30Oct/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 3០.10.2023

១–នាទី «ពុទ្ធដីកាសម្ដេច»

ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យផ្សេងៗក្នុងភាសាខ្មែរ។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៤៤ ​។
យាយទៀងជួបនឹងកូនប្រុសនិងកូនស្រី ២​នាក់ទៀតនៅជំរំណងចាន់ រង់ចាំថ្ងៃធ្វើដំណើរទៅប្រទេសទី ៣។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
កន្ទ្រឹមខ្មែរសុរិន្ទ (ច្រៀងនិងកូទទ្រដោយ ឆែម ធីរះជ័យ )
៤–នាទី «ពីនេះពីនោះ»
ចិនប្រើប៉ូលិសរកលុយចូលរដ្ឋដោយចាប់ផាកឡានដែលចតតាមផ្លូវ។
បាតុកម្មទាមទារលុយពីធនាគារដែលមិនព្រមឲ្យអតិថិជនបើកលុយ។
វិបត្តិធនាគារនៅស្រុកចិន តើវាជាទីអវសាននៃមហាអំណាចសេដ្ឋកិច្ចមួយនេះហើយឬ?
29Oct/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 29.10.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​ ៩។
រឿងជំនឿស្ដីពីសាសនាជី សត្វក្រពើ ទង់ក្រពើ នាងគង្ហីង និង គោលការណ៍គោរពចំពោះគ្រូទាំង ៥ មាន មេ បា​ តា ​ព្រះ ចៅ ជាការយល់ឃើញរបស់លោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ផ្ទាល់​។ មានអ្នកខ្លះចាត់ទុកលោកថាជាមនុស្សឈ្លើយអត្តនោម័តិ ខុសគេខុសឯង។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះជាវគ្គបន្តនៃភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ» រៀបរាប់អំពីការផ្សងព្រេងរបស់ព្រអង្គម្ចាស់នីមួយៗ​ទាំង ៣ ក្នុងការស្វែងរករបស់អស្ចារ្យ យក មកផ្គាប់ព្រះទ័យស៊ុលតង់ជាបិតាក្នុងបំណងដណ្ដើមយកប្អូនស្រីជីដូនមួយ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Sealed with A Kiss» ច្រៀងដោយ Brian Hyland និងបទ«បើនឹងព្រាត់ហើយ» ច្រៀងដោយលោកស៊ីនស៊ីសាមុត ជាចម្រៀងចង្វាក់និងទំនងបែបបទតែមួយ​តែទំនុកខុសគ្នា។
៤–នាទី «ពីនេះពីនោះ»
ពួកវិភាគវិទូ អះអាងថាចិននឹងដួលរលំផ្នែកសេដ្ឋកិច្ចក្នុងមិនយូរខាងមុខ។
អ្នកវិភាគ៖ សង្គ្រាមនៅអ៊ុយក្រែនអាចរីករាលដាលជាសង្គ្រាមប្រើអាវុធនុយក្លេអ៊ែរ ។
ប្រើស្រោមជើងរឹតកំភួនជួយព្យាបាលជម្ងឺនោមយប់ Nocturia ៕
28Oct/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.10.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ៤៣ ដែលនិយាយពីជីវភាពនៅជំរំជនភៀសខ្លួនឯជាយដែនខ្មែរ-ថៃ​និងប្រវត្តិ​អ្នកតស៊ូខ្មែរដូចជា​តា​មូលអ្នកបង្រួបបង្រួមកម្លាំងកតាំងពួកខ្មែរឥស្សរៈ​និងកូនប្រុសរបស់គាត់លោក​វរសេនីយ៍ឯកមូលសារី។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៥ និយាយពីជាប់គុកនៅព្រៃនគរ និង​សរសើរយួនដែលជាកញ្ជះបារាំងដូចខ្មែរដែរតែយួនវាចេះទាមទារឲ្យអ្នកទោសវាបានទទួលការចិញ្ចឹមគ្រប់គ្រងបានសមរម្យ​ខុសពីខ្មែរដែលគ្មានអ្នកណាអើពើនឹងជីវិតអ្នកជាប់គុកឡើយ។
គុក Chi Hoa ព្រៃនគរ សាងជំនួសគុកធំចាស់របស់អាណានិគមបារាំង។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
អតីតនាយករដ្ឋមន្ត្រី លីកឹគាង​បានចាកឋាននេះទៅហើយ ពាក្យចចាមអារ៉ាមថាស៊ីជិនពិងជាអ្នកបញ្ជូនទៅ។
ស៊ីជិនពិងប្រកាសបន្តបណ្ដាក់ទុនលើគម្រោងខ្សែក្រវាត់និងថ្នល់ជាប្រាក់ ១០៦,៦០០ លានដុល្លារអាមេរិកថែមទៀត ក្រោយបានបោះទុនអស់ ៩៦២,០០០​ លានដុល្លារតាំងពីឆ្នាំ ២០១៣ ទៅហើយ។
ប្រើស្រោមជើងរឹតកំភួនជួយបំបាត់ជម្ងឺនោមយប់ ឬ Nocturia បានយ៉ាងមានប្រសិទ្ធិភាព។
មួយវិធីទៀតគឺដេកយោលអង្រឹងពេលរសៀល ១​ថ្ងៃ កន្លះម៉ោង៕
27Oct/23

