10Apr/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.04.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ទិដ្ឋភាពក្រុងភ្នំពេញថ្ងៃ ๑๗ មេសា ๑๙๗๕ ដែលអ្នកគ្រូបាន
ក្លាយជាសាក្សីរស់។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង
«សុបិននិងការពិត» វគ្គទី ๕๓ របស់លោក​វ៉ាន់ឌីកាអុន​
មកអានជូនស្ដាប់។
ក្រោយពីកងទ័ពសាធារណរដ្ឋខ្មែររបស់លោកឧត្តមសេនីយ៍លន់
នល់បរាជ័យក្នុងប្រតិបត្តិការចេនឡាទី ๒ នៅឆ្នាំ ๑๙๗๑ ប៉ុល
ពតចាប់ផ្ដើមបំបែកពួកខ្មែរក្រហមពីយួនតែក៏នៅតែត្រូវពឹង
យួននៅឡើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាដែលជាបទព្រះរាជនិពន្ធ
ទាំងបទភ្លេង​ទាំងទំនុកច្រៀងរបស់ស្ដេចកំប៉ោងឈ្មោះ «រាត្រី
ដែលបានជួបភ័ក្ត្រ» ច្រៀងដោយស៊ីនស៊ីសាមុត​និងកែវសេដ្ឋា។
๔–«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๓
๕–«នាទីពីនេះពីនោះ» 
Trump ផ្អាកការអនុវត្តពន្ធលើទំនិញនាំចូលប្រទេសទាំងអស់រយៈ
ពេល ๙๐ ថ្ងៃលើកលែងតែចិនដែលត្រូវតម្លើងពន្ធជា​ ๑๒๕ %
ហើយឲ្យអនុវត្តភ្លាមៗ ។ ទំនិញចិននៅគរក្នុងផែនានា៕
09Apr/25

