04Dec/24

កម្មវិធីផ្សាយ ថ្ងៃពុធ 04.12.2024

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត។
សម្ដេចប៉ាប John Paul II ធ្វើកិច្ចប្រជុំពិសេសនៅក្រុង ​Assise
ប្រទេសអ៊ីតាលី កាលពីឆ្នាំ ๑๙๘๖ ជាមួយមេដឹកនាំសាសនាដទៃ
មានពុទ្ធ​និង​ឥស្លាមសាសនាជាដើម ។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
ថ្ងៃនេះលោកលើកយកវគ្គបញ្ចប់ នៃរឿងរ៉ាវស្ដីពីភាពវៃឆ្លាតរបស់
ទន្សាយក្នុងជំនឿរបស់ខ្មែរមកជំរាប។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អាមុំបងអើយ» ច្រៀងដោយវណ្ណដា។
๔–«នាទីសុខភាពយើង» 
រោគសញ្ញានៃជម្ងឺទឹកនោមផ្អែម៖ ដំបៅក្លាយ​មិនងាយជា-ព្រឹល
ភ្នែកមើលមិនច្បាស់-រមាស់ស្បែក​រមាស់ដៃរមាស់ប្រដាប់ភេទ-
ចេះតែឃ្លាន-ស្គាំងស្គមដោយមិនដឹងហេតុ-ឈឺនោមញឹកញយ
ដង-ស្ពឹកស្រពន់ដៃជើង។
๕–«នាទីពីនេះពីនោះ» មិនមានពីនេះពីនោះទេថ្ងៃនេះ
03Dec/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 03.12.2024

๑–«នាទីរឿងដែលខ្មែរគួរដឹងតាមរយៈការជីកគាស់ផ្នូរប្រវត្តិសាស្ត្រ»
រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross, GA ។
​ វគ្គទី ๙ ៖​ ខ្មែរអស់ដីព្រោះរវល់តែច្បាំងនឹងខ្មែរគ្នាឯងឬមកពី
ច្បាំងចាញ់សៀមចាញ់យួន?
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គបញ្ចប់ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «បុប្ផាត្រូវខ្យល់ជំនោរ» ច្រៀងដោយ បាន មុន្នីល័ក្ខ​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។
វគ្គទី ๗๔៖ លទ្ធផលការបោះឆ្នោតអាណត្តិទី ๒ ថ្ងៃ ๒๖ កក្កដា ឆ្នាំ
๑๙๙๘ មានការលួចបន្លំ​បក្សប្រឆាំងមិនព្រមទទួលយក​តែមហា
អំណាចថាល្មមទទួលយកបាន ។
๕–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាន
នៃសៀវភៅរឿង «សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ» និពន្ធ​ដោយ
លោកឱកសឿម ​វគ្គទី ๗ ។
សំរោងចុងកាល់ដំណាំនិងព្រៃឈើអ្វីក៏មានខ្វះតែអំបិលប៉ុណ្ណោះ។
๖–«នាទីពីនេះពី័នោះ»
Joe ប្រើអំណាចប្រធានាធិបតីជួយដោះលែងកូនប្រុស Hunter
ឲ្យរួចពីជាប់គុក ๔๒ ឆ្នាំ។
ថ្ងៃទី ๙ នៃ «អំណោយទានថ្ងៃអង្គារ» ๒๐๒๔​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ដីពី Urgent Alert
ឲ្យអន្តរជាតិគេដឹងពីបញ្ហាខ្មែរ៕
02Dec/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 02.12.2024

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๓ នៃភាគ ๗ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๑๗ ៖ រាជ្យព្រះបាទស៊ីសុវត្ថិ និងសេចក្ដីព្យាយាមធ្វើទំនើបកម្ម
កម្ពុជា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑ បទឈ្មោះ «ព្រះច័ន្ទ» ច្រៀងដោយ Angella។

