02Sep/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 02.09.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ២៧
រៀបរាប់ពីជីវិតរស់នៅនិងការងារ​សម័យនៅខេត្តបាត់ដំបង។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ៧ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាជាតិរបស់អ្នកចម្រៀងស្នេហាជាតិកុយ​វណ្ណា ឈ្នោះ «ទំនួញកោះត្រល់»។
៤–នាទី «ពីនេះពីនោះ» 
01Sep/23

កម្មវិធីផ្សាយថ្ងៃសុក្រ 01.09.23

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
ធម្មកថាសម្ដែងដោយលោកគ្រូសាន​ភារ៉េត ស្ដីពីរឿងជាតិមុខជាតិក្រោយ និងមនុស្សចាំជាតិ វគ្គទី ២​ ​ដល់ត្រង់បាបរបស់ព្រះមោគ្គលានដែលបានសម្លាប់ម្ដាយឳពុកតាមបំណងប្រពន្ធ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៧ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ស្ដីពីការប្រើទាំងក្រុម​ SOY ទាំងកងអង្គរក្ស ដោយហ៊ុនសែនដើម្បីពង្រឹងអំណាចរបស់ខ្លួន​យកមកជំរាប។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «លុះថ្ងៃកាប់ដើមឫស្សីមកដល់» តែងដោយលោកហេង​ថាល់សាវុឍ និង​ច្រៀងដោយលោកកុយវណ្ណា។
៤–សារពីលោកឱក សឿម សហស្ថាបនិកនិងជាអតីតប្រធានបុរីអង្គរ
៥–នាទី «ពីនេះពីនោះ» 
ស្អីទៅបុរីអង្គរ បែបសង្ខេប។
គណៈកម្មការប្រតិបត្តិបុរីអង្គរ។
រួមកម្លាំងកសាងបុរីអង្គរតាមបែបអ្នកបុរីអង្គរ។
ផ្ទះ​ក្មួយថយ​ កប៉ា
31Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 31.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយពីដំណើរទៅភ្នំបូកគោរបស់ខ្មែរដែលបានក្លាយទៅជាបូជនីយដ្ឋានសំខាន់របស់ជនជាតិយួនទៅហើយ។
២–នាទី «និទានអារ៉ាប់» ​ចូលដល់​វគ្គទី ១៣៦ នៃរឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គបញ្ចប់នៃរឿងរបស់បុរសឈ្មោះស៊ីឌីនូម៉ាន អធិប្បាយប្រាប់ស៊ុលតង់ហារុន​ អាល់-រ៉ាស្ហ៊ីដពីមូលហេតុដែលគាត់វាយធ្វើបាបសេះញីរបស់គាត់រៀងរាល់ថ្ងៃ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»

សូមជូនបទ «កម្ពុជាមាតុភូមិខ្ញុំ» និពន្ធទំនុកច្រៀងនិងច្រៀងដោយ អ្នកស្រីកេត្យា ស៊ាន។

៤–នាទី «ពីនេះពីនោះ»
ពួកអាខ្វាងវាធ្វើច្បាប់ហាមអ្នកមានសញ្ជាតិ​២ធ្វើធំនៅនគររំដួល តែកូនក្រៅខោរបស់វានិងបក្សពួកវាសុទ្ធតែមានសញ្ជាតិលើសពីមួយឡើងទៅតែអាចធ្វើនាយករដ្ឋមន្ត្រីធ្វើប្រធានស្អីៗបាន។ ដើរជាន់កែងឆ្កែហើយ អាខ្វាងអើយ!
សេចក្ដីស្នេហាតែងតែធ្វើឲ្យខ្វាក់មើលអ្វីក្រៅពីរង្វង់ភក្ត្រារបស់នាងមិនឃើញឡើយ។ អន្ទិតយើងសុំទោសញាតិញោម! សូមខន្តីអភ័យទោស!
30Aug/23

