13Mar/26

កម្មវិធីផ្សាយថ្ងៃសុក្រ 13.03.2026

๑–នាទី «ព្រះពុទ្ធសាសនា» 
សូមជូនរឿង «នាងបដាចារាថេរី» សាវ័កដ៏ឆ្នើមមួយរូបក្នុងចំណោមភិក្ខុនីសម័យពុទ្ធកាល។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​នៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងចង្វាក់បូលេរ៉ូភាសាអេស្ប៉ាញុល ๑ បទឈ្មោះ «Bésame Mucho» ថើបខ្ញុំឲ្យច្រើនដងមក និពន្ធដោយអ្នកលេង ពីយ៉ាណូ ជនជាតិម៉ិចស៊ិកែន Consuelo Velázquez កាលពីឆ្នាំ ๑๙๔๐ ពេលនាងអាយុមិនទាន់ពេញ ๑๖ ឆ្នាំហើយនៅមិនទាន់ធ្លាប់ត្រូវបុរសណាថើបនៅឡើយ។ ចម្រៀងដែលល្បីល្បាញខ្លាំងនៅសម័យសង្គ្រាមលោកលើកទី ๒ នេះត្រូវបានយកមកច្រៀងឡើងវិញជាញឹកញយ។ ខ្ញុំសុំលើកយករីមិច​កាលពីឆ្នាំ ๑๙๙๗ នាទីក្រុងម៉ានីលប្រទេសហ្វីលិព្វីនដោយអ្នកចម្រៀង អ្នកនិពន្ធបទភ្លេង​និងតារាភាពយន្តជនជាតិម៉ិចស៊ិកែន Ariadna Thalía Sodi Miranda ។
๔–នាទី «សុខភាពយើង»
ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត​AstraZeneca សន្យាបណ្ដាក់ទុនលើការស្រាវជ្រាវអំពីកោសិកាដើមនិងអិចសូហ្សូមនៅប្រទេសចិន ដល់ទៅ ๑ ម៉ឺន ๕ ពាន់លានដុល្លារ​ចាប់ពីឥឡូវដល់ឆ្នាំ ๒๐๓๐ ។
–នាទី «ពីនេះពីនោះ»
បសំសកថាថ្លែងដោយអង្គការសេហ្វខែមបូឌាក្នុងឱកាសមរណភាពរបស់លោកទីប្រឹក្សា Morton Sklar ។
12Mar/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 12.03.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូរំលឹកអនុស្សាវរីយ៍ ថ្ងៃ ๑๘ មីនា ๑๙๗๐ ទិវានៃជំហានដំបូងរបស់ខ្មែរឆ្ពោះទៅរកសេចក្ដីវិនាសមិនថាដោយសារអ្នកណាជាអ្នកផ្ដើមនោះឡើយ។
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «កាកី» ភាគ ๑ និពន្ធកាលពីឆ្នាំ ๑๘๑๕ ដោយព្រះបាទហរិរក្សរាមាធិបតី (๑๗๙๑-๑๘๖๐)  ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកំសត់ ๑ បទឈ្មោះ «កុំត្រាប់កាកី» ច្រៀងដោយទិត្យ​វិច្ឆិកា។
๔–នាទី «ពីនេះពីនោះ» 
លោកមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសតាំងពីថ្ងៃ ๒๘ កុម្ភៈ ពេលនេះលាក់ខ្លួនពួនអាត្មានៅលេនដ្ឋានសុវត្ថិភាព។
សេហ្វខែមបូឌាឲ្យដឹងថា​លោកមេធាវីសិទ្ធិមនុស្សស្រឡាញ់ខ្មែរ Morton Sklar បានទទួលអនិច្ចកម្មហើយកាលពីថ្ងៃ ๒๒ កុម្ភៈ ๒๐๒๖។ អង្គការរបស់កញ្ញាស៊ិនថេវីនឹងរៀបចំពិធីបង្សុកូលនៅថ្ងៃខាងមុខជាការសម្ដែងការដឹងគុណដែលលោក Sklar ជួយខ្មែរស្ងាត់ៗ៕
11Mar/26

