24Oct/25

កម្មវិធីផ្សាយថ្ងៃសុក្រ 24.10.2025

๑–នាទី «ព្រះពុទ្ធសាសនា»
ពុទ្ធសាសនាហីនយានឬ ថេរវាទ​ និង​មហាយាន​ឬអាចារ្យវាទ
ខុសគ្នាយ៉ាងណា? ព្រះត្រៃបិដកមាន​๑๑๐ ភាគ ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​(ឆ្វេងដៃ)
ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​(ស្ដាំដៃ)​
ដោយលើកយកវគ្គទី ๒๑ នៃកំណត់ហេតុអំពីជីវិតតស៊ូរបស់
លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹក
មកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ផ្កាកូឡាបក្រហម» ជាភាសាអង់គ្លេសដោយ​អេអាយ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង
Skokie រដ្ឋ Illinois​
សូមជូនរឿងសត្វពស់នៅក្នុងសង្គមខ្មែរ។ វគ្គទី ๓ ។
๕–នាទី «ពីនេះពីនោះ»
Xi Jinping បោសសម្អាតយោធា​ដោយដកតំណែងបណ្ដេញចេញ
ពីបក្សនូវឧត្តមសេនីយ៍ ๑ ចំនួន​លុះប្រជុំពេញអង្គបិទ ក៏បាន
ទទួលការគាំទ្រជាស្នូលដដែល៕
23Oct/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.10.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ខ្មែរគួរតែសាមគ្គីគ្នាព្រោះខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោមជាខ្មែរ
តែមួយ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»
របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๕๒
កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ ๙๓ កាន់តែយ៉ាប់ព្រោះក្រុមខ្មែរ
បែកជាបក្សជាពួកមានបក្សកាន់អំណាចមានអំណាច់ផ្ដាច់មុខ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកស៊ីនស៊ីសាមុត​ឈ្មោះ
«សែនស្រឡាញ់ពេញចិត្ត» ​យកមកច្រៀងឡើងវិញជាភាសាអង់
គ្លេសដោយអេអាយ។
๔–នាទី «ពីនេះពីនោះ» 
លោក សម រង្ស៊ី ថ្លែងទៅកាន់ប្រជាជនខ្មែ-អាមេរិកាំងនៅវត្ត
ភ្នំសិរី អំពីបណ្តាញឧក្រិដ្ឋកម្មអនឡាញ ដែលមានទីស្នាក់ការ
របស់ឧក្រិដ្ឋជនChen Zhi ដែលជាទីប្រឹក្សារបស់ ហ៊ុន សែននៅ
កម្ពុជា។
កិច្ចប្រជុំលើកទី ๔ នៃគណៈកម្មាធិការកណ្ដាលទី ២០​នៃបក្ស
កុម្មុយនីស្តចិន​ ๒๐-๒๓ តុលា​ ๒๐๒๕ ៕
22Oct/25

កម្មវិធីផ្សាយ ថ្ងៃពុធ 22.10.2025

๑–នាទី «សាសនាសាកល»​ សូមជូនចម្លើយទៅនឹងសំនួរស្ដីពី
មូលដ្ឋាននិងគោលការណ៍នៃសាសនាឥស្លាម។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๑๐ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទកន្ត្រាក់អារម្មណ៍ឈ្មោះ «សន្យា» ច្រៀងដោយ
កម្លោះ ដួងវីរសិទ្ធ។
21Oct/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.10.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោក
នួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๓ ស្ដេចសៀមព្រះរាមទី ๒ និងស្ដេចយួនយ៉ា​ឡុង សុទ្ធ
តែប្រកាសខ្លួនជាអាណាព្យាបាលកម្ពុជា​និងលាវ ។
๒–នាទី «សៀវភៅខ្មែរ» សូមជូនរឿង «ពលឯក» រៀបរៀងដោយ
លោកអាចារ្យវង់ឈឺន កាលពីឆ្នាំ ๑๙๕๒ ។
វគ្គអវសានរឿង «ពលឯក» បានជួបជុំឪពុកម្ដាយបងប្អូនជា
មហាគ្រួសារមានកូនពូនចៅទៅហោង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទសរសើរព្រះជាម្ចាស់ «Hallelujah» ជាសាច់ភ្លេងសុទ្ធ
ដោយមាន​ Roy ជាអ្នកលេងពីយ៉ាណូនិង Rosemary កូតវីយូឡុង។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុងColumbus
រដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๓ ។
(រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» 
ចៅក្រមសាលាឧទ្ធរណ៍អនុញ្ញាតឲ្យត្រាំពង្រាយឆ្មាំជាតិនៅ
ក្រុង Portland ហើយ។
ឧត្តមសេនីៅយ៍ចិនជាច្រើនដែលស្និទ្ធនឹងស៊ីជិនពិងត្រូវបាន​
ដកហូតតំណែងមុនថ្ងៃ ๒๐ តុលា។
មើលទៅស៊ីច្បាស់ជាជ្រុះពីតំណែងហើយលើកនេះ៕
20Oct/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.10.2025

