19Nov/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.11.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​ ១២​ ។
អត្តសញ្ញាណខ្មែរដែលសំខាន់ជាងគេគឺភាសាដែលភាសាវិទូចាត់ថានៅក្នុងក្រុមភាសាមន-ខ្មែរ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦០ ​នៃកម្រងរឿង​ ១០០១ ​យប់​ ដែលជាវគ្គបញ្ចប់នៃរឿង «ព្រះអង្គម្ចាស់អះម៉ិតនិងទេពធីតា​ប៉ារីបានូរ» ដល់ត្រង់ស៊ុលតង់ឥណ្ឌាច្រណែនឈ្នានីសរាជបុត្រពៅ​ហើយរកវិធីប្រហារព្រះអង្គដោយឲ្យព្រះអង្គម្ចាស់ទៅស្វែងរករបស់ចម្លែកនិងគ្រោះថ្នាក់ផ្សេងៗ យកមកថ្វាយតាមការចាក់រុករបស់មន្ត្រីចិត្តអាក្រក់និងស្រីធ្មប់។
នៅទីបំផុតក៏បានមនុស្សតឿ សៃបា ជាប្អូនរបស់ទេពធីតាប៉ារីបានូរជួយប្រហារជីវិតស៊ុលតង់និងពួកក្បត់ ហើយអភិសេកបងថ្លៃខ្លួនជាស៊ុលតង់និងបងស្រីជាស៊ុលតាននៃប្រទេសឥណ្ឌា។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកស៊ីនស៊ីសាមុតដែលតុំ សារ៉ាដេត​បានយកមកច្រៀងឡើងវិញ​ឈ្មោះ «អនុស្សាវរីយ៍សេកសក»
៤–នាទី «ពីនេះពីនោះ»
ផែនទីមន្ទីរពេទ្យ អាល់-ស្ហីហ្វា ដែលអ៊ីស្រាអែលអះអាងថាមានប្រព័ន្ធរូងក្រោមដីជាទីបញ្ជាការរបស់ក្រុមហាម៉ាស់។
៨០ ​ភាគរយនៃក្រុងហ្កាហ្សា ត្រូវកំទេចខូចខាតដោយសារសង្គ្រាមដែលហាម៉ាស់ជាអ្នកបង្កឡើង។
ផែនទីបង្ហាញការរីករាលដាលនៃអង្គការ ណាតូ​មកទល់ឆ្នាំ ២០២២។ ហ្វាំងឡង់បានចូលជាសមាជិកហើយនៅឆ្នាំ ២០២៣ នេះ។
លោកមេជាងផាវយ៉ៃ អ្នកឯកទេសខាងចាក់ពុម្ពក្បាច់ដើម្បីបុស្បុកព្រះជីវ៍។
ឈូសឆាយបើកថ្នល់និងរានដី ពីត្បូងទៅជើងនៃដីបុរីអង្គរ៕
18Nov/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.11.2023

១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​
វគ្គទី ៣ ៖ ដំណឹងនៃការជម្លៀសប្រជាជនចេញពីរដ្ឋធានី
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៨ ។
វគ្គនេះលោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ 
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
៤–នាទី «ពីនេះពីនោះ» 
«នាយករត់មុនត្រី» ដែលល្បងខ្វាងតែងតាំងខុសច្បាប់កំពូលរបស់នគររំដួល។
គេថា តេជគុណ ឬអន្ទិត សានសុជា ជាគីង្គក់លក់ថ្នាំស្រែង។
ចេញសង្ឃអច្ឆរិយៈ អាញ្ញ ឬ វនវាសី មកឲ្យខ្មែរផ្អើលតាមសុំកន្ទុយលេខទៀតហើយ។
ស្ដាប់លោកសារិនអធិប្បាយអំពីកំហុស​ឬជម្លោះសិប្បនិមិត្តរវាងសានសុជា​នឹង វនវាសី។
ប្រធានាធិបតីចិនកុម្មុយនិស្ត ស៊ីជិនពិង សុំជានាជាមួយមេច័ក្រព័ត្រនិយម ស.រ.អ. នាជំនួបកំពូលនៅសានហ្វ្រានស៊ិស្កូ ១៤-១៥-១៦​ វិច្ឆិកា ២០២៣​។
ធុងម៉ាហ្ស៊ូតចំណុះ ២៥០០​ លីត្រតម្លៃជាង ២០០០ ដុល្លារដែលយើងបញ្ជាទិញសម្រាប់បំប៉នត្រាក់ទ័របុរីអង្គរ។ អរគុណធម្មិកព្រហ្ម ដែលចូលរួមវិភាគទាន ១០០០ ​ដុល្លារ ៕
17Nov/23

