21Mar/25

កម្មវិធីផ្សាយថ្ងៃសុក្រ 21.03.25

๑–«នាទីព្រះពុទ្ធសាសនា» 
«តើនរណាជាព្រះសម្មាសម្ពុទ្ធ?»
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។
បដិវត្តន៍ខែមេសា​​​​​ របស់ខ្មែរក្រហមបណ្ដេញប្រជាជនពីទីក្រុង។
បដិវត្តន៍ខែមេសា ១៩៧៥​​​​​​​ របស់យួនប្រជាជននៅជាធំដដែល។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ទង់ជាតិខ្មែរក្រោម» និពន្ធដោយលោកថាច់
ប្រីជាគឿនសម័យនៅបួសជាភិក្ខុ។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois សូមជូនវគ្គទី 5 វគ្គបញ្ចប់ នៃរឿងបង្គន់។
បង្គន់អនាម័យរបស់យួននៅលើបឹងទន្លេសាបខ្មែរដែលឥឡូវ
ក្លាយជាបឹងទន្លេប្រៃព្រោះអាចម៏ នោមយួនទៅហើយនោះ។
๕–«នាទីពីនេះពីនោះ» និយាយពីអំពើប្រល័យពូជសាសន៍ នៅ
កម្ពុជានិងប្រទេសនានាក្នុងពិភពលោក…
ស្នាដៃខ្មែរក្រហមនៅកម្ពុជាស្លាប់ខ្មែរប្រមាណ​២-៣​លាននាក់។
ប្រល័យពូជសាសន៍ពួកទុតស៊ីនៅរ៉្វាន់ដា​ ទ្វីបអាហ្វ្រិក។
អាឡឺម៉ង់សម្លាប់ពួកជ្វីហ្វអសើប្រមាណ ៦​លាន​នាក់ក្នុង
សង្គ្រាមលោកលើកទី ២។
សខេងធ្លាប់និយាយបានល្អ ធ្វើល្អផងទៅ!
20Mar/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.03.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ចាប់ពីថ្ងៃ ๑๘ មីនា ๑๙๗๐ ទៅទាហានខ្មែរសាធារណរដ្ឋ ត្រូវ
តទល់នឹងកងទ័ពយួនធ្មេញខ្មៅនិងពួកខ្មែរក្រហម។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង
«សុបិននិងការពិត» វគ្គទី ๔๗ របស់លោក​វ៉ាន់ឌីកាអុន​
មកអានជូនស្ដាប់។
«ការកកើតឡើងនៃចលនាខ្មែរក្រហម» ជ៏យជំនះខ្មែរក្រហម
ជាជ័យជំនះផ្នែកយោធាសុទ្ធសាធ គ្មានវិស័យនយោបាយ​សេដ្ឋ
កិច្ចឬ​សង្គមលាយឡំទាល់តែសោះ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «នៅកន្តើយដល់ណា?»
ច្រៀងដោយលោកថេតសម្បត្តិ។
๔–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓
ដំណើរពីតំបន់រំដោះខ្មែរក្រហមមកកាន់ព្រំដែនយួន​ដើម្បី
ត្រឡប់ទៅប៉េកាំងវិញ។
๕–«នាទីពីនេះពីនោះ» 
ភាគបន្តនៃ «វេទិកាកម្ពុជាមាតុភូមិយើង» ​ថ្ងៃច័ន្ទ ๑๗ មីនា
๒๐๒๕ ដោយមានលោកម៉មរាហ៊ុលអង់ដ្រេ​ជាពិធីករនិងលោក
ប៉ែនវ៉ាណូនិង​ចាន់ខេមរិន្ទជាវាគ្មិនក្រោមប្រធានបទ៖ តើត្រាំ
នឹងមានឥទ្ធិពលយ៉ាងណាមកលើកម្ពុជាយើង?
19Mar/25

