១៩៩១ ។
សម្ដេចធិបតីឡេឌឹកណែតទៅដល់ញិវយ៉កហើយហើយបានទទួលស្វាគមន៍ពីខ្មែរអាមេរិកាំង និង​ខ្មែរកាណាដាយ៉ាងកកកុញ៕
21Sep/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.09.2023

១–នាទី «សន្ទនាតុមូល» រវាង លោកថាច់ពីយ៉ាប្រទេសបារាំង ណនហ៊ីប្រទេសបែលហ្ស៊ិក នឹងប៊ុនឆន ប្រទេសហុល្លង់ថាតើអ.ស.ប. គួរទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្មែរដែរឬទេ?
២–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះសូមលើកយកទិវាសាមគ្គីស៊ីនំបញ្ចុក កាលពីខែមិថុនា​ ២០១៩ មករំលឹកឡើងវិញ។
៣–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គទី ១៤២ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយបន្តរឿងអាលី បាបា​ និង​ចោរ​ ៤០ ​នាក់ ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ» 
ភ្លេងល្បីក្នុង TikTok កាលពីឆ្នាំទៅមិញ។
៥–នាទី «ពីនេះពីនោះ»
ម៉ាណែតចេញដំណើរពីនគររំដួល​មក​បុរីញិវយ៉ក​ដើម្បីចូលរួមប្រជុំមហាសន្និបាតអ.ស.ប. លើកទី ៧៨ ហើយ។
ហ៊ុនតូ ក្មួយណព្វរបស់ហ៊ុនសែន មានមុខរបរកៀរនឹងជើង។ អ្នកដែល​ប្រញាប់សរុបសេចក្ដីដោយគ្មានភស្តុតាងច្បាស់លាស់ថាវាជាមេលាងលុយកខ្វក់​និងជួញដូរមនុស្សប្រយ័ត្នវាខឹង! បើមែនម្ដេចបានជាប្រទេសអូស្ត្រាលីមិនថាអី?
20Sep/23

កម្មវិធីផ្សាយ ថ្ងៃពុធ 20.09.2023

១–នាទី «សាសនាសាកល»​
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​ «ការសច្ចាថា​មូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ»
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ ថ្ងៃនេះសូមជូននិទានរឿងអាជ័យ​និងស្ដេចក្រុងចិន។
អាជ័យយកនំបញ្ចុក​ដែលខ្លះថាប៉ែនចុកថ្វាយស្ដេចក្រុងចិនសោយរួចលួចមើលមុខព្រះអង្គ​ហើយ
ភ្លាត់មាត់ថា «មើលទៅមុខស្ដេចក្រុងចិនដូចមុខឆ្កែ មើលមុខស្ដេចខ្មែរដូចខែពេញបូណ៌មី!»​ លទ្ធផល៖​ អាជ័យជាប់គុកនៅស្រុកចិន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចិនមួយបទឈ្មោះ Ai Pia Cia E Ya ដែលប្រហែលជាប្រែថា អ្នកនឹងឈ្នះបើអ្នកតស៊ូ!​ ច្រៀងដោយ Desy Huang អ្នកចម្រៀង និពន្ធបទភ្លេង ​និងជា​តារាភាពយន្តចិនតៃវ៉ាន់​ដែលកំពុងល្បី។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ចិនពូកែសាងសង់សឹងអី ធ្វើមហាកំពែងជាប់លាប់រាប់ពាន់ឆ្នាំ មិនបាក់បែក។
ចុះហេតុអ្វីសព្វថ្ងៃភ្លៀងធ្លាក់បន្តិចអគារកាកតៅហ៊ូដូលរលំងាយៗអ៊ីចឹង?
19Sep/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.09.2023

