04Nov/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.11.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹមធីអ៊ូយ ​
វគ្គទី ៤៥ ដែលនិយាយពីពួក UNHCR ហាក់ដូចជាយកចិត្តទុកដាក់ក្នុងការសម្ភាសនិងបញ្ជូនជនភៀសខ្លួនយួនទៅប្រទេសទី ៣ ជាងគេ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៦ និយាយពីជាប់គុកនៅកោះត្រឡាច។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
Israel ធ្វើឲ្យរូងក្រោមដីរបស់ Hamas ក្លាយជាអង្គប់មរណៈសម្រាប់ពួក Hamas ។
ប្រជុំខ្មែរនៅ​ Place de La République ថ្ងៃសៅរ៍ ២១ តុលា ២០២៣ ទាមទារឲ្យទុកអាសនៈអ.ស.ប.របស់កម្ពុជានៅទំនេរបណ្ដោះអាសន្ន។
ព្រឹត្តិប័ត្រពត៌មាន ២៣ តុលា​ ១៩៩១ លើកយករឿង​តាថេន​និងចៅសនមកនិយាយ ប្រហែលជាចង់បញ្ឆិតបញ្ឆៀងដាក់ ធុតង្គ វនវាសី ចន្ទមុនី​ទេដឹង?
ព្រោះខ្មែរផ្អើលទៅគោរពបូជាទេវតាដើរដីអង្គនេះសម្បើមណាស់។
03Nov/23

កម្មវិធីផ្សាយថ្ងៃសុក្រ 03.11.23

១–នាទី «ធម្មកថាអប់រំចិត្តដោយភិក្ខុគូសុភាព»​អធិប្បាយអំពីទិវាកំណើតរបស់ព្រះសង្ឃ ក្នុងឱកាសចូលវស្សា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៦ ជូនស្ដាប់…
ដោយអះអាងថាអាខ្វាងប្រើក្រុមមន្ត្រីទុច្ចរិត ពួកអន្ធពាល ពួកបងតូចបងធំ ពួកយុវជនពិសេស ពួក​ប៉ូលិសពិសេស អង្គរក្សសាហាវ ដើម្បីបិទបាំងអំពើឧក្រិដ្ឋរបស់វា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ធុញអ្នកមានសង្សារ» ច្រៀងដោយជ័យលាភីនៃការប្រកួតចម្រៀង Idol Junior ហាងហង្សមាស​កញ្ញា សំ លីដា។
៤–នាទី «ពីនេះពីនោះ» 
ហ៊ុនសែនប្រកាសថាបក្សប្រជាជនចាញ់ឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់​ឆ្នាំ ២០១២ ។
02Nov/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.11.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះអ្នកគ្រូរៀបរាប់អំពីប្រជាប្រិយភាពរបស់ស្ដេចសីហនុសម័យសង្គមរាស្ត្រនិយម​និងសម្ដែងការសោកស្ដាយដែលព្រះអង្គក្លាយជាអ្នកជួយយួន​ អនុញ្ញាតឲ្យយួនចូលមកតាំងទ័ពនៅលើទឹកដីខ្មែរ​និងជាអ្នកបង្កសង្គ្រាមខ្មែរទល់នឹងខ្មែរដោយការអំពាវនាវឲ្យខ្មែរចូលព្រៃម៉ាគីស៍
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះឋិតក្នុងភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា ​ប៉ារីបានួរ»។ ដល់ត្រង់ព្រះអង្គម្ចាស់ទាំង ៣​ រកបានរបស់អស្ចារ្យម្នាក់មួយយក​មកថ្វាយស៊ុលតង់ឥណ្ឌាជាបិតា​ក្នុងការប្រជែងគ្នាយកប្អូនជីដូនមួយជាជាយា។
៣–នាទី «កំណាព្យសាបគំនិត»​ សូមជូនកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណណ ហ៊ី នៃប្រទេស​បែលហ្ស៊ិក។
កំពង់ចម្លងខេត្តកំពង់ឆ្នាំងស្រវាំងភ្នែក។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងស៊ីនស៊ីសាមុតឈ្មោះ «មិនបាច់រ៉ាយរ៉ាប់» ។
៥–នាទី «ពីនេះពីនោះ»
ផលវិបាកនៃសង្គ្រាម Israel-Hamas នៅក្នុងតំបន់ Gaza ៕
01Nov/23

