29Nov/23

កម្មវិធីផ្សាយ ថ្ងៃពុធ 29.11.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម
ដល់ត្រង់វគ្គស្ដីពី​សិទ្ធិជ្រើសរើស និងជំនឿលើព្រះលិខិត របស់ជនមូស្លិម។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសម្ភាសន៍របស់លោក​ Taing Rinith នៃកាសែត Khmer Times ជាមួយលោកបណ្ឌិត​អាំងជូលាន ស្ដីអំពី «ការសិក្សាស្រាវជ្រាវទៅលើមុខជំនាញនរវិទ្យានៅសតវត្សទី ២១​» គឺក្នុងសម័យទំនើបនេះ។
សារមន្ទីរជាតិនៅពីមុខសាលារចនាម្ដុំវាលមេរុ​ពីដើមមានមហាវិទ្យាល័យបុរាណវិទ្យា​និង​ស្ថាបត្យកម្មនៅពីក្រោយ។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ សុរិន្ទខ្នងភ្នំ និង បទ រៃយំច្រៀងដោយស្មៀនស្អីមិនស្គាល់ឈ្មោះ​ហើយប៉ីពកផ្លុំដោយសិល្បករដែលខ្ញុំក៏មិនស្គាល់ឈ្មោះ។
៥–នាទី «ពីនេះពី័នោះ»
ចៅក្រម​ Arthur Engoron និងព្រះរាជអាជ្ញា Letitia James អាចត្រូវ ត្រាំ​ប្ដឹងបកទៅវិញ។
បុរីអង្គរត្រូវការម៉ាហ្ស៊ូតសម្រាប់ត្រាក់ទ័រដើម្បីធ្វើថ្នល់ពីខាងត្បូងទៅខាងជើងដីរបស់យើង។
ត្រូវការខ្សាច់និងស៊ីម៉ងត៍ដថើម្បីចាក់ពុម្ពក្បាច់និងរូបកិន្នរី។
ត្រូវការដើមត្នោត​ ៤០-៥០ ​ដើមទៀត។ ចាំត្រូវឆ្នោតសិនទៅ៕
28Nov/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.11.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។
វគ្គទី ៨ ៖ គឺនៅសម័យឧត្តុង្គ រាជ្យជ័យជេដ្ឋាទី ២ ដែលមានប្រពន្ធយួនអង្គចូវនេះហើយដែលកម្ពុជាចាប់ផ្ដើមអស់ដីនៅកម្ពុជាក្រោម។​​ យួនវាថាវាសុំខ្ចីដីព្រៃនគរសមា្រប់វាបង្ហាត់ទាហាន​៥​ឆ្នាំ​​តែវានៅរហូតហើយវាយកបន្ថែមទៀត​ផង។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៦ ​។
ពេលត្រូវប៉ុលពតចាប់ឃុំខ្លួនឲ្យនៅតែក្នុងវាំង​នៅឆ្នាំ ១៩៧៧ សម្ដេចបានទទួលផ្លែប៉ោម ១​កន្ត្រកពីសម្លាញ់គិមអ៊ិលស៊ុង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
សូមជូនចម្រៀងស្នេហាជាតិពីសម័យ ១៨ មីនា ១៩៧០ ឈ្មោះ «ជ័យជំនះ!» ច្រៀងដោយយុវជនសាធារណរដ្ឋខ្មែរ។
–នាទី «ពីនេះពី័នោះ»
Israel វ៉ៃ Hamas របួស ស្លាប់ ទទួលទុក្ខវេទនាគឺអ្នកស្រុកប៉ាឡេស្ទីន។
ទឹកជំនន់ឆ្នាំ ២០២៣ នៅស្រុកចិន​។
ទឹកជន់លិចនៅ Sicily ប្រទេសអ៊ីតាលី។
ទឹកជន់លិចតំបន់ខាងជើងប្រទេសបារាំង មិនធ្លាប់មានតាំងពីសតវត្សទី ១៧ មក។
រញ្ជួយផែនដីម្ដងហើយ ម្ដងទៀតនៅប្រទេសទួរគី។
ទួរគីបើករោងចក្រ ៣ ផលិតដ្រូនប្រយុទ្ធ Bayraktar នៅអ៊ុយក្រែន។
Citerne/Tank សម្រាប់ស្តុកប្រេងម៉ាហ្ស៊ូតបុរីអង្គរ​មកដល់ហើយ។
27Nov/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.11.2023

