26Apr/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 26.04.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
រាជ្យព្រះបាទអង្គចន្ទទី ๑ (๑๕๑๖-๑๕๖๖) ភាគទី ๔ អស់ពីវ៉ៃ
សៀម ក៏ងាកមកបង្ក្រាប ហ្លួងព្រះស្ដេចកន​ឬ ព្រះស្រីជេដ្ឋា​
(๑๕๑๒-๑๕๒๕) ​។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๖ ។
ឧត្តមសេនីយ៍ MacArthur ជួយសាងប្រទេសជប៉ុនក្រោយសង្គ្រាម
លោកបានដោយជោគជ័យក្នុងរយៈពេល ๗ ឆ្នាំ រីឯលោក​ Yasushi
Akashi មកជួយសាងកម្ពុជាឡើងវិញមិនបានសម្រេចព្រោះពេល
តិចពេក។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๓๒ កណ្ឌ ๔๑៖ បាំងថង មុខមាត់អាក្រក់តែមានតម្រិះ
ប្រាជ្ញាឆ្លៀវឆ្លាត​បោកឲ្យឆៅឆៅដុតទ័ពទូករបស់ខ្លួនអស់។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​ 
ខ្មែរត្រូវចេះធ្វើពិពិធកម្មកសិកម្ម គឺធ្វើច្រើនមុខ។​
25Apr/25

កម្មវិធីផ្សាយថ្ងៃសុក្រ 25.04.25

๑–«នាទីព្រះពុទ្ធសាសនា» 
ចម្លើយទៅនឹងសំនួរថា​ «តើអ្វីទៅជាការត្រាស់ដឹង?» ដោយ
បណ្ឌិត​​អាឡិចសាន់ឌ័រ បឺហ្ស៊ីន។ ការត្រាស់ដឹងគឺជាភាវៈយល់
ដឹងពេញលេញ និងសេចក្តីមេត្តាដែលសម្រេចបានដោយ
ព្រះសិទ្ធត្ថគោតម កត់សម្គាល់ដោយការផ្លាស់ប្តូររបស់ព្រះអង្គ
ក្លាយជាព្រះពុទ្ធ។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។ លោកបានទទួលមរណភាពក្នុងគុកយួនកាលពីឆ្នាំ ๑๙๗๗ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
បទ «បីឆ្នាំចាំស្នេហ៍» ច្រៀងដោយកញ្ញា នី សុខហេង។ 
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
ភាគ ๔ នៃរឿងសត្វគោក្នុងសង្គម-វប្បធម៌ខ្មែរដែលធ្លាប់
គោរពបូជាសត្វគោ (គោនន្ទិន) ដូចពួកហ៊ិនឌូដែរ ។
๕–«នាទីពីនេះពីនោះ»
๑๐ ប្រទេសអាស៊ីដែលមានជនអន្តោប្រវេសន៍ខុសច្បាប់នៅ
អាមេរិកច្រើន​មានកម្ពុជានៅក្នុងនោះដែរ។
24Apr/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 24.04.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
๒–«នាទីសៀវភៅខ្មែរ» សូមលើកយករឿង «សុបិននិងការពិត»
ភាគ ๒ វគ្គទី ๓ របស់លោក​វ៉ាន់ឌីកាអុនមកអានជូនស្ដាប់…
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ទង់ជាតិខ្មែរក្រោម» និពន្ធដោយអន្ទិតថាច់
ប្រីជាគឿន។
๔–«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๗
តើឆ្មបចាត់ការយ៉ាងណាខ្លះចំពោះទារកទារិកាដែលទើបនឹង
សម្ភព។
๕–«នាទីពីនេះពីនោះ» 
កាឌីណាល់ពីហ្កាណា ហ្វីលិព្វីន អ៊ីតាលី និង​កុងហ្គោ ๔ អង្គនេះ
មានសិទ្ធិបានឡើងជាសម្ដេចប៉ាបបន្តពី ប៉ាបហ្វ្រង់ស៊ីស​ដែល
សុគតទៅកាលពីថ្ងៃ Easter Sunday ។
BBC ថាយោងតាម​ក្រាហ្វខាងលើនេះ តម្លៃលុយដុល្លារអាមេរិក
ធ្លាក់ចុះយ៉ាងគំហុក!
