31Dec/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.12.2024

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម» វគ្គទី ๒ ។
ពញាតាក​កូនសៀមកាត់ចិនកេណ្ឌទ័ពវាយបណ្ដេញភូមាចេញពី
អយុធ្យា​ ប្រកាសខ្លួនឯងជាស្ដេចហើយប្ដូររាជធានីទៅនៅធនបុរី។
๒–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុង
សហព័ន្ធឥណ្ឌូចិន»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រភេទរ៉ែបឈ្មោះ «កម្ពុជាមាតុភូមិខ្ញុំ» ច្រៀង
ដោយកុមារកុសល HongFu ​។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
អត្ថបទឈ្មោះ «ទឹកនាគរាជ» និពន្ធ​ដោយលោកម៉ុងប៉ាពីយ៉ុង
ពីក្រុង​ Skokie, IL វគ្គទី ๑ ។
๕–«នាទីពីនេះពី័នោះ»
ប្រធានាធិបតីអាហ្ស៊ែរបៃចាន់ Alyev បន្ទោសរុស្ស៊ីថាជាអ្នកបាញ់
យន្តហោះអ្នកដំណើរប្រទេសលោកធ្លាក់នៅកាហ្សាកស្ថានថ្វីបើ
ដោយអចេតនា។
ប៉េកាំង​និងសៀងហៃក្លាយជាទីក្រុងសេដ្ឋកិច្ចខ្មោច។
ស្រុកចិនឥឡូវមានផ្ទះ អត់មនុស្សនៅ មានផ្លូវ អត់ឡានបរ។
បុរសនិងនារីក្លាហាននៃគម្រោងបុរីអង្គរជំនះអាកាសត្រជាក់ត
ខ្សែកាបសម្រាប់បន្ទប់ទឹក។
30Dec/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.12.2024

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๓ នៃភាគ ๘ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๒๕ ៖ ​ស្ដេចសីហនុប្រកាសឯករា្យពីបារាំងនៅថ្ងៃ ๙ វិច្ឆិកា ๑๙๕๓
តែពួកបញ្ញវន្តមកពីបារាំងតាំងពី ๑๙๕๒ មិនពេញចិត្ត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងលាវភូមិភាគឦសានប្រទេសថៃកំណែភាសាខ្មែរ
ស្រិន្ទ្រឈ្មោះ «លក់គោយន្ត» ច្រៀងដោយអ្នកចម្រៀងខ្មែរស្រិន្ទ្រ
ណុក​សាយណាម។ មួយបទនេះស្នើដោយលោកស៊ុនតិកពីសាន
ហ្វ្រានស៊ិស្កូ រដ្ឋកាលីហ្វ័រន្ញ៉ា​។
๔–«នាទីសុខភាពយើង»​ 
វីតាមីន-D សំខាន់ណាស់; កង្វះវីតាមីននេះ ប៉ះពាល់ដល់គ្រប់សរីរៈ។
๕–«នាទីពីនេះពីនោះ» 
យន្តហោះក្រុមហ៊ុនជេជូរបស់កូរ៉េខាងត្បូងផ្ទុះឆេះពេលចុះចតនៅ
ក្រុង Muan ស្លាប់មនុស្សអស់ ๑๗๙ នាក់រួចជីវិត ๒ នាក់។
លោក Jimmy Carter ប្រធានាធិបតីទី ๓๙ អាយុ ๑๐๐ ឆ្នាំចាកឋាន
ហើយ ជាតិ ๑๙๒๔ មរណៈ ๒๐๒๔ ៕
29Dec/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 29.12.2024

๑–«នាទីបុរេប្រវត្តិសាស្ត្រខ្មែរ»
នៅចុងសម័យបុរេប្រវត្តិ ចាប់ផ្ដើមមានសេដ្ឋកិច្ចនិងការគ្រប់
គ្រងដោយមានស្រីជាអ្នកមើលការខុសត្រូវបែបមតេ្តយ្យកា។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គទី ๑๐๐ ៖ ​ កួនអ៊ូបានជួបទាវហ៊ុយក្រោយព្រាត់គ្នាជាច្រើនខែ
​តែទាវហ៊ុយចោទកួនអ៊ូថាក្បត់សម្បថរបស់ពួកគេ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងផ្ញើមកពីស្រុកបារាំងនិយាយពីខ្មែរគ្រប់ទិសទីលើភពផែនដី
ត្អូញនឹកស្រុកកំណើតដែនដីឪពុកម្ដាយ។
๔–«នាទីសង្គមវិជ្ជា» លើកយកអត្ថបទនិពន្ធដោយលោកអ៊ុម
ហាក់មកអានជូនស្ដាប់ស្ដីពីបរទេសកែប្រែប្រវត្តិសាស្ត្រខ្មែរ។
ប្រទេសខ្មែររេចរិលពីពាយព្យដោយសារសៀម និងពីកើតនិង
អាគ្នយ៍ដោយសារយួន។
๕–«នាទីពីនេះពីនោះ» 
28Dec/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.12.2024