១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ ​«ពន្លឹក» ឬ «ធ្ងន់ធ្ងរ» ជាដើម។

២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ៦ ៖ ហេតុការណ៍នៅសាលាច្បាប់បឹងត្របែកកន្លែងដែលយើងសំងំចាំចូលក្រុងវិញ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ច្រៀងដោយ អ្នកស្រី ស៊ិន សុវណ្ណារី ។  
៤–នាទី «សុខភាពយើង»
ការប្រើ Stem Cells ព្យាបាលជម្ងឺបានស្ទើរតែគ្រប់កន្លែងក្នុងរាងកាយ។
៥–នាទី «ពីនេះពីនោះ»
ហេតុអ្វីបានជាអាមេរិកាំងស្បែកខ្មៅមិនគាំទ្របក្សសាធារណរដ្ឋថ្វីបើអ្នកខ្លះបានប្រកាសថាគេជាអ្នកអភិរក្សនិយម?
២០% នៃម្ចាស់សន្លឹកឆ្នោតស្បែកខ្មៅនៅខែវិច្ឆិកានេះបានសន្យាថានឹងបោះឆ្នោតគាំទ្រ Donald Trump៕
26Nov/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.11.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ
នៅក្នុងវគ្គទី​ ១៣​ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីរឿងព្រះគោ-ព្រះកែវ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦២ ​នៃកម្រងរឿង​ ១០០១ ​យប់​ ដែលជាភាគបន្តនៃរឿងបងស្រី ២ នាក់ ច្រណែនប្អូនពៅ​ដល់ត្រង់ម្ចាស់ក្សត្រីប៉ារីហ្សាដចេញស្វែងរកវត្ថុអច្ឆរិយៈ ៣​ យ៉ាង។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»

សូមជូនចម្រៀងមនោសញ្ចេតនារបស់សម្ដេច ន. សីហនុ ឈ្មោះ «រាត្រីដែលបានជួបភ័ក្ត្រ» បទនិងទំនុកច្រៀង​ដោយ​សម្ដេច សម្រួលតន្ត្រីដោយ​មែរ​ប៊ុន និងច្រៀងដោយ​ស៊ីនស៊ីសាមុត​និង​កែវសេដ្ឋា។

៤–នាទី «ពីនេះពីនោះ»
ដុតសម្អាតដីនៅបុរីអង្គរ។
«Back Swamp» ជាអូរទឹកហូរពេលទឹកជន់ រាមធម្មតាទឹកនឹងមានត្រីច្រើនប្រភេទរស់នៅក្នុងអូរនេះ។ បើសម្អាតច្រាំងអូរទាំងសងខាងព្រោះអូរនេះបែងចែកដីឡូត៍ទី ១ ពីដីឡូត៍ទី ២ របស់យើង យើងអាចប្រើជាកន្លែងស្ទូចត្រីបាន។
បុស្បុកនៅរង់ចាំជាងមកបង្ហើយកំពូល។
រោងជាងត្រាក់ទ័រធម្មិក នៅជាកន្លែងស្តុកឥវ៉ាន់នៅឡើយ។
ទីស្នាក់ការវិទ្យាស្ថានបច្ចេកវិទ្យាធម្មិករបស់ធម្មិកព្រហ្ម មើលពីក្រោយ។
ទីស្នាក់ការវិទ្យាស្ថានបច្ចេកវិទ្យាធម្មិករបស់ធម្មិកព្រហ្ម មើលពីមុខ។
រូបសំណាកវីរបុរសខ្មែរក្រោមលោកសឺង គុយ។
25Nov/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.11.2023

