01Mar/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 01.03.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»  ដែលលោកនឹងជំរាបមិត្តអ្នកស្ដាប់អំពីគុណប្រយោជន៍នៃការបង្កើតប្រជាសហគមន៍សម្រាប់ទប់ទល់នឹងសត្រូវខាងក្នុងនិងសត្រូវមកពីក្រៅ។
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๙
ភាពចចេសក្បាលរឺង៖ នាវាមុជទឹកឈ្មោះ ទីតង់ ​ដឹកមនុស្ស ๔ នាក់និងពីឡុតម្នាក់ទៅមើលខ្មោចកប៉ាល់ទីតានិកនៅបាតសមុទ្រជំរៅជិត​ ๔ គីឡូម៉ែត្រ ផ្ទុះបែកស្លាប់ទាំងអស់គ្នាមួយរំពេចរួមទាំងអ្នកដំណើរដែលបង់លុយ ម្នាក់ ๒๕๐,๐๐๐ ដុល្លារកាលពីខែមិថុនា ๒๐๒๓ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាសម័យសង្គមរាស្ត្រនិយម ឈ្មោះ «យប់មិញអ្នកណាញញឹមដាក់បង» និពន្ធនិង​ច្រៀងដោយអធិរាជស៊ីនស៊ីសាមុត ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๒๐ កណ្ឌទី ๘๐
ព្រះបាទឆាវហង ខ្លាចមហាឧបរាជស៊ីម៉ាស៊ូ ហើយក៏ត្រូវស៊ីម៉ាស៊ូទម្លាក់ពីបល្ល័ង្ក។
๕–នាទី «ពីនេះពីនោះ» 
ជាលទ្ធផល​ នៃការវាយប្រហារផ្លូវអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល អាយ៉ាតុល្លោះ អាលី ខូម៉ាណី ស្លាប់ជាមួយគ្រួសារ​និងមេដឹកនាំរដ្ឋនិងយោធា​នៅយប់ទាបភ្លឺថ្ងៃដាច់ខែកុម្ភៈ។
អាមេរិក និង អ៊ីស្រាអែល​សម្រេចចិត្តវាយប្រហារទៅលើអ៊ីរ៉ង់ក្រោយត្រាំបរាជ័យក្នុងកិច្ចចរចា ៕
28Feb/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.02.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
តើភូមិបែបនេះអាចបង្កើតជាគិបប៊ុត្ស៍បានទេ?
ចុះភូមិបែបនេះ?
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
កម្ពុជាសម័យអង្គររុងរឿងខ្លាំងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ๗ ដែលមានព្រះនាងឥន្ទ្រទេវីនិងព្រះនាងជ័យរាជទេវី ជាព្រះជាយា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក»
វគ្គទី ๒๑๙ កណ្ឌទី ๗๙ វគ្គនេះស្ដីពីសង្គ្រាមរវាងកុកវូរបស់កូនៗស៊ុនគួន និងកុកវៃរបស់កូនចៅឆាវឆាវ។
๕–នាទី «ពីនេះពីនោះ»
សត្វខ្លាធំជិត ๑๐๐ ក្បាលនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ស្លាប់ដោយសារជម្ងឺផ្ដាសាយសុនខ។
27Feb/26

