24Jun/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.06.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA
ភាគទី ๒๖ បន្តនិយាយពីខ្មែរនិងលាវជាប្រទេសរាជ្យរបស់
សៀមនិងយួននៅឆ្នាំ ๑๘๓๓-๑๘๔๕។
នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ​๔ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Welcome To My World» ច្រៀងដោយ Jim Reeves
និង Elvis Presley
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
សម្ដេចបោកខ្មែរឲ្យទៅស្លាប់នៅក្នុងព្រៃម៉ាគីស៍មិនតិចនាក់
ឡើយ។
ស្ដេចកំប៉ោងយល់ខុសស្អប់លន់នល់-សិរិមតៈ​​តែបែរជាគិតថា
ចិនក្រហមល្អជាង។
๕–នាទី «ពីនេះពី័នោះ» 
ត្រាំប្រកាសថាអ៊ីស្រាអែល​និង​អ៊ីរ៉ង់ឈប់បាញ់គ្នាហើយ។
សូមផ្សាយបន្តសម្លេងចលនាជាតិតស៊ូប្រចាំថ្ងៃច័ន្ទ ๒๓ មិថុនា
๒๐๒๕ ។
23Jun/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.06.2025

๑–នាទី​ «បកស្រាយពាក្យស្លែងភាសាអាមេរិកាំង» ដោយសានសុវិទ្យ
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๑๙
កសាងកម្ពុជាឡើងវិញក្រោយយួនចូលកាន់កាប់ប្រទេសក្នុង
ទសវត្សឆ្នាំ ๑๙๘๐។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ព្រះច័ន្ទ» ច្រៀងឡើងវិញដោយអេនជេឡា។
๔–នាទី «សុខភាពយើង»​ 
ចាក់​ PRP ដើម្បីព្យាបាលសន្លាក់ដៃជើងនិងជួយដាស់
អាតាហ្សង់​ដែលពេទ្យគេហៅ P-Shots ។
๕–នាទី «ពីនេះពីនោះ»
ខ្មែរជាតិនិយម សៀមក៏អះអាងថាជាតិនិយម
តេជោកុយប៉ែនវ៉ាណូថាជម្លោះព្រំដែនខ្មែរ-ថៃ ជាល្បិចយួន
ចង់ឲ្យខ្មែរស្លាប់ដើម្បីលេបកម្ពុជា៕
22Jun/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 22.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​
បង្កើតនិងពង្រឹងចលនា«​គិប្ប៊ុតហ្ស៍ជួយជាតិ»ដូចនៅ
ប្រទេសអ៊ីស្រាអែល។
๒–នាទី​ «និទានចិនរឿង សាមកុក» 
វគ្គ ๑๔๙ កណ្ឌទី ๔๙ ម៉ាឆាវវាយប្រហារទៅលើពួក
ឆាវឆាវសងសឹកឲ្យម៉ាថេងជាឳពុក។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំនៃក្រុង
ខូឡុមបឹស រដ្ឋអូហៃយោ។
๔–នាទី «ពីនេះពីនោះ»
ត្រាំប្រកាសថាការវាយប្រហារទៅលើឡាបូផលិតគ្រាប់បែក
នុយក្លេអ៊ែរអ៊ីរ៉ង់បានទទួលជោគជ័យសំបើមណាស់។
ចំណុចស៊ីបដែលយន្តហោះ B-2 អាមេរិកទៅទម្លាក់គ្រាប់បែក
ខួងដីនៅអ៊ីរ៉ង់គឺ Natanz, Fordow និង Isfahan។
21Jun/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 21.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ស្ដីពីសារៈសំខាន់នៃសហគមន៍
ឬ «សមាគមអ្នកតស៊ូខ្មែរ»
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๒๓ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ជាកំពូលគំរូមេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» 
វគ្គទី ๑๔๘ កណ្ឌទី ๔๙ ​ ឆាកប្រយុទ្ធរវាង​ម៉ាឆៀង និងឆៅឆៅ
ដណ្ដើមក្រុងហ៊ូតោ។
๕–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ការបែកបាក់បន្ទាយលង្វែកនាឆ្នាំ ១៥៩៤ កើតពីជម្លោះ
ផ្ទៃក្នុងនៃរាជវង្សលង្វែក។