កម្មវិធីផ្សាយ ថ្ងៃពុធ 09.04.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
«ព្រះគម្ពីរ​ជាព្រះបន្ទូល​ព្រះជាម្ចាស់»
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
ភាគបញ្ចប់វគ្គទី ๓ នៃបាឋកថាស្ដីពី ប្រវតិ្ដសង្ខេបតំបន់អង្គរ
សម្ដែងដោយលោកសាស្រ្ដាចារ្យ អាំងជូលានស្ដីពីអង្គរនិងនិរាស
អង្គរនៅ​សតវត្សទី ๑๕ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ពង្សាវតារខ្មែរ» ច្រៀងដោយកូនភ្លោះត្រកូលឡម
គឺកញ្ញាឡមពេជ្រចរណៃ​និង ឡមពេជ្រចិន្តា ។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគទី ๒๔ ៖ ពលីកម្មគ្រូបង្រៀននៅសំរោងចុងកាល់សម័យ
សៀមបារាំងខ្មែរនាទសវត្សឆ្នាំ ๑๙๔๐ ។
๕–«នាទីពីនេះពីនោះ» 
កម្ពុជាត្រូវប្រធានាធិបតីត្រាំយកពន្ធ Tariff ๔๙ % លើទំនិញ
នាំចូលទៅអាមេរិក៕
08Apr/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.04.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោក David Chandler
វគ្គទី ๑๖៖ ខ្មែរបះបោរប្រឆាំងយួន​នៅដើមសតវត្សទី ๑๙ ។
«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๒
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Ob-La-Di, Ob-La-Da» ច្រៀងនិងប្រគំពីយ៉ាណូ
ដោយកុមារីជនជាតិហ្វ៊ីលិព្វីន Hiromi Zelda កាលពីអាយុ​ ๖-๗
ខួប និងបទដដែលសម្ដែងដោយម្ចាស់បទភ្លេង The Beatles
កាលពីឆ្នាំ ๑๙๖๗ យកមកកែសម្រួលនៅឆ្នាំ ๒๐๐๙ ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๑๒ ៖​​ ខ្មែរក្រហមបន្តលុបបំបាត់វប្បធម៌ប្រពៃណីជាតិខ្មែរ។
๕–«នាទីពីនេះពី័នោះ» 
បក្សកុម្មុយនីស្តនៅអាមេរិកមានច្រើនតែតូចតាច។
សារពីតេជគុណប៊ុតប៊ុនតិញទៅកាន់ពុទ្ធបរិស័ទអំពាវនាវឲ្យទៅ
ចូលរួមបុណ្យចូលឆ្នាំនៅវត្តភ្នំសេរី និងគាំទ្រលោកសមរង្ស៊ី​និង
គិមសុខ៕
07Apr/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.04.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๑_ខ ។
๒–«នាទីសៀវភៅខ្មែរ» វគ្គទី ๕๒ នៃសៀវភៅរឿង «សុបិននិង
ការពិត» របស់លោក​វ៉ាន់ឌីកាអុន​។
នៅចុងទសវត្សឆ្នាំ ๖๐ យួនខាងជើងនិងយៀកកុងសហការជា
មួយខ្មែរក្រហមប្រឆាំងកងយោធពលខេមរភូមិន្ទរបស់សីហនុ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងខ្មែរក្រោមតែងដោយអន្ទិតថាច់ប្រីជាគឿនឈ្មោះ
«មួយថ្ងៃគំនិតមួយ»​រៀបរាប់ពីពលីកម្មរបស់ខ្មែរក្រោម ๔នាក់ដែល
ស៊ូជាប់គុកដើម្បីឲ្យខ្មែរភ្លឺភ្នែកស្គាល់ល្បិចយួនកាន់តែច្បាស់។
๔–«នាទីសុខភាពយើង»​ 
ពេល​ក្រោក​ពី​ព្រលឹម ធ្វើ​រឿង ๕ យ៉ាង​នេះ​ទើប​អាយុ​វែង៖ ๑. ដេក
លើគ្រែ ๒-๓ នាទីបន្ទាប់ពីភ្ញាក់។ ๒. ផ្លាស់ប្ដូរឥរិយាបថរាងកាយ
ថ្នមៗ ។ ๓. ផឹកទឹកក្ដៅល្អជាងទឹកត្រជាក់។ ๔.ងូតទឹកពេលព្រឹក។
និង ๕. បន្ទោរបង់លាមកពីព្រឹក។
๕–«នាទីពីនេះពីនោះ» 
អាមេរិកាំងធ្វើបាតុកម្មប្រឆាំងត្រាំ ប្រឆាំងអ៊ីឡន​ ម៉ាស់ក៍នៅ
ក្រុងវ៉ាស៊ីនតោន​និងក្រុងដទៃកាលពី ๕-๖ មេសា ๒๐๒๕ ។
06Apr/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 06.04.2025