កម្មវិធីផ្សាយ ថ្ងៃពុធ 11.03.2026

๑–នាទី «សាសនាសាកល»​ និយាយអំពីចំណុចវិជ្ជមាន​និងអវិជ្ជមានរបស់សាសនាឥស្លាម។
សម្រាប់ប្រុសៗ ដែលសប្បាយនឹងកាម មានប្រពន្ធ ๔ ដែលញញឹមស្ញាញក្រោមដំបូលតែមួយ​អាចធ្វើឲ្យមានអារម្មណ៍ហាក់ដូចជាឋិតនៅឋានសួគ៌នៃកាមាវចរចិត្តទាំង ๖ ជាន់។ ត្រូវចាតើទុកស្ត្រីមូស្លិមថាជាកំពូលនារីចិត្តព្រះវេសន្តរ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
ភាគទី ๔ គឺភាគបញ្ចប់នៃបាឋកថាស្ដីពីឥទ្ធិពលវប្បធម៌ជនជាតិភាគតិចនៅឥណ្ឌូចិនមកលើខ្មែរសម័យបុរាណ ជាពិសេសគឺជន​ជាតិ​កួយនៅខេត្តសុរិន្ទដែលនិយាយខ្មែរបានច្បាស់ជាងខ្មែរភ្នំពេញ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «The Sound of Silence» សម្លេងនៃភាពស្ងប់ស្ងាត់ និពន្ធនិងច្រៀងដោយ Simon & Garfunkel នៅឆ្នាំ ๑๙๖๔ ។
๔–នាទី «ពីនេះពីនោះ»
ភ្លើងឆេះរោងចក្រចម្រាញ់ប្រេងនៅក្រុងតេអេរ៉ង់បណ្ដាលឲ្យកើតគ្រោះភ្លៀងខ្មៅ។
អ្នកក្រុងតេអេរ៉ង់រងគ្រោះដោយសារ​ភ្លៀងខ្មៅ ព្រោះអ៊ីស្រាអែលបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានីអ៊ីរ៉ង់។
10Mar/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.03.2026

