19Feb/25

កម្មវិធីផ្សាយ ថ្ងៃពុធ 19.02.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
«គ្រិស្ទាន» ជាសាសនាដ៏ថ្មីស្រឡាងមួយមានមូលដ្ឋានលើជំនឿថា
ព្រះពិតមានតែមួយគឺព្រះយេហ៊ូវ៉ា ដែលបានបង្កើត និងមាន
អំណាចលើអ្វីៗទាំងអស់នៅលើចក្រវាលទាំងមូល។ មនោគមន៍
វិជ្ជាសាសនារបស់ពួកជ្វីហ្វនេះ គេឲ្យឈ្មោះថា “សាសនាយូដា”។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គបញ្ចប់៖ ជនជាតិភាគតិចកួយ​និងរបរជំនាញខាងទាក់ដំរី​
និង​ស្លដែកមានចំណែកសំខាន់ក្នុងភាពអស្ចារ្យរបស់ខ្មែរអង្គរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមខ្មែរស្រិន្ទ ๑ បទឈ្មោះ «ដំរីភ្លុកធំ»​ច្រៀង
ដោយ ส่องแสง รุ่งเรืองชัย
๔–«នាទីពីនេះពីនោះ» 
គណៈប្រតិភូក្រសួងការបរទេសអាមេរិកដឹកនាំដោយ Marco
Rubio ជូបពិភាក្សាបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែនជាមួយគណៈ
ប្រតិភូរុស្ស៊ីដឹកនាំដោយ Sergey Lavrov ។
អ៊ីឡន ម៉ាស់ ដឹកនាំ DOGE រកឃើញភាពមិនប្រក្រដីក្នុងបញ្ជី
លុយកាក់ផ្នែកសន្តិសុខសង្គមអាមេរិកដែលបើកលុយឲ្យមនុស្ស
អាយុ​ពី ๑๐๐ ដល់ ๓๐๐ ឆ្នាំ​ដល់ទៅជាង ๒๐ លាននាក់!
18Feb/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.02.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម»
វគ្គទី ๙ ៖ ព្រះបាទនរោត្តមឡើងសោយរាជ្យនៅឧត្តុង្គក្រោម
អធិបតីភាពបារាំងនិងសៀមនៅថ្ងៃ ๓ មិថុនា ๑๘๖๔។
๒–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុង
សហព័ន្ធឥណ្ឌូចិន» ​របស់លោកសារិនឆាក់
អណ្ណាម​ក្រោមការគ្រប់គ្រងរបស់បារាំងនៅសតវត្សទី ๑๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចំប៉ាប៉ោយប៉ែត» ច្រៀងដោយ​កែវវាសនា។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី ๕ ៖ ក្រោយព្រឹត្តិការណ៍ ๑๘ មីនា ๑๙๗๐ ស្ដេចសីហនុអំពាវ
នាវឲ្យខ្មែរចូលព្រៃម៉ាគីស៍ចាប់ដៃខ្មែរក្រហមវាយបកមកលើ
សាធារណរដ្ឋខ្មែររបស់ លន់នល់-សិរិមតៈ ទាល់តែជាតិវិនាសធ្លាក់
មកជាកញ្ជះយួនដូចសព្វថ្ងៃ។
๕–«នាទីពីនេះពី័នោះ» ជូនវេទិកាកម្ពុជាមាតុភូមិយើង ២០២៥
ជាការផ្សាយបន្តផ្ទាល់លើកទី៥០ របស់ “យុទ្ធនាការសាមគ្គីសហ
គមន៍ខ្មែរក្រៅប្រទេស” និង “ក្រុមប្រឹក្សា ២៣ តុលា ១៩៩១”​
ប្រធានបទ៖ «តើរដ្ឋាភិបាលក្រៅប្រទេសអាចចេញរួចដែរឬទេ?»
