05Oct/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 05.10.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយអំពីបុណ្យភ្ជុំ និងប្រពៃណីបោះបាយបិណ្ឌឲ្យប្រេតស៊ី។
២–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គទី ១៤៦ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះនឹងលើកយករឿងរបស់ អាលី កូស៊ីយ៉ា យកមករៀបរាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ «កុំភ្លេចពុកម៉ែខែភ្ជុំ»​ច្រៀងដោយ ជ័យ សុវ៉ាត ជាបទថ្មីសំរាប់រដូវបុណ្យភ្ជំបិណ្ឌ ផ្ញើមកឲ្យដោយអ្នកស្រី​Marika នៃក្រុងឡងប៊ីច។
៤–នាទី «ពីនេះពីនោះ»
ឪគឺអាខ្វាង​ Pirate តើអាកូនក្រោមពងជា Bandit ឬជាមេដឹកនាំល្អរបស់ប្រទេស?
Steve Scalise, R-LA & Jim Jourdan, R-OH និងប្រជែងគ្នាធ្វើប្រធានសភា​ក្រោយ Kevin McCarthy ចាញ់ឆ្នោតកាលពីថ្ងៃអង្គរ។
រង្វាន់ធំឆ្នោត Powerball ឡើងដល់ ១៤០០​លានដុល្លារហើយ លទ្ធផលចេញឆ្នោតថ្ងៃ សៅរ៍ ៧ តុលានេះ។
ចាំជួយផ្ទៀងផងក្រែងបានធ្វើសេដ្ឋីប្រាក់លាននឹងគេ។
04Oct/23

កម្មវិធីផ្សាយ ថ្ងៃពុធ 04.10.2023

១–នាទី «សាសនាសាកល»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​ ឯកទេពនិយម និងពហុទេពនិយមក្នុងសាសនាឥស្លាម។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
ថ្ងៃនេះសូមជូនវគ្គទី ២ នៃបទសន្ទនាជាមួយលោកលីដារាវុធនៃវិទ្យាស្ថានរៃយំដែលសាកសួរលោកសាស្ត្រចារ្យអំពីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីបុរាណ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកន្ទ្រឹមជនជាតិមួយបទឈ្មោះ «ក្លិនផាហ៊ុម»​ច្រៀងដោយ​នាយទុយ​និងនាងសម្ផស្ស។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
Matt Gaetz vs Kevin McCarthey ៖ សមាជិកបក្ស GOP និងប្រធានសភា Kevin McCarthy ជាសត្រូវបងប្អូនឯងឈ្លោះគ្នាមករហូត ទីបំផុត McCarthy អស់តំណែងប្រធានសភា។
Trump ត្រូវចៅក្រម Arthur Engoron បិទមាត់មិនឲ្យនិយាយពី ក្រឡាបញ្ជីរបស់ខ្លួន ឈ្មោះ Allison Greenfield ដែលTrump ឆ្ងល់ថាម៉េចក៏ស្និទ្ធនឹង Chuck Schumer ប្រធាន បក្សសម្លេងភាគច្រើននៃព្រឹទ្ធសភាម៉្លេះ?
03Oct/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 03.10.2023

១–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler ហើយនៅក្នុងវគ្គទី ៣៤ ដែលជាវគ្គបញ្ចប់នេះមានរៀបរាប់អំពី…
កម្ពុជានៅពាក់កណ្ដាលទី ២ នៃ សតវត្សទី ១៩ ក្រោមឥទ្ធិពលស្ដេចសៀមព្រះរាមទី ៣ អធិរាជយួន មិញ ម៉ាង និង ស្ដេចចក្រពត្របារាំង ណាប៉ូឡេអុងទី ៣ ។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៨ ​។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទឈ្មោះ «ចុះភ្នំឡើងភ្នំ»
–នាទី «ពីនេះពី័នោះ»
Trump មកចូលរួមស្ដាប់ការកាត់ក្ដីលោកនៅញិវយ៉កថ្ងៃចន្ទ។
Trump ជួបចៅក្រមកាត់ក្ដី Arthur Engoron និងអគ្គមេធាវី Letitia James នៅតុលាការ។
តាលព្រឹក្ស ១​ ដើម ៣០០ ដុល្លារ។
02Oct/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 02.10.2023

១–នាទី “ធម្មកថា” 