កម្មវិធីផ្សាយថ្ងៃសុក្រ 27.02.2026

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
ភាគទី ๑๗ ស្ដីពី «បុព្វជានិសង្ស» ​ឬផលបុណ្យនៃការបួសជាភិក្ខុ​ខុសគ្នានឹងការមិនបានបួសតែកាន់សីលខ្ជាប់ខ្ជួនយ៉ាងណា?
๒–នាទី «សុខភាពយើង»
រវាង កោសិកាដើម ​(Stem Cells) និង អិចសូហ្សូមម (Exosomes) មួយណាល្អជាង?
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិដាស់ខ្មែរឲ្យភ្ញាក់ហើយនាំគ្នាក្រោកឡើងពុំនោះទេនឹងគ្មានកន្សែងជូតទឹកភ្នែក!
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​នៅមីនីសូតា នឹងបន្តអានឯកសារកម្រងទស្សនៈសង្គមនិងនយោបាយរបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
–នាទី «ពីនេះពីនោះ»
ជ្រុង ๑ នៃសាលមហោស្រពបុរីអង្គរ ហ៊ុមលំអដោយវាំងននទំនើប ដែលសមាជិកស្រាក់ប្រាក់គ្នាទិញ។​​ លោកអ្នកនាងសមាជិកណាប្រាថ្នាចូលរួមជាវវាំងននក្រាស់បែបនេះសម្រាប់បុរីអង្គរ សូមទាក់ទងលោកថាច់គារ ​(๗๐๔)​ ๙๖๘-๘๐๐๙ អរគុណ!
26Feb/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.02.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA និយាយពីសេចក្ដីឈឺចុកចាប់របស់ខ្មែរដែលរងទុក្ខវេទនាដោយ សារពួកចោរសៀម ដូចជាពេលដែលជនភៀសខ្លួនត្រូវដឹកយកទៅចាក់ចោលនៅភ្នំដងរែក។
យោធាសៀមបានបង្ខំឲ្យជនភៀសសឹកត្រឡប់ទៅកម្ពុជាវិញតាមច្រកភ្នំខ្មោចបណ្ដាលឲ្យកើតជាវាលពិឃាតទី ๒ នៅឆ្នាំ ๑๙๗๙ ។
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «ទុំទាវ» និពន្ធកាលពីឆ្នាំ ๑๙๑๕ ដោយ ព្រះបទុមត្ថេរ សោម (๑๘๕๒-๑๙๓๒) ភាគ ๓ ស្ដីពី ការប្រយុទ្ធរវាង ជំហរមាតាធិបតេយ្យ និង ជំហរបិតាធិបតេយ្យ ក្នុងរឿង ទុំទាវ (ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ) ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនា​​ ๑ បទឈ្មោះ «រាត្រីសួស្ដីអូនសម្លាញ់» ច្រៀងដោយកម្លោះដួងវីរៈសិទ្ធ។
๔–នាទី «ពីនេះពីនោះ» 
ត្រាំថ្លែងអួតពីជោគជ័យការកសាងប្រទេសរយៈពេល​ ๑๒ ខែមុន។
ម្ដេចបានជាគ្មានអ្នកណាធ្វើអីស៊ីជិនពិងបាន?
25Feb/26

កម្មវិធីផ្សាយ ថ្ងៃពុធ 25.02.2026

๑–នាទី «សាសនាសាកល»​ និយាយអំពីភាពហិង្សាក្នុងសាសនានានា។
ពួកជ្រុលនិយមឥស្លាមិក ISIS ឬរដ្ឋឥស្លាម​បង្ហាញខ្លួនចំណាប់ខ្មាំងដែលជាគ្រិស្ទានមុននឹងអារកកាត់ក្បាលនៅលីប៊ី។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន»  ភាគទី ๒ នៃបាឋកថាស្ដីពីឥទ្ធិពលវប្បធម៌ជនជាតិភាគតិចនៅឥណ្ឌូចិនមកលើខ្មែរសម័យបុរាណ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
ចម្រៀងទុំទាវ ច្រៀងដោយ ពេជ្ជរិទ្ធ និងសុីន សេដ្ឋសុជ្ឈតា ក្នុងកម្មវិធី 89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ។
๔–នាទី «ពីនេះពីនោះ»
គិបប៊ុតហ្ស៍ Kibbutz Kfar Hanasi នៅជើងទួល​ ๑ របស់អ៊ីស្រាអែលក្មេងនៅដោយក្មេង ចាស់ៗ នៅជុំគ្នាដើម្បីក្របជញជក់រសជាតិសង្គមនិយមបរិសុទ្ធ។
គិបប៊ុតហ្ស៍​ ដឺ ស្ហា នៅអ៊ីស្រាអែល ទ្រងទ្រាយរូបផ្លិត។
24Feb/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.02.2026