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๕๑

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ​«ចំប៉ីសៀមរាប» របស់លោកស៊ីនស៊ីសាមុត យក
មកច្រៀងឡើងវិញដោយក្មួយអ៊ាម​វន្នី។
๔–នាទី «សុខភាពយើង»​ 
ស្អីទៅអំបិលហិមាល័យពណ៌ផ្កាឈូក ជាអំបិលសុខភាពមាន
ប្រយោជន៍ជាងអំបិលសមុទ្រធម្មតាមែនឬ?
๕–នាទី «ពីនេះពីនោះ» 
ខណៈដែលអ្នកវិភាគខ្លះអះអាងថាស៊ីដែលជាប្រធានាធិបតី ប្រធាន
គណៈកម្មាធិការយោធាមជ្ឈិម​និងអគ្គលេខាធិការបក្សកុម្មុយនិស្ត
ចិនកំពុងធ្លាក់កូដរង់ចាំត្រូវបណ្ដេញចេញពីតំណែងនៅក្នុងឱកាស
ប្រជុំពេញអង្គបក្សលើកទី ๔ ដែលបើកធ្វើនៅថ្ងៃចន្ទទី ๒๐ តុលានេះ
អ្នកវិភាគដទៃទៀតបានកត់សម្គាល់ថាស៊ីជិនពិងនៅក្ដាប់អំណាច
បានពេញទីនៅឡើយ។
ចិនក្នុងនិងក្រៅស្រុកទាមទារតម្លាភាពថាតើតារាល្បី​យូម៉េង
ឡុងត្រូវសម្លាប់ធ្វើអត្តឃាតឬធ្លាក់ពីផ្ទះព្រោះស្រវឹង។
អាមេរិកាំងជាង ๗ លាននាក់ធ្វើបាតុកម្មប្រឆាំងត្រាំផ្ដាច់ការ៕
19Oct/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.10.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»
សៀមចង់បានប្រាសាទខ្មែរឡើងញ័រទើបប្រកែកមិនព្រមទទួល
យកខ្សែបន្ទាត់គូសដោយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ๑๙๐๗ ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๔๐