23Apr/25

កម្មវិធីផ្សាយ ថ្ងៃពុធ 23.04.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
«តើគ្រិស្ទានប្រូតេស្តង់​និងគ្រិស្ទានកាតូលិកខុសគ្នាយ៉ាងណា?»
អធិប្បាយដោយលោកឌួងសុីថា។
បព្វជិតកាតូលិកមិនអាចមានគ្រួសារ-ខាងប្រូតេសតង់អ្នក
ទេសន៍មានគ្រួសារបាន។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គបញ្ចប់​នៃបាឋកថា «តើខ្មែរកាន់សាសនាអីមែនទែននៅ
សម័យអង្គរ?»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ឱក្លិនផ្កាម្អម!» ច្រៀងដោយ​ទូចស៊ុននិច។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគ ๒๕ ស្ដីពីក្រុមតស៊ូខ្មែរឥស្សរៈប្រឆាំងបារាំង​និងក្រោយមក
ជាខ្មែរសេរីប្រឆាំងអព្យាក្រឹតក្លែងក្លាយរបស់ស្ដេចកំប៉ោងមាន៖
ហង្សធុនហាក់ លោកតាហែនចៀវ កៅ​ឬ​កែវតក់ សឺងង៉ុកថាញ់
នរោត្តមចន្ទរង្សី ពុតឆាយ ស៊ីវហេង ទូសាមុត​និង​សឺងង៉ុកមិញ
ហៅអាចារ្យមៀន។
๕–«នាទីពីនេះពីនោះ» 
ធ្វើម៉េចទើបត្រូវឆ្នោតរង្វាន់ធំ?
22Apr/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 22.04.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោក David Chandler
វគ្គទី ๑๘ ៖ នៅទសវត្សឆ្នាំ ๑๘๓๐ ស្ដេចយួនវ៉េមិញម៉ាងបញ្ជូន
ទ្រឿងមិញយ៉ាងឲ្យមកគ្រប់គ្រងខ្មែរដែលយួនចាត់ទុកថាជា
ពួកមនុស្សព្រៃ។
«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๖
March of Dimes ណែនាំថាស្ត្រីមានអាយុដែលចង់មានកូនគួរ
លេបអាស៊ីដហ្វូលិក ๔๐๐ mg ๑ ថ្ងៃ ๑​ គ្រាប់​ ๑ ខែមុនមានផ្ទៃពោះ។​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងម៉ុងហ្គោលីឈ្មោះ «ម្ដាយក្នុងសុបិន» ច្រៀង
ដោយ​ Uudam ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๑๔ ៖​​ ជីវភាពរស់នៅដូចធ្លាក់នរកទាំងរស់របស់ខ្មែរវាល
លានសម័យខ្មែរក្រហមដែលកាប់បំផ្លាញព្រៃរនាមដ៏ជាជំរក
ត្រីពងធ្វើឲ្យត្រីហែលចុះទៅកម្ពុជាក្រោមចំណេញឯយួនទៅវិញ។
๕–«នាទីពីនេះពី័នោះ» 
តើចិននឹងវាយលុកយកតៃវ៉ាន់ឆាប់ៗនេះទេ?