១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​
វគ្គទី ៥ ៖ ពាក្យបោករបស់ខ្មែរក្រហមអោយប្រជាជនចេញពីក្រុងបីថ្ងៃ ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៩ ។
វគ្គនេះលោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច ដោយប្រៀបធៀបអ្នកទោសនយោបាយយួន​ហើយនិងខ្មែរ។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ 
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
៤–នាទី «ពីនេះពីនោះ» 
ព្រះធម្មវនវាសីចន្ទមុនី ដែលកំពុងល្បីពេញបន្ទុក គួរដឹងថាគ្មានអ្វីទៀងទេក្នុងលោក មានយស​ក៏តែងតែមានអប្បយស វាជារឿងដែលគួរសង្រួមក្នុងឥរិយាបថ។
សង្ឃនៅព្រៃ (ធុតង្គ) ល្បីខ្លាំងក្នុងក្រុង។
នៅកម្ពុជាក្រោម​យួនធ្វើបាបសម្លាប់សង្ឃខ្មែរ។
នៅស្រុកខ្មែរលោកសង្ឃបែរជាធ្វើបាបស្រីៗ យកឆ្នាំងដីសំពងក្បាល៕
24Nov/23

កម្មវិធីផ្សាយថ្ងៃសុក្រ 24.11.23

១–នាទី «ធម្មកថាគ្រូនិងសិស្ស​» សម្ដែងអំពីសេចក្ដីមិនប្រមាទ ដោយភិក្ខុ ជួន​កក្កដា​និង​សាមណេរពេជ្របញ្ញា នៅវត្តប្រាសាទនាងខ្មៅ​ ខេត្ត​តាកែវ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៨ ជូនស្ដាប់…
ស្ដីពីអង្គការឧក្រឹដ្ឋជនសម្ងាត់អាវឈុតខ្មៅឬកងអត្តឃាតពិសេស ដែលយួនបានបង្វឹកបង្ហាត់នៅហាណូយមុននឹងបញ្ជូនឲ្យមកការពារនិង​តាមឃ្លាំមើលសកម្មភាពរបស់ហ៊ុនសែននិងបក្ខពួក។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងបារាំងសម័យ Yé! Yé! នៃទសវត្សឆ្នាំ ១៩៦០ របស់ Michel Polnareff ឈ្មោះ «Love Me Please Love Me» ដែលចេញផ្សាយកាលពីឆ្នាំ ១៩៦៦ ។
៤–នាទី «ពីនេះពីនោះ» 
កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza ត្រូវព្យួរទុកសិន ខាងអ៊ីស្រាអែលថាមកពីម្ខាងទៀតវាយប្រហារមកលើខ្លួន។
ក្បួនរថយន្តដឹកជំនួយឲ្យប៉ាឡេស្ទីន​ក្នុងតំបន់ Gaza ត្រូវរារាំងព្រោះអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងឈប់បាញ់។
ដីបុរីអង្គរទាំង​ ៣​ ឡូត៍ ពីត្បូងទៅជើង គឺពី Chicken Road ទៅដល់ Lumber River…​លោកអ្នកនាងណាប្រាថ្នាចូលរួមទិញដីចន្លោះបុរីអង្គរ នឹង HW I-74 ឬ American Indian Highway ដែលនៅសល់តែជិត ៣០ ​អេឃ័រទៀតប៉ុណ្ណោះ។ បើចាប់អារម្មណ៍ សូមអញ្ចើញទាក់ទងលោក ថាច់ ចាន់ ធី ៧០៤-៩៣០-៦៣៧៦ សូមអរគុណ៕
23Nov/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.11.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយពី ព្រេងវាសនា​ ឬ ព្រហ្មលិខិត នៃជីវិតមនុស្សយើង។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះនឹងរៀបរាប់អំពីបងស្រីពីរនាក់ដែលច្រណែននឹងភ័ព្វវាសនារបស់ប្អូនខ្លួនឯង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
«បណ្តាំដូនតាសាវតារអង្គម៉ី» ច្រៀងដោយលោកកុយវណ្ណា​ពីប្រទេសបារាំង។
៤–នាទី «សុខភាពយើង»
ស្ដីពីការប្រើ ប្លាស្មា-សំបូរ-ប្លាកែតពីឈាម
សម្រាប់ព្យាបាលជម្ងឺសន្លាក់ដៃ-ជើង ក-ចង្កេះ បណ្ដុះសក់ និងដាស់អារម្មណ៍ភេទប្រុស-ស្រី ។ល។
22Nov/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.11.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់វគ្គស្ដីពី​អត្ថន័យចំពោះជំនឿនៃថ្ងៃបរលោក ជំនឿចំពោះការពង្រស់ឡើងវិញ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថារបស់លោកបណ្ឌិតក្រោមចំណងជើងថា «ការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបូរាណ»