17Feb/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.02.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๒ នៃភាគ ๑๐ ។
๒–«នាទីសៀវភៅខ្មែរ» សូមលើកយកវគ្គទី ๓๙ នៃសៀវភៅរឿង
«សុបិននិងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
នៅពេលព្យាបាលជម្ងឺនៅក្រុងប៉ារីស ស្ដេចកំប៉ោងក៏នៅមិន
ទាន់ច្បាស់ក្នុងព្រះទ័យថា​លោកលន់នល់នឹងហ៊ានក្បត់ព្រះអង្គ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ខ្មែរត្រូវស្គាល់ក្រឡាសានៃថ្ងៃ ๗ មករា ๑๙๗๙ កំណាព្យពីកម្ពុជា
ក្រោម។
๔–«នាទីសុខភាពយើង»​ 
ផលប៉ះពាល់របស់ស្ករចំពោះសុខភាពដោយអ្នកនាងអៀងសុខម៉ិញ។
๕–«នាទីពីនេះពីនោះ» 
សមរង្ស៊ីត្រូវវាយប្រហារពីឆ្វេងពីស្ដាំស្ទើរឡប់ស្មារតី។
សមរង្ស៊ីថា ៣ ក្បាលខាងលើនេះនៅពីក្រោយការប្រហារលោក
លឹមគឹមយ៉ា។
ភាពជឿនលឿននៃការសាងសង់បន្ទប់ទឹករួមនៅបុរីអង្គរ៕
16Feb/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.02.2025

๑–«បទសម្ភាសន៍» របស់ស្ដេចសីហនុជាមួយកញ្ញា ឌេប្រាវ៉ាយន័រ
នៃទស្សនាវដ្តី Playboy កាលពីឆ្នាំ ๑๙๘๗​
(វគ្គទី ๕/ភាគទី ๓) ស្ដេចសីហនុថាជួយយួនព្រោះយួនត្រូវពុះជា ๒
គាត់មិនព្រមទេ​ ព្រោះបើខ្មែរត្រូវពុះជា ๒ គាត់ក៏មិនព្រមដែរ!
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គ ๑๑๔ កណ្ឌទី ๓๔ និយាយពីការប្រយុទ្ធរវាងទាហានឆាវឆាវ​
នឹងក្រុមរបស់ឡៅពីដែលមានតាន់ហុកជាទីប្រឹក្សានៅស្រុក
ស៊ិនអៀ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
​ กวาง ดวงฤทัย ពេជ្រ ​វិច្ឆិកា
សូមជូបបទ «เขามัทรี» ភាសាលាវកាត់សៀម ច្រៀងដោយ
กวาง ดวงฤทัย តាមដោយ​បទ «អូនមិនមែនជាព្រះវេស្សន្តរ»
ទំនងដដែល​តែទំនុកជាភាសាខ្មែរច្រៀងដោយពេជ្រ ​វិច្ឆិកា។
๔–«នាទីពីនេះពី័នោះ» ធម្មិកព្រហ្មណែនាំអំពីវិធីបង្កើនចំណូល
កាត់បន្ថយចំណាយដើម្បីជីវិតធូរធារ
ធម្មិកសានរាយការណ៍ពីស្ថានការណ៍រដ្ឋាភិបាលលោកត្រាំ៕
15Feb/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.02.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
វគ្គនេះលោកនឹងរៀបរាប់អំពីបញ្ហាដណ្ដើមរាជ្យជ្រែករាជ្យក្នុង
ចំណោមកូនក្មួយពញាយ៉ាតនៅក្រុងចតុមុខ។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๖ ។
អ្នកមូលដ្ឋានខ្លះមិនសប្បាយចិត្តនឹងរបបខ្លួនថាជារបបឃ្លោក
លិចអំបែងអណ្ដែត។ ខ្លះថាកាលធ្វើស្រែប្រវាស់មេឃ «ស៊ីបាយ» ធ្វើ
ស្រែនឹងទឹកប្រឡាយ «ស៊ីបបរ»។
ឯកសណ្ឋានកម្មាភិបាល​ខ្មែរក្រហមនិងម៉ូដសក់នារីបដិវត្តន៍។
ពួកចក្រព័ត្រនិយមពូកែមែនផលិតយន្តហោះរទេះតង់បាន
​តែស៊ីដែកមិនបាន​ត្រូវទិញអង្ករពីខ្មែរក្រហម!