ស៊ីជិនពិងមកទស្សនាស្រុកខ្មែរធ្វើឲ្យម្ចាស់ផ្ទះអរថានឹងអាចខ្ចី
លុយចិនធ្វើផ្លូវរទេះភ្លើងល្បឿនលឿនជំពាក់ចិនថែមទៀត៕
21Apr/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 21.04.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๑_ឃ។
๒–«នាទីសៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๒
អារម្ភកថាបន្ត ស្ដីពីទស្សនៈដែលថាទុក្ខវេទនានាំឲ្យមនុស្សធ្វើ
បដិវត្តន៍។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិឈ្មោះ «ជាតិខ្មែរមិនមែនល្ងង់ខ្លៅ»
ច្រៀងដោយអ្នកស្រី សូសាវឿន​និងលោកមាស​សាម៉ន។
๔–«នាទីសុខភាពយើង»​ 
ដំណាក់កាលផ្សេងៗនៃការប្រមូលផលប្លាស្មាសំបូរប្លាកែត​ឬ PRP
សម្រាប់យកទៅចាក់ដើម្បីព្យាបាលរោគមួយចំនួនដោយមិន
បាច់វះកាត់។
Dr. Mark Ambrose​នៃគ្លីនិក Family Clinic អធិប្បាយអំពី
ប្រសិទ្ធិភាពនៃការព្យាបាលរោគតាមរយៈការចាក់ PRP ។
๕–«នាទីពីនេះពីនោះ» 
ស៊ីជិនពិងដើរខុសនយោបាយទាំងក្នុងទាំងក្រៅប្រទេស។​ តារីហ្វ
ត្រាំឡើងដល់ ๒๔๕% ចិនលែងលក់អ្វីបានទាំងអស់។ ផ្ទះ ๘๐
លានខ្នងជាផ្ទះខ្មោច។
20Apr/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 20.04.2025

๑–នាទី «ជំហរសុទ្ធប៉ូលីន»
ស្ដេចសីហនុជា «តុក្កតាបញ្ចូលរូប» របស់យួន,,,
๒–នាទីនិទានចិនរឿង «សាមកុក» 
វគ្គ ๑๓๑ កណ្ឌទី ๔๑: ជីវយីគិតកលឧបាយវាយបកមកឆាវឆាវ
ដោយធ្វើជាដាក់ទោសទណ្ឌអ៊ុយកាយហើយឲ្យងាំតេកកាន់សំបុត្រ
មកសុំចុះចូលនឹងឆាវឆាវ ឆាវឆាវក៏ជឿ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ទំនួញកោះត្រល់»​ច្រៀងដោយលោកកុយវណ្ណា។
๔–នាទី «ជួបនឹងធម្មិកព្រហ្ម»​
ដាំបន្លែផ្លែឈើខ្លួនឯងចៀសវាងឈ្មួញប្រើថ្នាំបំពុលគ្រួសារយើង។
๕–នាទី «ពីនេះពីនោះ»
គេនាំគ្នានិយាយថាយួន-ចិនប្រើខ្មែរក្រហមសម្លាប់ខ្មែរស្ទើរ
ពាយ ហើយស្រែកជ័យឃោសន៍ «ជយោ ๑๗ មេសា ๑๙๗๕!»
19Apr/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 19.04.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
អង្គចន្ទទី ๑ (๑๕๑๖-๑๕๖๖) ភាគទី ๓ និងឧកញ៉ាឃ្លាំងមឿង។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๕ ។
« ការពិត » ជាធាតុផ្សំមិនអាចខ្វះបាននៃរបបប្រជាធិបតេយ្យ!
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๓๐៖ ខុងបេងប្រើកលល្បិចយកព្រួញជាង ๑๐๐,๐๐๐
គ្រាប់ពីឆាវឆាវ។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​ 
ធម្មិកព្រហ្មជំរុញឲ្យកសិ្រចិញ្ចឹមសត្វជាពិសេសពពែ។
๖–«នាទីពីនេះពីនោះ»
សូមជូនរបាំក្ងោកនៅបុរីអង្គរថ្ងៃសៅរ៏ ๓ ឧសភា ๒๐๒๕!!!
