13Jul/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.07.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​
បន្ថែមចំណូលដោយដាំឫស្សីក៍ជាគំនិតល្អ​ព្រោះបានទាំងឫស្សី
បានទាំងទំពាំងសម្រាប់លក់​ឬយកទៅផលិតប្រដាប់ប្រើប្រាស់។
๒–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๕๔ កណ្ឌទី ๕๐-๕๑
ឡៅពី​និង​ឡៅឈៀងនៃស្រុកសែឈួនប្ដូរពីស្រឡាញ់គ្នាដូចបង
ប្អូនបង្កើតទៅជាសត្រូវស្លាប់រស់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងបារាំង​๑ បទ​ឈ្មោះ «Adieu Mon Pays» តែង
និងច្រៀងដោយអ្នកតន្ត្រី បារាំងអាល់ហ្សេរី លោក Enrico Macias
និងច្រៀងកំដរដោយអ្នកចម្រៀងអ៊ីស្រាអែល Valery Hamaty ។

បទ«លាហើយប្រទេសខ្ញុំ» ដោយ Enrico Macias​ កែសម្រួលដោយធម្មិកព្រហ្ម…

ខ្ញុំបានចាកចោលប្រទេសខ្ញុំ
ខ្ញុំបានចាកចេញពីផ្ទះខ្ញុំ
ជីវិតខ្ញុំ ជីវិតកំសត់ផន់ខ្ញុំក៍អូសបន្លាយយ៉ាងឥតន័យ
ខ្ញុំបានចាកចោលព្រះអាទិត្យខ្ញុំ
ខ្ញុំបានចាកចោលសមុទ្រព៌ណខៀវផន់ខ្ញុំ
អនុស្សាវរីយ៍នៃរបស់អស់ទាំងនេះភ្ញាក់ឡើងក្រោយទំនួញយ៉ាងវែងរបស់ខ្ញុំ
ព្រះអាទិត្រ ព្រះអាទិត្រនៃប្រទេសដែលបាត់បង់ទៅរបស់ខ្ញុំ
នៃភូមិស្រុកព៌ណសរបស់ខ្ញុំដែលខ្ញុំធ្លាប់ស្រឡាញ់
នៃស្រីៗដែលខ្ញុំធ្លាប់ស្គាល់
ខ្ញុំបានចាកចោលមិត្តនារីម្នាក់
ដែលខ្ញុំនៅចាំភ្នែកគេបានយ៉ាងច្បាស់
ភ្នែកដែលប្រឡាក់ជោកដោយទឹកភ្លៀង ទឹកភ្លៀង នៃពាក្យថាលាហើយ
ខ្ញុំនៅមើលឃើញស្នាមញញឹមរបស់នាង
ដែលស្ថឹតនៅជិតមុខខ្ញុំបង្កើយ
ស្នាមញញឹមដែលធ្វើឲ្យពេលល្ងាចនៃភូមិខ្ញុំភ្លឺចិញ្ចាច
ប៉ុន្តែនៅលើទូកដែលនាំខ្ញុំឲ្យកាន់តែរសាត់ឆ្ងាយទៅៗពីកំពង់​ ច្រវាក់ក្នុងទឹករលាស់លាន់ភឹងមិនខុសពីរំពាត់ខ្សែតីឡើយ
ខ្ញុំសំឡឹងយ៉ាងយូរមើលភ្នែកព៌ណខៀវរបស់នាងដែលចេះតែលិចបាត់ទៅៗក្នុងរលកសមុទ្រក្រោមជំហរនៃវិបដិសារ។

