02Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២០-២១ ។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងបូរាណសម័យសង្គមឈ្មោះ «វីយូឡុងស្នេហា» ច្រៀងដោយអ្នកចម្រៀងសម័យថ្មី អ្នកស្រី សុគន្ធ នីសា។

៤–នាទី «ពីនេះពីនោះ»

រឿងវាផ្ដើមពី​ “មេនេះ” ហើយអាចបញ្ចប់ដោយ “អានេះ” ។
ថ្ងៃអង្គារនេះពួកស្អប់ត្រាំស្រមើស្រមៃឃើញប៉ូលិសចាប់ត្រាំជាមុនស្រេច។
មិនទាន់ស្អីផងពួក ហ្វេកញិវស៍បានកាត់ទោសត្រាំឲ្យជាប់គុកជាស្រេច ៕
01Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីវិធីព្យាបាលចិត្តខឹងក្រោធ។

២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីសេចក្ដីសម្រេចចិត្តរបស់អាមេរិកបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា​និងស្ថានការណ៍ស្រុកខ្មែរនៅឆ្នាំ ១៩៧៣-៧៤ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនភ្លេងប្រគំដោយឧបករណ៍តន្ត្រីសុទ្ធឈ្មោះ “Love Is Blue ឬ L’Amour Est Bleu” សម្ដែងដោយវង់តន្ត្រីរបស់ Paul Mauriat ។

៤–នាទី «ពីនេះពីនោះ»

គួរជួយគ្នាប្រស់ជីវិតឯកសារ ២៣​ តុលា ១៩៩១ យកមកអនុវត្តឲ្យមានប្រសិទ្ធភាពឡើងវិញ។
ខ្មែររាប់រយ​រាប់ពាន់ចាំទទួលប័ណ្ណអនុញ្ញាតឲ្យចូលធ្វើការស្រុកសៀម។
Trump ជាប់ចោទ ត្រូវប្រឈមតុលាការរឿងបិទមាត់តារាកុនជ្រូក​ Stormy។
បើរុស្ស៊ីចាញ់រុស្ស៊ីត្រូវក្រព្រោះត្រូវសាងប្រទេសអ៊ុយក្រែនសងគេវិញ។
Min Aung Hlaing រំលាយបក្ស NLD របស់ Aung San Suu Kyi​មុនការបោះឆ្នោត។
31Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 31.03.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ១ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង។ ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ២ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងបួងសួងរបស់បងប្អូនខ្មែរសុរិន្ទ រាំបូជាបារមីព្រះនាងសោមាសិវិកាទេវនាគទេវី (មាតានាគ)។

៤–នាទី «ពីនេះពីនោះ» ថ្ងៃនេះសុំឈប់សម្រាក​ ១​ ថ្ងៃ៕

30Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.03.2023

Spring នៅតាមផ្លូវទៅបុរីអង្គរ។

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីជីវិតរស់នៅរបស់ពលរដ្ឋខ្មែរ​ដែល​រដ្ឋាភិបាលពុំយកចិត្តទុកដាក់បណ្ដោយឲ្យរស់តាមតែជោគវាសនា​ខុសពីជនជាតិយួនដែលរដ្ឋាភិបាលគេយកចិត្តទុកដាក់រហូតដល់ផ្ដាំផ្ញើនឹងរដ្ឋាភិបាលខ្មែរទៅទៀត។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងព្រះរាជនិពន្ធរបស់សម្ដេចនរោត្តម សីហនុ ច្រៀងដោយសម្ដេច​និង​ក្មួយលីហាវ​ឈ្មោះ «លាហើយកម្ពុជា»​។

៤–នាទី «ពីនេះពីនោះ»

ចិននឹងឈ្នះអាមេរិកនៅឆ្នាំ ២០៣០​ មែនឬ?

29Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 29.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទៅ ១០​របស់​ Heracles គឺទៅយកហ្វូងគោរបស់យក្សក្បាល​ ៣ Geryon ​។

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ២ ។

អ្នកអបអរជ័យជម្នះ។
អ្នកនៅពីក្រោយ​និងពីមុខជ័យជម្នះ។
(គេថា) ទម្លាក់ស្ដេចកំប៉ោងជាការសម្រេចរបស់សភា​តែការប្ដូររបបពីរាជានិយមមកសាធារណរដ្ឋនិយមជាបដិវត្តន៍រដ្ឋប្រហារ។
តើស្ដេចសីហនុធ្វើឲ្យខ្មែរមួយចំនួនធុញទ្រាន់នឹងរបប​រាជា
និយមផ្ដាច់ការមែនឬ?
យុវជន-យុវនារីខ្មែរមានពេលសិក្សាអំពីគំនិតសាធារណរដ្ឋតិចពេក​ដោយពួកមេដឹកនាំទាំងយោធាទាំងស៊ីវិលវាពុករលួយមហាពុករលួយធ្វើឲ្យរបបនេះរលាយយ៉ាងឆាប់រហ័ស។

៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងស្នេហាជាតិឈ្មោះ «ជ័យជម្នះ»​ ច្រៀងដោយសិស្ស-និស្សិត នៅថ្ងៃប្រកាសសាធារណរដ្ឋខ្មែរ​ ៩​ តុលា​ ១៩៧០ ។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