សូមជូនទេសនាអំពីភាពប្លែកគ្នារវាងហីនយាន និងមហាយាន សម្តែងដោយព្រះមហាវិមលធម្ម ពិន សែម។

ការគ្រងចីវរ ស្លៀកពាក់ក៏ខុសគ្នាទៅហើយ។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៣៦​។
Hanoi បាន​បញ្ជូន Achar Mien ហៅ Son Ngoc Minh និងពួកខ្មែរកុម្មុយនីស្តផ្សេងទៀតដូចជា​ Siev Heng និង Tou Samuth ឲ្យ​មកបោកខ្មែរនៅកម្ពុជាកណ្ដាល។
អាចោរលក់ជាតិបីក្បាលដែលបន្តពូជពីពួកខ្មែរយៀកមិញ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ផ្កាក្រោមខ្នើយ»​ច្រៀងដោយ ប៊ុន សំបូរ ដៃទ្រ៖ នាយផ្លក់ ដៃអក៖ Barang KB។
សូមជូនបទ​ «ផ្កាក្រោមខ្នើយ» របស់ นก สายน้ำ ដដែលតែយកមកច្រៀងឡើងវិញដោយនាង เมย์ วารินทร์ ​នៃវង់ ไทบ้าน การดนตรี ខេត្តសុរិន្ទ។
ส่องแสงรุ่งเรืองชัย អ្នកនិពន្ធបទ «ផ្កាក្រោមខ្នើយ»
៤–នាទី «ពីនេះពីនោះ»
សូមស្ដាប់លោកសមរង្ស៊ីនិយាយប្រាប់ពីប្រវត្តិរូបគណបក្សយួនបង្កើត​ប្រជាជនកម្ពុជា។
Donald Trump ទៅញិវយ៉កប្រឈមមុខចៅក្រមដែលលោកហៅ «អាមិនគ្រប់ទឹក!»
ចៅក្រមកាត់ក្ដី Arthur Engoron នៃសាលាដំបូងសង្កាត់ Manhattan ចាំតែពិន័យ Trump ២៥០ ​លានដុល្លារ។
បុរីអង្គរដាំត្នោតបាន ​២២ ​ដើមហើយ​នៅថ្ងៃ ៣០​ កញ្ញា ​២០២៣។
01Oct/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 01.10.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។

ចូលដល់វគ្គទី ៥ ដែលលោកសាស្ត្រាចារ្យ ខុសពីក្បួនខ្មែរទូទៅបានបញ្ជាក់ថាភាសាខ្មែរមិនមានព្យញ្ជនៈឃោសៈ អឃោសៈ​ទេ តែមានសម្លេងចេញ និងសម្លេងចូលទៅវិញ ដែលមានខ្មែរមួយភាគីទៀត គឺភាគីសម្ដេចជួនណាត ​មិនទទួលយកគំនិតនេះ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៤៥ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបញ្ចប់នៃរឿង អាលី បាបា​និង​ចោរ​ ៤០ ​នាក់ ដល់ត្រង់ Morgiana ជួយអាលី បាបា កម្ចាត់មេនៃចោរ ៤០ នាក់។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមអញ្ជើញស្ដាប់លោកកុយវណ្ណា​នៅប្រទេសបារាំងដាស់សតិលោកអ្នកនាងនិងអំពាវនាវាឲ្យខ្មែរក្រោកឡើង​ព្រោះពេល​វេលាដល់ហើយ។
៤–នាទី «ពីនេះពីនោះ»
ស្អីទៅ កោសិកាមេ ឬ Stem Cells?
ឡាគ្លីនិកសាំងហ្កាពួរ នៅភ្នំពេញ​មាន​ព្យាបាលជម្ងឺដោយប្រើ​ Stem Cells ក្នុងតម្លៃមិត្តភាព អាសយដ្ឋាន៖ Songkat, 706 Street 1986, Phnom Penh 120801, Cambodia។
ក្រលៀននៅកៀនភ្លៅ! អាមេរិកាំង​ហៅ Groin!
Kidneys គឺ វក្កំ ឬតម្រងមូត្រ​មិនមែនក្រលៀនទេ។​​ ទឹកនោមត្រងចេញពីឈាមក្នុងវក្កំរួចហូរចូល Bladder គឺប្លោកនោមឬ មូត្រាស័យ។ កុំច្រឡំប្លោកនោមនឹងពងស្វាស ដែលអាមេរិកាំងហៅ Testicles៕
30Sep/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 30.09.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ៣៥ ដែលនិយាយពីសេចក្ដីទុក្ខវេទនារបស់ខ្មែរក្រោមរបបខ្មែរក្រហម។
ពេលខ្មែរអត់អំបិលស៊ី យួនបានយកអំបិលមកចែក ធ្វើមើលតែវាហ្នឹងចិត្តល្អនឹងខ្មែរណាស់។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី១១ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ផាត់ជាយ» របស់អ្នកស្រីរស់សេរីសុទ្ធា យកមកច្រៀងឡើងវិញដោយ អ្នកស្រីស៊ានកេត្យា។
៤–នាទី «ពីនេះពីនោះ» 
ប្រសាសន៍លោកប្រធានសមរង្ស៊ី​នាជំនួបជាមួយបងប្អូនខ្មែរអ្នកស្នេហាជាតិនៅក្រុងវ៉ាស៊ីនតោន​ថ្ងៃ​ទី ២៨​ កញ្ញា​២០២៣។
លោកប៉ែនវ៉ាណូនៃក្រុមប្រឹក្សា​ ២៣ តុលា ១៩៩១ អធិប្បាយអំពីហេតុផលនៃការទាមទារឲ្យអ.ស.ប. ព្យួរអាសនៈកម្ពុជាបណ្ដោះអាសន្ន។
គុណប្រយោជន៍ខាងកម្ចាត់ព្រូន​និង​សម្លាប់កោសិកាមហារីករបស់គ្រាប់ល្ហុងមួយថ្ងៃ ៣​ គ្រាប់។
29Sep/23