๑–«កម្រងស្នេហាសង្ខេបរបស់ស្ដេច Play Boy» បារាំងអាណា
និគមភ្លើស្មានថា «អាធុល» ស្អាតស្អំមិនឆ្កួតស្រីមានស្នំច្រើន
ដូចស្ដេចមុនៗ​ទើបសម្រេចរើសសីហនុឲ្យឡើងគ្រងរាជ្យបន្តពី
ទ្រង់មុនិវង្សនៅឆ្នាំ ๑๙๔๑… ​តែផ្លែជ្រុះមិនឆ្ងាយគល់…។
ខ្មែរខ្លះជេរសីហនុថាជាស្ដេចចោលម្សៀតលក់ជាតិដើម្បីស្រីយួន។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គ ๑๒๗ កណ្ឌទី ๓๙៖ ឆាវឆាវលើកទ័ពមកវាយយកស្រុកកាំង
តាំងរបស់ស៊ុនគួនក្នុងបំណងយកបងប្អូនស្រីរូបល្អ ๒ នាក់គឺ
នាងបងជាប្រពន្ធមេម៉ាយរបស់ស៊ុនសេកនិងនាងប្អូនជាប្រពន្ធ
ជីវយី ជាទីប្រឹក្សាយោធារបស់ស៊ុនគួន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទលោមចំហៀង​​ឈ្មោះ «អនិច្ចាមិនទៀងក្នុងវដ្តសង្សារ»
ច្រៀងនិងកូតទ្រដោយលោកហោពៅជាមួយនិងវង់ដន្ត្រីប្រពៃណីខ្មែរ។
๔–«នាទីជួបនឹងធម្មិកព្រហ្ម»​
រស់នៅក្នុង​គិបប៊ុត្ស ត្រូវចេះចែករំលែក រួបរួមគ្នា​ជា
សហករណ៍ក្នុងគ្រប់វិស័យ។
๕–«នាទីពីនេះពីនោះ»
05Apr/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 05.04.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
រៀបរាប់ពីរាជ្យចន្ទរាជា​ ๑๕๑๖-๑๕๖๖ ទ្រង់ប្រហារស្ដេចកនសង
សឹកឲ្យសម្ដេចព្រះរាម​ហើយគ្រងរាជ្យនៅលង្វែក។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๓ ។
អ្នកមានធូរធារម្នាក់ចែកលុយឲ្យអ្នកមិនធូរធារក្នុងឱកាស
បុណ្យដែលជាវិធីធ្វើឲ្យខ្មែរក្លាយជានគរយាចក ស្រុកស្មូម។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๒๖៖ ខុងបេងទៅជួបស៊ុនគួន អន្ទងចិត្តឲ្យច្បាំងនឹង
ឆាវឆាវ។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​ 
បន្តពន្យល់ថាហេតុអ្វីបានជាខ្មែរយើងគួរនាំគ្នាសាងភូមិកសិកម្ម
ហៅ Kibbutz ឬ ពហុវចនៈ Kibbutzim​ តាម​អ៊ីស្រាអែល។
๖–«នាទីពីនេះពីនោះ»
04Apr/25

កម្មវិធីផ្សាយថ្ងៃសុក្រ 04.04.25

๑–«នាទីព្រះពុទ្ធសាសនា» 
ចម្លើយទៅនឹងសំនួរថា​ «តើសង្ឃជាអ្វី?» ដោយត្សិនសាប
សឺកុង រីនប៉ូជេ ទី២​និងម៉ែត លីនដិន។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។
ពួកខ្មែរក្រហមចូលមកភ្នំពេញ…
អ្នកក្រុងត្រូវបណ្ដេញចេញទៅនៅស្រុកស្រែ ថ្ងៃ ๑๗ មេសា ๑๙๗๕ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ឆ្នាំអូន๑๖» ច្រៀងដោយកូនភ្លោះត្រកូលឡម
គឺពេជ្រចរណៃ និងពេជ្រចិន្តា។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
សូមជូនរឿងសត្វគោនិងទំនាក់ទំនងសត្វពាហនៈ ๑ នេះក្នុង
សង្គមខ្មែរ ភាគទី ๑ ។
๕–«នាទីពីនេះពីនោះ»
អគារការិយាល័យអគ្គសវនកម្មប្រទេសថៃដែលក្រុមហ៊ុនសំណង់
ចិនជាអ្នកសាងដួលទាំងឈរដោយសាររញ្ជួយផែនដីនៅបាង
កកកាលពីថ្ងៃសុក្រ ๒๘ មីនា ๒๐๒๕ ។
នៅភូមាវត្តវ៉ាអារាមបែកបាក់ខ្ទេចខ្ទី លោកសង្ឃសាមណេរ
ទទួលអនិច្ចធម៌-រងរបួសជាច្រើនក្នុងអព្ភូតហេតុដដែលនោះ។
03Apr/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 03.04.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូសូផានីបៃថាខ្មែរក្រហមជាឃាតក(រ)​ចង្រៃមិនមែន
អ្នកស្នេហាជាតិទេ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង
«សុបិននិងការពិត» វគ្គទី ๕๑ របស់លោក​វ៉ាន់ឌីកាអុន​
មកអានជូនស្ដាប់។
ខ្មែរអ្នកស្រែចម្ការនៅសំឡូត ខេត្តបាត់ដំបង​ធ្វើការបះបោរនៅ
​ថ្ងៃ ๒ មេសា ๑๙๖๗ ព្រោះលោកលន់នល់ឲ្យមនុស្សដើរប្រមូលទិញ
ស្រូវក្នុងតម្លៃថោកជាងឈ្មួញយួនទៅទៀត។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Oh Carol!» របស់ Neil Sedaka ដែលច្រៀងនៅ
លើវេទិកាទូរទស្សន៍កាលពីខែធ្នូ ๑๙๕๙ និងបទដដែលនេះ
ដែលកុមារីជនជាតិហ្វ៊ីលិព្វីន Hiromi Zelda យកមកច្រៀង
ឡើងវិញព្រមទាំងប្រគំពីយ៉ាណូផងកាលពីអាយុ ๗ ខួប។
๔–«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» និង ​«កំហុស
នរណា?»
๕–«នាទីពីនេះពីនោះ» 
ត្រាំប្រកាសយកពន្ធលើទំនិញនាំចូលពីគ្រប់ប្រទេស ទាបបំផុត
๑๐% ហើយយកពន្ធទំនិញកម្ពុជា ๔๐% ៕
02Apr/25

