05Jan/24

កម្មវិធីផ្សាយថ្ងៃសុក្រ 05.01.24

๑–នាទី «នាទីព្រះពុទ្ធសាសនា​»
​​វគ្គទី ๒ នៃការតបសំនួរ របស់ភិក្ខុ ធម្មប្បិយោ រីម​ចាន់រ៉ា ដោយលោកបានអធិប្បាយពីឧត្តមភាពរបស់ព្រះសម្មាសម្ពុទ្ធដ៏ខ្ពង់ខ្ពស់លើសស្ដេចផែនដីទាំងពួង ព្រោះព្រះអង្គគឺជាធម្មរាជា។
๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๓๔ ស្ដីពីល្បិចបក្សប្រជាជនក្រោមបញ្ជាហ៊ុនសែនបម្រើយួនឈ្លានពានក្នុងការលេបទឹកដីកម្ពុជា។
​๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទស្មូធ្យមួយបទឈ្មោះ «លាហើយ» សូត្រដោយលោក ខាន់សំណាង។
๔–នាទី «ពីនេះពីនោះ» 
សម្ដេចឳជេរយួនថា​ «យួនវាជាមនុស្សក្រពើ! ​វាជាក្រពើ!» លោកខំជួយវាទាល់តែខ្លួនឯងត្រូវខ្មែរកាត់ទោស!
លោកប៉ែនវ៉ាណូ​ទទួលសៀវភៅនិពន្ធដោយសពលោកប៊ីវឆៃលាង ពីលោកយាយប៊ីវឡាយគឹមសួនឧត្តមភរិយាលោកប៊ីវឆៃលាង អាយុ ខ្វះបីឆ្នាំទៀតគ្រប់ ๑๐๐ ៕
04Jan/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.01.2024

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
«សាមគ្គី» ជាកម្លាំង! សាមគ្គី-រស់ បែកបាក់សាមគ្គី-ស្លាប់។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
ដំណើរផ្សងព្រេងតាមសំពៅលើកទី ๖ របស់កំពូលនាវិក ស៊ិនបែដ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ​​ «អានី» របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរិវុឌ្ឍ នៃវង់ «អប្សរា» យកមកច្រៀងឡើងវិញដោយ «សត្យា»​។
៤–នាទី «សុខភាពយើង»
សូមជូនរឿងវីតាមីន អា​ (Vitamine A) ជួយស្អីខ្លះ?
៥–នាទី «ពីនេះពីនោះ»
ឆ្នាំចុងក្រោយដែលហេងសំរិន​និងហ៊ុនសែនបូកដៃលា ល្បែងបោកបញ្ឆោត «๗ ​មករា» ចាត់ឆាកឲ្យដោយពួកអាយួនស្រកីដូង។
កូនខ្មែររាប់សែន-​រាប់លាននាក់ក៏ជឿពាក្យកុហកដែលថាយួនវាមករំដោះខ្មែរ​កាលពី ថ្ងៃ ๗ ខែមករា ឆ្នាំ ๑๙๗๙
03Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 03.01.2024

๑–នាទី «សាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
សឡាតស៊ូណិតត្រូវបានហាមឃាត់ក្រោយពីសឡាតអាសើររួចរហូតដល់ថ្ងៃលិច។
๒–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនភាគ ๒ រឿង «សុភាទន្សាយ» ដែលជារឿងព្រេងខ្មែរមួយប្រភេទ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងជប៉ុនមួយបទឈ្មោះ Namida no Renrakusen (Ferryboat of Tears ឬ ទូកចម្លងទឹកភ្នែក) ច្រៀងដោយ Mori Masako ។
๔–នាទី «ពីនេះពី័នោះ»
តើតេមូ​ជាអ្នកមកបំផ្លាញ ឬមកជួយស្រោចស្រង់អ្នកក្រីក្រ?
ស្នប់សប់កង់ឡានបែបទៅណាយកទៅផង Temu លក់តម្លៃពិសេស តែ ๔ ដុល្លារ ๘๕ សេនប៉ុណ្ណោះ៕
02Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 02.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកមកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๑ ​។
យួនត្រៀមវាយលុកកម្ពុជា​នៅឆ្នាំ ๑๙๗๘ ដោយអះអាងថាធ្វើដើម្បីការពារខ្លួន​ក្រោយចូលជាសមាជិអង្គការ COMECON ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដាស់សតិជាតិឈ្មោះ «ទំនួញកោះត្រល់» តែងនិងច្រៀងដោយ លោកកុយវណ្ណា។
๔–នាទី «ពីនេះពី័នោះ»
រញ្ជួយផែនដីនៅពាយព្យក្រុងតូក្យូ ថ្ងៃឆ្នាំថ្មី។
អស់ពីរញ្ជួយផែនដី យន្តហោះបុកគ្នានៅលើព្រលានយន្តហោះ Haneda ក្រុងតូក្យូ ស្លាប់អស់​ ๕ នាក់។
អាមេរិកាំងភាគច្រើនគាំទ្រអ៊ីស្រាអែល​ តែការប្រើដំណោះស្រាយយោធាទៅលើតំបន់ហ្កាហ្សាគេថាវាហួសហេតុពេកហើយ។
អ៊ីរ៉ង់ វាយប្រហារ អ៊ីស្រាអែល តាមរយៈពួកឧទ្ទាមហ៊ូធីនៅយេម៉ែន។
Atlas ត្រូវបណ្ដាសារបស់ Zeus ឲ្យទូលពិភពលោករហូតទៅ។
01Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 01.01.2024

