25Jan/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.01.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ពលករខ្មែរទៅធ្វើការនៅថៃពេលត្រូវគេអញ្ជើញឲ្យត្រឡប់មកស្រុកវិញ។
ឪពុកម្ដាយទៅរកលុយនៅស្រុកគេ កូនៗឆាប់មានឱកាសបានធ្វើខ្លួនជាមនុស្សពេញវ័យ។
๒–«នាទីនិទានចិន» រឿង «សាមកុក»
ភាគ ๔ ៖ លិវប៉ី និងប្អូនរួមសម្បថ​យកអាសាចេញច្បាំងនឹងក្រុមចោរឈ្នួតក្បាលលឿង។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ «វាសនាអង្គរ» ច្រៀងដោយលោកកុយវណ្ណា​ពីប្រទេសបារាំង។
៤–«នាទីសុខភាពយើង»
តុលាការនៅក្រុង LA សម្រេចថា កោសិកាដើមយកពីខ្លាញ់អ្នកជម្ងឺមិនមែនជាឱសថទេ ដូច្នេះ FDA មិនអាចហាមមិនឲ្យគេប្រើសម្រាប់ព្យាបាលជម្ងឺបានឡើយ។
ការចាក់ Stem Cells យកពីខ្លាញ់ក្បាលពោះដើម្បីព្យាបាលមហារីកសួត។
៥–«នាទីពីនេះពីនោះ»
មេខ្មែរឥស្សរៈខ្លះដែលស្គាល់ដូចជា​ហង្សធុនហាក់ សឺងង៉ុកថាញ់ កៅតក់ ចន្ទរង្សី សឺងង៉ុកមិញ ។ល។
ខ្មែរក៏ធ្លាប់តស៊ូប្រឆាំងអាណានិគមបារាំងយ៉ាងប្ដូរផ្ដាច់ដែរ៕
24Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 24.01.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គបន្តនៃការធ្វើសឡាតជុមអាត់​ គឺថ្វាយបង្គំព្រះអល់ឡោះ ថ្ងៃសុក្រ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» បរិយាយអំពីពាក្យថា «ពួកគេ ឬពួកយើង» ក្នុងចំណោមខ្មែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចិនមួយបទមិនស្គាល់ឈ្មោះចម្រៀងនិងមិនស្គាល់អ្នកច្រៀង។
๔–«នាទីសុខភាពយើង»
វិធីកែការទល់លាមកដោយមិនប្រើថ្នាំពេទ្យ។
๔–«នាទីពីនេះពី័នោះ»
ដំណឹងស្វែងរកញាតិមិត្តពីសម័យសាធារណរដ្ឋខ្មែរ​និងនៅជំរំជនភៀសខ្លួនជាយដែនខ្មែរ-ថៃ របស់លោកព្រឹទ្ធាចារ្យ អ៊ូជានអ៊ី​នៅ Bethesda រដ្ឋ MD ៕
23Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាប។​ វគ្គទី ๕ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๔ ​។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទឈ្មោះ «នាងមកពីណា នាងចេះភាសាខ្មែរ» ច្រៀងដោយកម្លោះផៃ ផង់សាថន។
๔–នាទី «ពីនេះពី័នោះ»
ប្រទេសចិនធ្វើខ្លួនជាសេដ្ឋីដើរយកលុយឲ្យគេខ្ចី ๑๕๐ ប្រទេសក្នុងលោក​តែនៅចាត់ខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍ។
ក្រុមហ៊ុនបរទេសរត់ចោលស្រុកចិនទៅរកទៅដទៃវិញហើយ។
ចិនអត់ការធ្វើកាន់តែច្រើន​ព្រោះរោងចក្រ ហាងលក់ទំនិញ ក្រុមហ៊ុន​នាំគ្នាបិទទ្វារ៕
22Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.01.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๗ វគ្គទី ๑ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๒๒ «ការស្លាប់ដ៏កំសត់នៃកូនប្រុសពៅខ្ញុំ មនុស្សដំបូងដែលបានចាកចេញពីគ្រួសារយើង»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះដីខ្មែរ» របស់លោក កែវ ស៉ាវ៉ាត់​លើកយកមកច្រៀងឡើងវិញដោយអ្នកស្រីហិនទ្រី ហៅអ្នកម្ដាយ នៅខេត្តឧត្តរមានជ័យ លោកអ្នកនាងណាស្រឡាញ់សម្លេងអ្នកស្រីនេះហើយប្រាថ្នាជូនរង្វាន់ខាន់ខៅដល់គាត់សូមទាក់ទងគាត់ដោយត្រង់តាមរយៈទូរស័ព្ទលេខ ๐๙๗-๒๑๐-๑๓๓๑ ឬ ABA អ្នកម្ដាយ ๕๐๐-๕๐๔-๒๕๐។

๔–«នាទីសុខភាពយើង»

ចេកចាត់ទុកថាជាប្រភពវីតាមីន បេ-๖ យ៉ាងសំខាន់។
๕–«នាទីពីនេះពីនោះ»
អតីតអនុប្រធានាធិបតី Mike Pence ឈ្លោះពាក្យសម្ដីជាមួយអ្នកវិភាគ Tucker Carlson ដោយឆ្លើយទៅនឹងសំនួរថាមិនគិតគូរពីអ្នកក្រីក្រអនាថាឥតផ្ទះសំបែងនៅគរគោកនៅអាមេរិកទេឬអី ថាមិនមែនជារឿងដែលគួរឲ្យលោកបារម្ភឡើយ។
Trump អាចសម្រេចចិត្តតែងតាំងតំណាងរាស្ត្រពីញិវយ៉កអ្នកស្រី Elise Stefanik ជាបេក្ខជនអនុប្រធានាធិបតីគូនឹងលោក៕
21Jan/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.01.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๒๑ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យបន្តពន្យល់អំពី​អ្វីទៅគឺអ្នកបូនរបស់ខ្មែរសម័យបុរាណមុនទទួលរងឥទ្ធិពលពុទ្ធ-ព្រហ្មញ្ញសាសនា។
๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๓ ណែនាំឲ្យស្គាល់ ឆៅឆៅ ក្រោយបាននិយាយអំពី លិវប៉ីនិងប្អូនៗគឺកួនយូ​និង​ចាងហ្វេយនាំគ្នាកទ័ពទៅបង្ក្រាបពួកចោរជួតក្បាលសំពត់លឿង។
ឧត្តមសេនីយ៍ ឆៅឆៅ ឬ ឆៅមេងដេ​ជារដ្ឋបុរស ស្ដេចត្រាញ់ និងកវីចិនសម័យសាមកុក។
ចម្រៀងកម្ពុជាក្រោម «វាចាបណ្ដាំចុងក្រោយរបស់វីរបុរសឧកញ៉ាសឺនគុយ» ។
๔–«នាទីពីនេះពីនោះ»
Macron ទទួលជួបនឹង​នាយករដ្ឋមន្ត្រីហ៊ុនឡេយ៉ាងរាក់ទាក់ សង្ឃឹមថាវានឹងមិន​កំណាចដូចអាខ្វាង។
ខ្មែរនៅបារាំង​និងប្រទេសជិតខាងទទួលស្វាគមន៍អានាយកហ៊ុនឡេយ៉ាងកក់ក្ដៅចាត់ទុកថាជារឿងចាស់តួអង្គថ្មី។
អ្នកភូមិនៅតំបន់គ្រប់គ្រងដោយអប្សរាដែលគេហៅថាអប្សរាយួនទៅហើយនោះ​បន្តការតវ៉ាប្រឆាំងការគាបសង្កត់។
ធ្វើទាហានកងយោធពលខេមរភូមិន្ទមានឯកសណ្ឋានច្រើនបន្លាស់​តែក្រអាវុធ៕
20Jan/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 20.01.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๒๑ «ខ្មែរក្រហមបោកប្រាស់យើងបញ្ជូនមកធ្វើបាបនៅក្នុងព្រៃក្រវ៉ាញ» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๒๘ (សុំអភ័យទោសខ្ញុំរុករកវគ្គទី ๒๗ មិនឃើញ សុំរំលងមួយវគ្គទៅចុះ) ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលត្រៀមខ្លួនឡើងដាល់នឹងជើងឯកប្រដាល់យួន ๒ នាក់ តើនឹងស៊ូពួកវាបានឬទេ?