កម្មវិធីផ្សាយថ្ងៃសុក្រ 27.10.23

១–នាទី «ធម្មកថា»
ភិក្ខុរីមចាន់រ៉ា អធិប្បាយអំពីវិធីលុបបំបាត់ចេញពីចិត្តនូវជំនឿងប់ងុលនានា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៥ ជូនស្ដាប់…
អាខ្វាងប្រើក្រុមពាលស៊ីពាល​ប៉ូលិសពិសេសអង្គរក្សសាហាវតាមធ្វើបាបបក្សប្រឆាំង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ក្ដីស្រមៃក្លាយជាការពិត» ច្រៀងដោយជ័យលាភីនៃការប្រកួតចម្រៀងហាងហង្សមាស​កញ្ញា សំ លីដា។
៤–នាទី «ពីនេះពីនោះ» 
ប្រធានសភាអាមេរិកាំងថ្មីលោក ​Mike Johnson នៃបក្សសាធារណរដ្ឋពីរដ្ឋ Louisiana ។
ខ្មាន់កាំភ្លើងបាញ់មនុស្សស្លាប់​ ១៨ ​នាក់ របួស ​១៣ ​នាក់ នៅក្រុង Lewiston រដ្ឋ Maine កាលពីយប់ថ្ងៃពុធ។
វិធីទប់ទល់នឹងជម្ងឺ «នោមយប់» (Nocturia) ៕
26Oct/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.10.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះអ្នកគ្រូលាំងភាពអយុត្តិធម៌នៃប្រព័ន្ធយុត្តិធម៌ខ្មែរបច្ចុប្បន្នដែលកាត់ទោសលោកថាច់សេដ្ឋាអនុប្រធានបក្សភ្លើងទៀនឲ្យជាប់គុក ៣ ​ឆ្នាំ​និងពិន័យ ៤​ លានរៀល ​(US$1,000) ទៀត​ ក្រោយចាប់លោកដាក់គុកមិនឲ្យនៅក្រៅឃុំតាំងពីដើមឆ្នាំនេះមក។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៣ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះឋិតក្នុងភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ»។ រឿងនេះផ្ដើមដោយ ព្រះអង្គម្ចាស់ ៣ អង្គនៃនគរ ​១ បេតីប្អូនស្រីជីដូនមួយតែមួយអង្គដូចគ្នា ទើបស៊ុលតង់ជាបិតាឲ្យបុត្រាទាំង​ ៣ ប្រជែងគ្នារករបស់វិសេសមកថ្វាយ។ ម្ចាស់អង្គណារកបានរបស់គាប់ព្រះទ័យព្រះបិតា​ អង្គនោះនឹងបានម្ចាស់ក្សត្រីជាជាយា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងកំសាន្ត​ឈ្មោះ «សុំពឹងបងមួយ» គឺពឹងឲ្យធ្វើជាសង្សារទៅបង្ហាញអ្នកស្រុក ច្រៀងដោយ៖ វី ឌីណែត និង នី រតនា ដកស្រង់ពីយូធូប 👉 សុំពឹងបងមួយ | វី ឌីណែត – នី រតនា
៤–នាទី «ពីនេះពីនោះ»
ខ្មែរត្រូវនាំគ្នាដាស់វិញ្ញាណកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្ដីពីកម្ពុជា ឲ្យនៅមានជីវិត​និងត្រូវយកមកអនុវត្តឲ្យបានពេញលេញ។
25Oct/23