๑–នាទី​​​ «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross ​រដ្ឋ Georgia
ភាគ ๒ នៃកម្រងពាក្យបរទេសក្នុងវចនានុក្រមខ្មែរ​។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
ជំពូកទី ๑๓ ស្ដីពីព្រាហ្មណ៍ទ្រោនៈ កំពូលគ្រូបាអាចារ្យ​នៃក្រុមវីរបុរសក្នុងរឿងមហាភារតយុទ្ធ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនភ្លេងសុទ្ធនៃបទឈ្មោះ Apache ប្រគំដោយវង់គីតារអង់គ្លេស The Shadows ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។
ភាគ ๑๖ ខ្មែរខ្លាចនិងស្អប់បារាំង​នាំគ្នារត់ទៅចូលជាមួយក្រុមខ្មែរឥស្សរៈ សឺងង៉ុកថាញ់-កៅតក់​ច្រើននាក់។
๕–នាទី «ពីនេះពី័នោះ» 
ប្រទេសអ៊ីរ៉ង់បានជ្រើសយក​ Mojtaba Khamernei កូនប្រុសទី ๒ របស់ខ្មោចអាយ៉ាតុល្លោះ អាលី​ខាមេណីឲ្យឡើងកាន់តំណែងជាអគ្គមគ្គុទ្ទេសក៍ប្រទេសអ៊ីរ៉ង ដែលជារឿងដែលលោកត្រាំជំទាស់។
ច្រកសមុទ្រហ័រមូហ្ស៍ដែលអ៊ីរ៉ង់បិទ​តែអាមេរិកបើក។​ បញ្ហាគឺពួកកប៉ាល់ដឹកប្រេងមិនហ៊ានបរកាត់ធ្វើឲ្យសាំងឡើងថ្លៃក្ដៅក្រហាយមួយសាកលលោក។ (រូបថត៖ ពណ៌ក្រហមនិងពណ៌ខៀវក្នុងច្រកសមុទ្រគឺនាវាផ្សេងៗ ដែលឆ្លងកាត់ច្រកនេះនៅមុនមានសង្គ្រាមដាច់ខែកុម្ភៈ ឆ្នាំ ๒๐๒๖) ។
ក្រុងតេអេរ៉ង់ពីម្សិលមិញ ក្រោយត្រូវយន្តហោះអ៊ីស្រាអែល​និងអាមេរិកវាយប្រហារឥតឈប់ឈរ៕
09Mar/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 09.03.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»
ណែនាំឲ្យស្គាល់លោក Maurice Fontaine (1904-2009) ស្ដីពីបាតុភូតចម្លែកៗដែលជីវវិទូរូបនេះបានជួបប្រទះនៅជុំវិញពិភពលោក។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
ថ្ងៃនេះសូមជូនចម្រៀងភាសាអង់គ្លេសឈ្មោះ «Goodbye, My Love, Goodbye!» តែងដោយ Mario Panas (ឬ Leo Leandros) ទំនុកច្រៀងនិពន្ធដោយ​ Klaus Munro និងច្រៀងកាលពីឆ្នាំ ๑๙๗๓ ដោយអ្នកចម្រៀងជនជាតិក្រិក Demis Roussos។
๔–នាទី «សុខភាពយើង»​  
FDAបានយល់ព្រមឲ្យប្រើអិចសូហ្សូមក្នុងការព្យាបាលជម្ងឺមួយចំនួនកាន់តែច្រើន​ហើយការស្រាវជ្រាវរឿងតួនាទីអិចសូហ្សូមក្នុងការបំបាត់ជម្ងឺមហារីកប្រព័ន្ធសរសៃប្រសាទខួរក្បាលក៏កំពុងឈានមុខ។
๕–នាទី «ពីនេះពីនោះ» សង្គ្រាមនៅមជ្ឈិមបូព៌ាបណ្ដាលឲ្យប្រេងឡើងថ្លៃជាង ๑๐๐ ដុល្លារក្នុង ๑បារ៉ែល៕
08Mar/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 08.03.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
កម្ពុជាមានមាសបំរុងទុកប្រមាណជាង 54​តោន ភាគច្រើនផ្ញើនៅស្រុកចិន។
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๖๐
Pol Pot និងវិប្បដិសារៈ​ដែលបានធ្វើឲ្យកម្ពុជាស្ទើរវិនាសរលាយពីភពផែនដី។​​ រូបខាងលើនេះ​បង្ហាញឲ្យឃើញភាពខុសគ្នារវាងគ្រាដែលប៉ុលពតមានអំណាច​និង ๑๙ ឆ្នាំក្រោយមកក្លាយជាតាចាស់ឃាតករដែលខ្មែរមួយនគរស្អប់ខ្ពើម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនា​ឈ្មោះ «ទោះយ៉ាងណា» ច្រៀងដោយស៊ីនស៊ីសាមុត និង​បទ «Et Pourtant» ទំនុកចម្រៀងនិងច្រៀងដោយ Charles Aznavour។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๒๒ កណ្ឌទី ๘๐
๕–នាទី «ពីនេះពីនោះ» មិនមានទេថ្ងៃនេះ។
07Mar/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 07.03.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ សាមគ្គីជាកម្លាំង ខ្មែរត្រូវចេះចាប់ដៃគ្នាប្រឆាំងសត្រូវរបស់ជាតិ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
កម្ពុជាសម័យចុងអង្គរ ក្នុងរជ្ជកាល ព្រះបាទត្រសក់ផ្អែម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក»
វគ្គទី ๒๒๑ កណ្ឌទី๘๐ វគ្គនេះស្ដីពីមរណភាពរបស់មហាឧបរាជនៃពួកកុកវេយគឺ ស៊ីម៉ាស៊ូ ដោយបានប្អូន​ ស៊ីម៉ាចៀវ ឡើងកាន់តំណែងជំនួស។
๕–នាទី «ពីនេះពីនោះ»
សង្គ្រាមនៅមជ្ឈឹមបូព៌ា ចូលដល់ថ្ងៃទី ๘ ៖ រាជធានីរីយ៉ាតនៃអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវគ្រាប់អ៊ីរ៉ង់៕
06Mar/26

