12May/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 12.05.2023

១–នាទីសៀវភៅ «អាស្បូវ» របស់បណ្ឌិត​អាំងជូលាន
សូមជូនជំពូក ៩ នៃរឿង«អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន ដែលនិយាយពីផ្ទាំងរូបចម្លាក់វែងនៅអង្គរវត្ត​មានរូបសូរ្យវរ្ម័នបញ្ចុះពល ។
រួមទាំងទាហានសៀម​ (ស្យាំកុក) ​និងពលមកពីល្វោជាដើម។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH​
ថ្ងៃនេះសូមជូនប្រវត្តិលោកចៅហ្វាយគុយដែលព្រមពលីជីវិតដើម្បីភាពគង់វង់នៃទំនៀមទម្លាប់ប្រំខ្មែរក្រោយយួនបានច្បាមយកព្រះត្រពាំងនិងខេត្តដទៃទៀតរបស់កម្ពុជា។ អត្ថបទសម្លេងមួយនេះវិទ្យុយើងបានយកមកផ្សព្វផ្សាយម្ដងហើយកាលពីឆ្នាំ ២០១៣ ។
នាទី «តន្ត្រី»​ ប្រចាំថ្ងៃ​​​​

សូមជូនចម្រៀងស្នេហាជាតិសម័យសង្គ្រាមឈ្លានពានរបស់យួនមកលើកម្ពុជាឈ្មោះ«ផ្ការីកលើមេឃ» ​ច្រៀងដោយអ្នកស្រី រស់ សេរីសទ្ធា ដែលក៏ជាទាហានលោតឆ័ត្រយោង​សម័យសាធារណរដ្ឋខ្មែរ ១៩៧០-៧៥ នោះផងដែរ» ។

៤–នាទី «ពីនេះពីនោះ»
សភាតំណាងរាស្ត្រអាមេរិកថាមានភស្តុតាងប្ដឹងចូបៃដឹននិងគ្រួសារពីបទស៊ីសំណូកហើយផ្ទេរប្រាក់ចូលបញ្ជីធនាការរាប់សិបលានដុល្លារ។
អ្នកកាសែតនិង​មេធាវី អះអាងថាសភាអាចស៊ើបអង្កេតករណីគ្រួសារបៃដឹនលាងលុយកខ្វក់បាន ។
គេថា​ប៉ីប៉ីលីត្រូវអ្នកនយោបាយក្រពើបោក៕
11May/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.05.2023

១–នាទី «ទស្សនៈខ្ញុំ»
អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA សូមរៀបរាប់អំពីលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់​ដែលត្រូវស្ដេច​សីហនុចាប់ដាក់គុក ហើយបានលោកសេនាប្រមុខលន់នល់ជួយដោះលែងឲ្យមានសេរីភាព​ព្រមទាំងចំណងជិតស្និទ្ធរវាងលោកសាស្ត្រាចារ្យនិងគ្រួសារអ្នកគ្រូ។
២–នាទី «និទានអារ៉ាប់​»
សូមជូនវគ្គទី ១០៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់​។
៣–នាទី «តន្ត្រី»
សូមជូន​ចម្រៀងស្នេហាមួយបទឈ្មោះ «អូនស្រឡាញ់តែបងមួយ» ច្រៀងដោយកញ្ញា ទៀងមុំ សុធាវី ។
៤–នាទី «ពីនេះពីនោះ» សូមអភ័យទោសរៀបចំជូនស្ដាប់មិនទាន់ទេ កំពុងហោះឆ្លងសមុទ្រចិនខាងត្បូង​​៕
10May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 10.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​
Aeneas ដំណើរពីក្រុង Troy មក​ស្ថាបនាក្រុង Rome ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបាឋកថារបស់លោកបណ្ឌិតកាលពី​ឆ្នាំ ២០១៥ ស្ដីពីសារៈសំខាន់របស់ជនជាតិភាគតិចនៅកម្ពុជានិងប្រទេសជិតខាង–ភាគបញ្ចប់ ។
៣–នាទី « តន្ត្រី»​
សូមជូនចម្រៀងឈ្មោះ «ផ្កាក្រោមខ្នើយ» ច្រៀងនិងប្រគំ (ប្រហែលជា) ដោយខ្មែរបុរីរម្យអ្នកស្រុកភ្នំរូង ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» សុំទោសពុំមានទេថ្ងៃនេះ ៕
09May/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.05.2023