កម្មវិធីផ្សាយថ្ងៃសុក្រ 17.11.23

១–នាទី «ធម្មកថា»​ ដោយភិក្ខុ ចន្ទប្បិយោ រីមចាន់រ៉ា អធិប្បាយអំពីសុច្ចរិតនិងការទទួលខុសត្រូវ ៣​យ៉ាងក្នុងពុទ្ធ
សាសនា។
២–នាទី «សុខភាពយើង»
គ្រឿងផ្សំផលិតថ្នាំអាយុវឌ្ឍនៈ​មាន ខ្ទឹម ក្រូចឆ្មារ ខ្ញី ទឹកខ្មេះផ្លែប៉ោម និង​ ទឹកឃ្មុំ។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៧ ជូនស្ដាប់…
ស្ដីពីការបង្វឹកបង្ហាត់ពួកយុវជនអន្ធពាល ក្រុមបងតូចបងធំ ពួកអាវខ្មៅ និង​អង្គរក្ស ច្រើនធ្វើនៅឯហាណូយ និងច្រើនជាពួកកូនយួន​ដែលបង្រៀនឲ្យចេះនិយាយខ្មែរ មានគ្នាជាង​១​ពាន់មុននឹងបញ្ជូនឲ្យមកការពារហ៊ុនសែន។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចង្វាក់​ឆា​ឆា​ឆា ឈ្មោះ «មានតែបងប៉ុណ្ណោះដែលនៅក្នុងបេះដូងអូន​មិនមែនម្នាក់នោះទេ!» ច្រៀងដោយ​ Miranda Lee និងប្រគំតន្ត្រីដោយវង់ Mandarina China Band ។
៤–នាទី «ពីនេះពីនោះ» 
Joe Biden និង Xi Jinping ជួបគ្នាលើកដំបូងនៅកាលីហ្វ័រន្ញ៉ាJoe Biden ថាទើបនឹងជួបមេ​ផ្ដាច់ការ។
ប្រធានសភាសម្រេចថានឹង​ប្ដឹងកាត់ទោសប្រធានាធិបតី Joe Biden ពីបទស៊ីសំណូក។
ទាំហានអ៊ីស្រាអែលអបអរសាទរនឹងជ័យជំនះ នៅ Jerusalem ​ខាងកើត៕
16Nov/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.11.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូនៃខេត្តកំពង់ឆ្នាំងនិយាយបរិហារធ្ងន់ៗ អំពីទឹកចិត្តគំរក់របស់ខ្មែរ​ ៧ ​មករា​ដែលដឹងគុណយួនមិនចេះអស់មិនចេះហើយទាំងដែលយួនវានៅពីក្រោយវាលពិឃាត​និងបានចូលមកដឹកជញ្ជូនធនធានពីខ្មែរទៅរាប់សិបឆ្នាំ​ក៏ដូចជាកាត់យកទឹកដីខ្មែរនិងបញ្ជូននិគមជនរបស់វាវាល់លាននាក់ចូលមកដណ្ដើមទ្រព្យសម្បត្តិ​ ដី ​ត្រី និងព្រៃព្រឹក្សាខ្មែរឥតឈប់ឈរ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៩ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះបន្តរៀបរាប់ពីការផ្សងព្រេងរបស់​ «ព្រះអង្គម្ចាស់ អះម៉ិដនិងទេពធីតា ​ប៉ារីបានូរ»។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងនឹកស្រុកមួយបទឈ្មោះ «កោះកុង» ច្រៀងដោយលោកកុយវណ្ណា​ពីប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
រូងក្រោមដីធំនិងវែងនៅតំបន់ហ្កាហ្សាត្រូវកំទេចចោល។
មួយខែនៃចម្បាំងអ៊ីស្រាអែល-ហាម៉ាស់​បន្សល់ទុកសេចក្ដីបាក់បែកហីនហោចឲ្យក្រុងហ្កាហ្សា
ពួកប្រឆាំងជ្វិហ្វ៖ ចោទពួកជ្វិហ្វថាជាណាហ្ស៊ី យកទង់ហ៊ីត្លែរទៅដាក់មុខវិហារជ្វិហ្វ។
បាតុកម្មប្រឆាំង អ៊ីស្រាអែល នៅប្រទេសអាហ្សង់ទីន។
បាតុការិនីតោងកប៉ាល់រារាំងមិនឲ្យអាមេរិកដឹកអាវុធពី Tacoma រដ្ឋ WA ទៅអ៊ីស្រាអែល។
Pogrom​ នៅរុស្ស៊ី ឆ្នាំ ១៨៨១៖ វ៉ៃពួកជ្វិហ្វនៅនឹងមុខទាហានរុស្ស៊ី។
ខ្មោចជនជាតិជ្វិហ្វដែលត្រូវសម្លាប់ក្នុងការធ្វើ Polgrom នៅក្រុង Bialystok ប្រទេសរុស្ស៊ី កាលពីឆ្នាំ ១៩០៤ ។
15Nov/23