๓–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»
ថ្ងៃនេះនិយាយពី វីតាមីន B-5 ឬ Acide Pantothenique ជួយការដុតកំដៅតេលិកា​គឺពពួកប្រេង​ឬ​ខ្លាញ់ អាស៊ីដអាមីនេ និង សារធាតុស្ករគ្លុយកូហ្ស ​និងជួយសំយោគគ្រាប់ឈាមក្រហម Neurotransmitters កូឡេស្តេរ៉ុល អ៊រម៉ូន ប្រូតេអ៊ីន និងខ្លាញ់ផ្សេងៗ។
ជំហានទាំង ๕​ នៃការប្រមូលផល Adipose-derived Stem Cells គឺកោសិកាមេពីស្រទាប់ខ្លាញ់ ហើយកោសិកាមេទាំងនេះក៏នឹងបំបែកខ្លួនទៅជាកោសិកាសរសៃប្រសាទ កោសិកាឆ្អឹង​ កោសិកាឆ្អឹងទន់ កោសិកាខ្លាញ់ ​និង​កោសិកាសាច់ដុំ។
ត្រៀមក្បាលពោះអតិថិជនដើម្បីធ្វើ Liposuction គឺបូមយកខ្លាញ់មកចម្រាញ់យក​ Stem Cells ។
យកសឺរាំងចាក់ប្រមូលខ្លាញ់ហើយបូម។
បានខ្លាញ់លាយឈាមយកមកច្រកបំពង់ដើម្បីញាត់បញ្ចូលម៉ាស៊ីនបង្វិល Centrifuge ។
សួរបញ្ជាក់សហការីថាត្រូវការបរិមាណ Stem Cells ប៉ុន្មានមុននឹងបញ្ចូលបំពង់ខ្លាញ់ទៅក្នុង Centrifuge ។
ម៉ាស៊ីនរាប់គ្រាប់ Stem Cells បានរាប់រយលានគ្រាប់ ​អ្នកខ្លះមានដល់ពាន់លានទៀតផង៕
19Jan/24

កម្មវិធីផ្សាយថ្ងៃសុក្រ 19.01.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសន៍គ្រែពីរ រវាងព្រះតេជគុណលៀងសំណាង​ពីស្រុកត្រាំកក់នឹងជួនកក្កដាពីវត្តប្រាសាទនាងខ្មៅខេត្តតាកែវស្ដីពីការទ្រាំដែលចាំបាច់ត្រូវមានដើម្បីធ្វើបុណ្យ​និងដើម្បីរស់។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๓๖ សូមជូនឌីយ៉ាក្រាមនៃការប្រើក្រុមជនពាលដើម្បីកម្ចាត់សត្រូវ របស់ហ៊ុនសែននិងគណបក្សប្រជាជន ដោយបង្ហាញដៃជោះងវាតែមួយក្រុមតូច។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «ក្របីជល់ចេក» ច្រៀងដោយស្មៀនឆៃភិមផា នៃវង់ «ใพโรจน์ซาวด์» កន្ទ្រឹមសុរិន្ទ។
๔–«នាទីពីនេះពីនោះ» 
បាតុកម្មខ្មែរ-អឺរ៉ុបនាក្រុងប៉ារីសថ្ងៃ ๑๘ មករា ๒๐๒๔ ទាមទារឲ្យលោកប្រធានាធិបតី Emmanuel Macron ញ៉ាំងឲ្យហ៊ុនម៉ាណែត (​ហៅហ៊ុនឡេ) គោរពនិងអនុវត្តសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ๒๓ តុលា ๑๙๙๑ ។
ព្រះអង្គគ្រូយស​ហ៊ុតខឹមចារោក៏បាននិមន្តមកចូលរួមនិងថ្លែងយោបល់ទៅកាន់បាតុករខ្មែរផងដែរ។
បាតុកម្មនេះធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ ប៉ែន​វ៉ាណូ។
ថ្វីបើថ្ងៃ ๑๘ មករាជាថ្ងៃធ្វើការតែខ្មែរនៅអឺរ៉ុបជាច្រើនបានមកចូលរួមបាតុកម្មស្នេហាជាតិនៅក្រុងប៉ារីសមួយនេះ។
