14Jun/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 14.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
នៅទ្វីបអាហ្វ្រិក ប្រទេសណា ๑ ដែលមិនធ្លាប់ជាអាណានិគម
របស់ពួកអឺរ៉ុបស្បែកស?
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๒๒ ។
ពុទ្ធសាសនា ស្រដៀងលទ្ធិប្រជាធិបតេយ្យជាទីបំផុត៖ ព្រះពុទ្ធ
ប្រកាន់យកផ្លូវកណ្ដាល មិនធូរពេក​​ (ភាពបរិបូណ៌ហូរហៀរ)
និង​មិនតឹងពេក ​(ទុក្ករកិរិយា) ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» 
វគ្គទី ๑๔๖ កណ្ឌទី ๔๘ ​ ជីវយី​មេទ័ពរបស់ស៊ុនគួន​មិនត្រូវគ្នានឹង
​ខុងបេង​ដែលជាគ្រូរបស់ឡៅពី​សម្ព័ន្ធមិត្តរបស់ស៊ុនគួនដែរ។
ទីបំផុតជីវយីចុកឈាមស្លាប់ព្រោះត្រូវខុងបេងបញ្ឈឺចិត្ត។
๕–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
សាវតាររាជវង្សានុវង្សនៅក្រុងលង្វែកភាគទី ๔ ។ សង្គ្រាមរវាង
សៀមអយុធ្យានិងភូមា-មននៃនគរហង្សាវដ្តី សង្គ្រាមដែលស្ដេច
ខ្មែរតែងតែចូលទៅជួយភាគីសៀមនៅសតវត្សទី ๑๖ ៕
13Jun/25

កម្មវិធីផ្សាយថ្ងៃសុក្រ 13.06.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ភាគបញ្ចប់នៃអត្ថបទ «តើពុទ្ធសាសនិកអាចចៀសវាងទង្វើ
អកុសល ๑๐ យ៉ាងដោយវិធីណា?» របស់បណ្ឌិតអាឡិចសែនឌ័រ
បឺហ្ស៊ីន។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកលើកយកឯកសារខ្មែរអ្នកជាតិនិយមរបស់
លោកឡឺកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
លោកឡឺកសំអឿន​ឬ ផ្កាយព្រឹក ខ្មែរអ្នកជាតិនិយម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «ជាតិខ្មែរមិន
មែនល្ងង់ខ្លៅ»​ច្រៀងដោយសូសាវឿននិងមាសសាម៉ន។
๔–នាទី «វប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​
ពីក្រុង Skokie រដ្ឋ Illinois
ភាគ ๑๑ សូមបន្តជូនវាក្យសព្ទពាក់ព័ន្ធនឹងសត្វគោក្នុង
សង្គមខ្មែរ ៖ កណ្ដឹង ចង្ក្រង់ ត្រដោក។
๕–នាទី «ពីនេះពីនោះ»
តំណាងរាស្ត្រ McIver ពី New Jerseyអាចជាប់គុក ๑๗ ឆ្នាំពី
បទរារាំងការងាររបស់ ICE ។
មេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ សាឡាមី​ត្រូវបាត់បង់ជីវិតក្នុងការវាយ
ប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។
12Jun/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 12.06.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយពីជម្លោះព្រំដែនរវាងខ្មែរនិងថៃ៖ ខ្មែរប្ដឹងទៅតុលាការ
អន្តរជាតិ​ថៃចង់ដោះស្រាយទ្វេភាគី។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๑๖ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ទង់ជាតិកម្ពុជាក្រោម» និពន្ធដោយអន្ទិត
ថាច់ ប្រីជា គឿន។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ๑ ។
๕–នាទី «ពីនេះពីនោះ» 
ត្រាំហៅទាហានម៉ារីន​និងឆ្មាំជាតិរាប់រយរាប់ពាន់ចូលបង្ក្រាប
ពួកបះបោរនៅអិលអេ រដ្ឋកាលី។
អ៊ីឡនថាសុំទោសដែលវាយប្រហារត្រាំ ឥឡូវកូនឲ្យជានាគ្នាវិញហើយ។
11Jun/25