๔–នាទី «ពីនេះពីនោះ» មិនមានពីនេះពីនោះ៕

20Jun/25

កម្មវិធីផ្សាយថ្ងៃសុក្រ 20.06.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
សូមលើកយករបៀបធ្វើសមាធិ របស់បណ្ឌិតអាឡិចសែនឌ័រ
បឺហ្ស៊ីន មកជំរាប។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកលើកយកឯកសារខ្មែរអ្នកជាតិនិយមរបស់
លោកឡឺកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
ភាគ ๓ ៖ លោកឡឺកសំអឿន​ឬ ផ្កាយព្រឹក ខ្មែរអ្នកជាតិនិយម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «យួនរស់នៅបឹង
ទន្លេសាបតកូនតចៅបន្តរហូតទៅ» ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​
ពីក្រុង Skokie រដ្ឋ Illinois
ភាគ ๑๒ សូមបន្តជូនវាក្យសព្ទពាក់ព័ន្ធនឹងសត្វគោក្នុង
សង្គមខ្មែរ ៖ ជីអាចម៍គោ។
๕–នាទី «ពីនេះពីនោះ»
ទៅពេទ្យវះជង្គង់ តែពេទ្យស្វិសបន្ថែមបន្ទះឈិបក្នុងខួរក្បាល
ដោយមិនប្រាប់ឲ្យដឹងខ្លួន។
នេះគឺបន្ទះឈិប Neuralink របស់ក្រុមហ៊ុន Elon Musk ៕
19Jun/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 19.06.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ពួកអាសៀមចង្រៃធ្វើបាបខ្មែរនៅជំរំជាយដែនថៃ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๑๘ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
ប៉ែនសុវណ្ណត្រូវយួនចាប់យកទៅដាក់គុកស្រុកយួននៅខែធ្នូ
๑๙๘๑ ព្រោះ​ចង់ទាក់ទងនឹងមូស្គូរំលងក្បាលក្រុងហាណូយ។
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «មហិច្ឆតាចោរជួជាតិ» និពន្ធនិងច្រៀងដោយ
និរនាម។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ๓ ។
ពិធីរៀបអាពាហ៍ពិពាហ៍មុន​និងក្រោយសម័យខ្មែរក្រហម។
រៀបអាពាហ៍ពិពាហ៍សម័យខ្មែរក្រហម។
๕–នាទី «ពីនេះពីនោះ» 
ក្មួយសៀម​ត្រូវឳពុកមាខ្មែរ+យួន ចាក់ពីក្រោយខ្នងយកសម្លេង
សន្ទនាមកផ្សាយធ្វើឲ្យក្មួយស្រីត្រូវបណ្ដេញឲ្យមកធ្វើនាយករដ្ឋ
មន្ត្រីនៅភ្នំពេញ។ នយោបាយមិនប្រណីនាងតូចឡើយ។
ប្រទេសស្វិសជាអ្នកការពារសិទ្ធិមនុស្សឬបំពានសិទ្ធិមនុស្ស?
18Jun/25