កម្មវិធីផ្សាយ ថ្ងៃពុធ 30.08.2023

១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា តំណាងវិទ្យុខ្មែរពិភពលោក​នឹងលោក​ប៉ែន​វ៉ាណូ ប្រធានក្រុមប្រឹក្សា ២៣​ តុលា ១៩៩១ និងលោក​ហែមវ៉ា់ន់ឆន នៅប្រទេសបារាំង វគ្គបញ្ចប់ ឆ្លើយតបសំនួរថាតើការស្ថាបនាគណៈរដ្ឋមន្ត្រីធ្វើឡើងតាម រយៈការសម្រេចចិត្តរបស់យួនមែនឬ? ​
២–នាទី «សាសនាសាកល»​
សូមបន្តអានអារម្ភកថានៃសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដែលមានចែងអំពី «សារៈសំខាន់ទាំង ៥ នៃសាសនា​ឥស្លាម»។
៣–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ ថ្ងៃនេះសូមជូនវគ្គទី ២​ នៃរឿង «កំណើតនគរខ្មែរ» ដោយផ្អែកលើរឿងព្រេងឈ្មោះ «ព្រះថោងនាងនាគ» មកសម្ដែងជូនស្ដាប់។
ព្រះថោងតោងស្បៃនាងនាគចុះទៅនគរបាតាលសុំនាងនាគពីនាគរាជជាបិតា។
ស្ដេចនាគឡើងមកជួយបូមជួយបឺតពង្រីងទឹកពង្រីកដី សាងនគរគោកធ្លកថ្វាយរាជបុត្រីនិងព្រះធីតុបតីដោយដាក់លក្ខខណ្ឌថាកុំសាងប្រាសាទដែលមានរូបព្រហ្មមុខបួន។
តែល្បងថោងផ្គើនឪក្មេកដោយដាក់ក្បាលព្រហ្មនៅគ្រប់ផ្លូវចូលប្រាសាទទៅវិញ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកញ្ញាទូចស៊ុននិច «យំស្ដាយដីកម្ពុជាក្រោម»។
This image has an empty alt attribute; its file name is image-103.png
៥–នាទី «ពីនេះពីនោះ» 
ស្មាក្ដីស្រុកនៃខណ្ឌ Fulton រដ្ឋ GA ដែលប្ដឹង​ត្រាំនិងគ្នីគ្នាលោក​ ១៨ ​នាក់ ពេលនេះកំពុងលង់ទ្រនេសជាប់ចោទធ្វើខុសនីតិវិធី​និងត្រូវដកហូតថវិកា ​២០០,០០០ ដុល្លារ។
បុណ្យផ្កា ច្រូតស្រូវ ​ដាល់អំបុក សំពះព្រះខែ ២០២២ ៕
29Aug/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 29.08.2023

