26Dec/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.12.2023

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកមកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๐ ​។
ជម្លោះជាសត្រូវបងប្អូនឯងរវាងចិន​នឹង​យួនបានជម្រុញឲ្យវៀតណាមក្លាយជាសមាជិកអង្គការ COMECON នៅឆ្នាំ ๑๙๗๘ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
ចំរៀងបាសាក់បទ «ស្តាយក្លិនស្តាយខ្លួន» (បទនគររាជចូលលោម) បទដេីមលោកតា សាំង សារុន យកមកច្រៀងឡើងវិញដោយលោក ឯក ប៊ុនលក្ខណ៍ ប្រគុំភ្លេងដោយតន្ត្រីករល្ខោនបាសាក់ វង់នាយប៉េងប៉ោះ ក្រុងកំពង់ចាម។
๔–នាទី «ពីនេះពី័នោះ»
ស្ដេចសតូចស្ដើងសោយរាជ្យនគរបី​ក្នុងពុទ្ធទំនាយ ឬទំនាយបិសាច ដែលថានឹងមកប្រោសកម្ពុជាធិបតីនោះ?
សាកល្បងពិចារណាអំពីឧក្រឹដ្ឋកម្មនៃបក្សកុម្មុយនីស្តខ្មែរ ៖ ហេតុអ្វីត្រូវសម្លាប់? ដោយអតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រ ឧប សៅសង្ហា។
ម៉េចបានជាខ្មែរពូកែសម្លាប់ខ្មែរគ្នាឯងខ្លាំងម៉្លេះ?
25Dec/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.12.2023

๑–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๕ វគ្គទី ๑ ពន្យល់ពីការប្រើកិរិយានុគ្រោះ «បាន» និងពាក្យខ្មែរផ្សេងៗទៀត។
๒–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๑๔ ៖ រថយន្តខ្មែរក្រហម ๕ គ្រឿងដឹកពួកយើងចេញ ដោយមិនដឹងទិសដៅទីណា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទប្រចាំទិវា Christmas ថ្ងៃកំណើតព្រះយេស៊ូគ្រិស្តឈ្មោះ «Joy To The World!» (សេចក្ដីសប្បាយរីករាយលើភពផែនដី!) ។

៤–នាទី «សុខភាពយើង»

វិធីព្យាបាលរោគដោយការទទួលទានទឹក។ តើការផឹកទឹកជួយព្យាបាលជម្ងឺឈឺថ្កាត់អ្វីខ្លះ?
๕–នាទី «ពីនេះពីនោះ»
24Dec/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 24.12.2023

๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๗ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីសាសនាជីវ៍របស់ខ្មែរបូរាណសម័យគោរពក្រពើ-នាងគង្ហីងដែលមិនមានជំនឿលើព្រះអាទិទេពថាជាអ្នកបង្កើតផែនដី តែបែរជាជឿលើ មេ បា តា​ ព្រះ ចៅ។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
​វគ្គទី ๓ ស្ដីពីដំណើរផ្សងព្រេងលើកទី ๓ របស់ស៊ិនបែដ កំពូលអ្នកធ្វើដំណើរផ្លូវទឹកសម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ ដោយក្នុងដំណើរលើកទី ๓ នេះស៊ិនបែដបានទៅជាប់លើកោះមួយមានយក្សភ្នែកក្រហមដូចរងើកភ្លើង ចង្កូមធំស្រួចដូចខ្នាយជ្រូកព្រៃ និងមាត់ធំជង្គ្រុងដូចមាត់ជ្រោះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ដោយថ្ងៃបុណ្យណូអែល ឬ Christmas ខិតចូលមកកាន់តែជិត​ណាស់ហើយ ខ្ញុំសុំជូនចម្រៀងប្រចាំទិវាពិសេសនេះមួយបទទៀតឈ្មោះ «Nice Nice Christmas!» ដែលច្រៀងដោយក្មេងៗ សាន្តាខ្លស៍ ត្រេកអរដែល ត្រាំ និង មេឡានីនឹងធ្វើឲ្យ​ Christmas Great Again!
๔–នាទី «ពីនេះពីនោះ»
The Changmani Family’s Xmas Eve Party 2023 ។
វិវេគ រាមាស្វាមី អាមេរិកាំងដើមកំណើតឥណ្ឌាដែលគាំទ្រដូណល់ត្រាំ ហើយចូលប្រកួតយកតំណែងប្រជែងនឹងត្រាំ។
ទីប្រឹក្សាពិសេសក្រសួងយុត្តិធម៌របស់ចូបៃដឹនបោរមុខ ត្រូវតុលាការកំពូលបដិសេធមិនប្រញាប់កាត់ក្ដី ដូណល់ត្រាំតាមសំណើ។
23Dec/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 23.12.2023