កម្មវិធីផ្សាយ ថ្ងៃពុធ 15.11.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់វគ្គស្ដីពី​ជំំនឿចំំពោះ មូហាំំម៉ាត់់ថាជាព្យាការី និងជាអ្នកនាំំសាររបស់អាឡោះចុងក្រោយបង្អស់។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថារបស់លោកបណ្ឌិតក្រោមចំណងជើងថា «ការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបូរាណ»
លោកជឿថា​ជនជាតិភាគតិចកួយជាពិសេស បានជួយឲ្យខ្មែរក្លាយជាអាណាចក្រដ៏ធំធេងព្រោះកួយពូកែរឿងស្លដែក​និងទាក់ហើយផ្សាំងដំរី។
រោងស្លដែកដែលជាសំណាកនៃស្ថានីយស្លដែករបស់ជនជាតិដើមភាគតិចកួយនៅកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនជាតិកួយនៅខេត្តសុរិន្ទ ស្រុកសៀមសព្វថ្ងៃ​ជាអ្នកឯកទេសខាងទាក់និងផ្សាំងដំរីព្រៃ។
៣–នាទី «កំណាព្យសាបគំនិត»​ លោកថាច់ពីយ៉ាអ្នកជាយក្រុងប៉ារីស ស្នើជូនកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណនហ៊ីនៃប្រទេស​បែលហ្ស៊ិក–វគ្គនេះបន្តរៀបរាប់ពីភូមិឃុំនៅស្រុកនានារបស់ខេត្ត​កំពង់ឆ្នាំង។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «ដើមត្នោត» ជាចម្រៀងមរតកបូរាណ ហើយច្រៀងដោយអ្នកនិងនាងណាក៏មិនដឹងដែរទេ។ អញ្ជើញស្ដាប់លេងៗ ។
៥–នាទី «ពីនេះពី័នោះ»