–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler ហើយនៅក្នុង…
វគ្គទី ៣២ នេះមានរៀបរាប់អំពីស្ដេចសៀម​រាមាទី ៣ ​ឬ ព្រះណាំងក្លាវបានក្លាយជាអរិរាជសត្រូវជាមួយចក្រពត្រាធិ រាជយួន​មីងម៉ាងក្នុងការប្រជែងគ្នាគ្រប់គ្រងលាវនិងកម្ពុជា។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៦​។
គណៈប្រតិភូសូវៀតទៅធ្វើទស្សនកិច្ចសម្ងាត់នៅអតីតមូលដ្ឋានសឹកអាមេរិក​នៅដាណាង វៀតណាមខាងត្បូង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ជនជាតិខ្មែរកើតលើដីខ្មែរ» ដែលជាព្រះរាជនិពន្ធរបស់សម្តេចសង្ឃរាជជួន ណាត និងច្រៀងដោយកម្លោះមិនស្គាល់នាមមួយរូប។ ចម្រៀងនេះផ្ដើមឡើងថា «ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិឱ្យបានរុងរឿង។» សូមកុំភ្លេចថាជាទូទៅ មុននឹងសត្រូវបំបែកសង្គម គឺត្រូវបំបែកបំបាក់មនុស្សក្នុងសង្គមឱ្យវិលវល់វក់វីស្អប់គ្នាសិន គឺធ្វើយ៉ាងណាកុំឲ្យមានសាមគ្គីជាតិ។
–នាទី «ពីនេះពី័នោះ»
ការប្រកួតប្រជែងផ្នែកយោធា៖ អាមេរិកនៅជាលេខ​១​នៅឡើយ​តែចិនតាមមកប្រកិតៗហើយ ប្រហែល ១០ ឆ្នាំទៀតតាមទាន់។
ប្រាក់ចំណូលគិតជាក្បាលមនុស្សម្នាក់ៗ អាមេរិកនៅតែមានជាង​ចិនឆ្ងាយណាស់ ហើយនៅយូរទៀតទើបចិនអាចតាមទាន់ នេះបើមានឱកាសតាមទាន់់។
lលោកអ្នកនាងសមាជិកបុរីអង្គរណាដែលមិនទាន់បានទទួលសញ្ញាប័ត្រម្ចាស់ហ៊ុន Borei Angkor, Inc. សូមទាក់ទងមកខ្ញុំ សានសុវិទ្យ ស្វាគមន៍ជានិច្ច។
write to: sansuwith@gmail.com or call +1 (571) 620-4772
18Sep/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.09.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
វគ្គទី ៤ ជាវគ្គបញ្ចប់នៃធម្មទេសនាសម្ដែងដោយព្រះមហាវិមលធម្មពិន​សែម រឿងមិច្ឆាទិដ្ឋិព្រោះតែមិនជឿថាស្លាប់ហើយកើតឡើងទៀត។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
វគ្គទី ៣២​ ស្ដីពីជីវប្រវត្តិរបស់វីរបុរសឧកញ៉សឺនគុយ​ដែលព្រមឲ្យយួនកាត់ក្បាលដូរនឹងការថែរក្សាពុទ្ធសាសនានិងប្រពៃណីខ្មែរនៅកម្ពុជាក្រោម។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
៤–នាទី «ពីនេះពីនោះ»
កំពូជមនុស្សខូចនៅប្រទេសណាក៏មាន តែនៅស្រុកចិន ទាំងអ្នកសាងសង់ ទាំងអ្នកត្រួតពិនិត្យ​ វាទាំងប៉ីទាំងស្គរ ហួសហេតុពេក។
ទឹកក្បុង គ្រោះថ្នាក់ហាមផឹក​រលួយក្រពះ។
ទឹកអាល់កាឡាញ (ទឹកក្បុង pH​ ទាប) ល្អសម្រាប់ផឹកដើម្បីសុខភាព តែត្រូវបង់ថ្លៃខ្ពស់។
ទឹកក្រូចឆ្មារ (ក្បុង pH ទាប) តម្លៃថោក​ឬ មិនអស់ថ្លៃផងទេបើដាំក្រូចឆ្មារនៅក្រោយផ្ទះ៕
17Sep/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 17.09.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
វគ្គទី ៣ ដែលលោកបញ្ជាក់ថាខ្មែរបូរាណមានជំនឿលើគ្រូទាំង ៥​ គឺមេ​បា​តា​ព្រះ​ចៅ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៤១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និយាយនិទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដើម្បីឲ្យរួចខ្លួនពីត្រូវប្រហារជីវិត ដោយវគ្គនេះនឹងផ្ដើមរឿង អាលី បាបា​និង​ចោរ​ ៤០ ​នាក់ ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង​១បទឈ្មោះ «ជំនោរត្រជាក់» ច្រៀងដោយរស់សេរីសុទ្ធានិងស៊ីនស៊ីសាមុត។ ​
៤–នាទី «ពីនេះពីនោះ»
ក្រោយបញ្ជាឲ្យសម្លាប់​ Prigozhin ហើយ Putin កំពុងភ័យព្រោះពួក Wagner តាមសងសឹក – ដំណឹងវល្លិត្អើកចុងក្រោយថា ​Putin ត្រូវរងរបួសដេកពេទ្ ព្រោះត្រូវលបប្រហារ។
មេបញ្ជាការថ្មីរបស់ទាហានស៊ីឈ្នួល Wagner Andrei Beliakov ប្ដេជ្ញាសងសឹកឲ្យចៅហ្វាយដែលត្រូវ Putin បញ្ជាឲ្យសម្លាប់ចោល៕
16Sep/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 16.09.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ៣១
ស្ដីពីកងទ័ពកន្សែងសដែលមកជួយសាធារណរដ្ឋខ្មែរតទល់នឹងយួនហាណូយដែលប្រើល្បិចវាយបំបែកដើម្បីគ្រប់គ្រង និងល្បិចប្រើដៃខ្មែរអារកខ្មែរ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី៩ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមមួយបទឈ្មោះ «កណ្ដូបបុកស្រូវ»​ សម្ដែងដោយអ្នកតន្ត្រីកន្ទ្រឹមខេត្តស្រិន្ទ។
កណ្ដូបសេះ ឬ កណ្ដូបបុកស្រូវ។
៤–នាទី «ពីនេះពីនោះ» 
ជាវាសនា​ឬ ព្រហ្មលិខិត​ដែលខ្មែរត្រូវប្រឈមនឹងសៀមពីលិច​យួនពីកើតជិត​១​សហស្សវត្ស​ហើយ ហើយកំពុងត្រូវយួនលេបនៅពេលនេះ​ដោយអន្តរជាតិធ្វើពើជាមិនដឹងមិនឮ?