๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូរំលឹកអនុស្សាវរីយ៍ ថ្ងៃ ๑๘ មីនា ๑๙๗๐ ទិវានៃជំហានដំបូងរបស់ខ្មែរឆ្ពោះទៅរកសេចក្ដីវិនាសមិនថាដោយសារអ្នកណាជាអ្នកផ្ដើមនោះឡើយ។
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «កាកី» ភាគ ๑ និពន្ធកាលពីឆ្នាំ ๑๘๑๕ ដោយព្រះបាទហរិរក្សរាមាធិបតី (๑๗๙๑-๑๘๖๐)  ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកំសត់ ๑ បទឈ្មោះ «កុំត្រាប់កាកី» ច្រៀងដោយទិត្យ​វិច្ឆិកា។
๔–នាទី «ពីនេះពីនោះ» 
លោកមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសតាំងពីថ្ងៃ ๒๘ កុម្ភៈ ពេលនេះលាក់ខ្លួនពួនអាត្មានៅលេនដ្ឋានសុវត្ថិភាព។
សេហ្វខែមបូឌាឲ្យដឹងថា​លោកមេធាវីសិទ្ធិមនុស្សស្រឡាញ់ខ្មែរ Morton Sklar បានទទួលអនិច្ចកម្មហើយកាលពីថ្ងៃ ๒๒ កុម្ភៈ ๒๐๒๖។ អង្គការរបស់កញ្ញាស៊ិនថេវីនឹងរៀបចំពិធីបង្សុកូលនៅថ្ងៃខាងមុខជាការសម្ដែងការដឹងគុណដែលលោក Sklar ជួយខ្មែរស្ងាត់ៗ៕