សុំអធ្យាស្រ័យផងចុះ ថ្ងៃនេះ មិនពីនេះពីនោះមួយថ្ងៃទៀត។

14Nov/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.11.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៦ ។
វគ្គនេះនិយាយពី ស្រីជ័យជេដ្ឋ ចៅរបស់ជ័យជេដ្ឋាទី ២ និង​ក្សត្រីយួនអង្គចូវ ធ្វើរដ្ឋប្រហារសម្លាប់ឪពុកក្មេក​ព្រះបាទអង្គសូ ហើយយកម្ដាយក្មេកធ្វើជាអគ្គមហេសី​។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៤ ​។
លោក Nayan Chanda បានទៅសង្កេតការណ៍ពីការឈ្លានពានរបស់ខ្មែរក្រហមនៅភូមិឯព្រំប្រទល់ខ្មែរ-យួន៕
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
ចង់ថាខ្ញុំលង់ស្នេហ៍កន្ទ្រឹមមួយបទនេះដែលច្រៀងដោយមីនាងតូច មេយ៍ វ៉ារិន ខ្មែរសុរិន្ទរូបនេះក៏ថាទៅចុះ តែខ្ញុំចូលចិត្តស្ដាប់បទ «ផ្កាក្រោមខ្នើយ»​ច្រៀងដោយអ្នកចម្រៀងភ្លេងកន្ទ្រឹមវ័យក្មេងកញ្ញា เมย์ วารินทร์ រូបនេះណាស់។ ស្ដាប់ពេលណា​បានទឹកភ្នែកទឹកសំបោរពេលនោះ។ បាទស្ដាប់ហើយ ខ្សឹកខ្សួល! ថែមអាប្រុសរូបនេះកូតទ្របានពិរោះទៅទៀត។
–នាទី «ពីនេះពី័នោះ»
ចិនកុម្មុយនិស្តមានមហិច្ឆតាគ្រប់គ្រងពិភពលោក។
សម្រាប់ចិនហើយ ពេលនេះអាមេរិកគឺសត្រូវ​លែងជាដៃគូសេដ្ឋកិច្ចទៀតហើយ។
លោកសាស្ត្រាចារ្យ David Chandler ប្រារព្ធអំពីសៀវភៅរឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» ៕
13Nov/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.11.2023

