๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ សាមគ្គីជាកម្លាំង ខ្មែរត្រូវចេះចាប់ដៃគ្នាប្រឆាំងសត្រូវរបស់ជាតិ។
កសិករអាចយកផ្លែពោតគុណភាពទាបមកផលិតប្រេងជីវសាស្ត្រ​ឬ អេតាណុលសម្រាប់បញ្ឆេះម៉ាស៊ីនគ្រឿងយន្តបាន។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ការរីកធំធាត់នៃពុទ្ធសាសនា​ហីនយានឬថេរវាទនៅកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក»
វគ្គទី ๒๒๓ កណ្ឌទី ๘๑ ៖ មហាឧបរាជ​ស៊ីម៉ាចៀវ ត្រៀមផ្ដួលរំលំយករាជ្យពីហង់តេឆាវម៉។
๕–នាទី «ពីនេះពីនោះ»
មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅតែមិនទាន់បង្ហាញមុខ​តែបានអំពាវនាជាលាយលក្ខណ៍អក្សរឲ្យអ៊ីរ៉ង់រក្សាសាមគ្គី និង​បន្តបិទច្រកសមុទ្រហ័រមូហ្ស៍៕