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๑๓ ៖ «សម្តីផ្អែមល្ហែម និងសកម្មភាពផ្តាច់ការនៃពួកខ្មែរក្រហម» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល។
វគ្គទី ๒๓ ៖ លោកប៊ុនចន្ទ-ម៉ុលឡើងដាល់ជាមួយអ្នកទោសយួន​នៅគុកកោះត្រឡាច។
๓–នាទី «តន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «សុខភាពយើង»
វិធីព្យាបាលជម្ងឺលិង្គមរណៈ ដោយប្រើកំសួលឆក់ អាំងតង់ស៊ីតេទាប ហៅ Low-intensity Extracorporeal Shockwave Therapy (Li ESWT) ។
វិធីប្រើម៉ាស៊ីនឆក់ (Li ESWT) ឲ្យលិង្គរស់ឡើងវិញ ។
๕–នាទី «ពីនេះពីនោះ» 
«សម្តេចធិបតី» ហ៊ុ​ន ម៉ាណែត ចេញបញ្ជាឱ្យបន្សុទ្ធកងកម្លាំង កុំឱ្យពាក់ព័ន្ធគ្រឿងញៀន តើសម្ដេច «ធិបតី» ហ្នឹងភាសាស្អី?
ខឹមវាសនាអធិប្បាយអំពីស្ដេចសតូចស្ដើងដែលជាផលិតផលនៃកលល្បិចយួនហូជីមិញ។
22Dec/23

កម្មវិធីផ្សាយថ្ងៃសុក្រ 22.12.23

๑–នាទី «ធម្មកថា​»​​ស្ដីពីសច្ចៈ ๓ ប្រការ សម្ដែងដោយភិក្ខុ ធម្មប្បិយោ រីម​ចាន់រ៉ា។
អធិប្បាយអំពីពុទ្ធសាសនូបត្ថម្ភក៍លេចមុខសម័យព្រះថាមាននរណាខ្លះ។
๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»
វគ្គទី ๓๒ ស្ដីពីតួនាទីសំខាន់របស់ពួកឧក្រឹដ្ឋជនសម្ងាត់អាវឈុតខ្មៅនិងអង្គការឧក្រឹដ្ឋជនសម្ងាត់បាក់គី ដែលយួនហាណូយបញ្ជូនមកជួយការពារក្រុមគ្រួសាររបស់ហ៊ុនសែន។
​๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសរសើរព្រះយេស៊ូឈ្មោះ «Hallelujah» ច្រៀងដោយវង់ Pentatonix ដែលច្រៀងដោយមិនមានគ្រឿងឧបករណ៍តន្ត្រីជួយប្រគំ។
๔–នាទី «ពីនេះពីនោះ» 
ដីបុរីអង្គរឡូត៍ទី ๓ ​នៅខាងជើងចន្លោះស្ទឹង Lumber River នឹង ថ្នល់ Addison Tram ។
ដីបុរីអង្គរឡូត៍ទី ๒ ​នៅចន្លោះ អូរ Little Back Swamp នឹងថ្នល់ Addison Tram ។
ដីបុរីអង្គរឡូត៍ទី ๑ នៅចន្លោះថ្នល់ Chicken Rd នឹង អូរ Little Back Swamp ៕
21Dec/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.12.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយអំពីជីវិតជាគ្រូបង្រៀន ស្ដីពីគ្រូកាច​សម័យបឋមសិក្សានៅផ្សារក្រោម កំពង់ឆ្នាំង​ កាលពីនៅក្មេង។

๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»

ដំណើរផ្សងព្រេងតាមសំពៅលើកទី ๒ របស់កំពូលនាវិក ស៊ិនបែដ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
៤–នាទី «សុខភាពយើង»​ និយាយពីរឿងលិង្គមរណៈ (ត) ។
តើមានវិធីអ្វីខ្លះដែលអាចបំបះលិង្គឲ្យរស់ឡើងវិញបាន?​​ ឥឡូវមានប្រើម៉ាស៊ីន Li-ESWT (Low-intensity extracorporeal shock wave therapy) ។
៥–នាទី «ពីនេះពីនោះ»
សកម្មជនសិទ្ធិស៊ីវិលទាមទារសិទ្ធិជនស្បែកខ្មៅក្នុងការបោះឆ្នោត​ទសវត្សឆ្នាំ ๑๙๖๐ ។
ម្ចាស់សន្លឹកឆ្នោតស្បែកខ្មៅស្ដាយក្រោយដែលទៅបោះឆ្នោតឲ្យ ចូបៃដឹន កាលពីឆ្នាំ ๒๐๒๐ ។
ចាំមើលថាតើម្ចាស់សន្លឹកឆ្នោតស្បែកខ្មៅដែលថានឹងចេញទៅបោះឆ្នោតឲ្យ​ត្រាំ នឹងធ្វើឲ្យត្រាំខកចិត្តទេ៕
20Dec/23

កម្មវិធីផ្សាយ ថ្ងៃពុធ 20.12.2023

๑–នាទី «សាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម
ជំពូក ๓ ៖ ការធ្វើសាឡាត​គឺថ្វាយបង្គំ ជាសសរទ្រូងរបស់សាសនាឥស្លាម។
๒–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនសេចក្ដីអធិប្បាយអំពីដើមកំណើតរបស់អ្នកតា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ភ្លេងកន្ទ្រឹម «ឡើងដូនតា» ​នៅខ្នងភ្នំដងរែក។
๔–នាទី «ពីនេះពី័នោះ»
តុលាការកំពូលរដ្ឋកូឡូរ៉ាដូកាត់ក្ដីឲ្យដកឈ្មោះលោកត្រាំចេញពីសន្លឹកឆ្នោត។ តើនឹងមានផ្លូវឲ្យត្រាំដើរទៀតទេ?
អតីតភ្នាក់ងារ FBI ចូលនិវត្តន៍ Charles McGonigal ដែលតាមរករឿងស៊ើបអង្កេត Trump ពីបទជាប់ពាក់ព័ន្ធនឹងរុស្ស៊ី ខ្លួនឯងត្រូវចាប់ដាក់គុកព្រោះបំពានទណ្ឌកម្មអាមេរិកដោយធ្វើការឲ្យមហាសេដ្ឋីរុស្ស៊ី។
ជំពាក់លុយគេវ័ណ្ឌក​ហើយនៅសុំជំនួយឲ្យអ៊ុយក្រែន អ៊ីស្រាអែលទៀតលោកចូបៃដឹន។
ប្រធានាធិបតីអ៊ុយក្រែនខកចិត្តមកសុំជំនួយអាមេរិកមិនបានដូចបំណង។
អ៊ុយក្រែនចូលចិត្តកាំភ្លើងធំអាមេរិក៕
19Dec/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.12.2023