១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ «ភិសវង់» ជាដើម។
២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ២ ៖ សេចក្តីប្រកាសមួយចេញពីវិទ្យុជាតិដែលយើងសប្បាយផង និងភ័យភិតផង។
នាំគ្នាដាក់អាវុធ​សុំចុះចាញ់ដោយសង្ឃឹមថាសម្ដេចឪមកជួយកូនចៅ​ តែខុសបំណងស្រឡះ សម្ដេចឪត្រូវពួកអាអាវខ្មៅខ្មៅចាប់ឃុំខ្លួនក្នុងវាំងឡើងធាត់ទ្រលុកៗ ។
រួចខ្មែរក្រហមក៏បណ្ដេញអ្នកក្រុងទាំងអស់ឲ្យចេញទៅទីជនបទ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមួយបទរបស់អ្នកចម្រៀងភ្លោះ Paul Simon និង Garfunkel ឈ្មោះ «The Sound of Silence ឬសម្លេងនៃភាពគថ្លង់» ។ Garfunkel ណែនាំថា​នេះគឺជាចម្រៀងរបស់មនុស្សដែលមិនមានសមត្ថភាពក្នុងការទាក់ទងជាមួយអ្នកដទៃ មិនតែជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ តែជាពិសេសគឺខាងផ្លូវសីលធម៌ចិត្តគំនិតផងដែរ។ ដូច្នេះអ្វីលោកអ្នកឃើញនៅជុំវិញខ្លួនលោកអ្នកគឺមនុស្សដែលពុំមានសមត្ថភាពក្នុងការស្រឡាញ់គ្នា គេហៅជម្ងឺនេះថា «សម្លេងនៃភាពគថ្លង់» ។
៤–នាទី «ពីនេះពីនោះ»
ទាហានអ៊ីស្រាអែល IDF បានចូលដល់កណ្ដាលក្រុង ហ្កាហ្សាតាំងពីសប្ដាហ៍មុន ហើយបានប្ដេជ្ញាចិត្តថាត្រូវតែកម្ទេចអង្គការហាម៉ាស់ឲ្យសូន្យពូជ។
ពេល​ IDF ចូលទៅដល់កណ្ដាលក្រុងហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនបានចេញមកលើកទង់ស សុំកុំបាញ់និងទម្លាក់គ្រាប់បែកទៀត ពួកហាម៉ាស់វាពួននៅក្រោមដី តែអ្នកស្រុកនៅលើដីត្រូវរងកម្មខ្លាំងក្លាណាស់។
តាំងពីអ៊ីស្រាអែលប្រកាសសង្គ្រាមវាយលុកចូលមកតំបន់ហ្កាហ្សា ជនប៉ាឡេស្ទីនស្លាប់អស់ ជាង ១១,០០០ នាក់ហើយ ៤០% ជាស្ត្រី​និងកុមារ។
សមាជិកបុរីអង្គរណាប្រាថ្នាចូលរួមផ្សងសំណាងទិញឆ្នោតកសាងបុរីអង្គរនៅ ​3271 S Chicken Rd, Rowland, NC 28383 សូមអញ្ជើញដាក់ផុកមកម្នាក់​ ១០០ ​ដុល្លារ សម្រាប់ទិញឆ្នោត​ Powerball & Mega Millions គឺទិញទាល់តែអស់ដើមទុនទើបឈប់។
បុស្បុកលោកតាគុយ​នៅបុរីអង្គរ សុំឲ្យលោកតាជួយកូនចៅឲ្យត្រូវឆ្នោតផងមក៕
12Nov/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 12.11.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​ ១១​ ។
លោកសាស្ត្រាចារ្យអធិប្បាយអំពីជំនឿសាសនាខ្មែរ​មុនការចូលមកដល់នៃព្រហ្មញ្ញ​និងពុទ្ធសាសនាក្នុងតំបន់គឺសាសនាជី​ ជឿរឿងឧត្តមភាពនៃសត្វក្រពើ​និងនាងគង្ហ៊ីង។ល។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៨ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះជាវគ្គបន្តរឿង «ព្រះអង្គម្ចាស់អះម៉ាត់និងទេពធីតា​ប៉ារីបានូរ» ដល់ត្រង់ស៊ុលតង់ឥណ្ឌាបានបញ្ជូនស្រីមេធ្មប់ឲ្យទៅស៊ើបរឿងព្រះអង្គម្ចាស់អះម៉ាត់ដោយចង់ដឹងថាព្រះអង្គទៅលាក់ខ្លួននៅទីណាជាមួយអ្នកណា។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកស៊ីនស៊ីសាមុតដែលតុំ សារ៉ាដេត​បានយកមកច្រៀងឡើងវិញ​ឈ្មោះ «រាត្រីមាត់ស្ទឹងសង្កែ» ។
៤–នាទី «ពីនេះពីនោះ»
កុំខឹងខ្ញុំណា ដែលសុំផ្ដាច់សម្ព័ន្ធបាបកម្មលួចលាក់ពីក្រោយខ្នងភរិយា។
ផែនដីនរកសម្រាប់ប្រជាជនប៉ាឡេស្ទីនរកទីបញ្ចប់គ្មាន។
ក្រុង Gaza ខ្ទេចខ្ទីដោយសារគំនិតពួកហាម៉ាស់ចង់ហុតឈាមពួកជវិហ្វ។
ជាងពុម្ពក្បាច់បុស្បុក។
11Nov/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.11.2023

១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!