๑–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๕ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ដែលមានពាក្យខ្លះខ្ចីយកពីបរទេសមក ដូចជាពាក្យថា «ស៊ីញែក» ក្នុងឃ្លាថា «ផ្សារស៊ីញែក» ជាដើម។
๒–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី 16 «បដិវត្តន៍ឡប់ឡែនៃពួកផ្តាច់ការខ្មែរក្រហម»
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដាស់សតិជាតិខ្មែរឈ្មោះ «វាសនាអង្គរ» ច្រៀងដោយលោកកុយ​វណ្ណា​ពីប្រទេសបារាំង។

៤–នាទី «សុខភាពយើង»

ថ្ងៃនេះសូមនិយាយអំពី «វីតាមីន​និងមីនេរ៉ាល់»
๕–នាទី «ពីនេះពីនោះ»
ប្រទេស គិរីបាទី នៅមហាសមុទ្រប៉ាស៊ីហ្វិក​ជាប្រទេសដែលទទួលទេវតាឆ្នាំថ្មីឆ្នាំ ๒๐๒๔ មុនគេក្នុងលោក។
បងប្អូននៅទីក្រុង ស៊ិដនី ប្រទេសអូស្ត្រាលី សប្បាយនឹងយប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។
បងប្អូនបារាំងនៅប៉ារីសចូលរួមអបអរសាទរឆ្នាំថ្មី ๒๐๒๔ ។
កោះ Baker និង Howland នៅនីរតី ក្រុង Honolulu, Hawai ចូលឆ្នាំថ្មីក្រោយគេ។
សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់ នៅយូរទៀត ខាងអ៊ីស្រាអែលថា។
អ៊ុយក្រែន​និងរុស្ស៊ីបន្ទោសគ្នាទៅវិញទៅមកពីការវាយប្រហារទៅលើជនស៊ីវិល។
សេដ្ឋកិច្ចចិនដាំក្បាលចុះតាំងពីឆ្នាំ ๒๐๑๐ ៕
31Dec/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 31.12.2023

๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๘ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីសាសនាជីវ៍របស់ខ្មែរបូរាណដែលប្រហែលជាជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដូចសម័យប្រជាធិបតេយ្យសព្វថ្ងៃដែរ។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
វគ្គទី ๕ ស្ដីពីដំណើរផ្សងព្រេងលើកទី ๕ របស់ស៊ិនបែដ កំពូលអ្នកធ្វើដំណើរផ្លូវទឹកសម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ ដោយក្នុងដំណើរលើកទី ๕ នេះស៊ិនបែដបានទៅជាប់លើកោះមួយមានតាចាស់កំណាចម្នាក់បញ្ឆោតឡើងជិះកហើយមិនព្រមចុះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងខ្មែរសុរិន្ទឈ្មោះ «กัมพูชาที่รัก» (កម្ពុជាជាទីស្នេហា) ​តែងនិងច្រៀងដោយ ยิ่งยง ยอดบัวงาม ​(យិងយ៉ុង យ៉តបួង៉ាម) ស្ដីពីកម្លោះសៀមមកលេងស្រុកខ្មែរ​ហើយកើតស្រឡាញ់ក្រមុំខ្មែរមួយរូបនៅអង្គរធំ។
ចម្រៀងមួយបទទៀតជាចម្រៀងឆ្លើយតបរបស់ក្រមុំកម្ពុជា​ពីខត្តបាត់ដំបងដែលចូលចិត្តហូបប្រហុក​ឬទោះជាកាពិក៏ធ្លាប់ហូបដែរ។
๔–នាទី «ពីនេះពីនោះ»
ខ្មែរបាត់បង់ទឹកដីនៅទិសខាងកើត។
ខ្មែរបាត់ទឹកដីជុំវិញខ្លួន។
មហានគរខ្មែរ។
Yes, Happy New Year!!!
30Dec/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 30.12.2023