កម្មវិធីផ្សាយ ថ្ងៃពុធ 02.04.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
តើអ្វីទៅគឺជាព្រះគម្ពីរប៊ីប​ក្នុងគ្រិស្តសាសនា?
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
ភាគបញ្ចប់វគ្គទី ๒ នៃបាឋកថាស្ដីពី ប្រវតិ្ដសង្ខេបតំបន់អង្គរ
សម្ដែងដោយលោកសាស្រ្ដាចារ្យ អាំងជូលានស្ដីពីពើងនិងប្រា-
សាទជ្រុងនៅអង្គរធំជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណ
កំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុង
នៃទន្លេអុំ ដែលមានចម្ងាយប្រហែល ១៥គីឡូពីក្រុងសៀមរាប។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សង្សារសំលាញ់ចិត្ត» ប្រគំនិងច្រៀងដោយ ចរណៃ
និង ចិន្តា កូនភ្លោះត្រកូលឡម។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគទី ๒๓៖ ជីវិតរស់នៅនិងជីវភាពគ្រូបង្រៀននៅសំរោងចុង
កាល់ក្រោយសៀមប្រគល់ទឹកដៃបាត់ដំបង-សៀមរាបឲ្យបារាំង
(កម្ពុជា) វិញ​នៅឆ្នាំ ๑๙๔๗ ។
๕–«នាទីពីនេះពីនោះ» 
01Apr/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 01.04.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោក David Chandler
វគ្គទី ๑๕៖ រាជ្យអង្គច័ន្ទ យួនកេណ្ឌខ្មែរជីកព្រែកវិញតេ ខ្មែរបះ
ប្រឆាំងយួន។

๒–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓

វគ្គអវសាននៃកំណត់ហេតុស្ដីពីទស្សនកិច្ចរបស់ Paule Monique
Izzi ​និងព្រះស្វាមីស្ដេចកន្តឿនរោត្តមសីហនុកាលពីឆ្នាំ ๑๙๗๓។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ឈប់ស្រឡាញ់អូនទៅ» ដែលយកតាមទម្រង់បទ
«Cessez de m’aimer» ច្រៀងដោយរស់​សេរីសទ្ធា។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី ๑๑ ៖ សម័យកម្ពុជាប្រជាធិបតេយ្យ​ខ្មែរធ្លាក់នរកទាំងរស់
ព្រោះអង្គការលើចាប់សម្លាប់ខ្មែរអតីតរដ្ឋការរាល់យប់។
๕–«នាទីពីនេះពី័នោះ»