វគ្គទី ១ ៖ ថ្ងៃដំបូងដែលខ្មែរក្រហមយកបានក្រុងភ្នំពេញ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៧
វគ្គនេះលោកប់ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
អាសៗ ហ្នឹងគឺបន្ទះ ឬកម្ទេចកោសិកា បារាំងហៅ Plaquettes អងើគ្លេសហៅ Platelets ។
ចាក់​PRP ព្យាបាលសន្លាក់ដៃ-ជើង មានជង្គង់ជាដើម។
ចាក់​PRP ព្យាបាលសក់ស្ដើង ក្បាលទំពែក។
ចាក់​PRP ព្យាបាល ជម្ងឺបត់ជើងតូចញយដងពេកពេលយប់ដេកមិនឆ្អែត។
10Nov/23

កម្មវិធីផ្សាយថ្ងៃសុក្រ 10.11.23

១–នាទី «កិច្ចសន្ទនាតុមុម៤» ដឹកនាំដោយលោកថាច់ពីយ៉ា​ពីអឺរ៉ុបដោយមានលោកប៉ែនវ៉ាណូពីបារាំង លោក ប៊ុនឆនពីហូឡង់ និង លោកណណហ៊ីពីបែលហ្ស៊ិកជាវាគ្មិន ពិភាក្សាគ្នាពីឯករាជ្យជាតិខ្មែរ ថ្ងៃ ៩​ វិច្ឆិកា​ ១៩៥៣ តើខ្មែរសព្វថ្ងៃមានឯករាជ្យឬទេ? វគ្គបញ្ចប់។

២–នាទី «ធម្មកថាអប់រំចិត្តដោយភិក្ខុសានសុជាកាលពីមិនទាន់លាសិក្ខាបទ»​ អធិប្បាយអំពីខ្មែរពូកែឈ្លោះគ្នា មិនសូវចេះជួបប្រជុំដោះស្រាយបញ្ហាទេ ជា​ធម្មកថាដែលបច្ចុប្បន្នអន្ទិតសាន សុជាបានធ្វើនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ ក្នុងពិធីរំឭកខួប ៧៣ ឆ្នាំដែលកម្ពុជាក្រោមធ្លាក់ទៅនៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២២) ពិធីដែលរៀបចំដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងម៉ែលប៊ន ។

៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៦ ជូនស្ដាប់…
ដោយអះអាងថាហ៊ុនសែនមិនគោរពរដ្ឋធម្មនុញ្ញ ដែលមាត្រាទី ១ ចែងថាប្រទេស​កម្ពុជា​​ គោរព​តាម​រដ្ឋធម្មនុញ្ញ​និង​ តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្សហើយជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមរបស់អ្នកចម្រៀងខ្មែរសុរិន្ទ ยอดรัก โคกนาสาม (យ៉តរ៉័ក ឃោកណាសាម) មួយបទឈ្មោះ «ស្រណោះភ្នំរុង» យកមកច្រៀងដោយកម្លោះ โก้ ภานุพงษ์ (កូ ផានុផុង)។
៥–នាទី «ពីនេះពីនោះ» 
Trump នាំមុខ Joe Biden មួយយោជន៍ក្នុងការស្ទង់មតិថ្មីៗនេះ។
អ៊ីស្រាអែលយល់ព្រមឈប់ធ្វើប្រតិបត្តិការមួយថ្ងៃ ៤​ម៉ោង បើកឱកាសឲ្យអ្នកស្រុកប៉ាឡេស្ទីនភៀសខ្លួនទៅកាន់ទីសុវត្ថិភាព។
៥០%នៃលំនៅឋានក្នុងតំបន់ហ្កាហ្សាត្រូវអ៊ីស្រាអែលកម្ទេច។
យាយហោរខ្វាក់ បាបា​វ៉ាងហ្កា ទាយថាពូទិននឹងត្រូវ ជនរុស្ស៊ីបាញ់ស្លាប់នៅដំណាច់ឆ្នាំ ២០២៣៕