24Nov/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.11.2025

๑–នាទី​ «រៀនភាសាអង់គ្លេសតាមរយៈចម្រៀង» 
សូមជូនបទថ្វាយពរលើកសរសើរបារមីព្រះយេហូវ៉ា បិតាព្រះគ្រិស្ត «Hallelujah» តែងដោយលោក Leonard Cohen​និងច្រៀងដោយអ្នកស្រី Lucy Thomas ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๖๑
ដំណើរឆ្ពោះទៅកាន់សន្និសីទក្រុងប៉ារីសស្ដីពីសន្តិភាពកម្ពុជាថ្ងៃ ​​๒๓ តុលា ๑๙๙๑ ។
​๓–នាទី «សុខភាពយើង»​ 
សារធាតុបំប៉នធម្មជាតិក្បែរខ្លួន៖ ម្ទេសប្លោកកាយ៉ែន សំបកដើមយីហ៊ុប រមៀត និង​កាកាវ។
๔–នាទី «ពីនេះពីនោះ» មិនមានពីនេះពីនោះមួយថ្ងៃទៀត។​
23Nov/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
ហេតុផលដែលហ៊ុនសែនចង់ផលិតអាវុធពេលនេះ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๔๕

បើសិនជាស្គាល់ជាតិកំណើត ឬ អត្តសញ្ញាណពិតរបស់ខ្លួន ច្បាស់ជាខ្មែរនឹងមានមោទនភាព​ចំពោះខ្លួនឯងខ្លះជាពុំខាន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Aline» ច្រៀងដោយ Christophe និង «អានី» ច្រៀងដោយស៊ីនស៊ីសាមុត។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๙๒ កណ្ឌទី ๗๐
ជូកឹលៀង​ឬ ខុងបេងជាមេយុទ្ធសាស្ត្រសង្គ្រាមនិងជាមហាឧបរាជបម្រើឡៅពីរហូតដល់ឡៅសៀនជាកូន៕
22Nov/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 22.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ រៀបរៀងដោយលោកព្រហ្មសៅរ៍នរ៉ានៅ Fairfax រដ្ឋ Virginia
វិធីដាំដើមផ្លែបឿរ ឬ avocado បែបងាយៗ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
សូមជូនប្រវត្តិសាស្ត្រខ្មែរសម័យចេនឡាទឹក ចេនឡាគោក​ ពីសតវត្សទី ๗ ដល់ទី ๙ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๙๑ កណ្ឌទី ๖๘
๕–នាទី «ពីនេះពីនោះ» សូមជូនរឿងពីនេះពីនោះនៅអាមេរិក៕
21Nov/25

កម្មវិធីផ្សាយថ្ងៃសុក្រ 21.11.2025

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» និពន្ធដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖
វគ្គទី ๓ ស្ដីពីមន្តអាគម​និងការប្រកាន់មាំជ្រុល ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ (ឆ្វេងដៃ) ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​ (ស្ដាំដៃ)​
ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អូនមានមន្តអ្វី» ច្រៀងដោយបញ្ញាសិប្បនិម្មិត។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង Skokie រដ្ឋ Illinois​ រៀបរាប់អំពីនិរុត្តវិទ្យា Philology ខ្មែរ។
๕–នាទី «ពីនេះពីនោះ»
លោកត្រាំបានចុះហត្ថលេខាអនុម័តឲ្យចេញផ្សាយឯកសាររបស់អាប់ស្ទីនឈ្មួញជួញដូរអនីតិជន។​ «ប្រយ័ត្នវើយបក្សប្រឆាំង!»
20Nov/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.11.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ឈឺចិត្តណាស់សុំនិយាយអំពីភាពព្រៃផ្សៃរបស់ពួកទាហានចោរសៀមនៅទល់ដែន។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒» របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๖๐
លោក Gareth Evans រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងជាស្ថាបនិកដ៏សំខាន់ម្នាក់នៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាទីក្រុងប៉ារីស ๒๓ តុលា ๑๙๙๑ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ជំនោរបឹងកន្សែង» សំនៀងដើមរបស់លោកអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតបង្ហោះនៅលើប្រព័ន្ធយូធូបដោយ​ Sophorn Media ។
បឹងកន្សែងមានទំហំ ๑๙ ហិកតារ។
សូមជូនបទ «ជំនោរបឹងកន្សែង» ដដែលនេះម្ដងទៀត​ជាកំណែថ្មីយកមកច្រៀងរៀបចំសម្លេងឡើងវិញដោយ​បញ្ញាសិប្បនិម្មិត​ឬ AI ។
ឋិតនៅក្នុងនៅក្រុងបានលុង​ខេត្ត​រតនគិរី។
๔–នាទី «ពីនេះពីនោះ» 
យុវជននេប៉ាលបះបោរប្រឆាំងរដ្ឋាភិបាលកាលពីខែកញ្ញាគួរទុកជាគំរូសម្រាប់ Gen Z ខ្មែរយើង។
មន្ទីររដ្ឋសភានេប៉ាលឆេះខ្ទេចត្រូវសាងឡើងវិញ​សេដ្ឋកិច្ចធ្លាក់ចុះព្រោះអស់ទេសចរ យុវជនអត់ការធ្វើកាន់តែច្រើន៕
19Nov/25