កម្មវិធីផ្សាយ ថ្ងៃពុធ 25.10.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​ ជំនឿចំពោះព្រះគម្ពីរអាល់គួរអាន​និងគម្ពីរឥស្លាមផ្សេងៗទៀត។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
វគ្គ ២ នៃសុន្ទរកថារបស់លោកបណ្ឌិតរឿង «ព្រលឹង» ឬ «ព្រះលិង្គ» ខ្មែរដល់ត្រង់ព្រះយមរាជ ស្ដេចនៃសេចក្ដីស្លាប់ពីបូរាណ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ឆ្នាំមុន»
ដំណឹងក្ស័យព្រះជន្មរបស់អ្នកអង្គម្ចាស់ក្សត្រី នារីរេត ស៊ីសុវត្ថិ (បងធម៌សានសុវិទ្យ) ម៉ោង​ ២១ៈ៣០ ថ្ងៃពុធ ២៤ តុលា​ ២០២៣​ ខណៈព្រះជន្ម​ ៨៩ វស្សា។
សាលាដំបូងអាយ៉ងក្រុងភ្នំពេញ កាត់ទោសលោក​ថាច់សេដ្ឋាឲ្យជាប់គុក​៣​ឆ្នាំ ពីបទញុះញង់ឲ្យមានការបែកបាក់សាមគ្គីធ្វើមើលតែពួកអាខ្វាក់មិនញុះញង់ឲ្យបែកបាក់។
ត្រីកោណអភិវឌ្ឍន៍ ខ្មែរ-លាវ-យួន​ជាជំហានសំខាន់នៃការបង្កើតសហព័ន្ធ ឥណ្ឌូចិន 0.2 ៕
24Oct/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.10.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៣ ។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧១ ​។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សារាវាន់​ស្លៀកខ្យល់»​ច្រៀងដោយ​ស្រីតូច​ទូចស៊ុននិច។ ​​អាណិតណាស់ម្ចាស់ថ្លៃអើយ។
–នាទី «ពីនេះពី័នោះ»

ថ្ងៃនេះពុំមាន «ពីនេះពីនោះ» ទេ សូមអភ័យទោស។

23Oct/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.10.2023

១–នាទី «ពុទ្ធដីកាសម្ដេច»
ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួរថា «សារពត៌មាន»​ អានយ៉ាងណាទើបត្រូវ​ហើយប្រែថាអ្វី។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៤២ ​។
យាយទៀងសម្រេចចិត្តចាកចោលមាតុភូមិទីពីរ ដោយជួលរ៉ឺម៉កម៉ូតូពីក្បាលខ្មោចបាត់ដំបងទៅកាន់ភូមិនិមិត្តអស់មាស​១​ជី។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទកំពុងល្បីក្នុងTikTok ចម្រៀងថៃ «วอนลมฝากรัก» ច្រៀងដោយ แนนซี่ ท็อปไลน์ និងបទ «ប្រាំឆ្នាំទៀតម៉ែ» ច្រៀងដោយ ឆោមនិមល។
៤–នាទី «ពីនេះពីនោះ»
ដោយសារមានការច្រឡំបល់ដាក់លេខសេរីរឿង ១០០១​យប់ខុស ខ្ញុំសុំលើកយកវគ្គទី ១៥១​ពិតប្រាកដមកផ្សាយ តដោយ​វគ្គទី
ដោយសារខ្ញុំដាក់លេខសេរីខុស ថ្ងៃនេះសូមជូនវគ្គទី ១៥១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿងសេះមានសិល្ប៍អាចហោះហើរដើរអាកាសបាន​ដល់ត្រង់ជាងសាងសេះជនជាតិឥណ្ឌាសងសឹកស្ដេចហក្រុងពែរ្ស៍និងព្រះអង្គម្ចាស់ហ្វ៊ីរ៉ូសាហ្វ ដោយ​ចាប់ម្ចាស់ក្សត្រីនគរ បេងហ្កាល់បង្ហោះយកទៅបាត់ មុនដែលព្រះនាងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃស៊ុលតង់នគរកាស្ហមីរ៕
22Oct/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 22.10.2023