๔–នាទី «ពីនេះពីនោះ»
ស្រុកចិនកុម្មុយនីស្តកើតមានបញ្ហាច្រើនណាស់ទាំងធម្មជាតិ
ទាំងធ្វើឡើងដោយដៃមនុស្ស៕
12Jul/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 12.07.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ស្ដីពីសារៈសំខាន់នៃសហគមន៍
ឬ «សមាគមអ្នកតស៊ូខ្មែរ»
ខ្មែរត្រូវសាមគ្គីគ្នាឡើងបើមិនចង់ឃើញកម្ពុជាកណ្ដាលក្លាយជា
កម្ពុជាក្រោម-កម្ពុជាលើកំណែទី ๒ ទេនោះ។
បើខ្មែរមិនសាមគ្គីគ្នាតស៊ូទេ យួនហូរចូលកាន់តែច្រើនខ្មែរនឹង
អស់ទឹកដីដើរចោលស្រុកទៅនៅប្រទេសដទៃដូចអ្នកខ្លះសព្វ
ថ្ងៃជាពុំខាន។
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๒๖ ។
មហារាជខ្មែរ ๒ អង្គដែលដូចគ្នានិងខុសគ្នាក្នុងរាជ្យរៀងៗ
ខ្លួនគឺ ជ័យវរ្ម័ន ๗ និងអង្គឌួង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๕๓ កណ្ឌទី ๕๐
ឡៅពី (Liu Bei) ត្រូវញាតិគឺ ឡៅឈៀង (Liu Zhang) ដែលជាលោក
ម្ចាស់ស្រុកសែឈួនអញ្ជើញឲ្យទៅជួយការពារអាណាចក្រពីទៀងឡ
និងឆៅឆៅ។
๕–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំងនិយាយពីឯកសារពីប្រទេស
ជិតខាង​រួមទាំងកំណត់ហេតុរបស់ជីវតាខ្វាន់ស្ដីពីប្រទេសខ្មែរ។
កំណត់ហេតុរបស់ជីវតាខ្វាន់​កាលពីឆ្នាំ ๑๒๙๖-๙๗ ធ្វើឲ្យយើង
ស្គាល់ស្រុកខ្មែរកាលពីចុងសតវត្សទី ๑๓ កាន់តែច្បាស់។
๔–នាទី «ពីនេះពីនោះ» 
កូនមារនៃសតវត្សទី ๒๑ នាងកហ្វ៍ដែលដេកជាមួយសង្គ្រាជ
​ព្រះធម្ម​លិខិត ​ព្រះ​ពោធិ​វ័ង្ស ព្រះ​វនរ័ត សៀមជាង​ ๑๐ អង្គ
ឥឡូវសង្ឃបរាជិកទាំងនេះត្រូវបង្ខំចិត្តលាសិក្ខាបទព្រោះមាន
មីនាងថតវីឌីអូទុកដល់ទៅ ๘๐๐๐๐ ឃ្លិព​។ អ្នកណាចង់មើល?
នាងកហ្វ៍ប្រកាសថាទទួផ្សឹកលោកសង្ឃនៅទូទាំងប្រទេស!
11Jul/25

កម្មវិធីផ្សាយថ្ងៃសុក្រ 11.07.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ក្ដីមេត្តាសកម្ម គឺជាទស្សនៈរបស់ព្រះពុទ្ធសាសនា។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាសូមជូនរឿង «ខ្មែរអ្នកជាតិនិយម» វគ្គទី ๗ ។
លោកឡឺកសំអឿន​ឬ ផ្កាយព្រឹកនៃរឿង ខ្មែរអ្នកជាតិនិយម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទឈ្មោះ «វាលសោក
អាល័យ» របស់អធិរាជសំឡេងមាស ស៊ីនស៊ី សាមុតយកមក
ច្រៀងឡើងវិញដោយ ដួង វីរៈសិទ្ធ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយ
លោកម៉ុង​ប៉ាពីយ៉ុងពីក្រុង Skokie រដ្ឋ Illinois
គុណតម្លៃនៃសត្វសេះក្នុងវប្បធម៌ខ្មែរពីបុរាណកាលមក។
๕–នាទី «ពីនេះពីនោះ»
វេទិកាមាតុភូមិយើងលើកទី ๖๐ ថ្ងៃទី ๙ កក្កដា ๒๐๒๕ ក្រោម
ការរៀបចំរបស់លោកសោមកុលវឌ្ឍន៍ពីកាណាដាដោយមាន
លោក​អង់ដ្រេរាហ៊ុលនិងលោកប៉ែនវ៉ាណូនៅប្រទេសបារាំងជាវាគ្មិន។
10Jul/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.07.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
Google ប្រាកដកជាគិតថាសៀមចិត្តចោរ ព្រោះប្រាសាទតាមាន់
ធំនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនច្បាស់ក្រឡែត។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๒๔ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
អ.ស.ប. មានវត្តមាននៅស្រុកខ្មែរដើម្បីជួយរកសន្តិភាពឲ្យ
កម្ពុជាតាមរយៈការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីជំរំ
ជាយដែន​និងការបោះឆ្នោតលើកទីមួយឆ្នាំ ๑๙๙๓ ។
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «មន្តស្នេហ៍មណ្ឌលគិរី» ច្រៀងដោយ ដួង វីរៈសិទ្ធ។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ๙ ។
ឪពុកម្ដាយយ៉ាងណាកូនៗ ក៏ច្រើនតែយ៉ាងហ្នឹង ដូច្នេះត្រូវធ្វើ
ខ្លួនជាកញ្ចក់ល្អឲ្យកូន។
๕–នាទី «ពីនេះពីនោះ» 
សៀមចេញដីកាចាប់កុកអាន​ឬហ្វូកុកអាន មនុស្សលុយរបស់
អាមីសួមេផ្ដាច់ការនគររំដួល។
អាមេរិកហាមមិនឲ្យ ក្រុមហ៊ុន HUIONE GROUP របស់ហ៊ុនតូ
ចូលប្រព័ន្ធហិរញ្ញវត្ថុអាមេរិកព្រោះជាកន្លែងលាងលុយកខ្វក់
របស់ពួកឧក្រឹដ្ឋជនលើបណ្ដាញអ៊ិនធើណិត៕
09Jul/25