កម្មវិធីផ្សាយ ថ្ងៃពុធ 19.03.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
សេចក្ដីរៀបរាប់ស្ដីពីនិកាយរ៉ូម៉ាំងកាតូលិកដែលមានមជ្ឈ
មណ្ឌលនៅក្រុងវ៉ាទីកង់ ដោយគ្រូ ចេ.ឌី. ក្រោលី ។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
ភាគទី ๔ នៃបាឋកថាស្ដីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរ
សតវត្សទី ๙ ។ ប្រាសាទប្រែរូប​ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នដែល
បាននាំអង្គរពីកោះកេរត្រឡប់មកយសោធរបុរៈ (អង្គរធំ) វិញ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «យើងទៅរំដោះជាតិ» ច្រៀងដោយ ថេតសម្បត្តិ
សម័យ ๑๘ មីនា ๑๙๗๐ ។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់ កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគទី ๒๑ ៖ ដាប​ឈួន​ឬ ឈួនម្ជុលពេជ្រ​មានផែនការក្បត់
ស្ដេចសីហនុក្រោមខ្សែញាក់សៀមនិងយួនខាងត្បូង។
๕–«នាទីពីនេះពីនោះ» 
«វេទិកាកម្ពុជាមាតុភូមិយើង»​ថ្ងៃច័ន្ទ ๑๗ មីនា ๒๐๒๕ ដោយ
មានលោកម៉មរាហ៊ុលអង់ដ្រេ​ជាពិធីករនិងលោកប៉ែនវ៉ាណូនិង​
ចាន់ខេមរិន្ទ ជាវាគ្មិននិយាយពីឥទ្ធិពលនយោបាយអាមេរិក
ក្រោមការដឹកនាំលោកត្រាំមកលើប្រទេសនានាលើពិភពលោក​
និងជាពិសេសកម្ពុជា៕
18Mar/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.03.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម»
វគ្គទី ๑๓ ៖ កាលពីឆ្នាំ ๑๘๖๓ ខ្មែរសុំឲ្យបារាំងដាក់ខ្មែរក្រោមអាណា
យាបាលឲ្យផុតពីកណ្ដាប់ដៃសៀម​តែមកដល់ឆ្នាំ ๑๘๘๔ បារាំង
Charles Thomson (ក្នុងរូបគឺឧត្តមនាវី ឌូដា​ដឺ​ឡាហ្ក្រេ) បានធ្វើ
ពលប្រហារយកកាំភ្លើងភ្ជង់ព្រះសុរងបង្ខំហ្លួងនរោត្តមឲ្យព្រម
ដាក់ខ្មែរជាអាណានិគមបារាំង។

๒–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓

๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Massachusetts» ច្រៀងដោយវង់ The Bee Gees
របស់បងប្អូនជនជាតិអង់គ្លេសត្រកូល Gibb មាន​ Barry, Robin
និង Maurice នៅឯប្រទេស​អូស្ត្រាលី​កាលលពីឆ្នាំ ๑๙๘๙ ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី๙ ៖ របបខ្មែរក្រហម​ជារបបនរកអវេចីស្អីក៏គ្មានក្រៅពី
ភាពឃោរឃៅអមនុស្សរបស់ពួកអាវខ្មៅដែលវាអប់រំពីតូច។
๕–«នាទីពីនេះពី័នោះ» 
អវកាសយានិក Butch Willmore និង Suni Williams បាន​ Elon
Musk បញ្ជូន SpaceX Dragon ទៅដឹកត្រឡប់មកផែនដីហើយ
ក្រោយជាប់នៅលើស្ថានីយអវកាសអន្តរជាតិ ๙ ខែ។
17Mar/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.03.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๓ នៃភាគ ๑๑ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត»  វគ្គទី ๔๖ របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
๑๗ មេសា ๑๙๗๕ ទាហានសាធារណរដ្ឋសុំចុះចាញ់។
ពួកអ្នកឈ្នះ បណ្ដេញអ្នកក្រុងចេញឲ្យអស់ពីទីក្រុងនានា។
ពួកខ្មែរក្រហមឈ្នះភ្លាម បណ្ដេញបុរីជនចេញពីទីក្រុងភ្លាមដែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
តាមការស្នើសុំរបស់លោក​ Praser Pel នៃក្រុងប្រូវីដិន្ស៍ រដ្ឋ RI
សូមជូនបទ «នាគព័ន្ធអស់ពិស»​ ច្រៀងដោយ ស៊ីនស៊ីសាមុត។
๔–«នាទីសុខភាពយើង»​ 
ជម្ងឺលើសអាស៊ីដអ៊ុយរិក ឬរលាកសន្លាក់ដៃ-ជើង «Gout» ។
๕–«នាទីពីនេះពីនោះ» 
លោកត្រាំផ្ដើមសង្គ្រាមពន្ធនាំចូលជាមួយពិភពលោក៕
16Mar/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.03.2025

