17Mar/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.03.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๓ នៃភាគ ๑๑ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត»  វគ្គទី ๔๖ របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
๑๗ មេសា ๑๙๗๕ ទាហានសាធារណរដ្ឋសុំចុះចាញ់។
ពួកអ្នកឈ្នះ បណ្ដេញអ្នកក្រុងចេញឲ្យអស់ពីទីក្រុងនានា។
ពួកខ្មែរក្រហមឈ្នះភ្លាម បណ្ដេញបុរីជនចេញពីទីក្រុងភ្លាមដែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
តាមការស្នើសុំរបស់លោក​ Praser Pel នៃក្រុងប្រូវីដិន្ស៍ រដ្ឋ RI
សូមជូនបទ «នាគព័ន្ធអស់ពិស»​ ច្រៀងដោយ ស៊ីនស៊ីសាមុត។
๔–«នាទីសុខភាពយើង»​ 
ជម្ងឺលើសអាស៊ីដអ៊ុយរិក ឬរលាកសន្លាក់ដៃ-ជើង «Gout» ។
๕–«នាទីពីនេះពីនោះ» 
លោកត្រាំផ្ដើមសង្គ្រាមពន្ធនាំចូលជាមួយពិភពលោក៕
16Mar/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.03.2025

๑–«បទសម្ភាសន៍» របស់ស្ដេចសីហនុជាមួយកញ្ញា ឌេប្រាវ៉ាយន័រ
នៃទស្សនាវដ្តី Playboy កាលពីឆ្នាំ ๑๙๘๗​ — (វគ្គទី ๙ ​ភាគទី ๕)​
លោកលីឌៀបប្រដូចស្ដេចសីហនុទៅនឹងចក្រពត្រនេរ៉ូរបស់រ៉ូម
ដែលដុតទីក្រុងសម្លាប់ប្រជារាស្ត្រហើយអង្គុយចាប៉ី។
Ly Diep said: Sihanouk = Nero playing music while Rome
was burning.
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គ ๑๒๑ កណ្ឌទី ๓๖ ឡៅពីឈ្នះសង្គ្រាម​ដោយសារ​យុទ្ធសាស្ត្រ
របស់ខុងបេង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកំសត់ស្រក់ទឹកភ្នែកឈ្មោះ «អាបា អាម៉ា​ឬ
លោកប៉ាលោកយាយ»​​
๔–«នាទីជួបនឹងធម្មិកព្រហ្ម»​
ខ្មែរត្រូវនាំគ្នាធ្វើ «កសិកម្មនិរន្តរភាព» គឺកសិកម្មវិលជុំអាច
ចិញ្ចឹមខ្លួនឯងបានដោយមិនបាច់ពឹងអ្នកណា។ ធ្វើបានទេ?
๕–«នាទីពីនេះពីនោះ»
15Mar/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.03.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ព្រះបាទស្រីសុគន្ធបទ​ច្បាំងនឹងស្ដេចកន​សតវត្សទី ๑๖ ។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๐ ។
តំណាងភាគីជម្លោះខ្មែរទាំង ๔ និងលោករដ្ឋមន្ត្រីការបរទេស
បារាំង Roland Dumas ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
ខុងបេង​ត្រូវបាន​ឡៅពី​និងបក្ខពួកសាកល្បងថ្វីដៃយុទ្ធសាស្ត្រ។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​
កើតជាធម្មិកត្រូវចេះច្នៃប្រឌិត៖ ដាំស្វាយចន្ទី ប្រមូលផល
ប្រឡេះគ្រាប់ លីងនិងធ្វើទឹកដោះស្វាយចន្ទី វេចខ្ចប់៕
๖–«នាទីពីនេះពីនោះ»
ដៃគូពីឋានសួគ៌ា៖ ស៊ូ! ស៊ូ! ស៊ូ! ឈ្នះ! ឈ្នះ! ឈ្នះ!
14Mar/25