កម្មវិធីផ្សាយ ថ្ងៃពុធ 09.07.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម
តើការនិយាយដើមគេដែលច្បាប់សាសនាឥស្លាមហាមដាច់
ខាតនោះមានន័យដូចម្តេច?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» កិច្ចសម្ភាសរបស់ផ្នែក
ស្រាវជ្រាវនៃអាជ្ញាធរអប្សរាជាមួយលោកគ្រូអាំងជូលានអំពី
កាតព្វកិច្ចរបស់ពលរដ្ឋក្នុងការថែរក្សាភាសាខ្មែរ…វគ្គបញ្ចប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «វាចាអ្នកស្នេហាជាតិ» ច្រៀងដោយ​មាសហុកសេង។
๔–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃ
ក្រុង Columbus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវ
ភៅឈ្មោះ «សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយ
លោកឱកសឿម។ ភាគ ๓๕ ។
ធ្វើដំណើរតាមលោកឪយាមពីសំរោងទៅ «អំពេញ»​កាលពីឆ្នាំ
๑๙๔๙ ។
๕–នាទី «ពីនេះពីនោះ» 
ប្រទេសណាខ្លះលោកត្រាំហានចូលអាមេរិក?​ អាមេរិកប្រមូល
បានពន្ធបដិការ ជាង ១០០​ពាន់លានដុល្លារទៅហើយក្នុង​៥​ខែ
ដើមឆ្នាំនេះ៕
08Jul/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.07.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ភាគទី ๒๘
សន្តតិវង្សចក្រីសៀមនិងង្វៀងយួន​ដណ្តើមគ្នាធ្វើធំលើកម្ពុជា
និងលាវនៅសតវត្សទី ๑๘-๑๙ ។
នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ​๘ ។
តើគួរចិញ្ចឹមកូនៗ ដោយវិធីណាឲ្យក្លាយជាពលរដ្ឋល្អរបស់ប្រទេស?
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រែកជីកបំភាន់ភ្នែកនយោបាយ» ច្រៀងដោយ
វណ្ណលក្ខិណា។ នៅឆ្នាំ២០៥០បងប្អូនត្រៀមខ្លួនទៅអ្នកក្រនៅតែ
ក្រ អ្នកមានមានតែគ្នាគេទេ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។ ភាគទី ๒๖ ។
ប្រដាប់ដោយអាវុធពីសហភាពសូវៀតរួមទាំងរទេះតង់​-កាំភ្លើង
ធំផង យួនវាយលុកកម្ពុជានៅខែធ្នូ ๑๙๗๘ បណ្ដេញពួកខ្មែរ
ក្រហមប៉ុលពតឲ្យទៅនៅតំបន់ប៉ៃលិនឯណោះ។
๕–នាទី «ពីនេះពី័នោះ» 
ត្រាំបញ្ចុះពន្ធគយឲ្យកម្ពុជាពី ๔๙% នៅ ๓๖% ៕
07Jul/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.07.2025