លោកជឿថា​ជនជាតិភាគតិចនៅកម្ពុជាបានធ្វើវិភាគទានធំចំពោះការរីកចម្រើនរបស់ខ្មែរអង្គរ។
៣–នាទី «កំណាព្យសាបគំនិត»​ សូមជូនវគ្គបញ្ចប់នៃកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណនហ៊ីនៃប្រទេស​បែលហ្ស៊ិករៀបរាប់ពីជីវិតការងារកំព្រាបេះដូងរបស់លោកព្រឹទ្ធាចារ្យអ៊ុកប៉ាតកាលចេញធ្វើគ្រូថ្មីៗនៅខេត្តកំពង់ឆ្នាំង។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្លុយស្នេហ៍ត្នោតទេរ» ច្រៀងដោយលោក​ព្រាបសុវត្ថិ តាមដោយបទ «ស្នាមស្នេហ៍ត្នោតទេរ» ច្រៀងដោយអ្នកស្រីសុគន្ធ កញ្ញា។
៥–នាទី «ពីនេះពី័នោះ»
ថ្ងៃបុណ្យ Thanksgving រំឭកដល់ដំណើរឆ្លងមហាសមុទ្រអាត្លង់ទិកមកដល់ Plymouth រដ្ឋម៉ាស្សាឈូសិត្ស របស់សំពៅ Mayflower កាលពីឆ្នាំ ១៦២០។
រូបមន្តធ្វើស្រាផ្លែឈើ Red Sangria សម្រាប់ថ្ងៃបុណ្យ Thanksgiving ។
Hamas​យល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥០​ នាក់ជាថ្នូរនឹងការដោះលែងឧទ្ទាមហាម៉ាស់ ១៥០ នាក់ពីគុកអ៊ីស្រាអែលឈប់បាញ់ ៤ ​ថ្ងៃ និង អនុញ្ញាតឲ្យដឹកជំនួយនិងប្រេងចូលតំបន់ហ្កាហ្សា។
ពូទិនមិនស្លាប់ងាយៗទេ នឹងនិយាយទៅកាន់សន្និសីទកំពូល G20 ថ្ងៃពុធនេះ៕
21Nov/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.11.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៧ ។
ការជួបគ្នារវាងព្រះយុវក្សត្រ ប្រកបដោយបញ្ញាញាណ មានព្រះទ័យសន្តោស ជាធម្មរាជា និងជារាជកវីបណ្ឌិតពុទ្ធសាសនិកអង្គនេះ ជាមួយ​នឹងព្រះនាង អង្គវត្តី ដែលពេលនេះបានក្លាយជាព្រះទេពីរបស់ព្រះឧទ័យទៅហើយនោះ ធ្វើឱ្យស្នេហាចាស់​បានពុះកញ្ជ្រោល​រញ្ជួយកក្រើកឡើងសាជាថ្មីរវាង ខត្តិយជាតិទាំងទ្វេ បាននាំឱ្យមានចម្បាំងគ្នាឯង រវាងព្រះឧទ័យ និងព្រះរាជសម្ភារ ដែលត្រូវជាមា និងក្មួយបង្កើតទៅវិញ។
ព្រះរាជសម្ភារ បានបរាជ័យសង្គ្រាមនេះ ហើយយុវក្សត្រ និង ព្រះនាងអង្គវត្តី បានភៀសព្រះកាយទៅដល់ខេត្ត កញ្ជរ គឺខេត្តក្រចេះ សព្វថៃ្ងនេះឯង ទើបកងទ័ពហូល្លង់ដ៍ (ឯកសារខ្លះថាកងទ័ពព័រទុយហ្កាល់) ដែលជាកងទ័ពរបស់ព្រះឧទ័យ បានដេញតាមទៅទាន់ ក្រោយព្រះអង្គឡើងទៅពួននៅលើចុងត្នោត។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៥ ​។
លោក Nayan Chanda បានទៅសង្កេតការណ៍ពីការឈ្លានពានរបស់ខ្មែរក្រហមនៅ Tay Ninh ដោយជិះ «Chinook» បន្សល់ចោលដោយយោធាអាមេរិក។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
សូមស្ហ៊ែរបទ «ចិត្តជិតក្បត់» របស់លោកស៊ីនស៊ីសាមុត ដោយសូមជូនចម្រៀងដើមជាភាសាជប៉ុន ឈ្មោះ «Onna No Tameiki (ស្នូរដកដង្ហើមធំរបស់ស្រីៗ)» ច្រៀងដោយ Shinichi Mori ។
–នាទី «ពីនេះពី័នោះ»
ប្រធានសភាតំណាងរាស្ត្រអាមេរិក Mike Johnson ស្វែងរកការចោទប្រកាន់ប្រឆាំង Joe Biden ប្រភេទខាំមិនលែង។
អាល់ឡោះ ធ្វើឲ្យ​ កាអាបា​នៅក្រុងឡាម៉ិច ទឹកជន់លិច។
ក្រុងមូស្លិមឌូបៃ​ទឹកជន់លិចផ្លូវថ្នល់ម្ដង​ជាអភូតហេតុធម្មជាតិកម្រមាន។
ធម្មិកព្រហ្មជាប់ធ្វើបុណ្យ Thanksgiving 23 វិច្ឆិកា ខ្ញុំត្រូវពន្យារពេលទៅបុរីអង្គរព្រោះចង់បានគាត់ទៅជាគ្នា៕
20Nov/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.11.2023