ខ្មែរពូកែនាំគ្នាសូត្រថា «អត្តាហិ អត្តនោនាថោ» តែក៏នាំគ្នា
បន់ព្រះសំពះទេវតាឲ្យជួយខ្លួនទៅវិញ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «បងឃ្លាតឆ្ងាយស្រុក» របស់ស៊ីនស៊ីសាមុត​យកមក
ច្រៀងឡើងវិញដោយកែវ​សារ៉ាត់ ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๘๒ កណ្ឌទី ๖๒
នៅទីបំផុតឆាវឆាវក៏ដល់នូវទីអវសាននៃជីវិត…
ឆាវភី កូនប្រុសច្បង ឡើងគ្រងរាជ្យនគរវៃតពីឆាវឆាវ។
๕–នាទី «ពីនេះពីនោះ» 
អាមេបោកកំពូលជួញដូរមនុស្ស ๒ នាក់នេះអន្តរជាតិនៅចាប់
មិនទាន់បាន។
«កសិដ្ឋានទូរស័ព្ទ»​ របស់ពួកបោកប្រាស់ «Call Center» ទីតាំង
នៅនគររំដួល។
ផ្ទះ-​កន្លែងធ្វើការ ๒๙ កន្លែងនៅឌូបៃ ๕ កន្លែងនៅក្រុង
ឡុងដ្រ៏ដែលពួកក្រុមបោកបញ្ឆោតនៅកម្ពុជាទិញទុក។
18Oct/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.10.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ សូមជូនបទសន្ទនារបស់ធម្មិក
ជាមួយលោកសួនប៊ុនស័ក្តិអ្នកផ្ដួចផ្ដ់ើមវេទិកាសន្ទនាគំនិត
និងធុរកិច្ច
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
សូមបន្តជូនរបាក្សត្រខត្តិយរាជរបស់ខ្មែរសម័យនគរភ្នំ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๘๑ កណ្ឌទី ๖๒
កួនអ៊ូ ប្អូនរួមទឹកសំបថរបស់ឡៅពីស្លាប់ទៅហើយតែកំបាន
ក្លាយជាទេពសង្គ្រាមក្នុងជំនឿរបស់ចិនរហូតដល់សព្វថ្ងៃ។
๕– នាទី «ពីនេះពីនោះ»
កម្ពុជានឹងរីកចម្រើនម្ដេចកើតបើជុំវិញមេដឹកនាំសុទ្ធតែ
ឧក្រិដ្ឋជនបែបនេះ?
ជនកូរ៉េធ្វើការនៅក្នុង Call Centers ๖๔ នាក់ដែលអាជ្ញាធរខ្មែរ
ចាប់បាន​ត្រូវប៉ូលិសកូរ៉េមកដឹកយកទៅកូរ៉េខាងត្បូងម្សិលមិញ។
នៅជប៉ុនខ្លាឃ្មុំកាចណាស់ឆ្នាំនេះសម្លាប់មនុស្ស ๗ នាក់ និង
ធ្វើឲ្យរបួស ๑๐๐ នាក់ទៀត៕
17Oct/25

កម្មវិធីផ្សាយថ្ងៃសុក្រ 17.10.2025

๑–នាទី «ព្រះពុទ្ធសាសនា»
ពុទ្ធសាសនាហីនយានឬ ថេរវាទ​ និង​មហាយាន​ឬអាចារ្យវាទ
ខុសគ្នាយ៉ាងណា?
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ ស្រែក
អំពាវនាវឲ្យខ្មែរក្រោកឡើងកាលពីឆ្នាំ ๒๐๑๗ ក្រោយតុលាការ
កំពូលអាយ៉ងសម្រេចផ្ដាច់សិទ្ធិនយោបាយបក្សសង្គ្រោះជាតិ។​
ខ្មែរអើយក្រោកឡើង!
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិរបស់លោកកុយវណ្ណាស្រែកអំពាវនាវ
ឲ្យខ្មែរក្រោកឡើងខណៈដែលសៀមប្លន់ទឹកដីខ្មែរទាំងកណ្ដាលថ្ងៃ
ត្រង់សុំកុំភ្លចរឿងយួនដែលកំពុងលេបដីខ្មែរមិនមែនត្រឹមម្ដុំណង
ចាន​អានសេះប៉ុណ្ណោះទេ ​តែវាកំពុងលេបទាំងនគររំដួលតែម្ដង
ខណៈដែលអាយ៉ងវារកស៊ីជាមួយឧក្រិដ្ឋជនចិនយកលុយរាបពាន់
រាប់ម៉ឺនលានដុល្លារ។ ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង
Skokie រដ្ឋ Illinois​
សូមជូនរឿងសត្វពស់នៅក្នុងសង្គមខ្មែរ។ វគ្គទី ๒ នេះរៀប
រាប់អំពីសត្វពស់ក្នុងការយល់ឃើញរបស់ពួកចិនជាពិសេស។
๕–នាទី «ពីនេះពីនោះ»
វគ្គទី ๒ នៃ វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๖๗
របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុម
ប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๕ តុលា ๒๐๒๕
ក្រោមប្រធានបទទី ๒ ថា តើលោកសមរង្ស៊ីជានរណា ?
ដោយមាន ๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​
๒-​ លោកប៉ែន វ៉ាណូ នៅបារាំងនិង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេ
នៅបារាំង ជាវាគ្មិន៕
16Oct/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.10.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ដាច់ខែតុលាគឺជាថ្ងៃបុណ្យខ្មោច Halloween ​នៅអាមេរិក​និង
កាណាដា ក្មេងៗចេញដើរគោះទ្វារសុំស្ករគ្រាប់មាត់ក៏ស្រែកថា
«Trick or Treat!»
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»
របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๕๐
លទ្ធផលការបោះឆ្នោតឆ្នាំ ๑๙๙๘ ត្រូវបក្ខប្រឆាំងចោទថា
មិនស្អាតស្អំ មានការលួចបន្លំសន្លឹកឆ្នោត។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចម្ប៉ាបាត់ដំបង» កំណែ AI ជាភាសាអង់គ្លេស​
ស្ដាប់លេងៗ ពិរោះម្យ៉ាងទៅដែរ។
๔–នាទី «សៀវភៅខ្មែរ» សូមជូនរឿង «ពលឯក» រៀបរៀង
ដោយលោកអាចារ្យវង់ឈឺន កាលពីឆ្នាំ ๑๙๕๒
វគ្គទី ๖ ឪពុកម្ដាយពលឯកនិងអនុជាកើតទុក្ខវេទនានឹកកូនៗ។
๕–នាទី «ពីនេះពីនោះ» 
រដ្ឋអាជ្ញាតុលាការសហព័ន្ធអាមេរិកក្រុងញ៉វយ៉កលោក Joseph
Nocella Jr.បានចោទប្រធានក្រុមហ៊ុន Prince Group លោក
Chen Zhi ទីប្រឹក្សាហ៊ុនខ្វាងពីបទបោកបញ្ឆោត​លាងលុយកខ្វក់
និងជួញដូរមនុស្ស ដែលគេរំពឹងថានឹងត្រូវប្រឈមការជាប់គុក
រហូតដល់ ៤០ ឆ្នាំ ប្រសិនបើបុរសចិនសញ្ជាតិខ្មែររូបនេះត្រូវតុលា
ការកាត់ទោស។
«វេទិកាកម្ពុជាមាតុភូមិយើង ២០២៥»​លើកទី ๖๗ របស់«យុទ្ធនា
ការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស» និង«ក្រុមប្រឹក្សា ๒๓ តុលា
๑๙๙๑» នៅថ្ងៃពុធ ទី ๑๕ តុលា ឆ្នាំ ๒๐๒๕ ក្រោមប្រធានបទថា
«អនាគតរដ្ឋាភិបាលឯករាជ្យ ๒๓ តុលា និងបុច្ឆា៖ តើលោកសម
រង្ស៊ីជានរណា?»
ដោយមាន ๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​
๒-​ លោកប៉ែន វ៉ាណូ នៅបារាំងនិង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេ
នៅបារាំង ជាវាគ្មិន៕
15Oct/25