កម្មវិធីផ្សាយ ថ្ងៃពុធ 19.11.2025

๑–នាទី «សាសនាសាកល»​ ស្ដីពី ៨ ក្រុមនៃលំហូរឥស្លាម ហេតុម្តេចឥស្លាមមានច្រើនក្រុមម្ល៉េះ ? ក្រុមណាដែលជាឥស្លាមពិត ?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
ស្ដីពីរឿងព្រេង​រឿងនិទានថ្ងៃនេះសូមជូនរឿងសភាទន្សាយម្ដងទៀតក្រែងមានលោកអ្នកនាងខ្លះមិនធ្លាប់បានស្ដាប់។​ វគ្គទី ๑ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
Usha Vance មានជំនឿលើព្រះយេស៊ូគ្រិស្តបន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថាប្ដីទៅដើរហើរជាមួយអ្នកមេម៉ាយ Kirk ក៏ច្រៀងបទឈ្មោះ “Peace of Jesus” ជាមួយអនុប្រធានាធិបតី ​JD Vance (ផលិតដោយ AI) ។
๔–នាទី «ពីនេះពីនោះ»
សភាអាមេរិកបោះឆ្នោតឲ្យចេញផ្សាយឯកសារ របស់ Epstein មេចរាចរណ៍អនីតិជនដែលសត្រូវត្រាំចង់ឃើញត្រាំមានឈ្មោះពាក់ព័ន្ធនឹងមុខរបរជួញដូរផ្លូវភេទកុមារព្រោះជាមិត្តភក្តិនឹង Epstein ៕
18Nov/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.11.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๗ ជាវគ្គបញ្ចប់៖ ស្ដេចសៀមព្រះរាមទី ๓ និងច័ក្រព័ត្រយួនមិញម៉ាង ប្រជែងគ្នាលេបខ្មែរនិងលាវ តែក្រោយបារាំងចូលឥណ្ឌូចិន លទ្ធផលគឺយួនស៊ីដាច់បានទាំងកម្ពុជាក្រោមទាំងអំណាចលើលាវទាំងស្រុង។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូកទី ๑ ៖ សាន្តានុ​លបមើលជាយាព្រះនាងគង្គាយកបុត្រទៅបោះចោលក្នុងទឹកទន្លេនៃរឿងមហាភារតៈ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឥណ្ឌារបស់លោកសាន្តានុ​ ម៉ូយត្រាឈ្មោះ «ព្រះអរុណតើនឡើងហើយ» រៀបរាប់ពីពេលអរុណរះលើទន្លេគង្គា។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๗ ។ (រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» ស្ដីពីស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម
ពលរដ្ឋខ្មែរលោកឌីណាត្រូវសៀមបាញ់ស្លាប់នៅភូមិព្រៃច័ន្ទ​ខេត្តបន្ទាយមានជ័យ​រួមទាំងអ្នកត្រូវរបួសបីនាក់ទៀត។
ជនស៊ីវិលខ្មែរត្រូវគ្រាប់សៀមនៅភូមិព្រៃច័ន្ទកាលពីថ្ងៃ ๑๒ វិច្ឆិកា។
ចោរសៀមព្រៃផ្សៃរំលោភបូកកញ្ញាខ្មែរអាយុ ๑๘ ឆ្នាំ។
ក្រោយសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំខ្មែរនិងសៀម លោកត្រាំរំពឹងថាស្ថានការណ៍នឹងល្អឡើង៕
17Nov/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.11.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
សូមជូនពាក្យស្លែងរបស់ពួក Gen Z ចំនួន ๕ ម៉ាត់ គឺ៖ “rizz,” “sus,” “cheugy,” “ate,” និង “slay” ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๕๙