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๑๕ «ភូមិស្រម៉លាវ តំបន់ក្តៅក្នុងភូមិភាគនិរតី» ក្រោមអាជ្ញាតាម៉ុក បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๒๔ ៖ លោកប៊ុនចន្ទ-ម៉ុលឡើងដាល់ឈ្នះអាបេអ្នកទោសយួនពូកែខាងប្រដាល់រកគូមិនបាន ​๗ ឆ្នាំហើយ​នៅគុកកោះត្រឡាច។
๓–នាទី «តន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «សុខភាពយើង»
តើខ្ញុំកែខៃបញ្ហាខ្ទាស់ម្រាមដៃដោយវិធីណា។
សូមជូនចម្រៀងរបស់ Leo Sayer ឈ្មោះ «I Love You More Than I Can Say» ច្រៀងឡើងវិញជាអង់គ្លេសនិងចិនដោយកញ្ញា តាំងយី។
๕–នាទី «ពីនេះពីនោះ» 
រដ្ឋ Maine ធ្វើត្រាប់រដ្ឋ Colorado ក្នុងការដកសិទ្ធិ Trump មិនឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
HP Envy 17-CG1075CL 2-in-1 17.3” FHD Touch Laptop
HP ENVY Laptop m7-u109dx – Intel Core i7 7500U / 2.7 GHz – Windows 10 Home – GF 940MX – 16 GB RAM – 1 TB HDD – DVD SuperMulti – 17.3″
ចាត់ទុកថាជាអំណោយផ្ទាល់ពីមិត្តអ្នកស្ដាប់វិទ្យុខ្មែរពិភពលោកដែលបានធ្វើវិភាគទានទ្រទ្រង់​វិទ្យុយើង។
29Dec/23

កម្មវិធីផ្សាយថ្ងៃសុក្រ 29.12.23

๑–នាទី «នាទីព្រះពុទ្ធសាសនា​»
​​ភិក្ខុ ធម្មប្បិយោ រីម​ចាន់រ៉ាឆ្លើយតបសំនួរស្ដីពីការសាកសួរអ្នកចេះអំពីអ្វីដែលយើងមិនចេះ និង គំនិតថា​សីលសមាធិបញ្ញា សម្រាប់ភិក្ខុសង្ឃ រីឯសីលភាវនាសម្រាប់អ្នកស្រុក។
๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»
វគ្គទី ๓๓ ស្ដីពី ហ៊ុនសែន​និងបក្សប្រជាជនបញ្ជាឲ្យតាមចាប់មេប៉ូលិសហេងពៅព្រោះមិនធ្វើតាមបង្គាប់ផ្ដាច់ការរបស់ខ្លួន។
​๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទស្មូធ្យមួយបទឈ្មោះ «លាហើយ» ។
๔–នាទី «ពីនេះពីនោះ» 
គម្រោងព្រែកជីក «ហ្វ៊ូណន់តេជោ»
នាយករដ្ឋមន្ត្រីហ៊ុនឡេបដិសេធថាកម្ពុជាខ្ចីលុយចិនជីកព្រែកហ៊្វូកុកដៃចោរ៕
28Dec/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.12.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយអំពីសារៈសំខាន់នៃ «វិន័យ» របស់គ្រូ របស់សិស្ស របស់បុគ្គលគ្រប់រូប​ទាំងចាស់ទាំងក្មេង។

๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»

ដំណើរផ្សងព្រេងតាមសំពៅលើកទី ๔ របស់កំពូលនាវិក ស៊ិនបែដ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងមួយបទច្រៀងដោយលោក ហួរ ឡាវី និង​ កញ្ញា វីឌីណែត ឈ្មោះ​ «ឲ្យបងសុំស្រលាញ់ផង» ។
៤–នាទី «សុខភាពយើង»
និយាយពី Stem Cell Therapies ព្យាបាលជម្ងឺដោយប្រើ Stem Cells ។
៥–នាទី «ពីនេះពីនោះ»
និយាយអំពីគុណសម្បត្តិ-គុណវិបត្តិរបស់ វីតាមីន B-12 ។
មាសឡើងថ្លៃ ๑ អៅន្ស៍ ជាង ๒๐๐๐ ដុល្លារហើយ ព្រោះធនាគារមជ្ឈិមប្រទេសនានា នាំគ្នាទិញមាស​ ๘๐๐ តោនយកមកស្តុកទុកទប់ទល់នឹងអតិផរណា៕
27Dec/23

កម្មវិធីផ្សាយ ថ្ងៃពុធ 27.12.2023

๑–នាទី «សាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម
ជំពូក ๓ ៖ ទីកន្លែងសម្រាប់ធ្វើសាឡាត​គឺថ្វាយបង្គំ សម្រាប់សាសនាឥស្លាមធ្វើនៅទីណាក៏ត្រឹមត្រូវទាំងអស់។
๒–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនរឿង «សុភាទន្សាយ» ដែលជារឿងព្រេងខ្មែរមួយប្រភេទ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ខ្យល់បក់ល្ហៀកៗ» ប្រគំនិងច្រៀងដោយវង់ខ្មែរសុរិន្ទ ឬខ្មែរខ្នងភ្នំ។
๔–នាទី «ពីនេះពី័នោះ»
វគ្គបញ្ចប់នៃអត្ថបទសាកល្បងសរសេរអំពីឧក្រឹដ្ឋកម្មរបស់របបខ្មែរក្រហម​ដោយ​លោក​ឧបសៅសង្ហា​៕