១–នាទី «ធម្មកថា» សម្ដែងដោយព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីអចិរភាពរបស់មនុស្សដែលផ្ទុយនឹងចិរភាពរបស់ពេលវេលា។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–ភាគ ១៣ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៨ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រី» ជូនចម្រៀងស្នេហាជាតិសម័យទសវត្សរ៍ ៧០ «ស្អែកបងចូលធ្វើយុទ្ធជន»​​ ច្រៀងដោយអ្នកចម្រៀងមិនស្គាល់ឈ្មោះ ។
៥–នាទី «ពីនេះពី័នោះ»
Butte du Lion ទូលសិង្ហ​នៅ ប្រទេសបែលហ្ស៊ិក ។
វត្តភ្នំរបស់បុរីអង្គរ ៕
08May/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.05.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៨ ភាគ ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។
ប្រាសាទបុរាណបាក់បែកកប់ក្នុងព្រៃ
២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​សាសន៍យួនចង្រៃដែលព្យាយាមវាយកម្ទេចព្រះវិហារពុទ្ធសាសនាខ្មែរ​នៅខេត្ត​ឡុង​ហោរ​និងលើកសរសើរអ្នកស្រីមូសុខហួរដែលប្ដូរផ្ដាច់ក្នុងការការពារខ្មែរកម្ពុជាក្រោម ។
វត្តពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោមមានទាំងអស់ ៥២៩ វត្តយោងតាម​
wikipedia.orghttps://en.wikipedia.org › wiki 
ជំទាវមូ​ សុខហួជាវីរនារីខ្មែរ​បើទាមទារយកកម្ពុជាក្រោមពីយួនមកវិញ ៕
៣–នាទី «តន្ត្រី»
ចម្រៀង «កន្ទ្រឹមដូនតា» ច្រៀងដោយសង់សែង រុងរឿងឆៃ និង ជេន សាយចៃ។
៤–នាទី «ពីនេះពីនោះ»
ប៉ូលិសកាណាដាចាប់ចរាចរណ៍គ្រឿងញៀននៅ Québec ។
07May/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 07.05.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣០-៣១ ។
២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១០៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចង្កោមចម្រៀងកន្ទ្រឹមក្នុងឱកាសបុណ្យដំរីខេត្តសុរិន្ទ ឆ្នាំ ២០២០ ​ច្រៀងដោយ ចេន​សាយចៃ​និងប្រគំដោយវង់ភ្លេងកន្ទ្រឹមផៃរ៉ូតសាវន៍។
៤–នាទី «ពីនេះពីនោះ»
Trump មានឱកាសត្រឡប់ទៅវិមានសទេ?
ប្រថុយលេងរបស់ចាស់ទៀតហើយ ។​​ចាំលាបពណ៌ថ្មី​ ហើយមើលថែទាំកុំបណ្ដោយឲ្យអ្នកមិនចេះបើក បើកបំផ្លាញដូចមុនទៀត!
06May/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 06.05.2023