ខ្មែរនៅអឹរ៉ុបទាមទារឲ្យមិនតែកម្ពុជាប៉ុណ្ណោះទេ តែជាពិសេសប្រទេសបារាំងដែលជាសហប្រធាននៃកិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីសអនុវត្ត​កិច្ចព្រមព្រាងទាំងនេះផង។
មានទាំងព្រះសង្ឃទាំងគ្រហស្ថទៅចូលរួមបាតុកម្ម។
មានទាំងប្រុសទាំងស្រី មកសុំឲ្យបារាំងគាបឲ្យក្រុងភ្នំពេញគោរពកិច្ចព្រមព្រាងក្រុងប៉ារីសថ្ងៃ​ ๒๓ តុលា ๑๙๙๑ ។
យើងនៅមិនទាន់ដឹងទេថាតើប្រធានាធិបតី Emmanuel Macron មានប្រតិកម្មយ៉ាងណាទៅនឹងការទាមទាររបស់ខ្មែរនៅអឺរ៉ុប​ជាពិសេសខ្មែរ-បារាំងដែលបោះឆ្នោតឲ្យលោកនោះ៕
18Jan/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 18.01.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពីការដែលយុវជនខ្មែរសម័យសន្តិភាពក្លែងក្លាយរបស់អាស៊ីជោរ កំពុងត្រូវពួកក្រុមហ៊ុនស្រាបៀរកូនចៅរបស់វាពង្វក់ឲ្យចេះផឹកគ្រឿងស្រវឹងទាំងប្រុសទាំងស្រីយ៉ាងឥតអៀនខ្មាស់ឡើយ។
๒–«នាទីនិទានចិន» រឿង «សាមកុក»
ភាគ ๒ ៖ លិវប៉ី ដឹកនាំការស្បថសច្ចាប្រណិធានប្រកាសធ្វើជាបងប្អូនរួមឧទរជាមួយ កួន​យូ និង​ចាងហ្វេយនៅចម្ការផ្លែប៉ែស្ហ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ» 
ថ្ងៃនេះវិទ្យុយើងមានផ្សាយរឿងសាមកុក ដូច្នេះក្នុងនាទីតន្ត្រីសូមជូនចម្រៀងចិនមួយបទទៅចុះ ហើយក៏ជាចម្រៀងចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃទី ๑๐​ កុម្ភៈខាងមុខនេះ។
៤–«នាទីសុខភាពយើង»
វីតាមីន C និង B Complex មានទាំងតម្លៃលៀនភ្នែក​និងតម្លៃមិត្តភាព ទៅតាមម៉ាក តាមបរិមាណ។
៥–«នាទីពីនេះពីនោះ»
Trump ឈ្នះ Caucuses នៅ Iowa បន្តដំណើរទៅរដ្ឋ New Hampshire មួយអាទិត្យមុនថ្ងៃបោះឆ្នោត Primary ។
អ្នកក្រុង Atkinson រដ្ឋ NH មកចូលជួរពេលទឹកកកធ្លាក់រង់ចាំចូលរួមស្ដាប់ Trump ធ្វើយុទ្ធនាការរកសម្លេងគាំទ្រក្នុងការបោះឆ្នោត Primary ។
លោកព្រឹទ្ធាចារ្យ​អ៊ូជានអ៊ី​ ឬ ង៉ោរី (រូបថតកាលពីទើបនឹងពេញវ័យ) ស្វែងរកមិត្តចាស់ៗ សម័យនៅស្រុកខ្មែរ៕
17Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 17.01.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ស្ដីអំពីការធ្វើសឡាតជុមអាត់​គឺថ្វាយបង្គំអល់ឡោះ​នៅថ្ងៃសុក្រនៃសប្ដាហ៍។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនភាគ ๔ រឿង «សុភាទន្សាយ» ជារឿងព្រេងដែលផ្ដល់ពាក្យស្លោកមួយចំនួនដល់ភាសាខ្មែរ​ ដូចជាឃ្លាថា «គ្រុនទន្សាយ» «ត្រីរ៉ស់ក៏រួចទន្សាយក៏រួច» «ដល់ត្រើយសើយគូទដាក់» ។ល។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចិនមួយបទឈ្មោះ «Huāhǎoyuèyuán yè» ប្រែថា​ «ផ្ការីកនៅរាត្រីព្រះច័ន្ទពេញវង់»​​ច្រៀងដោយកញ្ញា Liu Zi Ling ។