កម្មវិធីផ្សាយ ថ្ងៃពុធ 15.10.2025

๑–នាទី «សាសនាសាកល»​ សូមជូនចម្លើយទៅនឹងសំនួរថា
ជនមូស្លិមនៅអាមេរិកចង់មានប្រពន្ធច្រើនដូចនៅប្រទេស
អាស៊ីឬអាហ្វ្រិកត្រូវធ្វើយ៉ាងណា?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๙ ។
សិលាចារឹកនៅជញ្ជាំងនគរវត្តេបស់ព្រះបាទអង្គច័ន្ទស្ដីពីការ
ជួសជុលប្រាសាទព្រះពិស្ណុលោក។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ជំនោរបឹងកន្សែង» កែច្នៃសម្លេងដោយបច្ចេក
វិទ្យា​​ បញ្ញាសិប្បនិម្មិត AI ។
๔–នាទី «សុខភាពយើង»​ 
ចាស់ៗហើយត្រូវឲ្យពេទ្យមើលភ្នែកជាប្រចាំការពារងងឹតភ្នែក។
๕–នាទី «ពីនេះពីនោះ» 
អាមេរិក-​អង់គ្លេស​រួម​កម្លាំង​គ្នា​ ចាត់ការមេឧក្រិដ្ឋកម្មឆបោក
អនឡាញ និងក្រុមហ៊ុនឆបោកនៅកម្ពុជារបស់ឧកញ៉ាចេនហ្ស៊ី
ទីប្រឹក្សាហ៊ុនសែននិងជាម្ចាស់ក្រុមហ៊ុន Prince Group ។
ជម្លោះរវាង ស៊ីជិនពិងប្រធាន​និង​ចាងយូស៊ាអនុប្រធាន
គណៈកម្មាធិការយោធាមជ្ឈឹមកាន់តែពុះកញ្ជ្រោល៕