១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា តំណាងវិទ្យុខ្មែរពិភពលោក លោក​ប៉ែន​វ៉ាណូ ប្រធានក្រុមប្រឹក្សា ២៣​ តុលា ១៩៩១ នឹងលោក​ហែមវ៉ា់ន់ឆន នៅប្រទេសបារាំង ស្ដីពីសំនួរដូចតទៅ៖ តើបំណងរបស់យួនមកលើកម្ពុជា​បានសម្រេចហើយឬនៅ? តើការតែងតាំងហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញខ្មែរដែរឬទេ? និងតើការស្ថាបនាគណៈរដ្ឋមន្ត្រីធ្វើឡើងតាមរយៈការសម្រេចចិត្តរបស់យួនមែនឬ? ​វគ្គទី ២ ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère​ ហើយនៅក្នុង…
វគ្គទី ២៩ នឹងនិយាយពីបារាំងយកលេសធ្វើអន្តរាគមន៍ជួយពួកកាតូលិកដែលត្រូវយួនធ្វើបាបដើម្បីលើកទ័ពវ៉ៃក្រុងហ្វេ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៣ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «ធ្វើការរាល់ថ្ងៃ» ច្រៀងដោយ ទូច​ ស្រីល័ក្ខ។
៥–នាទី «ពីនេះពី័នោះ»
Americans ដែលស្រឡាញ់ Trump mមានច្រើនកកកុញ។
អាដែលស្អប់ធ្វើយ៉ាងណាក៏វានៅតែស្អប់។
ដើម Palm ដាំថ្មីអមផ្លូវចូលបុរីអង្គរ។
អនាគតទីស្នាក់ការវិទ្យាស្ថានបច្ចេកវិទ្យាធម្មិក។
មេធំធម្មិកព្រហ្មបញ្ចេញកម្លាំងរៀបចំទីស្នាក់ការថ្មីនៅបុរីអង្គរ។
28Aug/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 28.08.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
វគ្គទី ២៦​ ស្ដីពីជីវិតនិងបទពិសោធន៍របស់យាយទៀងក្រោយរត់ពីយួនកុម្មុយនីស្តឥណ្ឌូចិនមករស់នៅឯកម្ពុជាកណ្ដាល។
២–នាទី «សន្ទនាតុមូល»  រវាងលោកថាច់ពីយ៉ា តំណាងវិទ្យុខ្មែរពិភពលោក លោក​ប៉ែន​វ៉ាណូ ប្រធានក្រុមប្រឹក្សា ២៣​ តុលា ១៩៩១ នឹងលោក​ហែមវ៉ា់ន់ឆន នៅប្រទេសបារាំង ស្ដីពីសំនួរដូចតទៅ៖ តើបំណងរបស់យួនមកលើកម្ពុជា​បានសម្រេចហើយឬនៅ? តើការតែងតាំងហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញខ្មែរដែរឬទេ? និងតើការស្ថាបនាគណៈរដ្ឋមន្ត្រីធ្វើឡើងតាមរយៈការសម្រេចចិត្តរបស់យួនមែនឬ? ​វគ្គទី ១ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស៊ីនស៊ីសាមុតមួយបទឈ្មោះ «ញញឹមស្រស់» ។
៤–នាទី «ពីនេះពីនោះ»
គេថាអាយក្សមុខខ្មៅត្រូវពួកត្រកូលហ៊ុនប្លន់អំណាច។
«សម្ដេចភក្ដីពិជ័យសេនា»​ ចេញមុខទទួលខុសត្រូវរឿងដាក់រូបបាក់ហូពីក្រោយឡេឌឹកថុង។
សូមអញ្ជើញចូលរួមបុណ្យច្រូតស្រូវ ដាល់អំបុក អកអំបុក សំពះព្រះខែ​នៅបុរីអង្គរ​ថ្ងៃ​សៅរ៍ទី​២កញ្ញា​ខាងមុខនេះ។

27Aug/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 27.08.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» 
ដែលថ្ងៃនេះលោកសាស្រ្តាចារ្យនឹងអធិប្បាយអំពីព្រលឹងខ្មែរដែលសម័យពីបូរាណគេច្រើនគោរពក្នុងរូបជានាងគង្ហីងនិង សត្វក្រពើ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៣៥ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះពាក់ព័ន្ធនឹង…
បុរសឈ្មោះស៊ីឌីនូម៉ាននិងសេះញីដែលគេវាយធ្វើបាបរៀ​ងរាល់ថ្ងៃ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទរបស់ស៊ីនស៊ីសាមុត​ច្រៀងឡើងវិញដោយ យឿនពិសី។
៤–នាទី «ពីនេះពីនោះ»
Trump​ ហើយនិងអ្នកការពារលោកជាច្រើននាក់​(១៨) ត្រូវប៉ូលិសនៅគុកខណ្ឌ Fulton រដ្ឋ GA ចាប់ថតរូប Mug shots ជាការបោះត្រាថាជាជនជាប់ចោទ។
ខាងក្រសួងសុខាភិបាលរកឃើញពូជថ្មីនៃ កូវិដ-១៩ ដែលកំពុងចាប់ផ្ដើមឆ្លងទៀតហើយ​ គេតឿនឲ្យប្រយ័ត្ន។
សូមទោស​ភ្លេចដាក់ខិត្តបណ្ណជូនដំណឹងអំពីបុណ្យអកអំបុកនៅបុរីអង្គរ ណតខារ៉ូឡៃណា៕

26Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 26.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
ធម្មកថាសម្ដែងដោយលោកគ្រូសាន​ភារ៉េត ស្ដីពីរឿងជាតិមុខជាតិក្រោយ និងមនុស្សចាំជាតិ វគ្គទី ១ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៦ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ស្ដីពីការប្រើក្រុមយុវជន​ SOY និងពួកបនសំផឹងយួនបាំងពីមុខជំនួញគ្រឿងញៀននៅកម្ពុជា
ដោយមានក្រុមគ្រួសារហ៊ុនខ្វាងជាអ្នកការពារនិងជួញដូរផ្ទាល់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រៃវែងស្រុកកំណើតខ្ញុំ» និពន្ធនិងច្រៀងដោយអ្នកស្រី ស៊ាន​កេត្យា​នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
បក្សប្រជាធិបតេយ្យ តទល់នឹង​បក្សសាធារណរដ្ឋ​ នៅអាមេរិក។
Trump អតីតប្រធានាធិបតីអាមេរិកាំងដែលត្រូវសត្រូវនយោបាយធ្វើបាប មើលងាយ ចោទប្រកាន់ប្ដឹងទាំងបំពាន ចាប់ថតរូបធ្វើឲ្យមុខលោកមុខដូចចោរ តែយើងដឹងថា Trump នឹងឈ្នះឆ្នោត បានធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត។
25Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 25.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ២៥
យាយទៀងរៀបរាប់អំពីជីវិតរស់នៅឯកម្ពុជាក្រោមសម័យអាណានិគមបារាំង។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ៦ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាជាតិរបស់អ្នកចម្រៀងស្នេហាជាតិកុយ​វណ្ណា ឈ្នោះ «ចោររួចខ្លួន ម្ចាស់​ជាប់គុក»។
៤–នាទី «ពីនេះពីនោះ» 
ពួកស្អប់ Trump អរណាស់ដែលrទៅប្រគល់ខ្លួនឲ្យអាជ្ញាធម៌គុកនៅរដ្ឋចច្ចា ហើយនាំគ្នាផ្សាយ​ Mugshot របស់គាត់​ខ្លះថាគាត់យំទៀតផង។
ភាពបែកបាក់រវាងភាគីឆ្វេង​នឹងស្ដាំនៅអាមេរិកសព្វថ្ងៃអាចនឹងនាំទៅដល់សង្គ្រាមស៊ីវិលដូចកាលពីឆ្នាំ ១៧៦១-១៧៦៥ ។
Fox News ខំអួតថាមានអ្នកតាមមើលកម្មវិធី Debate ជុំទី ១ ​របស់បក្សសាធារណរដ្ឋដែលខ្លួនជាអ្នករៀបចំ ដល់ទៅជិត ១៣​ លាន views កាលពីថ្ងៃពុធ។
តែនៅថ្ងៃព្រហស្បតិ៍ មនុស្សចូលមើលការផ្សាយ​បទសម្ភាសន៍រវាង Tucker-Trump ដល់ទៅ ២៣០​ លាន views មិនដែលមានបែបនេះសោះ!
24Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 24.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រៀបរាប់អំពីអនុស្សាវរីយ៍កាលពីកុមារី ក្រោមម្លប់ភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំង។
២–នាទី «និទានអារ៉ាប់» ​ចូលដល់​វគ្គទី ១៣៤ នៃរឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះបន្តរឿងក្ដីលោភលន់របស់ ​បាបា​អាប់ឌុលឡា ដែលធ្វើឲ្យគាត់ខ្វាក់ភ្នែកទាំងសងខាង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀ​ង ១ ​បទដំបូងឈ្មោះ «ពាក្យមិនពិត» ដែលទូចស៊ុននិចបានថតកាលពីឆ្នាំ ២០២០ ក្រោយបាត់សម្លេងទៅ ១៧​ ឆ្នាំព្រោះត្រូវខ្មាន់កាំភ្លើងកំបាំងមុខបាញ់ប្រហារកណ្ដាលក្រុងភ្នំពេញកាលពីខែតុលា​ ២០០៣ បណ្ដាលឲ្យមាតាជាទីស្រឡាញ់ក្ស័យជីវិតរីឯខ្លួនទូចស៊ុននិចក្លាយទៅជាខ្វិនកម្រើកដៃជើងនិងរាងកាយពុំបាន។
៤–នាទី «ពីនេះពីនោះ»
Yevgeniy Prigozhin មេទ័ពទាហានស៊ីឈ្នួល Wagner ផ្ទុះយន្តហោះស្លាប់ក្បែរមូស្គូ សង្ស័យជាស្នាដៃបិសាចរបស់ Putin។
ដើម្បីគេចមិនឲ្យពួកស្អប់ Trump ប្ដឹងច្រើនពេក Matt Gaetz ស្នើឲ្យ Trump ដើរតួជាអ្នកផ្លុំកញ្ចែ (Whistleblower)។
ហាត់ប្រាណលើកដៃលើកជើងខ្លះទៅ កុំនៅស្ងៀមៗ៕