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๑๓ កណ្ឌទី ๓๓ ៖ ឡៅពីគេចផុតពីការប៉ងសម្លាប់របស់
ប្អូនថ្លៃឡៅពាវ ហើយបានទីប្រឹក្សាពូកែៗមកនៅជាមួយ។
๕–«នាទីពីនេះពី័នោះ»  ទ្រឹស្ដីធម្មិកព្រហ្មគឺ អ្នកស្នេហាជាតិត្រូវ
ពង្រឹងជីវភាពខ្លួនឯងឲ្យបានជាមុនសិន។
14Feb/25

កម្មវិធីផ្សាយថ្ងៃសុក្រ 14.02.25

๑–«នាទីព្រះពុទ្ធសាសនា» 
ធម្មទេសនារបស់សម្ដេចសង្ឃដាឡៃឡាម៉ា ទី ๑๔ «របៀបដឹកនាំ
ជីវិតប្រកបដោយសីលធម៌»​ ។ វគ្គបញ្ចប់៖ ផលប្រយោជន៏បុគ្គល
និងផលប្រយោជន៍អ្នកដទៃជាមូលដ្ឋានសំរាប់ជីវិតសីលធម៌។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
ក្រោយត្រូវសភាបោះឆ្នោតទម្លាក់ពីតំណែងប្រមុខរដ្ឋភ្លាមស្ដេច
សីហនុក៏ស្ទុះហេទៅរកចិនកុម្មុយនីស្តសុំជំនួយកម្ទេចកូនចៅខ្មែរ
របស់ទ្រង់ភ្លាមដែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀង ๑ បទឈ្មោះ «A Whiter Shade of Pale»
របស់វង់តន្ត្រីអង់គ្លេស Procol Harum កាលពីឆ្នាំ ๑๙๖๗ ។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
វគ្គទី ๘៖ ពិធីរាំបើកបាយទាប​ឬបើកបាយស្រី។
๕–«នាទីពីនេះពីនោះ»
បុណ្យ Lupercalia ថ្ងៃ ๑๕ កុម្ភៈ នៅក្រុង Rome មុនសតវត្សទី​ ๕ ។
បុណ្យទិវានៃក្ដីស្រឡាញ់ St. Valentine’s Day ๑๔ កុម្ភៈ ๒๐๒๕ ៕
13Feb/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.02.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
បណ្ដាំអ្នកគ្រូដល់កូនខ្មែរនគររំដួលសុំឲ្យស្រឡាញ់ញាតិស្រឡាញ់
ជាតិចៀសវាងស្រាបៀរក្នុងឱកាស ๑๔ កុម្ភៈ Valentine’s Day ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๓๘ សមិទ្ធិរបស់សង្គមរាស្ត្រនិយមសម័យ សម្ដេចឪ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ភ្នំពេញ»​ ​ច្រៀងជុំគ្នា។
๔–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓
๕–«នាទីពីនេះពីនោះ» 
ហេតុអ្វីបានជាពងមាន់នៅអាមេរិកថ្លៃអីម៉្លេះ?