កម្មវិធីផ្សាយថ្ងៃសុក្រ 29.09.23

១–នាទី “ធម្មកថា” អធិប្បាយធម៌របស់ព្រះពុទ្ធ
សូមជូនវគ្គទី ១​ នៃ «បទសិក្សាអំពីចរិតខ្មែរ» សម្ដែងដោយ​ព្រះតេជគុណចន្ទប្បិយោ រីម ចាន់រ៉ា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដោយថ្ងៃនេះលោកនឹងអានវគ្គទី ២១ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់
ដោយរៀបរាប់ថាព្រោះតែទំនិញយួនស៊ូទំនិញសៀមមិនបាន​ទើបអាខ្វាងផ្គាប់ចិត្តចៅហ្វាយយួនរបស់វាដោយប្រើក្រុមក្មេងអន្ធពាលឲ្យវាយប្រហារដុតបំផ្លាញស្ថានទូត​និងមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅភ្នំពេញកាលពីឆ្នាំ ២០០៣។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសៀម «คิดถึงพี่ไหม?» ច្រៀងដោយ ไมค์ ภิรมย์พร (ម៉ៃខ៍ ភិរ៉ុមផន) vs ខ្មែរ «អូននឹកបងទេ?» ច្រៀងដោយ ​នី សាលឿន។
៤–នាទី «ពីនេះពីនោះ» 
សភាក្រោមសម្រេចឲ្យកាត់បន្ថយប្រាក់បៀវត្សរដ្ឋមន្ត្រីក្រសួងការពារជាតិ​Lloyd Austin ពី ជាង ​២០​ ម៉ឺនដុល្លារ មក​នៅត្រឹម ១​ ដុល្លារ ព្រោះធ្វើការយ៉ាប់ពេក។
អគ្គមេធាវីរដ្ឋញិវយ៉កតាមផ្ដន្ទាឈ្នានីស ដូណល់ត្រាំនិងក្រុមហ៊ុនជិតបានសម្រេចហើយ គឺកាត់សេចក្ដីថ្ងៃចន្ទខានស្អែក​១។
ទីភ្នាក់ងារសើបអង្កេតបរិដ្ឋាន៖ យួនកាន់តែឡើងចាងទទួលប៉ាវជាមេសម្លាប់​ វេចខ្ចប់និងដឹកជញ្ជូនភ្លុកដំរី ខ្នាចរមាស ​ស្រកាពង្រូល​ពីអាហ្វ្រិក។
រូបខ្មៅក្ងក់ ទល់ខ្នងគ្នាគឺជារូបបឹងដែលយើងនឹងជីក ទំហំសរុប ១៥ ​អេឃ័រ៕
28Sep/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.09.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA

ថ្ងៃនេះអ្នកគ្រូលើកយកជីវិតរស់នៅទាំងភ័យខ្លាចរបស់ខ្មែរសម័យ «ឃ្លោកលិច​អំបែងអណ្ដែត»​​ ៣ ឆ្នាំ ៨ ខែ ២១ ថ្ងៃ​របស់ពួកខ្មែរក្រហម។
២–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គទី ១៤៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះនឹងនិយាយអំពីស្រីបម្រើម៉ស៊ីយ៉ានជួយអាលីបាបាសម្លាប់ចោរ​៣៧​ នាក់ដែលពួននៅក្នុងឳទិន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនភ្លេង Rap ច្រៀងដោយកម្លោះ គា​សុគុណ​ឈ្មោះ «ដីខ្មែរ» ដីម៉ែដីឳយើង។
៤–នាទី «ពីនេះពីនោះ»
27Sep/23

កម្មវិធីផ្សាយ ថ្ងៃពុធ 27.09.2023

១–នាទី «សាសនាសាកល»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​ គោលការណ៍ជំនឿទាំង​៦​យ៉ាងក្នុងការទទួលស្គាល់ថាមានព្រះជាម្ចាស់តែមួយព្រះអង្គគត់គឺអល់ឡោះ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
ថ្ងៃនេះសូមជូនបទសន្ទនាជាមួយលោកលីដារាវុធនៃវិទ្យាស្ថានរៃយំដែលសាកសួរលោកសាស្ត្រចារ្យអំពីបុណ្យភ្ជុំដែលនឹងមានរៀបចំធ្វើជាប្រពៃណីពី ១រោច​ដល់​១៥​រោចខែភទ្របទគឺចាប់ពីថ្ងៃដាច់ខែកញ្ញាដល់ ថ្ងៃ ១៤​ តុលាខាងមុខនេះ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
ថ្ងៃនេះសូមជូនបទ​ «មួយ​ម៉ឺនអាល័យ» ច្រៀងដោយស៊ីនស៊ីសាមុត។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
បើចូបៃដឹនចុះចេញ​ត្រូវចាប់ ត្រូវ​អ៊ិមភីជ្ឍដោយសភាកុងហ្ក្រេ តើអ្នកណាមកជំនួសជាប្រធានាធិបតី?

អាមេរិកចង់បានតួត្លុកធ្វើប្រធានាធិបតីដូចអ៊ុយក្រែន តែមិនមែនឈ្មោះហ្សាឡិនស្គី!

ចង់បានដើមត្នោតដើម្បីឲ្យនឹកដល់ស្រុកខ្លះប៉ុណ្ណោះ៕
26Sep/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.09.2023

១–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler ហើយនៅក្នុងវគ្គទី ៣៣ នេះមានរៀបរាប់អំពីទំនាក់ទំនងរវាងស្ដេចសៀម​រាមាទី ១​ និង ទី ២​ ជាមួយចក្រពត្រាធិរាជយួន យ៉ា ឡុង​និង​មិញ ម៉ាង។
រាមាទី ១​ ឬព្រះពុទ្ធយ៉តហ្វា និង ចក្រពត្រាធិរាជ យ៉ា ឡុង
រាមាទី ២ ឬព្រះពុទ្ធលើតឡាណៈផាឡៃ និង ចក្រពត្រតាធិរាជ មិញ ម៉ាង
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៧​។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមទោសខ្ញុំរកចម្រៀងស្នេហាជាតិមកចាក់ផ្សាយមិនទាន់​ទាន់តែចម្រៀងស្នេហាចិត្ត ដូច្នេះសូមអញ្ចើញស្ដាប់បទ «ដើមដូងព្រលឹងស្នេហ៍» របស់អធិរាជសម្លេងទិព្វស៊ីនស៊ីសាមុតបណ្ដើរៗសិនចុះ។
–នាទី «ពីនេះពី័នោះ»
មានកៅអីទំនេរច្រើនណាស់ដែលស្ដាប់សម្ដេចវរធិបតីរបស់អាខ្វាងថ្លែងទៅកាន់មហាសន្និបាតអ.ស.ប. ។
សុផនឡារីវាយប្រហារល្បងខ្វាងពីការចំណាយទៅលើប៉ាណូឃោសនាលើកគូទអាសម្ដេចប្រេតធិបតីម៉ាណែតហ៊ុន។
ផ្លែឈើជ្រុះមិនឆ្ងាយគល់៖ ឳ Pirate កូន Bandit​។
កូនទេវទត្ត ឳទេវតា៕