๑–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។
វគ្គទី ๑๑ ឬ វគ្គបញ្ចប់៖ តើប្រជាជន​ឬ​មេដឹកនាំខ្មែរ​ដែលពួនសម្ងំសុខ​ ឥតឈឺក្បាលវិលមុខថាស្រុកទេសនឹងវិនាសហីនហោចយ៉ាងណាឡើយនោះ?
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๗๙ ​។
ជម្លោះជាសត្រូវបងប្អូនឯងរវាងចិន​នឹង​យួន​ក្រោយ​ ๑๙๗๕ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ
សូមជូនបទ «ទឹកដីកម្ពុជាក្រោម» ច្រៀងដោយ៖ទូចស្រីនិច, សូមឱ្យខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ រួបរួមសាមគ្គីគ្នាជាខ្មែរតែមួយដើម្បីមាតុភូមិដ៏កំសត់មួយនេះរសរានមានជីវិតតទៅទៀត!
๔–នាទី «ពីនេះពី័នោះ»
សុំបន្ធូរបរិយាកាសការងារមួយពេលាទៀតទៅចុះ ជាមួយនឹងស្រាក្រហម។
រើកកាយប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងកម្ពុជាក្រោម​ដែលកំពុងតែជាគំរូ ជាស្រមោលក្នុងកញ្ចក់របស់កម្ពុជាបច្ចុប្បន្ន៕
18Dec/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.12.2023

๑–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๔ វគ្គទី ๒ ឆ្លើយតបសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីវាក្យស័ព្ទខ្មែរ រួមទាំងបដិសេធថាពាក្យថា «វាំងនន»​មិនមែនមកពីពាក្យសៀមឬលាវទេ។ ។
๒–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๑๒ ៖ ជីវភាពថ្មីក្រោមនឹមផ្តាច់ការនៃពួកព្រៃខ្មែរក្រហម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូន​បទ «ទឺកភ្នែកពុកម៉ែ​ខ្ញុំ (ដែលត្រូវបង្ខំឲ្យចោលសំបុក)» ច្រៀងដោយអ្នកចម្រៀងស្នហាជាតិកុយវណ្ណាពីប្រទេសបារាំង។

៤–នាទី «សុខភាពយើង»

វិធីព្យាបាលរោគដោយការទទួលទានទឹក។
๕–នាទី «ពីនេះពីនោះ» ថ្ងៃនេះមានបញ្ហាបច្ចេកទេសធ្វ់ើឲ្យពុំអាចផលិតពីនេះពីនោះបាន។​​ សុំអភ័យទោស៕
17Dec/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 17.12.2023

๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๖ នេះលោកសាស្ត្រាចារ្យអធិប្បាយពីពាក្យ​ «ខ្មែរ» និងពន្យល់ពីឈ្មោះ «ព្រះនាងលីវយី»​ថាមែនទែន គឺមកពីពាក្យថា​យាយ​នៅលីវ ឬ យាយលីវ ហៅតាមចិន​ថា​លីវ​យាយ ហើយក្លាយទៅជា​ «លីវយី» នៅទីបំផុត។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
​វគ្គទី ๑ ស្ដីពីដំណើរផ្សងព្រេងលើកទី ๑ របស់ស៊ិនបែដ កំពូលអ្នកធ្វើដំណើរផ្លូវទឹកសម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដ ដោយបានទៅលិចសំពៅហើយជាប់លើកោះមួយកណ្ដាលមហាសមុទ្រ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»

ដោយថ្ងៃបុណ្យណូអែល ឬ Christmasខិតចូលមកកាន់តែជិត​ខ្ញុំសុំជូនចម្រៀងប្រចាំទិវាពិសេសនេះម្ដងទៀតគឺបទ «Hallelujah» ដែលច្រៀងដោយអ្នកចម្រៀងជនជាតិអង់គ្លេស ​កញ្ញា Lucy Thomas ។

๔–នាទី «ពីនេះពីនោះ»
មើលមុខអាកញ្ជះយួនពីក្មេងដល់ចាស់ជិតដល់ថ្ងៃស្លាប់។
សូមអញ្ជើញស្ដាប់សារាចររបស់ពួកកញ្ជះយួននៅនគររំដួលតាំងពីឆ្នាំ ๑๙๘๒ ថាតើពួក​ស៊ីភីភី​វាយកចិត្តយួនយ៉ាងណា៕