កម្មវិធីផ្សាយថ្ងៃសុក្រ 06.03.2026

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
ភាគបញ្ចប់​ បូក អវសានកថា​រឿង «ភិក្ខុពនេចរ» របស់សាស្ត្រាចារ្យឱម ណាគ្រី។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​នៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនារបស់អធិរាជសម្លេងមាសលោកស៊ីនស៊ីសាមុតឈ្មោះ «កុលាបបាត់ដំបង» យកមកច្រៀងឡើងវិញដោយកម្លោះ ខាយ។
๔–នាទី «សុខភាពយើង»
ជម្ងឺហ្កាសនៅក្នុងពោះវៀនតូច​ឬ​ហើមពោះ ចុកទ្រូង​ឬ ជម្ងឺ ស៊ីបូ គឺជម្ងឺវេត្រាណូ​ឬ បាក់តេរីក្នុងពោះវៀនតូចកើនចំនួនច្រើនពេក។
–នាទី «ពីនេះពីនោះ»
សម្ព័ន្ធមិត្តបែបណា បានជាចិននិងរុស្ស៊ីមិនអើពោះនឹងជួយអ៊ីរ៉ង់អីចឹង? Reuters វិភាគថាមកពីអ្វី៕
05Mar/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 05.03.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA និយាយពីសេចក្ដីឈឺចុកចាប់របស់ខ្មែរដែលរងទុក្ខវេទនាដោយ សារពួកចោរសៀម ដូចជាពេលដែលជនភៀសខ្លួនត្រូវដឹកយកទៅចាក់ចោលនៅភ្នំដងរែក។
សមរង្ស៊ីជួយកសិករខ្មែរទារដីស្រែពីយួនមកវិញ។ ​សមរង្ស៊ីមិនដែលស៊ីញេលើកកោះ លើកដីឲ្យបរទេសឡើយ ​ម៉េចមកដកសញ្ជាតិលោកទៅវិញ?
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «និរាសអង្គរវត្ត» និពន្ធកាលពីឆ្នាំ ๑๙๒๖ ដោយ អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន (๑๘๕๙-๑๙๒๔)  ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀង AI ឈ្មោះ «មន្តស្នេហ៍អង្គរ…» និពន្ធទំនុកច្រៀងដោយ Mr. KHON បទភ្លេងដោយដោយ Mr. AI ច្រៀងដោយ Mr. AI ០៥ មីនា ២០២៦ ។
๔–នាទី «ពីនេះពីនោះ» 
សង្គ្រាមនៅអ៊ីរ៉ង់បន្តចូលដល់ថ្ងៃទី ๖ ហើយចេះតែរីករាលដាល៕
04Mar/26

កម្មវិធីផ្សាយ ថ្ងៃពុធ 04.03.2026

๑–នាទី «សាសនាសាកល»​ និយាយអំពីជនជាតិជ្វិហ្វ​និងជំនឿរបស់សាសន៍នេះ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន»  ភាគទី ๓ នៃបាឋកថាស្ដីពីឥទ្ធិពលវប្បធម៌ជនជាតិភាគតិចនៅឥណ្ឌូចិនមកលើខ្មែរសម័យបុរាណ។
ជនជាតិកួយនៅសុរិន្ទ្រលោកគ្រូអាំងជូលានថានិយាយខ្មែរច្បាស់នេះច្បាស់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហារបស់យុវវ័យអាមេរិកាំងឈ្មោះ «Love Me Like You Do» ច្រៀងដោយ Ellie Goulding ។
๔–នាទី «ពីនេះពីនោះ»
កងទ័ពអាកាសអាមេរិកនិងអ៊ីស្រាអែលបន្តវាយកម្ទេចទីស្នាក់ការពួកស៊ើបកាករសម្ងាត់​ទាហាន​ប៉ូលិសឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅទូទាំងក្រុងតេអេរ៉ង់។
អ៊ីស្រាអែលបាញ់កម្ទេចមូលដ្ឋានមីស្សីលហេសបូឡានៅលីបង់ដែលបានបាញ់រ៉ុកកែតចូលហៃហ្វា។