๑–«បទសម្ភាសន៍» របស់ស្ដេចសីហនុជាមួយកញ្ញា ឌេប្រាវ៉ាយន័រ
នៃទស្សនាវដ្តី Playboy កាលពីឆ្នាំ ๑๙๘๗​ — (វគ្គទី ๙ ​ភាគទី ๕)​
លោកលីឌៀបប្រដូចស្ដេចសីហនុទៅនឹងចក្រពត្រនេរ៉ូរបស់រ៉ូម
ដែលដុតទីក្រុងសម្លាប់ប្រជារាស្ត្រហើយអង្គុយចាប៉ី។
Ly Diep said: Sihanouk = Nero playing music while Rome
was burning.
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គ ๑๒๑ កណ្ឌទី ๓๖ ឡៅពីឈ្នះសង្គ្រាម​ដោយសារ​យុទ្ធសាស្ត្រ
របស់ខុងបេង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកំសត់ស្រក់ទឹកភ្នែកឈ្មោះ «អាបា អាម៉ា​ឬ
លោកប៉ាលោកយាយ»​​
๔–«នាទីជួបនឹងធម្មិកព្រហ្ម»​
ខ្មែរត្រូវនាំគ្នាធ្វើ «កសិកម្មនិរន្តរភាព» គឺកសិកម្មវិលជុំអាច
ចិញ្ចឹមខ្លួនឯងបានដោយមិនបាច់ពឹងអ្នកណា។ ធ្វើបានទេ?
๕–«នាទីពីនេះពីនោះ»
15Mar/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.03.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ព្រះបាទស្រីសុគន្ធបទ​ច្បាំងនឹងស្ដេចកន​សតវត្សទី ๑๖ ។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๐ ។
តំណាងភាគីជម្លោះខ្មែរទាំង ๔ និងលោករដ្ឋមន្ត្រីការបរទេស
បារាំង Roland Dumas ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
ខុងបេង​ត្រូវបាន​ឡៅពី​និងបក្ខពួកសាកល្បងថ្វីដៃយុទ្ធសាស្ត្រ។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​
កើតជាធម្មិកត្រូវចេះច្នៃប្រឌិត៖ ដាំស្វាយចន្ទី ប្រមូលផល
ប្រឡេះគ្រាប់ លីងនិងធ្វើទឹកដោះស្វាយចន្ទី វេចខ្ចប់៕
๖–«នាទីពីនេះពីនោះ»
ដៃគូពីឋានសួគ៌ា៖ ស៊ូ! ស៊ូ! ស៊ូ! ឈ្នះ! ឈ្នះ! ឈ្នះ!
14Mar/25