๔–«នាទីសុខភាពយើង»​ 

ប្រភព Stem Cells៖ ជាលិកាខ្លាញ់ ទងសុក​និង ខួរឆ្អឹង។
តើ Stem Cells អាចព្យាបាលជម្ងឺ Stroke បានទេ?
๕–«នាទីពីនេះពីនោះ» 
Jules Cesar: «Si vis pacem, para bellum»
សេហ្សាថា៖ «បើចង់បានសុខត្រូវធ្វើសង្គ្រាម!»
01Dec/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 1.12.2024

๑–«បុរេប្រវត្តិសាស្ត្រខ្មែរ»
«ស្រីគោត្របូរ» ​នគរខ្មែរមុនគេនៅសតវត្សទី ๑ មុនគ្រិស្តសករាជ។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គទី ๙๑-๙๒ ៖ ឆាវឆាវចង់បានកួនអ៊ូមកនៅខាងខ្លួនព្រមប្រើ
គ្រប់វិធីដើម្បីឈ្នះចិត្តតែកួនអ៊ូនៅតែស្មោះត្រង់នឹងឡៅពី។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «The Sound of Silence» របស់ Simon & Garfunkel
ដែល David Draiman នៃវង់ Disturbed ​(ប្រែថា ពួកអា​ឡប់») យក
មកមិក្សនិងច្រៀងឡើងវិញ ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាននៃ
សៀវភៅ«សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ»របស់លោកឱកសឿម។​
វគ្គទី ๖ ៖ នៅតំបន់ចុងកាត់មាត់ញកម្ដាយស្លាប់ពេលឆ្លងទន្លេ
​គេច្រើនបន្ទោសអាបបន្ទោសធ្មប់ឯណោះទៅវិញ។
๕–«នាទីពីនេះពីនោះ» 
ព្រះរាជអាជ្ញាតុលាការ​ ICC ក្រុងឡាអេស្នើសុំដីកាចាប់ខ្លួនមេរដ្ឋ
ប្រហារភូមាពីបទឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងការសម្លាប់
ជនជាតិរ៉ូហ៊ិងយ៉ា។
អញ្ជើញស្ដាប់លោកអតីតតំណាងរាស្ត្រហុងលិម​និងលោកគ្រូពេទ្យ
ឆាន់ទូចមានប្រសាសន៍អំពី Save Cambodia និង យុទ្ធនាការ
អំណោយទានថ្ងៃអង្គារ ๒๐๒๔ ៕
30Nov/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 30.11.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
និយាយពីសករាជផ្សេងៗរបស់ខ្មែរប្រៀបធៀបទៅនឹងគ្រិស្តសករាជ។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๙๑ ៖ ឆាវឆាវចង់បានគួនអ៊ូដែលក្រោយមកក្លាយជាស្ដេចសឹក
ជាទេវៈនៃសង្គ្រាមមកនៅខាងខ្លួនតែមិនសម្រេច។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីពីនេះពី័នោះ» 
​អ្នកស្រីកែវសាវីពី San Jose, CA, ជំរាបពីគណៈកម្មការស៊ើបអង្កេតកម្ពុជា។
លោកមួងណារ៉េតអធិប្បាយអំពីអ្វីៗជុំវិញអង្គការ Save Cambodia ។
គ្រួសារលោកគ្រូស្រ៊ុនស្រ៊នកូន​៥ អំពាវនាវសុំអំណោយទាន ព្រោះ
ប្ដីត្រូវល្បងខ្វាងឲ្យសមត្ថកិច្ចចាប់ជាមួយកញ្ញាភឹង សោភា និង
លោកសាន សិតពីបទញុះញង់តាំងពីខែកក្កដាមកម៉្លេះ។ ទូរស័ព្ទ
ទាក់ទងផ្ដល់ជំនួយ ๐๑๗ ๖๐๐ ๒๓๔ ៕
29Nov/24