–សេចក្ដីរាយការណ៍របស់លោកថាច់ពីយ៉ាពីក្រុងប៉ារីសប្រទេសបារាំងស្ដីពីមហាបាតុកម្មរំឭកខួបទី ៣២ ​នៃកិច្ចព្រមព្រៀងសន្តិភាពស្ដីពីកម្ពុជា​ថ្ងៃ ២៣ ​តុលា ​១៩៩១ ដែលលោកសមរង្ស៊ីបានទៅចូលរួមគឺមានវត្តមាននៅ Place de la République ដែរមុនបាតុករនឹងធ្វើដំណើរបន្តទៅ Place de la Bastille ។
២–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​៨។
លោកកេងវ៉ាន់សាក់ថាក្នុងរឿង «រាមាយណៈ» របស់កវីវាល្មិកិនៃប្រទេសឥណ្ឌា ព្រះរាមសក្តិសមជាអវតាររបស់ព្រះនារាយណ៍ ខណៈដែលក្នុង..
រឿង «រាមកេរ្តិ៍»​ របស់ខ្មែរ ព្រះរាមជាមនុស្សកំសាក​ហើយមិនកាន់សច្ចៈ សន្យាហើយតែមិនធ្វើតាមសន្យា ថែមជាមនុស្សមានល្បិចកលកខ្វក់ដូចជាព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា​ជាដើម​ដែលសុទ្ធតែជាអំពើរបស់មជនពាល។
៣–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបញ្ចប់នៃរឿងសេះមានសិល្ប៍អាចហោះហើរដើរអាកាសបាន​ដល់ត្រង់ព្រះអង្គម្ចាស់ហ្វ៊ីរ៉ូសាហ្វរាជបុត្រនៃស៊ុលតង់ប្រទេសពែរ្ស៍ជួយរំដោះម្ចាស់ក្សត្រីនគរបេងហ្កាល​ពីស៊ុលតង់នគរកាស្ហមីរដោយប្រើសេះហោះ។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមអញ្ជើញស្ដាប់បទចំរៀងជប៉ុនឈ្មោះ «Kitakuninoharu — រដូវស្លឹកឈើលាស់នៅភូមិភាគខាងជើង» ច្រៀងដោយលោក សេន ម៉ាសាអុ កាលពីឆ្នាំ ១៩៧៧ និងចំរៀងទំនងដដែលតែជាភាសាខ្មែរឈ្មោះ «វណ្ណៈស្នេហ៍» ច្រៀងដោយលោក ព្រាប សុវត្តិ និង អ្នកស្រី ហ៊ឹម ស៊ីវន។
៥–នាទី «ពីនេះពីនោះ»
ព្រលឹង១៨មីនា១៩៧០ចាប់ផ្តើមរះឡើងវិញហើយចាប់តាំងពីទិវាមហាបាតុកម្ម ២១ តុលា ២០២៣ នេះតទៅ!!!! ព្រលឹងអន្ទងកូនខ្មែរឲ្យដេញយួនចេញពី កម្ពុជា۔۔۔۔។
«សាមគ្គីតស៊ូកុំឲ្យស្លាប់ជាតិ ខ្លួនស្លាប់កើតទៀត ជាតិស្លាប់សាបសូន្យ!»
«ត្រីក្រឹមល្អស្រស់ព្រោះស្រកា បក្សីបក្សាល្អព្រោះលោមា រាត្រីភ្លឺស្រស់ព្រោះចន្ទ្រា មនុស្សពិតសោភាព្រោះមានសីល។»
បរិយាកាសនៅក្រុងប៉ារីសថ្ងៃសៅរ៍ ២១ តុលា ២០២៣ ពេលដែលខ្មែរគ្រប់និន្នាការ មាន​រួមទាំងសកម្មជនស្នេហាជាតិ អ្នកនយោបាយ ព្រះភិក្ខុសង្ឃ និង​ប្រជាជនទូទៅ នាំគ្នាមករំឭកខួបឆ្នាំទី ៣២ នៃ កិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ២៣​ តុ​លា ១៩៩១ ។
លោកប៉ែន​វ៉ាណូ​ចង្អុលមេឃ និងលោក​លីពឿង​បង្ហាញសារពេលចប់បាតុកម្មនាក្រុងប៉ារីសកាលពីថ្ងៃសៅរ៍៕
21Oct/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 21.10.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ៤១ ដែលនិយាយពីសម័យបូដូយគ្រប់គ្រងកម្ពុជានាទសវត្សឆ្នាំ ១៩៨០ ដោយពួកមេដឹកនាំខ្មែរតាំងពី ហេងសំរិន​ចុះមកគឺសុទ្ធតែជាអតីតខ្មែរយៀកមិញឬជាយួនសុទ្ធ ​ខណៈដែលប្រជាជនខ្មែរនាំគ្នាចាកចេញចោលស្រុកទៅកាន់កាន់ប្រទេសជិតខាងទាំងហ្វូងៗ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី១៤ ។
គុកនៅកោះត្រឡាច​សម័យអាណានិគមនិយមបារាំងសេស។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
ព្រះអង្គម្ចាស់ Harry នៃសហរាជាណាចក្រអង់គ្លេស ក៏ទ្រង់ស្រវាំងព្រះនេត្រអភិសេក Meghan Markle ជាព្រះជាយាហើយដែរ ទាំងដែលនាងអតីតតារាទូរទស្សន៍អាមេរិករូបនេះធ្លាប់មានប្រុសឈ្មោលមកមុនហើយ។ របស់បែបនេះ​គេលែងប្រកាន់អស់ហើយ ញោម!
សង្គ្រាមអ៊ីស្រាអែលប្រឆាំងហាម៉ាស់ក្នុងក្រុង​ហ្កាហ្សាមើលទៅមិនចប់ងាយៗឡើយ ព្រោះអ្វីឬ?