๔–«នាទីពីនេះពី័នោះ»
ហ៊ុនឡេនាំភរិយាទៅអឺរ៉ុប ๑๓-๑๙ មករា និងជួបប្រាស្រ័យជាមួយ Emmanuel Macron នៅប៉ារីស ๑๘ មករា។
ហ៊ុនឡេនិងភរិយាទៅដល់​ Davos ប្រទេសស្វិស។
លោកប៉ែនវ៉ាណូដាស់ខ្មែរអឺរ៉ុបឲ្យទៅធ្វើបាតុកម្មទាមទារឲ្យបារាំងគាបហ៊ុនឡេឲ្យទទួលស្គាល់សន្ធិសញ្ញា ๒๓ ​តុលា​ ๑๙๙๑ ។
ចាំមើលថាតើលោកចៅក្រមនឹងកាត់ក្ដីយ៉ាងណាទៅលើ Trump និងកូនៗ។
ស្មាក្ដីស្រុក Fulton, GA ដែលប្ដឹង Trump ថាប្រើអំណាចជ្រាតជ្រែកការបោះឆ្នោត ត្រូវចាប់បានថាសហាយស្មន្ធនឹងមេធាវីប្ដីគេ និងគៃបន្លំលុយរដ្ឋយកមកនាំសហាយជិះកប៉ាល់កំសាន្ត។
នារីពាក់អាវមានខ្សែក្រវាត់​គឺ លោកយាយ E. Jean Carroll អាយុ ๘๐ ឆ្នាំដែលប្ដឹង Trump ទារ​ ๑๐ លានដុល្លារ​ព្រោះ Trump មើលងាយថាមិនមែនស្រីក្នុងក្រសែភ្នែក!
លោកប្រធានឱកសឿមជូនពរឆ្នាំថ្មី និងរាយការណ៍ប្រាប់ពីដំណើរជឿនលឿននៃគម្រោងបុរីអង្គរ។
16Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកវគ្គទី ๔ មកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๓ ​។
មុនយួនលើកទ័ពវាយលុកកម្ពុជា ប៉ុលពតក្រពុលមុខ លែងទុកចិត្តគ្នាឯង សម្លាប់ដៃស្ដាំរបស់ខ្លួននៅភូមិភាគបូព៌ាគឺសោភឹមនិងគ្រួសារ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «La Plus Belle Pour Aller Danser» ស្រង់ពីកុនបារាំង-អ៊ីតាលីឆ្នាំ ๑๙๖๔ រឿង «Cherchez l’Idole» ច្រៀងដោយ Sylvie Vartan អ្នកចម្រៀងបារាំងដើមកំណើតប៊ុលហ្ការី។
សូមជូនចម្រៀងមួយបទទៀតឈ្មោះ «អូនចង់រាំជាមួយបង» យកតាមទំនងបទបារាំងខាងលើ ច្រៀងដោយអ្នកស្រីហួយមាស​​ កាលពីសម័យសង្គម។
๔–នាទី «ពីនេះពី័នោះ»
Dr. Martin Luther King Jr. (ទី ๒ ពីស្ដាំ) មុនត្រូវ​ស្នៃពើរបាញ់ស្លាប់ថ្ងៃ ๔ មេសា ๑๙๖๘ នៅក្រុង Memphis, TN ។
Trump ឈ្នះ ការបោះឆ្នោតជ្រើសរើសតំណាងបក្សសាធារណរដ្ឋនៅរដ្ឋ Iowa បាន ๕๑% ស្មើនឹងបានប្រតិភូ ๒๐ នាក់។
ប្រធានក្រុម ๒๓​ តុលា​ ๑๙๙๑ អំពាវនាវឲ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មថ្ងៃព្រហស្បតិ៍ ๑๘ មករា à partir de 12h30 à Paris 8ème , à côté du Métro , Station : Saint-Philippe du Roule រឿងប្រធានាធិបតី Macron ទទួលជួប នាយកហ៊ុនឡេ៕