១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ ​«វិសេស» ឬ «ពិសេស» និងការបញ្ចេញសម្លេងពាក្យខ្មែរផ្សេងៗ។
២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ៤ ៖ ខ្មែរក្រហមចូលប្លន់ម៉ូតូដល់ក្នុងវត្តឧណ្ណាលោមដ៏គួរអោយរន្ធត់
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
កាលពីថ្ងៃច័ន្ទសប្ដាហ៍កន្លងទៅខ្ញុំបានយកចម្រៀងពិរោះរបស់សម្លាញ់ពីរនាក់ គឺ Paul Simon និង Art Garfunkel ឈ្មោះ «The Sound of Silence» យកមកចាក់ជូនលោកអ្នកនាងស្ដាប់។ ថ្ងៃនេះសូមជូនចម្រៀង​មួយបទទៀតរបស់អ្នកទាំងពីរដែលចាត់ថាពិរោះនិងមានន័យជ្រាលជ្រៅមិនចាញ់បទមុនឡើយ។ បទនេះឈ្មោះ «Bridge Over Troubled Water ស្ពានឆ្លងស្ទឹងរំជួលចិត្ត» ។ 
៤–នាទី «សុខភាពយើង»
និយាយអំពីប៊ីចេង​ឬ MSG គេថាវានាំឲ្យកើតមហារីក ចិននៅស្រុកចិនកុម្មុយនិស្តស្លាប់ ដោយសារ​មហារីក ៣,២១០,០០០ នាក់កាលពី ឆ្នាំ ២០២២​ (ព្រោះចិនចូលចិត្តប៊ីចេង?) ។
៥–នាទី «ពីនេះពីនោះ»
តើបក្សសាធារណរដ្ឋអាចចាប់ដៃគ្នាធ្វើការចោទប្រកាន់ Joe Biden នៅមុខសភាបានឬអត់? មតិខាងឆ្វេងថាអត់បានទេព្រោះ ពួកស្ដាំនិយមបែកបាក់គ្នា។
ទឹកជន់លិចស្រុកចិន។
ទឹកលិចជន់នៅក្រុង​ឡាម៉ិក អារ៉ាប៉ីសាអ៊ូឌិត នគរអ្នកគោរពព្រះអាឡោះ។
ទួរគីរងកម្មរញ្ជួយផែនដីម្ដងទៀតយ៉ាងធ្ងន់ធ្ងរ។
នៅតំបន់ហ្កាហ្សា អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមរូងក្រោមដីជាមួយពួកហាម៉ាស់៕