កម្មវិធីផ្សាយថ្ងៃសុក្រ 14.03.25

๑–«នាទីព្រះពុទ្ធសាសនា» 
តើ «ព្រះពោធិសត្វ​» ក្នុងទ្រឹស្ដីរបស់ពុទ្ធសាសនាមហាយានគឺអ្វី?
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។
វគ្គនេះស្ដីពីថ្ងៃ ๑๗ មេសា ๑๙๗๕ ពេលដែលខ្មែរក្រហមបណ្ដេញ
ប្រជាជនចេញពីភ្នំពេញ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អនិច្ចាកោះគុត​ឬ កោះគជ»​ច្រៀងដោយអ្នកស្រី
វ៉ាន់លក្ខិណា។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois សូមជូនវគ្គទី ๔ នៃរឿងបង្គន់។
«បង្គន់អាចម៍» បែបចាស់​បុរាណនិងបែបថ្មីទំនើប។
๕–«នាទីពីនេះពីនោះ» No Pinih Pinuh Today!
13Mar/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.03.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃ ๑๘ មីនា ๑๙๗๐ សីហនុរត់ចោលស្រុក លន់នល់-សិរិមតៈ
ប្ដូរស័ករាជថ្មី។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង
«សុបិននិងការពិត» វគ្គទី ๔๕ របស់លោក​វ៉ាន់ឌីកាអុន​
មកអានជូនស្ដាប់។
កម្ពុជាប្រជាធិបតេយ្យជារបបមួយដែលប្រជាជនមិនចង់បាន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ស្អែកលាម៉ែចូលធ្វើទាហាន (ម៉ែឲ្យអាវយ័ន្ត)»
ច្រៀងដោយ ស៊ីន ស៊ីសាមុត។
๔–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓
๕–«នាទីពីនេះពីនោះ» 
ម៉េចបានជាត្រាំចូលចិត្តរករឿងដៃគូទុកចិត្តបានដូចជាកាណាដា?
អ្នកជំនាញការថាទាំង​កាណាដា ​ទាំងម៉ិចស៊ិកជាចំណុចស៊ីបដែល
នៅក្បែរដៃរបស់ត្រាំ។
ត្រាំរករឿងកាណាដាទៀត​ហើយជួយឃោសនាឡានឲ្យអ៉ីឡនម៉ាសក៍។
ហុងលិមថាសមរង្ស៊ីមិនចូលចិត្តយុវជនមិនត្រូវការអ្នកមក
បន្តវេន៕
12Mar/25

កម្មវិធីផ្សាយ ថ្ងៃពុធ 12.03.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
ចម្លើយទៅនឹងសំនួរ «តើព្រះជាម្ចាស់មានមែនឬទេ?» «តើមាន
ភស្តុតាងណាបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬទេ?»
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๓ នៃបាឋកថាស្ដីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរ
ហរិហរាល័យ សំណល់ប្រាសាទបូរាណនៅភ្នំគូលែន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ហាលេលូយ៉ា» តែងដោយ តែងដោយ​ Leonard Cohen
ពីកាណាដា និងច្រៀងដោយ Lucy Thomas នៃចក្រភពអង់គ្លេស។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់ កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
សំរោងចុងកាល់កោះគ្មានសមុទ្ទ តែអនាគតអាចមានសមុទ្ទ
ខ្សាច់​ព្រោះកាប់បំផ្លាញព្រៃឈើស្ទើរពាយអស់ហើយ។
๔–«នាទីពីនេះពីនោះ» 
គណៈប្រតិភូអាមេរិក រុស្សី និងអ៊ុយក្រែន ចរចាបញ្ហាឈប់បាញ់​
នៅអារ៉ាប៊ីសាអ៊ូឌីត។ អ៊ុយក្រែនយល់ព្រមឈប់បាញ់ទាំងដែល
អាមេរិកផ្ដល់ជំនួយយោធាឡើងវិញ។ រុស្ស៊ីមិនទាន់ប្រាកដ។
ឃ្លាំងមាសនៅ Fort Knox នៅរដ្ឋ Kentucky សាង ๑๙๓๗ ។
មាសនៅ Fort Knox មាន ๓​๖๘,๐๐๐ ដុំទម្ងន់ ๕,๐๐๐ តោន។
ពងអាមេរិកចុះថ្លៃហើយ ឥឡូវតម្លៃ ๑๒ គ្រាប់ ๕ ដុល្លារ ពីថ្ងៃ
មុន ๑๒ គ្រាប់ ๘ ដុល្លារ៕