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ី
សុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ប្រវត្តិសង្ខេបនៃកម្ពុជាសម័យអង្គររុងរឿងក្នុងរាជ្យជ័យវរ្ម័នទី ๗ ។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๙๙ ៖ ថ្វីបើកួនអ៊ូបានសម្លាប់គយ​និងចៅហ្វាយស្រុករបស់
ឆៅឆៅជាច្រើន​តែឆៅឆៅក៏ចាំបាច់ត្រូវតែបណ្ដោយឲ្យកួនអ៊ូ
ចេញទៅរកឡៅពីព្រោះតែពាក្យសន្យា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីពីនេះពី័នោះ» 
ភូមិយួននៅលើទឹកស្រុកខ្មែរ…
នៅកំពង់ភ្លុក…
នៅព្រែកព្នៅ ទន្លេសាប៕
27Dec/24

កម្មវិធីផ្សាយថ្ងៃសុក្រ 27.12.24

๑–«នាទីព្រះពុទ្ធសាសនា» 
តើ «ការត្រាស់ដឹងរបស់ព្រះពុទ្ធគឺជាអ្វី?
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
សីហនុអំពាវនាវឲ្យរាស្ត្រខ្មែរចូលព្រៃម៉ាគីស៍៍ព្រោះផាំវ៉ាន់ដុងសន្យា
ថាយួនហាណូយនឹងជួយវ៉ៃក្រុមលោកលន់នល់យកកម្ពុជាថ្វាយ
ព្រះអង្គក្នុង ๔๘ ​ម៉ោងប៉ុណ្ណោះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ៖ «វាសនាអង្គរ»​ច្រៀងដោយលោកកុយវណ្ណា។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
Illinois, USA
វគ្គទី ๑ រៀបរាប់អំពីល្បិចយួនស៊ីខ្មែរពីខាងក្នុងមកវិញ។
๕–«នាទីពីនេះពីនោះ»
ខ្មែរមានគម្រោងព្រែកជីកតម្លៃ ๑๗๐๐ លានដុល្លារ ប្រទេស
ចៅហ្វាយអាខ្វាងមានគម្រោងរទេះភ្លើងល្បឿនលឿនពីហាណូយ
មកព្រៃនគរតម្លៃ ๖๗๐๐๐ លានដុល្លារ ធ្វើរួចនៅឆ្នាំ ๒๐๓๕ ។
ពួកស្រីអស់នេះពាក់ឯកសណ្ឋានយោធាខ្មែរតែនិយាយយួន
ពេញៗមាត់៕
26Dec/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.12.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃ ក្រុង Norwalk, CA
ខ្មែរធ្លាប់មានទំនៀមទម្លាប់ល្អស្អាត ​តែសម័យពួកអាខ្មែរក្រហម
ខ្មែរប្រែជានរក តិរច្ឆាន អមុនស្ស។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๒๔ ៖ ស្ដេចសីហនុក្បត់សម្ដីដោយបានទម្លាក់រដ្ឋាភិបាល
លោកហ៊ុយកន្ធុលនិងរំលាយរដ្ឋសភាដើម្បីរក្សាអំណាចរបស់ខ្លួន
កាលពីឆ្នាំ ๑๙๕๒ ធ្វើឲ្យនិស្សិតឈប់គាំទ្រព្រះអង្គ។
នាយករដ្ឋមន្ត្រីខ្មែរពីបក្សប្រជាធិបតេយ្យ (បក្សក្បាលដំរី) 13
October 1951 – 16 June 1952 ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាទឹកដី ๑ បទរបស់មេល្ខោនបាសាក់លោក
សាំងសារុន ឈ្មោះ «ស្រណោះដីខ្មែរ» ។
๔–«នាទីពីនេះពីនោះ» 
ក្រោយដឹងខ្លួនថាចាញ់បក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឆ្នាំ
๒๐๑๓ អាខ្វាងសុំចរចា។
ដោយមិនព្រមស្ដាប់ការណែនាំពីនរណា​សមរង្ស៊ីព្រមចរចា​ស្មើ
នឹងចាញ់បោកអាខ្វាក់។
អាខ្វាក់បាយ-បាយរហូតដល់សព្វថ្ងៃ អាណាឆ្លាត អាណាល្ងង់?
25Dec/24

កម្មវិធីផ្សាយ ថ្ងៃពុធ 25.12.2024

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត។​
2.3. ថ្វាយបង្គំព្រះជាម្ចាស់ជាអ្នកបង្កើត; 3.0 ព្រះជាម្ចាស់និងអំពើ
អាក្រក់; 3.1 វត្តមាននៃអំពើអាក្រក់; 3.2 ព្រះជាម្ចាស់មិនទាន់បញ្ចប់
ការបង្កើតពិភពលោកនៅឡើយ។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ចំរៀងពេលណូអែល «Feliz Navidad» អបអរថ្ងៃកំណើតព្រះយេស៊ូ!
๔–«នាទីសុខភាពយើង» 
បញ្ហាកើតមហារីកក្រពេញប្រូស្តាត​និងការហូបគ្រាប់ល្ពៅសាច់
ល្ពៅឆៅជាថ្នាំ។
๕–«នាទីពីនេះពីនោះ» 
លោកតា​ ប៉. ភិប៊ូនសុងខ្រាមនិងកំណើត​«ផាត់ថៃ»
សង្គ្រាម​សៀមប្រឆាំងនឹងបារាំងសេស ๑๙๔๐-๔๑ ។
24Dec/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.12.2024