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross​រដ្ឋ Georgia
ភាគ ๕ មហិច្ឆតាយួន​ចង់បង្រួបបង្រួមកម្លាំងតស៊ូរបស់ប្រទេសទាំងបីនៅឥណ្ឌូចិនក្រោមទង់បក្សកុម្មុយនីស្តឥណ្ឌូចិនតែមួយ ប្រឆាំងបារាំងនៅទសវត្សឆ្នាំ ๑๙๔๐ ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
ជំពូកទី ๑๑ ស្ដីពីភីម​បុត្រទី ๒ នៃពួកបណ្ឌវៈ​​ដែលមានគ្នា ๕ នាក់គឺយុធិស្ធិរៈ ភីម អជ៌ុន និកុល និងសហទេព។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនបទ​«ចិញ្ជៀនផ្កាស្មៅ» ច្រៀងឡើងវិញដោយ​ដួងវីរៈសិទ្ធ ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ (សុំអភ័យទោស ​ភាគ ๑๑ រកមិនបាន) ភាគ ๑๔ ។
๕–នាទី «ពីនេះពី័នោះ» 
លោក Sarath Mounh ថាខ្មែរគួរតែរួបរួមគ្នាប្រឆាំងត្រកូលហ៊ុនតាមរយៈសមាហរណកម្ម។ ខ្មែរណាត្រូវគាបសង្កត់គ្មានលំហសកម្មភាពត្រូវប្រកាសឈប់ធ្វើសកម្មភាព៕
23Feb/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.02.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
ចូរមកស្គាល់ពាក្យស្លែងអាមេរិកាំង ๑๐ ម៉ាត់​លេងៗ​ដែលក្មេងអាមេរិកគេប្រើនិយាយគ្នា។
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»
សប្ដាហ៍នេះលោកវិភាគសៀវភៅរបស់អ្នកនិពន្ធជប៉ុនលោក​ Haruki Murakami បកប្រែជាភាសាបារាំងឈ្មោះ «Les amants du Spoutnik» ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
ថ្ងៃនេះសូមជូនចម្រៀងភាសាបារាំង ๑ បទច្រៀងដោយ Sylvie Vartan ឈ្មោះ «La Plus Belle Pour Aller Danser» នៅក្នុងភាពយន្តរឿង «Cherchez l’Idole»​ កាលពីឆ្នាំ ๑๙๖๔ ។
๔–នាទី «សុខភាពយើង»​  
វិធីសម្លាប់ដុំសាច់មហារីកដោយប្រើអិចសូហ្សូមពីមហារីក​យកមកបំពាក់ថ្នាំគីមី​រួចបាញ់បញ្ចូលទៅក្នុងខ្លួនឲ្យវាកម្ចាត់កោសិកាមហារីក​ហៅថាល្បិចពាលស៊ីពាល។
๕–នាទី «ពីនេះពីនោះ»
ភ្លើងឆេះព្រៃ ๑๐๐๐ កន្លែងតាមបណ្ដោយព្រំដែនជាមួយថៃ?
បារាំងឆ្វេងសម្លាប់បារាំងស្ដាំ ធ្វើឲ្យទូតអាមេរិកត្រូវកោះហៅ បារាំងស្ដាំនិយមបីពាន់នាក់ធ្វើបាតុកម្មកាន់ទុក្ខ៕
22Feb/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 22.02.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»  ដែលលោកនឹងជំរាបមិត្តអ្នកស្ដាប់អំពីគុណប្រយោជន៍នៃការបង្កើតប្រជាសហគមន៍សម្រាប់ទប់ទល់នឹងសត្រូវខាងក្នុងនិងសត្រូវមកពីក្រៅ។ តើការរឹតបន្តឹងសាមគ្គីធម៌រវាងខ្មែរនិងខ្មែរវាពិបាកធ្វើណាស់ទៅឬ?
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๘
សង្គមដែលខ្វះទាំងការអប់រំទាំងការសិក្សារមែងធ្វើអ្វីដោយមិនគិតវែងឆ្ងាយ៖ ឃើញការពង្វក់កូនក្មេងឲ្យសេពគ្រឿងស្រវឹងជារឿងកំសាន្តសប្បាយ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកាលពីឆ្នាំ ๑๙๖๑ ឈ្មោះ Moon River ច្រៀងដោយ Audrey Hepurn ក្នុងកុនរឿង Breakfast at Tiffany’s ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๑๘ កណ្ឌទី ๗๙
ខុងបេង​ឬ ឈូកឹលាង ស្លាប់នៅខែតុលា ឆ្នាំ ๒๓๔ ពេលអាយុ ๕๔ ឆ្នាំ ចំណែកឯ​ស៊ីម៉ាអ៊ី ស្លាប់នៅខែ កញ្ញា​ ឆ្នាំ ๒๕๑ ពេលអាយុ​ ๗๑ ឬ ๗๒ ឆ្នាំ។
๕–នាទី «ពីនេះពីនោះ»  No Pinih Pinuh
21Feb/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 21.02.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
ធម្មិកប្រាប់ថាខ្មែរមានសម្បត្តិជាតិជាមាសគីឡូតម្លៃរាប់ពាន់លានដុល្លារតម្កល់នៅធនាគារអន្តរជាតិ យកតែបន្តិចមកសាងរោងចក្រផលិតអាវុធក៏នឹងបានអាវុធគ្រប់គ្រាន់ដើម្បីទប់ទល់នឹងចោរសៀមឈ្លានពាន។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
រាជ្យព្រះបាទជ័យវរ្ម័នទី ๙ ហាក់ជារាជ្យស្ដេចចុងក្រោយនៃសម័យ «អង្គររុងរឿង» ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក»
វគ្គទី ๒๑๗ កណ្ឌទី ๗๙ វគ្គនេះស្ដីពីមរណភាពរបស់ស៊ីម៉ាអ៊ី។
๕–នាទី «ពីនេះពីនោះ»
20Feb/26