កម្មវិធីផ្សាយ ថ្ងៃពុធ 18.06.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម
តើការសម្លាប់សត្វក្នុងសាសនាឥស្លាមជាបាបឬជាបុណ្យ?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
កិច្ចសម្ភាសវាងលោកគ្រូសុីយ៉ុន សុភារិទ្ធ និងលោកគ្រូ អាំង
ជូលាន ស្តីពីសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាសម័យអង្គរ» ​ភាគ ๑ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๒ បទគឺ «កំពង់ចាមកំពង់ចិត្ត» និង «ចំប៉ី
ខេត្តកំពង់ចាម» ស្រង់ពី ឆាណែលលោក Pov Korn ។
๔–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃ
ក្រុង Columbus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវ
ភៅឈ្មោះ «សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយ
លោកឱកសឿម។ ភាគ ๓๒ ។
មធ្យោបាយធ្វើដំណើរនៅសំរោងចុងកាល់ល្អបន្ទាប់ពីជិះ
សេះគឺជិះរទេះគោ។
๕–នាទី «ពីនេះពីនោះ» 
ស៊ីជិនពិង​អាយុ ๗๒ vs ឧត្តមសេនីយ៍ ចាង​យូស៊ាអាយុ ๗๔ ។
ស៊ីជិនពិងចូលរួមសកម្មភាពដាំកូនឈើកាលពីមេសាកន្លងមក។
17Jun/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 17.06.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA
ភាគទី ๒๕ បន្តនិយាយពីឥទ្ធពលយួនដែលចម្លងតាមចិននិង
សៀមដែលទទួលឥទ្ធីពលវប្បធម៌ឥណ្ឌា មកលើកម្ពុជានិងលាវ។
នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ​๒ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Always Remember Us This Way» ច្រៀងដោយ​
Lady Gaga ជាចង្វាក់ស្លូវ​តាមដោយចង្វាក់ញាក់។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๒๓ បន្តរឿងនយោបាយស្ដេចសីហនុពីទសវត្សឆ្នាំ
๑๙๔๐ ដល់ចុង ๑๙๖๐ ។ តាមដឹងស្ដេចកំប៉ោងបានប្រហារ
ជីវិតព្រាបអ៊ិននិងខ្មែរសេរីដទៃទៀតប្រមាណជា ๑๐๐๐ នាក់។
๕–នាទី «ពីនេះពី័នោះ» 
ជម្លោះព្រំដែន សៀម​ហាមអ្នកលេងល្បែងកាស៊ីណូចេញចូល។
ភាគីខ្មែរ​មិនប្រជុំ JBC តែប្ដឹង ICJ សៀមថាមិនទទួលស្គាល់
អំណាច ICJ ។
ក្ដៅក្រហាយពលករ​និងអាជីវករខ្មែររកស៊ីនៅថៃ៕
16Jun/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.06.2025

๑–នាទី​ «បកស្រាយអក្សរសាស្ត្រខ្មែរ» ដោយសម្ដេចព្រះសង្ឃរាជ
ជួនណាត វគ្គទី ๑
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๑๗
យួនត្រូវសហគមន៍អន្តរជាតិផ្ដន្ទាក្រោយលុកលុយចូលកម្ពុជា
នៅខែធ្នូ ๑๙๗๘ ថ្វីបើអំពើឈ្លានពាននេះបានជួយសង្គ្រោះ
ប្រជារាស្ត្រខ្មែរឲ្យផុតពីកណ្ដាប់ដៃបិសាចរបស់ពួកខ្មែរក្រហម
ប៉ុលពតក៏ដោយ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អស់សង្ឃឹម» ច្រៀងដោយ​ឯកស៊ីដេ។
๔–នាទី «សុខភាពយើង»​ 
គ្រាប់ឈាមក្រហម ឈាមស និង​ផ្លាកែត។
វិធីផលិតថ្នាំ PRP សម្រាប់ចាក់ព្យាបាលជម្ងឺសន្លាក់។
15Jun/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 15.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​
វិធីធ្វើសាប៊ូទុកប្រើ​ខ្លួនឯងឬសម្រាប់លក់ដូរ។
๒–នាទី​ «និទានចិនរឿង សាមកុក» 
វគ្គ ๑๔๗ កណ្ឌទី ๔๘-๔๙
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំនៃក្រុង
ខូឡុមបឹស រដ្ឋអូហៃយោ។
๔–នាទី «ពីនេះពីនោះ»
អ៊ីរ៉ងចចេសចម្រាញ់អ៊ុយរ៉ានិញ៉ូមធ្វើគ្រាប់បែកនុយក្លេអ៊ែរ។
អ៊ីស្រាអែលឃើញថាអាមេរិកមិនសាហាវដូចចិត្តចង់ ទើបបាញ់
កម្ទេចស្ថានីយសាងគ្រាប់បែកនុយក្លេអ៊ែរ។
អ៊ីរ៉ង់ត្រូវគ្រាប់ច្រើនកន្លែង​ជាការសម្រេចចិត្តរបស់អ៊ីស្រាអែល
បញ្ចប់កម្មវិធីសាងអាវុធប្រល័យលោកផង​និងសងសឹកចំពោះ
ការលួចវាយប្រហារមកលើអ៊ីស្រែល
អ៊ីរ៉ង់បាញ់មកលើអ៊ីស្រាអែលវិញនៅយប់ថ្ងៃសុក្រ៕