๑–នាទី​ «បកស្រាយពាក្យស្លែងភាសាអាមេរិកាំង» ដោយសានសុវិទ្យ
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๒๓
សេចក្ដីព្យាយាមស្វែងរកសន្តិភាពឲ្យកម្ពុជានិងដំណើរឆ្ពោះទៅ
កាន់សន្និសីទក្រុងប៉ារីស៖ ការដកទ័ពយួនឈ្លានពានពីកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទឈ្មោះ «ស្នេហ៍អស់ន័យ»
ច្រៀងដោយកញ្ញាចាង ច័ន្ទ តារាវត្តី​និពន្ធដោយយានបូណា។
๔–នាទី «សុខភាពយើង»​ 
Dr. Dinko KALITERNA​ ពន្យល់អំពីការផលិតនិងប្រើប្រាស់
កោសិកាដើម​ឬ Stem Cells ។
๕–នាទី «ពីនេះពីនោះ»
នាយករដ្ឋមន្ត្រីសៀមត្រូវព្យួរតំណែងព្រោះតែល្បែងថោកទាប
របស់អតីតនាយកកញ្ចាស់យួនបន្តុប។
06Jul/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 06.07.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​
ខ្មែរគប្បីងើបឡើងប្រឆាំងត្រកូលហ៊ុនមហាចង្រៃដែលកំពុង
តែលក់កម្ពុជាឲ្យបរទេស។
๒–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๕๒ កណ្ឌទី ๕๐
ឆាវ​ឆាវបានទទួលអំណាចកាន់តែច្រើនពីហង់តេក្រោយ
បង្ក្រាបម៉ាឆាវកូនម៉ាថេងបាន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំនៃក្រុង
ខូឡុមបឹស រដ្ឋអូហៃយោ។
๔–នាទី «ពីនេះពីនោះ»
ខ្មែរនាំគ្នាប្រឆាំងច្បាប់ដកសញ្ជាតិស្នើដោយពួកផ្ដាច់ការ។
05Jul/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 05.07.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ស្ដីពីសារៈសំខាន់នៃសហគមន៍
ឬ «សមាគមអ្នកតស៊ូខ្មែរ»
ផ្ទះគំរូរបស់សមាជិកសហគមន៍ «កូនខ្មែរ»​ តាមបែបសមាគម
គិបប៊ុតហ្ស៍នៅអ៊ីស្រាអែល។
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๒๕ ។
ព្រះសម្មាសម្ពុទ្ធជំនាញខាងសម្របសម្រួលដោយសន្តិវិធីដោះ
ស្រាយជម្លោះជាទីពេញចិត្តនៃភាគីទាំងសងខាង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๕๑ កណ្ឌទី ๕๐
๕–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំងនិយាយពីឯកសារផ្សេងៗ
ស្ដីពីប្រវត្តិសាស្ត្រខ្មែរយើង។
๔–នាទី «ពីនេះពីនោះ» 
ជយោ ๔ កក្កដា ថ្ងៃបុណ្យឯករាជ្យអាគាំង! អបអរសាទរយឺត
๑ ថ្ងៃ មិនថាអីថាវ៉ាន់ណា បងប្អូន!
គ្រាប់បែកអាមេរិកយកទៅទម្លាក់នៅអ៊ីរ៉ង់ មួយគ្រាប់ៗ
ទម្ងន់ ๑๓.๖ តោន ទម្លាក់អស់មិនតិចជាង ๑๔ គ្រាប់។
04Jul/25

កម្មវិធីផ្សាយថ្ងៃសុក្រ 04.07.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ព្រះពុទ្ធសាសនាក្នុងពិភពលោកនៅអាស៊ីបូព៌ា
​និងអាស៊ីកណ្ដាល។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាសូមជូនរឿង «ខ្មែរអ្នកជាតិនិយម» វគ្គទី ๖ ។
លោកឡឺកសំអឿន​ឬ ផ្កាយព្រឹកនៃរឿង ខ្មែរអ្នកជាតិនិយម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទឈ្មោះ «បងមានមន្តអ្វី»
របស់ឱកសុគន្ធកញ្ញា ច្រៀងឡើងវិញដោយសម្លេងសិប្បនិមិត្ត AI ។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ ស្ដីពីកាព្យសាស្ត្រខ្មែរ»​​​ ដោយ
លោកម៉ុង​ប៉ាពីយ៉ុងពីក្រុង Skokie រដ្ឋ Illinois
គេបំពេមនុស្សតូចធំដើម្បីគោលបំណងច្រើនប្រការ៖ បំពេកូន
កុំឲ្យយំ-ឲ្យដេកលក់-បំពេអ្នកស្រុកឲ្យគាំទ្រខ្លួន-បំពេបោកប្រាស់
-​បំពេឲ្យមានសង្ឃឹម។ល។
๕–នាទី «ពីនេះពីនោះ»
នាយកក្រៅខោនៃត្រកូលហ៊ុនគាំទ្រគំនិតឈ្លើយរបស់អាមីសួ
ចង់កែរដ្ឋធម្មនុញ្ញរឿងសញ្ជាតិកូនខ្មែរ។
ពួកសមាជិកសភាលើ-សភាក្រោមនៃគណបក្សសាធារណរដ្ឋ
អបអរសាទរជ័យជំនះច្បាប់ថវិកាបានទទួលការអនុម័ត។