កម្មវិធីផ្សាយថ្ងៃសុក្រ 20.02.2026

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
ភាគទី ๑๖ (រូបថត៖ មហាចេតិយនៃក្រុងរាជគ្រឹះ នគរមគធៈ) ស្ដីពី អាវុធខាងក្នុង​និងអាវុធខាងក្រៅ សម្រាប់ទប់ស្កាត់សង្គ្រាមរវាងនគរមគធៈ និង​កុសលៈ។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនារបស់អធិរាជសម្លេងទិព្វស៊ីនស៊ីសាមុតឈ្មោះ «កូលាបបាត់ដំបង» យកមកច្រៀងឡើងវិញដោយណយ វណ្ណេត​ ។
๔–នាទី «សុខភាពយើង»
ការប្រើ Exosomes ពីMesenchymal stem cells ដែលបានពីទងផ្ចិតមនុស្សពេញវ័យ ជាថ្នាំសក្ដិសិទ្ធិសម្រាប់ព្យាបាលមហារីកពោះវៀនធំ។
–នាទី «ពីនេះពីនោះ»
វេទិកាកម្ពុជាមាតុភូមិយើង ๒๐๒๖ ការផ្សាយបន្តផ្ទាល់លើកទី ๗๖ របស់ “យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស” និង “ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑” នៅថ្ងៃពុធ ទី ๑๘ កុម្ភៈ ឆ្នាំ ๒๐๒๖
ក្រោមប្រធានបទ៖ «តើរដ្ឋាភិបាល ๒๓ តុលា ប្រកាសធ្វើ “សមាជជាតិ” ដើម្បីដោះស្រាយបញ្ហាកម្ពុជា ឬ ដើម្បីបក្ស ? »
វាគ្មិនចូលរួម៖
๑- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង។
๒- លោក សោម កុលវឌ្ឍន៍ នៅកាណាដា។ (ភាគ បញ្ចប់)