កម្មវិធីផ្សាយ ថ្ងៃពុធ 11.06.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម
ហេតុអ្វីបានជាសាសនាឥស្លាមអនុញ្ញាតឲ្យបុរសយកប្រពន្ធ
លើសពីម្នាក់? គឺមានបានដល់ទៅ ๔ នាក់?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
ជូនកិច្ចសន្ទនារវាងលោក​លី​ តារាវុធ និងលោកអាំង ជូលាន
ណែនាំឲ្យស្គាល់អ្នកប្រាជ្ញខ្មែរឈ្មោះ អូ ឈៀង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «រស្មីដួងច័ន្ទ្រ» ច្រៀងដោយឯកស៊ីដេចង្វៈ
ភ្លេងសៀម​ឈ្មោះ លាវឆុមច័ន្ទ្រ។
๔–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃ
ក្រុង Columbus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវ
ភៅឈ្មោះ «សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយ
លោកឱកសឿម។ ភាគ ๓๑ ។
កន្លែងខ្លះនៃជួរភ្នំដងរែក សីតុណ្ហភាពអាចធ្លាក់ចុះដល់
๑๕-๑๖ អង្សា។
๕–នាទី «ពីនេះពីនោះ» 
កម្ពុជាដាច់ចិត្តបង្កើតគណៈកម្មាធិការចំពោះកិច្ចដាក់ពាក្យ
ប្ដឹងសៀមរឿងជម្លោះត្រីកោណមរកត និងប្រាសាទតាមាន់
តូច-ធំ​និងតាក្របីនៅខេត្តឧត្តរមានជ័យ។
នេះគឺប្រាសាទតាមាន់តូចសាងក្នុងរាជ្យជ័យវរ្ម័នទី ๗
រចនាបថបាយ័ន។
10Jun/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.06.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA
ភាគទី ๒๕ និយាយពីឥទ្ធពលសៀមដែលទទួលឥទ្ធពលឥណ្ឌា​
និងយួនដែលទទូលឥទ្ធិពលចិន មកលើកម្ពុជានិងលាវ។
–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «កំហុសនរណា?» វគ្គទី ​๑๑
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អ្នកចាស់ចាំអូន»​​ ទំនុកច្រៀងដោយ Mr. Seng
បទភ្លេងដោយ Tonosaki ច្រៀងដោយ​កែវ វាសនា។
តាមដោយបទ «អ្នកចាស់ចាំបង» ច្រៀងដោយកញ្ញានិរនាម។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๒๒ បន្តរឿងនយោបាយស្ដេចសីហនុពីទសវត្សឆ្នាំ ๑๙๔๐
ដល់ចុង ๑๙๖๐ និងសកម្មភាពកុម្មុយនីស្តរណបចិននិងយៀកមិញ។
๕–នាទី «ពីនេះពី័នោះ» 
ត្រាំបញ្ជូនទាហានម៉ារីននិងឆ្មាំជាតិ​រាប់ពាន់ទៅបង្ក្រាបការ
បះបោរប្រឆាំងប៉ូលិស ICE នៅក្រុងអិលអេ រដ្ឋកាលី។
09Jun/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 09.06.2025

๑–នាទី​ «ភាសាខ្មែរ ๑ សប្ដាហ៍ ๑ ម៉ាត់» ដោយសម្ដេចព្រះសង្ឃរាជ
ជួនណាត
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๑๕
នៅសម័យកម្ពុជាប្រជាធិបតេយ្យ ប៉ុលពតគាំទ្រចិនកុម្មុនីស្ត​
ប្រឆាំងអនុត្តរភាពនិយមនៅអាស៊ីអាគ្នេយ៍របស់សហភាពសូវៀត។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ភក្ត្រាស្រទន់ (ចម្រៀងស្នេហ៍)» លិពស៊ិងដោយ​
បាន មុន្នីល័ក្ខ។
តាមការស្នើសុំរបស់ចាងហ្វាងការផ្សាយ សូមបន្ថែមបទ​
«ចម្រៀងស្នេហ៍» ច្រៀងដោយ​សុខសារ៉ាដែន ๑ បទទៀត។
๔–នាទី «សុខភាពយើង»​ 
គេបូមយកខួរឆ្អឺងត្រគាកមកចម្រាញ់យក stem cells ចាក់
ត្រង់កន្លែងដែលឈឺ​ឬបាញ់បញ្ចូលក្នុងសរសៃឈាមខ្មៅ។
ដើម្បីបង្កើននិងពង្រឹងសមត្ថភាពគ្រាប់ Stem Cells ដោយ
ខ្លួនឯងត្រូវធ្វើយ៉ាងណាខ្លះ?