បាតុកម្មទូទាំងប្រទេសបារាំង។
ប្រទេសបារាំងឆេះរោលរឿងកំណែទម្រង់ការចូលនិវត្តន៍៕
28Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.03.2023

១–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីអចិរភាពនៃពេលវេលាដែលយើងរស់នៅលើលោកនេះ។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៧ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤២ ​អានដោយសានសុវិទ្យ ​។

៤–នាទី ”តន្ត្រី» សូមជូនចម្រៀងឈ្មោះ “ព្រៃឯកើត” ច្រៀងដោយស៊ីនស៊ីសាមុត។

៥–នាទី «ពីនេះពី័នោះ»

លោក Gaffar Peang-Meth កែតម្រូវប្រវត្តិសាស្ត្រថ្ងៃ ១៨ មីនា​ ១៩៧០។
លោកលន់នល់ទទួលបញ្ជាពីស្ដេចកំប៉ោងឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រាងឲ្យយួនប្រើប្រាស់ទឹកដីខ្មែរក្នុងសង្គ្រាមវៀតណាមកាលពី ១៩៦៥។
27Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.03.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណានសៀវភៅរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។

២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបតិរច្ឆានដែលបានវាយប្រហារទៅលើលោកទូតអាមេរិក Patrick Murphy ព្រោះលោកទិតៀនតុលាការអាយ៉ងដែលបានកាត់ទោសលោកកឹមសុខាឲ្យជាប់ឃុំឃាំង​ ២៧ ​ឆ្នាំពីបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។ »

៣–នាទី «តន្ត្រី» ជូនចម្រៀងសម័យសង្គមមួយបទទៀតឈ្មោះ «រាត្រីដែលបានជួបភ័ក្រ្ត» ច្រៀងដោយ​អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុតនិងអ្នកស្រីកែវសេដ្ឋា។

៤–នាទី «ពីនេះពីនោះ

26Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.03.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១៨-១៩។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងបូរាណសម័យសង្គមឈ្មោះ «ចំប៉ាបាត់ដំបង» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រ ស៊ីនស៊ីសាមុត។

៤–នាទី «ពីនេះពីនោះ»

រឿងចាស់និទានថ្មី: លោកត្រាំ Stormy Daniels មេធាវី Michael Cohen

ប្រយ័ត្នជាប់អន្ទាក់ទិញ-លក់រូបិយវត្ថុបរទេស៕
25Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.03.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយថាហេតុអ្វីបានជាស្រឡាញ់ខ្លាំងតែងតែនាំឲ្យមានទុក្ខខ្លាំង។

២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៩ របស់គេ គឺត្រូវទៅយកខ្សែក្រវាត់ទិព្វពី Hyppolyte ដែលជាមេកន្ទ្រាញស្រីនៃនគរពួក Amazons នៅThemiscyra ឯម្ដុំសមុទ្រខ្មៅ។

៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីសេចក្ដីព្យាយាមរបស់​ប៉េកាំង​និង​វ៉ាស៊ិនតោនក្នុងការស្វែងរកកិច្ចចរចារវាងភាគីសាធារណរដ្ឋខ្មែរ​នឹងក្រុមរបស់ស្ដេចសីហនុ។

៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “អូនសែនមេត្តា” ច្រៀងដោយ ទូចស៊ុននិច បទភ្លេងនិងទំនុកច្រៀងដោយ​មរតកដើម ​រូបប៉ូស្ទ័រដោយ​អនសុភាព និងស្នើដោយ Na Vy ។

៥–នាទី «ពីនេះពីនោះ»

ប្លង់គំរោងបុរីអង្គរតាមគំនិតចង់បានរបស់លោកវិស្វករវណ្ណាឡាញ់​ដើលកនយើងគាំទ្រ។

ផ្ទះក្មួយ តយ ប្រធានខ្មែរលើ​ពីស្ទឹងត្រែង។

វាំងលោកធីសម្រាប់គ្រឿងឧបករណ៍ជាង​និងជាកន្លែងជក់បារី។
ផ្ទះសំណាក់លោកអតីតប្រធានឱកសឿមកំពុងសាងសង់។
លោកជាងធំស៊ិនស៊ីនឿនមកពីហ្វ៊ីឡាជួយសាងបុស្បុក។
24Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 24.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអត្ថបទរបស់លោក ចៅសេងអួរ​ បញ្ញវន្តខ្មែរនៅប្រទេសបារាំង​និងជាអតីតរដ្ឋមន្ត្រីសម័យសាធារណរដ្ឋខ្មែរ​ជូនការពិតស្ដីពីព្រឹត្តិការណ៍ ថ្ងៃ ១៨ មីនា ១៩៧០។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ១ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងប្រជាប្រិយបារាំងមួយបទឈ្មោះ «La Paloma Adieu» (លាហើយលលកស) ច្រៀងដោយ​ Mireille Mathieu ។

៤–នាទី «ពីនេះពីនោះ»

រុស្ស៊ីចាប់ផ្ដើមបាញ់មិស្ស៊ីលទៅលើផ្ទះជនស៊ីវិលអ៊ុយក្រែនធ្វើឲ្យពូទិនក្លាយជាឧក្រិដ្ឋករសង្គ្រាម។