21Mar/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 21.03.2026

ភាគបញ្ចប់ នៃការផ្សាយបន្តផ្ទាល់នៃ«វេទិកាកម្ពុជាមាតុភូមិយើង ២០២៦» លើកទី៧៨ របស់ “យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស” ​និង “ក្រុមប្រឹក្សា ២៣ តុលា ១៩៩១” នៅថ្ងៃពុធ ទី១៨ មីនា ២០២៦​ ក្រោមប្រធានបទ៖​ «ខួបទី ៥៦ នៃព្រឹត្តិការណ៍ ១៨​ មីនា១៩៧០ និងសាធារណរដ្ឋខ្មែរ» ​ដោយ មាន លោក ប៉ែនវ៉ាណូនៅប្រទេសបារាំង លោក ឡាច សំរោងនៅឡូវែល សហរដ្ឋអាមេរិក និងលោក សោម កុលវឌ្ឍន៍ នៅកាណាដា ជាវាគ្មិន៕

20Mar/26

កម្មវិធីផ្សាយថ្ងៃសុក្រ 20.03.2026

ភាគទី ១ នៃ «វេទិកាកម្ពុជាមាតុភូមិយើង ២០២៦»​ ការផ្សាយបន្តផ្ទាល់លើកទី៧៨ របស់ “យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស” និង “ក្រុមប្រឹក្សា ២៣ តុលា ១៩៩១” នៅថ្ងៃពុធ ទី១៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖​ «ខួបទី ៥៦ នៃព្រឹត្តិការណ៍ ១៨​ មីនា១៩៧០ និង​ សាធារណរដ្ឋខ្មែរ» ។ វាគ្មិនចូលរួម៖ ១- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង ២- លោក ឡាច សំរោង ឡូវែល សហរដ្ឋអាមេរិកនិង ៣- លោក សោម កុលវឌ្ឍន៍ នៅកាណាដា៕

19Mar/26

កម្មវិធីផ្សាយថ្ងៃព្រហស្បតិ៍ 19.03.2026

18Mar/26

កម្មវិធីផ្សាយ ថ្ងៃពុធ 18.03.2026

17Mar/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 17.03.2026

16Mar/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.03.2026

15Mar/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 15.03.2026

๕–នាទី «ពីនេះពីនោះ» មិនមានទេថ្ងៃនេះ។
14Mar/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 14.03.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ សាមគ្គីជាកម្លាំង ខ្មែរត្រូវចេះចាប់ដៃគ្នាប្រឆាំងសត្រូវរបស់ជាតិ។
កសិករអាចយកផ្លែពោតគុណភាពទាបមកផលិតប្រេងជីវសាស្ត្រ​ឬ អេតាណុលសម្រាប់បញ្ឆេះម៉ាស៊ីនគ្រឿងយន្តបាន។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ការរីកធំធាត់នៃពុទ្ធសាសនា​ហីនយានឬថេរវាទនៅកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក»
វគ្គទី ๒๒๓ កណ្ឌទី ๘๑ ៖ មហាឧបរាជ​ស៊ីម៉ាចៀវ ត្រៀមផ្ដួលរំលំយករាជ្យពីហង់តេឆាវម៉។
๕–នាទី «ពីនេះពីនោះ»
មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅតែមិនទាន់បង្ហាញមុខ​តែបានអំពាវនាជាលាយលក្ខណ៍អក្សរឲ្យអ៊ីរ៉ង់រក្សាសាមគ្គី និង​បន្តបិទច្រកសមុទ្រហ័រមូហ្ស៍៕
13Mar/26

កម្មវិធីផ្សាយថ្ងៃសុក្រ 13.03.2026

๑–នាទី «ព្រះពុទ្ធសាសនា» 
សូមជូនរឿង «នាងបដាចារាថេរី» សាវ័កដ៏ឆ្នើមមួយរូបក្នុងចំណោមភិក្ខុនីសម័យពុទ្ធកាល។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​នៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងចង្វាក់បូលេរ៉ូភាសាអេស្ប៉ាញុល ๑ បទឈ្មោះ «Bésame Mucho» ថើបខ្ញុំឲ្យច្រើនដងមក និពន្ធដោយអ្នកលេង ពីយ៉ាណូ ជនជាតិម៉ិចស៊ិកែន Consuelo Velázquez កាលពីឆ្នាំ ๑๙๔๐ ពេលនាងអាយុមិនទាន់ពេញ ๑๖ ឆ្នាំហើយនៅមិនទាន់ធ្លាប់ត្រូវបុរសណាថើបនៅឡើយ។ ចម្រៀងដែលល្បីល្បាញខ្លាំងនៅសម័យសង្គ្រាមលោកលើកទី ๒ នេះត្រូវបានយកមកច្រៀងឡើងវិញជាញឹកញយ។ ខ្ញុំសុំលើកយករីមិច​កាលពីឆ្នាំ ๑๙๙๗ នាទីក្រុងម៉ានីលប្រទេសហ្វីលិព្វីនដោយអ្នកចម្រៀង អ្នកនិពន្ធបទភ្លេង​និងតារាភាពយន្តជនជាតិម៉ិចស៊ិកែន Ariadna Thalía Sodi Miranda ។
๔–នាទី «សុខភាពយើង»
ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត​AstraZeneca សន្យាបណ្ដាក់ទុនលើការស្រាវជ្រាវអំពីកោសិកាដើមនិងអិចសូហ្សូមនៅប្រទេសចិន ដល់ទៅ ๑ ម៉ឺន ๕ ពាន់លានដុល្លារ​ចាប់ពីឥឡូវដល់ឆ្នាំ ๒๐๓๐ ។
–នាទី «ពីនេះពីនោះ»
បសំសកថាថ្លែងដោយអង្គការសេហ្វខែមបូឌាក្នុងឱកាសមរណភាពរបស់លោកទីប្រឹក្សា Morton Sklar ។
12Mar/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 12.03.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូរំលឹកអនុស្សាវរីយ៍ ថ្ងៃ ๑๘ មីនា ๑๙๗๐ ទិវានៃជំហានដំបូងរបស់ខ្មែរឆ្ពោះទៅរកសេចក្ដីវិនាសមិនថាដោយសារអ្នកណាជាអ្នកផ្ដើមនោះឡើយ។
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «កាកី» ភាគ ๑ និពន្ធកាលពីឆ្នាំ ๑๘๑๕ ដោយព្រះបាទហរិរក្សរាមាធិបតី (๑๗๙๑-๑๘๖๐)  ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកំសត់ ๑ បទឈ្មោះ «កុំត្រាប់កាកី» ច្រៀងដោយទិត្យ​វិច្ឆិកា។
๔–នាទី «ពីនេះពីនោះ» 
លោកមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសតាំងពីថ្ងៃ ๒๘ កុម្ភៈ ពេលនេះលាក់ខ្លួនពួនអាត្មានៅលេនដ្ឋានសុវត្ថិភាព។
សេហ្វខែមបូឌាឲ្យដឹងថា​លោកមេធាវីសិទ្ធិមនុស្សស្រឡាញ់ខ្មែរ Morton Sklar បានទទួលអនិច្ចកម្មហើយកាលពីថ្ងៃ ๒๒ កុម្ភៈ ๒๐๒๖។ អង្គការរបស់កញ្ញាស៊ិនថេវីនឹងរៀបចំពិធីបង្សុកូលនៅថ្ងៃខាងមុខជាការសម្ដែងការដឹងគុណដែលលោក Sklar ជួយខ្មែរស្ងាត់ៗ៕