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុត
๒–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុងសហព័ន្ធ
ឥណ្ឌូចិន»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងអត្ថាធិប្បាយដោយម្ចាស់ស្ទឹងសង្កែកវីគង្គ
ប៊ុនឈឿន ๑ បទឈ្មោះ «រាត្រីរនោចនៅស្រុកក្រគរ» ច្រៀង
ដោយអធិរាជសម្លេងមាស​ ស៊ីនស៊ីសាមុត​។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាន
នៃសៀវភៅរឿង «សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ» និពន្ធ​ដោយ
លោកឱកសឿម ​វគ្គទី ๑๖ ។
๕–«នាទីពីនេះពី័នោះ»
សួស្ដីទិវាប្រសូតិព្រះយេស៊ូគ្រិស្ត ๒๐๒๕ !!!
បុរីអង្គរចាប់ផ្ដើមធ្វើបន្ទប់ទឹកសាធារណៈហើយដោយផ្ដើមពីជីកចង្អូរដាក់បំពង់ទឹកនិងខ្សែភ្លើង។
23Dec/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.12.2024

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๒ នៃភាគ ๘ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๒๓ ៖ ​ស្ដេចសីហនុកែប្រែរដ្ឋធម្មនុញ្ញនៅឆ្នាំ ๑๙๕๕ ផ្ដល់
អំណាចឲ្យខ្លួនឯងជាទេវរាជដូចសម័យបុរាណ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងអត្ថាធិប្បាយដោយម្ចាស់ស្ទឹងសង្កែកវីគង្គប៊ុន​
ឈឿន ๑ បទឈ្មោះ «ស្រអែមលាក់ខ្លួន» និពន្ធដោយលោកម៉ា
ឡាពីនិងច្រៀងដោយអធិរាជសម្លេងមាស​ ស៊ីនស៊ីសាមុត​។
๔–«នាទីសុខភាពយើង»​ 
សូមអញ្ជើញស្ដាប់ការឆ្លើយតបទៅនឹងសំនួរ «តើការប្រើ Stem
Cells ព្យាបាលជម្ងឺមានគ្រោះច្នាក់អ្វីក្រៅពីអស់លុយច្រើនដែរ
ឬទេ?» ដោយវេជ្ជបណ្ឌិត Dinko Kaliterna ម្ចាស់ពហុគ្លីនិក
Poliderma ក្រុង Zagreb ប្រទេសក្រូអាស៊ី។​  
๕–«នាទីពីនេះពីនោះ» សុំអភ័យទោសមិនមានពនពនទេថ្ងៃនេះ៕
22Dec/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 22.12.2024

๑–«នាទីបុរេប្រវត្តិសាស្ត្រខ្មែរ»
វិទូទាំងឡាយថា សង្គមខ្មែរសម័យបុរេប្រវត្តិសាស្ត្រមានសភាព
មិនសូវខុសគ្នារហូតមកទល់នឹងសម័យអាណាព្យាបាលបារាំង។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គទី ๙๘ ៖ កួនអ៊ូពុះពារឧបសគ្គជាច្រើនក្នុងការការពារភរិយា
ទាំង ๒ របស់បងធំឡៅពីរហូតដល់ត្រើយសុវត្ថិភាព។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Always Remermber Us This Way» ច្រៀងដោយ
Lady Gaga យកមកប្ដូរចង្វាក់ជា Reggae ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាននៃ
សៀវភៅ«សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ»របស់លោកឱកសឿម។​
បារាំងនៅបន្ទាយសំរោងចុងកាល់បញ្ជាឲ្យទាហាន-ប៉ូលិសខ្មែរ
​បាញ់សម្លាប់ខ្មែរឥស្សរៈដែលត្រូវចាប់បាន​។​ វគ្គទី ๑๕ ។
๕–«នាទីពីនេះពីនោះ» 
ប្រជាជនចិនមានមិនដល់ ๑๐๐๐ លាននាក់ទេ។
បដិវត្តន៍វប្បធម៌ចិនឲ្យនិស្សិតទៅធ្វើស្រែដាច់ពោះស្លាប់ជាច្រើន។
បដិវត្តន៍វប្បធម៌ចិន កូនសម្លាប់ឳពុកដើម្បីសង្គមនិយម។
Joe Biden ប្រកាសលើកលែងទោសឲ្យកូនទាំងដែលថានឹងមិន
ជ្រាតជ្រែកសេចក្ដីសម្រេចតុលាការ។