កម្មវិធីផ្សាយថ្ងៃសុក្រ 29.11.24

๑–«នាទីព្រះពុទ្ធសាសនា» សូមជូនពុទ្ធសាសនាមហាយានបែប
ទីបេត៍ ឆ្លើយនឹងសំនួរថាអ្វីទៅក្រមសីលធម៌?
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
មុខអាចោរយួនង្វៀងវ៉ាន់ធីវដែលលុបមាត្រា ๔ ក្នុងរដ្ឋធម្មនុញ្ញ
លែងឲ្យមានសញ្ជាតិខ្មែរក្រោម​គឺមានតែយួននៅកម្ពុជាក្រោម​
កាលពីឆ្នាំ ๑๙๖๙។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ប្រពន្ធខ្មែរ» ច្រៀងដោយកម្លោះជ័យចន្ទ ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។ វគ្គទី ๗๓ ។
๕–«នាទីពីនេះពីនោះ»
28Nov/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.11.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃ ក្រុង Norwalk, CA
រឿងកោះគុតដែលជារឿងចាស់តាំងពីសម័យធ្វើសន្ធិសញ្ញាបារាំង
-សៀមឆ្នាំ ๑๙๐๗ តែសៀមមិនគប្បីមានសិទ្ធិលើប្រភពប្រេងនិង
ឧស្ម័នធម្មជាតិដែលសៀមទាមទារកាលពីឆ្នាំ ๑๙๗๓ នោះឡើយ។
បារាំងមិនគួរយល់ព្រមឲ្យស្រុកខ្លងយ៉ៃខេត្តត្រាច​ឬត្រាត លយ
វែងតាមឆ្នេរសមុទ្រចូលមកដល់ហាតឡិក​ក្បែរក្រុងខេមរភូមិន្ទ
របស់កោះកុងសោះ។
๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ឌីកាអុន។
វគ្គទី ๑๖៖ បារាំងជាអាណាព្យាបាលកម្ពុជាតែមិនយល់ពីទំនៀម
ទំលាប់ខ្មែរសោះឡើយធ្វើឲ្យមានបញ្ហាក្នុងការគ្រប់គ្រង។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «មិនអស់អាល័យ» របស់ស៊ីនស៊ីសាមុតតាមរយៈការ
កូតវីយូឡុងដោយ Jonathan Chivon​ ។
๔–«នាទីពីនេះពីនោះ» 
ស្ដីពីបុណ្យ Thanksgiving: «Plymouth Rock» នៅក្បែរភូមិភ្លីមុត រដ្ឋ Massachusetts ទីដែល
សំពៅ Mayflower ចូលសំចតនៅឆ្នាំ ๑๖๒๐ ។
«ព្រំដែនរវាងឥណ្ឌូចិនបារាំងនឹងប្រទេសសៀមផ្ដើមចេញពីមាត់សមុទ្រ,,,» ៕
27Nov/24

កម្មវិធីផ្សាយ ថ្ងៃពុធ 27.11.2024

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត។
ប្រវត្តិសាសនាគ្រិស្តសង្ខេប​ភាគ ๔ វគ្គទី ๕ ដល់ទី ๘ សម្ដេចប៉ាប
ក្រេកូរី ទី ๒๓ ។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
ថ្ងៃនេះលោកលើកយកវគ្គទី ๓ នៃរឿងរ៉ាវរបស់ទន្សាយក្នុងជំនឿ
របស់ខ្មែរមកជំរាប។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រឡាញ់ក្រមុំស្រុកឯង» ច្រៀងដោយតារាភាពយន្ត
ថៃស៊ីស៊ុវ៉ាត់ តាមដោយអ្នកចម្រៀងខ្មែរសុរិន្ទ យិងយ៉ុងយ៉តបួង៉ាម។
๔–«នាទីសុខភាពយើង» 
អ្នកស្រី Elvis Beauti ពន្យល់អំពីទម្លាប់ល្អ ៣​ យ៉ាងដែលជួយ
អោយសុខភាពល្អ។
๕–«នាទីពីនេះពីនោះ» 
ប៉ែនវ៉ាណូនៃក្រុមប្រឹក្សាជាតិរំដោះកម្ពុជាថ្កោលទោសសៀមចង្រៃ
ចាប់ជនភៀសខ្លួនខ្មែរបញ្ជូនទៅឲ្យអាខ្វាងធ្វើបាប។
សម្លេងគងមរណៈប្រាប់ពីកាលាវសាននៃក្រុមប្រឆាំងហើយដឹង
កាលបើតេជគុណប៊ុតប៊ុនតិញឈប់ជួយពួកប្រជាធិបតេយ្យ
«ក្លែងក្លាយ» ។
«អវតារ ស» ​អះអាងថាអាគាំងបង្កើតរណសិរ្សសម្ងាត់ខ្មែរក្រោម
ការពារត្រូវយួនបោកជាលើកទី ๒ តែអ្នកខ្លះថាជារឿងយល់សប្តិ៕
26Nov/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.11.2024