កម្មវិធីផ្សាយថ្ងៃសុក្រ 14.03.25

๑–«នាទីព្រះពុទ្ធសាសនា» 
តើ «ព្រះពោធិសត្វ​» ក្នុងទ្រឹស្ដីរបស់ពុទ្ធសាសនាមហាយានគឺអ្វី?
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។
វគ្គនេះស្ដីពីថ្ងៃ ๑๗ មេសា ๑๙๗๕ ពេលដែលខ្មែរក្រហមបណ្ដេញ
ប្រជាជនចេញពីភ្នំពេញ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អនិច្ចាកោះគុត​ឬ កោះគជ»​ច្រៀងដោយអ្នកស្រី
វ៉ាន់លក្ខិណា។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois សូមជូនវគ្គទី ๔ នៃរឿងបង្គន់។
«បង្គន់អាចម៍» បែបចាស់​បុរាណនិងបែបថ្មីទំនើប។
๕–«នាទីពីនេះពីនោះ» No Pinih Pinuh Today!
13Mar/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.03.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃ ๑๘ មីនា ๑๙๗๐ សីហនុរត់ចោលស្រុក លន់នល់-សិរិមតៈ
ប្ដូរស័ករាជថ្មី។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង
«សុបិននិងការពិត» វគ្គទី ๔๕ របស់លោក​វ៉ាន់ឌីកាអុន​
មកអានជូនស្ដាប់។
កម្ពុជាប្រជាធិបតេយ្យជារបបមួយដែលប្រជាជនមិនចង់បាន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ស្អែកលាម៉ែចូលធ្វើទាហាន (ម៉ែឲ្យអាវយ័ន្ត)»
ច្រៀងដោយ ស៊ីន ស៊ីសាមុត។
๔–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓
๕–«នាទីពីនេះពីនោះ» 
ម៉េចបានជាត្រាំចូលចិត្តរករឿងដៃគូទុកចិត្តបានដូចជាកាណាដា?
អ្នកជំនាញការថាទាំង​កាណាដា ​ទាំងម៉ិចស៊ិកជាចំណុចស៊ីបដែល
នៅក្បែរដៃរបស់ត្រាំ។
ត្រាំរករឿងកាណាដាទៀត​ហើយជួយឃោសនាឡានឲ្យអ៉ីឡនម៉ាសក៍។
ហុងលិមថាសមរង្ស៊ីមិនចូលចិត្តយុវជនមិនត្រូវការអ្នកមក
បន្តវេន៕
12Mar/25

កម្មវិធីផ្សាយ ថ្ងៃពុធ 12.03.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
ចម្លើយទៅនឹងសំនួរ «តើព្រះជាម្ចាស់មានមែនឬទេ?» «តើមាន
ភស្តុតាងណាបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬទេ?»
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๓ នៃបាឋកថាស្ដីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរ
ហរិហរាល័យ សំណល់ប្រាសាទបូរាណនៅភ្នំគូលែន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ហាលេលូយ៉ា» តែងដោយ តែងដោយ​ Leonard Cohen
ពីកាណាដា និងច្រៀងដោយ Lucy Thomas នៃចក្រភពអង់គ្លេស។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់ កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
សំរោងចុងកាល់កោះគ្មានសមុទ្ទ តែអនាគតអាចមានសមុទ្ទ
ខ្សាច់​ព្រោះកាប់បំផ្លាញព្រៃឈើស្ទើរពាយអស់ហើយ។
๔–«នាទីពីនេះពីនោះ» 
គណៈប្រតិភូអាមេរិក រុស្សី និងអ៊ុយក្រែន ចរចាបញ្ហាឈប់បាញ់​
នៅអារ៉ាប៊ីសាអ៊ូឌីត។ អ៊ុយក្រែនយល់ព្រមឈប់បាញ់ទាំងដែល
អាមេរិកផ្ដល់ជំនួយយោធាឡើងវិញ។ រុស្ស៊ីមិនទាន់ប្រាកដ។
ឃ្លាំងមាសនៅ Fort Knox នៅរដ្ឋ Kentucky សាង ๑๙๓๗ ។
មាសនៅ Fort Knox មាន ๓​๖๘,๐๐๐ ដុំទម្ងន់ ๕,๐๐๐ តោន។
ពងអាមេរិកចុះថ្លៃហើយ ឥឡូវតម្លៃ ๑๒ គ្រាប់ ๕ ដុល្លារ ពីថ្ងៃ
មុន ๑๒ គ្រាប់ ๘ ដុល្លារ៕
11Mar/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.03.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម»
វគ្គទី ๑๒ ៖ កាលពីឆ្នាំ ๑๘๗๒ ព្រះបាទនរោត្តមយាងបំពេញ
ទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅហុងកុង ម៉ាកៅ ហ្វ៊ីលិព្វីន
ទីដែលព្រះអង្គត្រូវស្នេហ៍ក្រមុំតាកាឡុក។