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ «រាត្រីខែភ្លឺ» និងបទ «មកពីនាយធ្លាក់អាយ» យកមកច្រៀងឡើងវិញដោយ ប្រាក់ សុគន្ធ និងកញ្ញា នីតា
๔–នាទី «សុខភាពយើង»​ 
រូបភាពមុននិងក្រោយការចាក់បញ្ចូល Stem Cells ​ទៅក្នុងរាងកាយធ្វើយុវកម្ម។
๕–នាទី «ពីនេះពីនោះ» 
តុលាការបង់ក្លាដេស្ហបានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រី  Sheikh Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕ 
16Nov/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» និយាយអំពីការចាំបាច់ដែលខ្មែរត្រូវតែមានជីវភាពធូរធារ​ដើម្បីការពារទឹកដី​ដោយពង្រីកកសិកម្មនិងចេះច្នៃប្រឌិតកសិផល
ដូចជាធ្វើការរក្សាផលិតផលដោយប្រើគ្រឿងសម្ងួតអាហារ​និងផ្លែឈើ Jerky-Fruit Dehydrators ចៀសវាងប្រើថ្នាំគីមី។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๔๔​

ស្ដីពីចរិតខ្លាំងរបស់ខ្មែរក្នុងចក្ខុវិស័យជនបរទេស គឺបើខ្មែរផឹក​ ផឹកទាល់តែគេសែង ផឹកហើយដើរខ្លួនឯង ផឹកធ្វើអី?
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «កូនស្រីយើងអាយុ ๕ ឆ្នាំ» ច្រៀងដោយលោកអាប់ ឌុលសារី។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๙๐ កណ្ឌទី ๖๗-๖๘
ជូកឹលៀង​ឬ ខុងបេងផ្ចាញ់​បេងហេកនិងបេងហ៊ីវម្ដងហើយម្ដងទៀតដើម្បីបង្ហាញឲ្យឃើញថាគ្មានអ្នកយុទ្ធសាស្ត្រណាពូកែជាងគាត់ឡើយ។
๕–នាទី «ពីនេះពីនោះ»
ដំណឹងជុំវិញជម្លោះព្រំដែនខ្មែរនិងសៀម លោកត្រាំថាស្ថានការណ៍ល្អប្រសើរឡើង​លោកបាននិយាយជាមួយមេដឹកនាំប្រទេសទាំងពីរតាមទូរស័ព្ទកាលពីថ្ងៃសុក្រម្សិលម្ង៉ៃ។
15Nov/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.11.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ រៀបរៀងដោយលោកព្រហ្មសៅរ៍នរ៉ានៅ Fairfax រដ្ឋ Virginia
ធម្មិកព្រហ្មថាក្នុងជម្លោះជាមួយចោរសៀមលើកនេះខ្មែរត្រូវតែប្រើសង្គ្រាមឈ្លបប្រឆាំងពួកឈ្លានពាន។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
សូមជូនប្រវត្តិសាស្ត្រខ្មែរសម័យចេនឡាពីឆ្នាំ ៥៥០ ដល់ឆ្នាំ ៨០២ នៃគ.ស ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๘๙ កណ្ឌទី ๖๗
ជូកឹលៀង​ឬ ខុងបេងព្យាយាមផ្ចាញ់ទឹកចិត្តបេងហេកដោយចាប់លែង-ចាប់លែង ๔ ដងចង់ឲ្យសត្រូវខ្លាចខ្លួន។