ត្រាំនិងអ៊ីឡន ពិគ្រោះគ្នារឿងកាត់បន្ថយរដ្ឋាភិបាលបន្ថែម
ប្រសិទ្ធភាព៕
12Feb/25

កម្មវិធីផ្សាយ ថ្ងៃពុធ 12.02.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
៩.១. ព្រះជាម្ចាស់សម្ដែងព្រះអង្គជាព្រះត្រៃឯក; ៩.២. អាថ៌កំបាំង
នៃព្រះគ្រីស្គ; ៩.៣. ព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๓ នៃបាឋកថាលោកសាស្ត្រាចារ្យប្រាប់ថាពួកចារាយជាអ្នក
យាមតាមក្លោងទ្វារអង្គរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហារញ្ជួយចិត្តមួយបទឈ្មោះ «អ្នកចាស់ចាំ
អូន» ច្រៀងដោយ​កែវវាសនា​ដែលខ្ញុំបានចាក់ផ្សាយម្ដងហើយ
ក្នុងកម្មវិធីថ្ងៃម្សិលមិញហើយប្រកាសឈ្មោះខុសថាជាកែវរតនា
មែនទែនគឺកែវវាសនាទេបាទ។​ សុំទោស។
๔–«នាទីពីនេះពីនោះ» 
Trump និង Elon Musk​មានគម្រោងបិទវិទ្យុ VOA​និងវិទ្យ RF
នៅគ្រប់ទ្វីបព្រោះជាការបំផ្លាញលុយឥតប្រយោជន៍ ប្រហែលជា
សព្វថ្ងៃមនុស្សស្គាល់និងគោរពលទ្ធិប្រជាធិបតេយ្យជាទូទៅហើយ។​
វគ្គបន្តនៃ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុស្ដីពីដំណើរទស្សនា
តំបន់រំដោះខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓ ​។
ពហុបន្ទប់ទឹកនៅបុរីអង្គរចេញជារូបរាងហើយ៕
11Feb/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.02.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម»
វគ្គទី๘ ៖ បងប្អូន​ ๓ នាក់៖ នរោត្តម (๑๘๓๔-๑๙๐๔) ស៊ីសុវត្ថិ ​
(๑๘๔๐-๑๙๒๗) និង​ស៊ីវត្ថា ​(๑๘๔๑-๑๘๙๑) ឈ្លោះគ្នាដណ្ដើម
បល្ល័ង្ក ក្រោមអំណាចបារាំង។
๒–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុង
សហព័ន្ធឥណ្ឌូចិន» ​របស់លោកសារិនឆាក់
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនា ๒ បទដែលសម្រាប់ខ្ញុំសាន
សុវិទ្យស្ដាប់ប៉ុន្មានដងក៏នៅតែពិរោះ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី ๔ ៖ ๑๗ មេសា ๑๙๗๕ ខ្មែរក្រហមបណ្ដេញប្រជាពលរដ្ឋឲ្យ
ចេញឲ្យអស់ពីទីក្រុងនានា។
๕–«នាទីពីនេះពី័នោះ»
សូមជូននាទី «សន្ទនាចតុមុខ» ពិភាក្សាគ្នាពីនេះពីនោះរវាង
លោកនួននរា លោកសោមកុលវឌ្ឍន៍និងអ្នកស្រី ឡុង​លិនដា
កាលពីថ្ងៃអាទិត្យ​ ๙ កុម្ភៈ ๒๐๒๕៕
10Feb/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.02.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๑ នៃភាគ ๑๐ ។
๒–«នាទីសៀវភៅខ្មែរ» សូមលើកយកវគ្គទី ๓๗ នៃសៀវភៅរឿង
«សុបិននិងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
រដ្ឋាភិបាលខ្មែរទទួលយកជំនួយអាមេរិកឡើងវិញនៅឆ្នាំ ๑๙๖๙
និចសុនបើកដៃឲ្យទាហានអាមេរិកដេញតាមពួកយៀកកុងចូល
ក្នុងទឹកដីខ្មែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងពញ្ញាក់ស្មារតីស្នេហាទឹកដីឈ្មោះខ្លះថា «ស្រណោះ
កោះគុត» ខ្លះថា »សម្រស់កោះគុត» ខ្លះថា «អាណិតកោះគុត» ជា
កោះដែលកំពុងប្រទាញប្រទង់គ្នារវាងសៀមនឹងខ្មែរ។ នាយករដ្ឋ
មន្ត្រីសៀម​​ ផែថងថាន ឈិនណាវ៉ាត់ អះអាងថាកោះគុតជាកោះ
សៀម កម្ពុជាក៏ទទួលស្គាល់ថាជារបស់សៀម តែវ៉ាន់លក្ខិណា របស់
យើងថាមិនដូច្នោះទេ កោះគុតជារបស់ខ្មែរ។
๔–«នាទីសុខភាពយើង»​ 
វិធី ๙ យ៉ាងសម្រាប់បង្កើនចំណងចំណាំរបស់មនុស្ស។
๕–«នាទីពីនេះពីនោះ» 
ភាពប្រេះឆាក្នុងចំណោមចារជនអាខ្វាងនិងយួន។
កំណត់ហេតុស្ដីពីដំណើរទស្សនាតំបន់រំដោះខ្មែរក្រហមរបស់
Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓ ៕