๒–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓

«កំណត់ហេតុ»​ អំពីដំណើរទៅតំបន់រំដោះនៅកម្ពុជាឆ្នាំ ๑๙๗๓
របស់ជាយាស្ដេចសីហនុ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទឹកភ្នែកកម្ពុជាក្រោម–លាហើយសុបិនដែលមិនអាចក្លាយជាការពិត!»
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី ๘ ៖ សម័យខ្មែរក្រហមពួកកម្មាភិបាលស៊ីឆ្ងាញ់ហើយឆ្អែត។
សម័យអាពតប្រជាជនធ្វើការបាក់កម្លាំងឲ្យស៊ីតែបបររាវ។
๕–«នាទីពីនេះពី័នោះ» 
លោកស៊ីជិនពិងរបស់ចិនបានក្លាយជាទីងមោងមែនឬ?
គម្រោងសហគមន៍វប្បធម៌ខ្មែរ «បុរីអង្គរ» នៅក្រុង Rowland​
រដ្ឋ NC នៅតែឈ្មូសឈ្មុលរុលទៅមុខជានិច្ច ៕
10Mar/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.03.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๒ នៃភាគ ๑๑ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๔๔៖ ភ្នំពេញត្រូវខ្មែរក្រហម​ ๖๐๐๐๐ នាក់ឡោមព័ទ្ធ បាញ់
ចិញ្ច្រាំរាល់ថ្ងៃមុន ๑๗ មេសា ๑๙๗๕។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Always Remember Us This Way» ច្រៀងដោយ
Lady Gaga ។
๔–«នាទីសុខភាពយើង»​ 
Dr. Steve Meyers គ្រូពេទ្យខាងសន្លាក់ឆ្អឹងប្រើ Stem Cells
ព្យាបាលនៅ Fort Worth, Texas ។
ប្រើ Stem Cells ព្យាបាលសន្លាក់ដៃ-ជើង។
Dr. Cecil Wong នៃ La Clinic Singapore នៅសិង្ហបុរី និង​ Dr. Sineng
Sreng នៃ La Clinic Singapore នៅភ្នំពេញ​ទទួលចាក់ Stem Cells ។
๕–«នាទីពីនេះពីនោះ» 
09Mar/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.03.2025

๑–«បទសម្ភាសន៍» របស់ស្ដេចសីហនុជាមួយកញ្ញា ឌេប្រាវ៉ាយន័រ
នៃទស្សនាវដ្តី Playboy កាលពីឆ្នាំ ๑๙๘๗​
(វគ្គទី ๘ ​ភាគទី ๔)​ ស្ដេចសីហនុអស់ពីលិឍគូទខ្មែរក្រហមប៉ុលពត
ក៏ងាកមកលិឍក្ដិតខ្មែរក្រហមហ៊ុនសែន-ជាស៊ីមវិញម្ដង។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គ ๑๑๙ កណ្ឌទី ๓๔ និយាយពីឡៅពីឲ្យខុងបេងជួយដោះស្រាយ
បញ្ហាជីវិតឲ្យឡៅគីកូនប្រុសច្បងរបស់ឡៅពៀវ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងចិនប្រែជាខ្មែរ​ច្រៀងដោយអ្នកស្រីរស់សេរីសទ្ធា។
๓––«នាទីជួបនឹងធម្មិកព្រហ្ម»​
ធម្មិកព្រហ្មថាត្រាំកៀកពូទិនព្រោះប្រាថ្នាឯកាស៊ីជិនពិង។
«នាទីពីនេះពីនោះ»
វេទិកា​«និយាយការពិតជាជាងការពារ» ​លើកទី ๑๑ ដោយ
លោកសោមកុលវឌ្ឍន៍​និងកញ្ញាស៊ិនថេវី​រឿងជំនួបតុមូលរវាង
សហគមន៍ខ្មែរនឹងក្រសួងការបរទេស ស.រ.អ. ថ្ងៃ ๒๖ មីនាខាងមុខ៕
08Mar/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.03.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ព្រះធម្មរាជា​បង្រួបបង្រួមផែនដីទាំង ๓ ទិស គ្រងរាជ្យនៅក្រុង
ចតុមុខ ๑๔๘๖-๑๕๐๔ ។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๙ ។
របបប៉ុលពតជារបបផ្ដាច់ការវណ្ណៈអធន​គេតែងតែឲ្យប្រជុំជីវ
ភាពពេលហូបបបរល្ងាចរួច ត្រូវធ្វើការទិតៀននិងស្វ័យទិតៀន
កសាង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
ស៊ុនគួន​អនាគតអ្នកគ្រប់គ្រងកុក​អ៊ូ។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​
ខ្មែរគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់ត្រូវក្រោកឡើងសាមគ្គីតស៊ូ
ដោយខ្លួនឯងកុំគិតតែពីពឹងគេពេកទើបឈ្នះ៕