March 13, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-13-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» សូមជូនរឿង «នាងបដាចារាថេរី» សាវ័កដ៏ឆ្នើមមួយរូបក្នុងចំណោមភិក្ខុនីសម័យពុទ្ធកាល។๒–នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សានៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងចង្វាក់បូលេរ៉ូភាសាអេស្ប៉ាញុល ๑ បទឈ្មោះ «Bésame Mucho» ថើបខ្ញុំឲ្យច្រើនដងមក និពន្ធដោយអ្នកលេង ពីយ៉ាណូ ជនជាតិម៉ិចស៊ិកែន Consuelo Velázquez កាលពីឆ្នាំ ๑๙๔๐ ពេលនាងអាយុមិនទាន់ពេញ ๑๖ ឆ្នាំហើយនៅមិនទាន់ធ្លាប់ត្រូវបុរសណាថើបនៅឡើយ។ ចម្រៀងដែលល្បីល្បាញខ្លាំងនៅសម័យសង្គ្រាមលោកលើកទី ๒ នេះត្រូវបានយកមកច្រៀងឡើងវិញជាញឹកញយ។ ខ្ញុំសុំលើកយករីមិចកាលពីឆ្នាំ ๑๙๙๗ នាទីក្រុងម៉ានីលប្រទេសហ្វីលិព្វីនដោយអ្នកចម្រៀង អ្នកនិពន្ធបទភ្លេងនិងតារាភាពយន្តជនជាតិម៉ិចស៊ិកែន Ariadna Thalía Sodi Miranda ។๔–នាទី «សុខភាពយើង»ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែតAstraZeneca សន្យាបណ្ដាក់ទុនលើការស្រាវជ្រាវអំពីកោសិកាដើមនិងអិចសូហ្សូមនៅប្រទេសចិន ដល់ទៅ ๑ ម៉ឺន ๕ ពាន់លានដុល្លារចាប់ពីឥឡូវដល់ឆ្នាំ ๒๐๓๐ ។๕–នាទី «ពីនេះពីនោះ»បសំសកថាថ្លែងដោយអង្គការសេហ្វខែមបូឌាក្នុងឱកាសមរណភាពរបស់លោកទីប្រឹក្សា Morton Sklar ។