๑–នាទី «ព្រះពុទ្ធសាសនា» 
សូមជូនរឿង «នាងបដាចារាថេរី» សាវ័កដ៏ឆ្នើមមួយរូបក្នុងចំណោមភិក្ខុនីសម័យពុទ្ធកាល។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​នៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងចង្វាក់បូលេរ៉ូភាសាអេស្ប៉ាញុល ๑ បទឈ្មោះ «Bésame Mucho» ថើបខ្ញុំឲ្យច្រើនដងមក និពន្ធដោយអ្នកលេង ពីយ៉ាណូ ជនជាតិម៉ិចស៊ិកែន Consuelo Velázquez កាលពីឆ្នាំ ๑๙๔๐ ពេលនាងអាយុមិនទាន់ពេញ ๑๖ ឆ្នាំហើយនៅមិនទាន់ធ្លាប់ត្រូវបុរសណាថើបនៅឡើយ។ ចម្រៀងដែលល្បីល្បាញខ្លាំងនៅសម័យសង្គ្រាមលោកលើកទី ๒ នេះត្រូវបានយកមកច្រៀងឡើងវិញជាញឹកញយ។ ខ្ញុំសុំលើកយករីមិច​កាលពីឆ្នាំ ๑๙๙๗ នាទីក្រុងម៉ានីលប្រទេសហ្វីលិព្វីនដោយអ្នកចម្រៀង អ្នកនិពន្ធបទភ្លេង​និងតារាភាពយន្តជនជាតិម៉ិចស៊ិកែន Ariadna Thalía Sodi Miranda ។
๔–នាទី «សុខភាពយើង»
ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត​AstraZeneca សន្យាបណ្ដាក់ទុនលើការស្រាវជ្រាវអំពីកោសិកាដើមនិងអិចសូហ្សូមនៅប្រទេសចិន ដល់ទៅ ๑ ម៉ឺន ๕ ពាន់លានដុល្លារ​ចាប់ពីឥឡូវដល់ឆ្នាំ ๒๐๓๐ ។
–នាទី «ពីនេះពីនោះ»
បសំសកថាថ្លែងដោយអង្គការសេហ្វខែមបូឌាក្នុងឱកាសមរណភាពរបស់លោកទីប្រឹក្សា Morton Sklar ។