១–នាទី «បុច្ឆា-វិសជ្ជនា» របស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរផ្សេងៗ ដូចជាសំនួរថាធ្វើយ៉ាងណាទើបអាចផ្ដាច់កាមកិលេសបាន ។
២–នាទី «ទស្សនៈអ្នកនិពន្ធ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota ថ្ងៃនេះនឹងលើកយករបាយការណ៍របស់អង្គការក្លូបល់វិតនេស​ស្ដីពីក្រុមគ្រួសារនិងស្ម័គ្របក្សពួករបស់ហ៊ុនសែនបំផ្លាញព្រៃខ្មែរ។
ដឹកទៅយួន
ព្រះសង្ឃខំបំបួសដើមឈើ
តែពួកអាខ្វាង-អាទ្រីភាពឥតប្រណី ​នៅតែលួចកាប់ ​។
៣–នាទី «តន្ត្រី»
សូមជូនភ្លេងខ្មែរសម័យមុនមួយបទ ឈ្មោះ «ហើរចោលទ្រនំ» ច្រៀងដោយ សុត​សាវុធ ។
៤–នាទី «ពីនេះពីនោះ»
រូបសំណាក​ចៅហ្វាយគុយ ១​នៅឡងប៊ីច ១​នេះនៅបុរីអង្គរ ។
05May/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 05.05.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៨ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ ជំពូកនេះនិយាយពីការចងក្លើរវាងពញាសោមនឹងតាព្រះ និងទស្សនកិច្ចនៅបាខែងនិងអង្គរធំ ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ដោយថ្ងៃនេះលោកនឹងលើកយក ប្រវត្តិនៃថ្ងៃពិសាខបូជាយកមកជំរាប​។
៣–នាទី «តន្ត្រី» សូមជូនចម្រៀងសៀមកាត់ខ្មែរឈ្មោះ «កម្ពុជាជាទីស្នេហា» ច្រៀងដោយយិងយ៉ុង យ៉តបួង៉ាម អ្នកចម្រៀងដែលប្រកាសថាគេមិនចេះច្រៀងកន្ទ្រឹមព្រោះគេមិនមែនខ្មែរស្រិន្ទ​ឬ​បុរីរម្យ ។
៤–នាទី «ពីនេះពីនោះ» ៖
04May/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.05.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីមេដឹកនាំថ្ដាច់ការសាហាវខុសមនុស្សគឺសម្ដេចពុកមហារលួយដែលចាំតែចងអាឃាតព្យាបាទក្រុមខ្មែរជំទាស់​ដោយប្រើប្រព័ន្ធច្បាប់ឡឺកឺ​ទិងមោងតេឡាចាប់ដាក់គុកដាក់ើច្រវាក់និងរឹបអូសយកដីធ្លីទ្រព្យសម្បត្តិ គង់តែកម្មពៀរតាមទាន់ទេ។

២–នាទីនិទានអារ៉ាប់​ វគ្គទី ១០២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូន​ចម្រៀងស្នេហាមួយបទឈ្មោះ «អញ្ជើញចូលចុះបើស្រឡាញ់» ច្រៀងដោយកញ្ញា ទៀងមុំ សុធាវី ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ»

ពិសាខបូជាជាទិវាសន្តិភាពពិភពលោក

១៥ កើត​ពេញបូណ៌មីនៃខែពិសាខ​រួមថ្ងៃព្រះបរមគ្រូទ្រង់ប្រសូត ត្រាស់ដឹង​ និង បរិនិព្វាន​៕
03May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 03.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​ ថ្ងៃនេះ​នឹងលើកយកប្រវត្តិនិងឥទ្ធិពលរឿងព្រេង-ទេវកថាក្រិកលើវប្បធម៌ប្រទេសក្នុងតំបន់សមុទ្រ Méditerranée មកជំរាបត្រួសៗ ផ្ដើមដោយសៀវភៅ « ប្រវត្តិសាស្ត្រ»​ របស់ Herodotus ។
២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន កាលពី​ឆ្នាំ ២០១៥ ស្ដីពីសារៈសំខាន់របស់ជនជាតិភាគតិចនៅកម្ពុជានិងប្រទេសជិតខាង–ភាគ ១ ។
៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ចាស់ជូរអែម» សម្ដែងដោយវង់ទេវបុត្រខ្មៅ ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ»
លោកប៉ែនវ៉ាណូនៃក្រុម​២៣​តុលា១៩៩១ ថានឹងមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតបើមិនមានការត្រួតពិនិត្យ។
ថ្ងៃបញ្ចប់ចូលឆ្នាំខ្មែរនៅបុរីអង្គរ ៣០​ មេសា ២៣ ។