๑–«នាទីរឿងដែលខ្មែរគួរដឹងតាមរយៈការជីកគាស់ផ្នូរប្រវត្តិសាស្ត្រ»
រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross, GA ។
​ វគ្គទី ๘ ៖​ ខ្មែរបែកបាក់អស់ដីព្រៃនគរមកពីមីស្រីយួនអង្គចូវ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๒๗ ​។
សម្ដេចសីហនុជួបប្រាស្រ័យជាមួយប្រធានាធិបតីរ៉ូណល់​រេហ្កែន
នៅសណ្ឋាគារ Waldorf Astoria នាបុរីញិវយ៉ក​កាលពីថ្ងៃទី ๒๔
កញ្ញា ๑๙๘๔ ។ យួននៅបន្តគ្រប់គ្រងកម្ពុជា…
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ភក្ត្រាស្រទន់មានមន្តស្នេហ៍»​យកមកច្រៀងឡើង
វិញដោយបាន មុន្នីល័ក្ខ​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។
វគ្គទី ๗๒៖ សម្ដេចក្រុមប្រេតបានអន្តរជាតិជួយគាបសង្កត់អា
ខ្វាងឲ្យត្រឡប់មកចូលរួមការបោះឆ្នោតអាណត្តិទី ๒ នៅឆ្នាំ ๑๙๙๘​។
๕–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាន
នៃសៀវភៅរឿង «សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ»និពន្ធ​ដោយ
លោកឱកសឿម ​វគ្គទី ๖។
រឿងឆ្មប ឆ្លងទន្លេ ជំនឿអំពីអាប-ធ្មប់នៅសំរោងចុងកាល់។
๖–«នាទីពីនេះពី័នោះ» ថ្ងៃនេះសុំទោសមិនមានពីនេះពីនោះទេ
25Nov/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.11.2024

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๒ នៃភាគ ๗ ។
๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ឌីកាអុន។
វគ្គទី ๑๕ ចលនាបះបោរខ្មែរប្រឆាំងបារាំងសម័យនរោត្តមនិង
ស៊ីសុវត្ថិ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ«យើងទៅរំដោះជាតិ»និពន្ធដោយលោកថេតសម្បត្តិ។
๔–«នាទីសុខភាពយើង»
តើយើងគួរការពារនិងព្យាបាលជម្ងឺទឹកនោមផ្អែមប្រភេទ ๒
ដោយវិធីណាខ្លះរៀនរាប់ដោយវេជ្ជ.​ មិញ ចន្ទភក្ដី និង លីស្រីវីណា។
๕–«នាទីពីនេះពីនោះ» 
មិស្ស៊ីល ATACMS ដែលអាមេរិកឲ្យអ៊ុយក្រែនបាញ់កំទេចឃ្លាំង
អាវុធរុស្ស៊ីនៅក្បែរក្រុង Karachev ๑๒๐ គ.ម. ពីអ៊ុយក្រែន៕