๕–នាទី «ពីនេះពីនោះ» 
08Jun/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 08.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​
ដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ចពីពឹងផ្អែកតែលើកសិកម្មទៅជា
សេដ្ឋកិច្ចដែលពឹងលើកម្មន្តសាល​និងផលិតកម្ម​យើងត្រូវ
ពង្រឹងវិធីផលិតនិងបច្ចេកវិទ្យា។
๒–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๔๕ កណ្ឌទី ๔๗
ជាការសម្ភោធប្រាសាទ «តុងសេកតៃ»​ដែលទើបនឹងសាង
ហើយនៅក្បែរទន្លេជាងហោ ឆាវឆាវបានបញ្ជាឲ្យទាហានប្រឡង
ប្រជែងបាញ់ធ្នូ​និងជប់លៀងអ្នកចូលរួមបុណ្យយ៉ាងអធឹកអធម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូបចម្រៀងនឹកស្រុក ๑ បទឈ្មោះ «Adieu Mon Pays» របស់
អ្នកចម្រៀងបារាំង Enrico Macias ច្រៀងជាមួយអ្នកចម្រៀង
ជនជាតិអ៊ីស្រាអែល Valerie Hamaty។
๔–នាទី «ពីនេះពីនោះ»
អស់ពីមិត្តទៅជាសត្រូវ៖ អ្វីៗទាំងអស់វាអនិច្ចំ។
ត្រាំជាប់ឈ្មោះក្នុងឯកសារសម្ងាត់ជិះយន្តហោះឯកជនរបស់
Jeffrey Epstein សំណាងដែលមិនទាន់មានភស្តុតាងថាជិះក្មេង
ស្រីអនីតិជនរបស់ជនកំហូចរូបនេះ។
ជនអន្តោប្រវេសន៍ខុសច្បាប់នៅ LA ប្រឆាំងកាចទៅលើប៉ូលិស
អន្តោប្រវេសន៍និងគយ​ហៅ ICE ៕
07Jun/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 07.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
ធម្មិកព្រហ្មថា កសិករខ្មែរត្រូវតែពូកែខាងប្រព័ន្ធធារាសាស្ត្រ។
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๒๑ ។
មិនដូចសហភាពអឺរ៉ុប ប្រទេសអាស៊ានច្រើនគិតថាក្បាល
អ្នកណាសក់អ្នកហ្នឹង!
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» 
វគ្គទី ๑๔๔ កណ្ឌទី ๔๗​ ​ឡៅពីនិង​ស៊ុនហ៊ូយិនរត់រួចពីការប៉ង
ចាប់សម្លាប់របស់ស៊ុនគួន។
๕–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
រាជ្យព្រះបាទចន្ទរាជា​ឬ ព្រះបរមរាជាទី ๓ (๑๕๒๙-๑๕๖๗)
សាវតាររាជវង្សានុវង្សនៅក្រុងលង្វែកភាគទី ๓ ។
๖–នាទី «ពីនេះពីនោះ»
06Jun/25

កម្មវិធីផ្សាយថ្ងៃសុក្រ 06.06.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ឆ្លើយតបទៅនឹងសំនួរថា «តើពុទ្ធសាសនិកអាចចៀសវាង
ទង្វើអកុសល ๑๐ យ៉ាងដោយវិធីណា?»
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់មកជំរាប។
ក្រោយសង្គ្រាមលោកលើកទី ๒ បារាំងត្រឡប់មកវិញលោក
សឺងង៉ុកថាញ់ត្រូវចាប់បញ្ជូនទៅដាក់គុកនៅ Poitiers ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងពិរោះ ๑ បទឈ្មោះ «ស្នេហ៍យាយ-តា»
๔–នាទី «វប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​
ពីក្រុង Skokie រដ្ឋ Illinois
ភាគ ๑๐ សូមបន្តជូនវាក្យសព្ទពាក់ព័ន្ធនឹងសត្វគោក្នុង
សង្គមខ្មែរ។
๕–នាទី «ពីនេះពីនោះ»
ស្រុកចិនស៊យទឹកជន់លិចទៀតហើយនៅ ក្វាងទុង ហ្វូជាន
ហ៊ូណាន អាន់ហ៊ុយ ចាន់ស៊ីទឹកជន់លិចខ្ទេចខ្ទីអស់ ស្លាប់នាក់
គ្រាន់តែក្រុងមួយនៅក្វាងទុង New York Times រាយការណ៍
ថាមានស្លាប់ ​๔๗ នាក់។
ស៊ីជិនពិងទើបនឹងចេញមុខជាសាធារណៈក្នុងការទទួល
ប្រធានាធិបតីបេឡារុសលូកាស្ហិនកូកាលពីថ្ងៃពុធ។
ស៊ីជិនពិងបំបាក់មុខអតីតអគ្គលេខាបក្ស ហ៊ូជិនតាវក្នុងអង្គ
ប្រជុំបក្សលើកទី ๒๐ កាលពីខែតុលា ๒๐๒๒ ដោយបង្គាប់ឲ្យ
អង្គរក្សក្រៀកហ៊ូជិនតាវចេញពីទីប្រជុំ។
05Jun/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 05.06.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយពីជម្លោះព្រំដែនរវាងខ្មែរនិងថៃ៖ ខ្មែរប្ដឹងទៅតុលាការ
អន្តរជាតិ​ថៃចង់ដោះស្រាយទ្វេភាគី។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๑๔ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ខ្មែរក្រោមដាស់គ្នា» ចម្រៀងជាតិនិយមខ្មែរក្រោម។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «កំហុសនរណា?» វគ្គទី ๑๐
๕–នាទី «ពីនេះពីនោះ» 
សភាតំណាងរាស្ត្រអនុម័តសេចក្ដីព្រាងច្បាប់ថវិកា​ដែលក្រុម
អ្នកប្រឆាំងអះអាងថានឹងធ្វើឲ្យអាមេរិកមានបំណុលបន្ថែម
๒,๔๐๐,๐๐๐,๐๐๐​,๐๐๐ ដុល្លារទៀត។