18Apr/25

កម្មវិធីផ្សាយថ្ងៃសុក្រ 18.04.25

๑–«នាទីព្រះពុទ្ធសាសនា» 
ចម្លើយទៅនឹងសំនួរថា​ «អ្វីទៅគឺសេចក្ដីស្រឡាញ់?» ដោយ
បណ្ឌិត​​អាឡិចសាន់ឌ័រ បឺហ្ស៊ីន និងម៉ែត លីនដិន។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។
ក្រុងព្រៃនគរថ្ងៃជ័យជំនះយួនកុម្មុយនីស្ត ๓๐ មេសា ๑๙๗๕ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងដាស់សតិខ្មែរឈ្មោះ «សម្បត្តិជាតិសោះ ដាក់
ឈ្មោះខ្លួនឯង» ច្រៀងដោយអ្នកស្រីវ៉ាន់លក្ខិណា។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
ភាគ ๓ នៃរឿងសត្វគោក្នុងសង្គម-វប្បធម៌ខ្មែរ បន្តរៀបរាប់
អំពីពាក្យបាលីសំស្ក្រឹតពាក់ព័ន្ធនឹងសត្វគោ។
๕–«នាទីពីនេះពីនោះ»
៊ស៊ីជិនពិងមកស្រុកខ្មែរ​ចុះហត្ថលេខាសហប្រតិបត្តិការជាង ๓๐ ។
កម្ពុជារកចំណូលបានជាង១០០លានដុល្លារពីការនាំចេញ
កៅស៊ូក្នុងត្រីមាសទី១ ៕
17Apr/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 17.04.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
๑๗ មេសា ๑๙๗๕ ជាថ្ងៃចាប់ផ្ដើមនៃកាលាវសានរបស់ពួកប្រេត
បិសាចខ្មែរក្រហម។
๒–«នាទីសៀវភៅខ្មែរ» សូមលើកយករឿង «សុបិននិងការពិត»
ភាគ ๒ វគ្គទី ๑ របស់លោក​វ៉ាន់ឌីកាអុនមកអានជូនស្ដាប់…
ខ្មែរភាគច្រៀនត្រូវស្ដេចកំប៉ោងសីហនុបោកទាល់តែស្លាប់
ហើយក៏នៅមិនដឹងថាត្រូវបោកទៀតព្រោះស្ដេចមហា​ «គុំ»
មួយនេះលំអៀងឆ្វេងមករហូត។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទមនោសញ្ចេតនាឈ្មោះ «រាត្រីរនោជ» ច្រៀងដោយលោក កុយ វណ្ណា។ 
๔–«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๕
๕–«នាទីពីនេះពីនោះ» 
អ្នកស្ដាប់វិទ្យុខ្មែរពិភពលោកថាសានសុវិទ្យភូតយូរៗទៅភ្លើ…​។
«ឈូកខ្មែរ» ថាសានសុវិទ្យភូតរឿង Trump កាលពី ๒๐๒๑ ព្យាយាម
និយាយរឿងមិនពិត… តែនៅថ្ងៃ ๕ វិច្ឆិកា ๒๐๒๕ «ពាក្យភូត»​របស់
សានសុវិទ្យដែលនិយាយលេងៗ ក្នុងពីនេះពីនោះ ក៏ក្លាយជាការពិត
ព្រោះ Trump ឈ្នះបានធ្វើជាប្រធានាធិបតីអាមេរិកម្ដងទៀតមែន
ទាំងដែលពួកមនុស្សចង្រៃបានព្យាយាមទប់ស្កាត់ដោយលួចបន្លំរហូត
ដល់ប៉ុនប៉ងប្រហារជីវិតទៀត​ផង។
បន្ទប់ទឹកសាធារណៈនៅបុរីអង្គររៀបឥដ្ឋរួចហើយ។
កន្លែងងូតទឹកស្រី ๒ ប្រុស ๒ កន្លែងបត់ដៃបត់ជើង​ម្ខាង ๓ ។
Septic tank នៅចម្ងាយជាង​ ๑๐๐ម៉ែត្រពីបន្ទប់ទឹក៕