កម្មវិធីផ្សាយ ថ្ងៃពុធ 01.11.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​ ជំនឿចំពោះព្រះគម្ពីរអាល់គួរអាន​និងគម្ពីរឥស្លាមផ្សេងៗទៀត។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» វគ្គ បញ្ចប់ នៃសុន្ទរកថារបស់លោកបណ្ឌិតរឿង «ព្រលឹង» ឬ «ព្រះលិង្គ»ខ្មែរ
ចម្លាក់ឋាននរកនៅប្រាសាទអង្គរវត្ត — ចូលដល់ត្រង់ព្រះយមរាជស្ដេចនៃសេចក្ដីស្លាប់និងការចាប់ជាតិឡើងវិញ។
៣–នាទី «កំណាព្យសាបគំនិត»​ លោកថាច់ពីយ៉ាអ្នកជាយក្រុងប៉ារីស ស្នើជូនកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណនហ៊ីនៃប្រទេស​បែលហ្ស៊ិក។
កំពង់ឆ្នាំស្រវាំងភ្នែកមែន ជាកន្លែងផលិតអាចម៍និងទឹកនោមយួនឲ្យអ្នកភ្នំពេញស៊ីនិងផឹករាប់សតវត្សមកហើយ។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទសុរិន្ទខ្នងភ្នំ និងរៃយំ កំដរដោយប៉ីពក។
៥–នាទី «ពីនេះពី័នោះ»
លោកពូអង្វរលោកក្មួយឲ្យជួយជាតិ​ដោយឲ្យកម្ពុជាអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ២៣ ​តុលា ឲ្យបានសុក្រឹត។
ត្រាំត្រូវសត្រូវប្ដឹងជុំទិស ធ្វើយ៉ាងណារកផ្លូវដាក់គុកត្រាំឲ្យខាងតែបាន។
ចាប់ផ្ដើមធ្វើថ្នល់ ជីកកូនអូរ ដាំផ្កាឈូកនៅបុរីអង្គរ NC ។
អនាគតបឹងឈូក?
31Oct/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.10.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៤ ។
យួនប្រើល្បិចដដែលៗ យកដីពីប្រទេសជិតខាងគឺលក់រាជធីតាអាយុ​ ១៣​ ឆ្នាំ ឲ្យ​ស្ដេចចាមកាលពីសតវត្សទី ១៤ ​គឺនៅឆ្នាំ ១៣០៦​​ ដូរយកខេត្ត ២ រួចលក់ម្ចាស់ក្សត្រីកូជិនឲ្យ​ជ័យជេដ្ឋាទី ២​ ប្ដូរយកសិទ្ធិចូលមកតាំងប៉ុស្តិ៍គយនៅកម្ពុជាក្រោមកាលពីដើមសតវត្សទី ១៧ ។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧២ ​។
ខ្មែរក្រហមប៉ុលពតអួតក្អេងក្អាងថាបានទទួលជ័យជំនះលើកងទ័ពឈ្លានពានយួន​បាញ់តង់យួនឆេះអស់​ ១០ ​គ្រឿង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ស្វាគមន៍ខែវិច្ឆិកាថ្ងៃស្អែក។
–នាទី «ពីនេះពី័នោះ»
លាវជំពាក់លុយចិនបានរថភ្លើងល្បឿនលឿន អាខ្វាងចង់បានដែរខ្ចីលុយចិន ៤​ពាន់លានដុល្លារ។
ជំនឿលើ Falun Gong នៅទសវត្ស ១៩៩០ ធ្វើឲ្ចិនកុម្មុយនិស្តភ័យ ប្រញាប់បង្ក្រាបដាច់ខាត។
ចិនកុម្មុយនិស្តចាប់និងសម្លាប់ពួក​ Falun Gong អស់ជាច្រើន។
មេដឹកនាំ Falun Gong ឈ្មោះ Li Hongzhi តាំងខ្លួនជាព្រះមានលុយរាប់រយលានដុល្លារ​នាំប្រពន្ធកូនមកនៅអាមេរិកនៅឆ្នាំ ១៩៩៦។
30Oct/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 3០.10.2023

១–នាទី «ពុទ្ធដីកាសម្ដេច»

ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យផ្សេងៗក្នុងភាសាខ្មែរ។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៤៤ ​។
យាយទៀងជួបនឹងកូនប្រុសនិងកូនស្រី ២​នាក់ទៀតនៅជំរំណងចាន់ រង់ចាំថ្ងៃធ្វើដំណើរទៅប្រទេសទី ៣។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
កន្ទ្រឹមខ្មែរសុរិន្ទ (ច្រៀងនិងកូទទ្រដោយ ឆែម ធីរះជ័យ )
៤–នាទី «ពីនេះពីនោះ»
ចិនប្រើប៉ូលិសរកលុយចូលរដ្ឋដោយចាប់ផាកឡានដែលចតតាមផ្លូវ។
បាតុកម្មទាមទារលុយពីធនាគារដែលមិនព្រមឲ្យអតិថិជនបើកលុយ។
វិបត្តិធនាគារនៅស្រុកចិន តើវាជាទីអវសាននៃមហាអំណាចសេដ្ឋកិច្ចមួយនេះហើយឬ?
29Oct/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 29.10.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​ ៩។
រឿងជំនឿស្ដីពីសាសនាជី សត្វក្រពើ ទង់ក្រពើ នាងគង្ហីង និង គោលការណ៍គោរពចំពោះគ្រូទាំង ៥ មាន មេ បា​ តា ​ព្រះ ចៅ ជាការយល់ឃើញរបស់លោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ផ្ទាល់​។ មានអ្នកខ្លះចាត់ទុកលោកថាជាមនុស្សឈ្លើយអត្តនោម័តិ ខុសគេខុសឯង។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះជាវគ្គបន្តនៃភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ» រៀបរាប់អំពីការផ្សងព្រេងរបស់ព្រអង្គម្ចាស់នីមួយៗ​ទាំង ៣ ក្នុងការស្វែងរករបស់អស្ចារ្យ យក មកផ្គាប់ព្រះទ័យស៊ុលតង់ជាបិតាក្នុងបំណងដណ្ដើមយកប្អូនស្រីជីដូនមួយ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Sealed with A Kiss» ច្រៀងដោយ Brian Hyland និងបទ«បើនឹងព្រាត់ហើយ» ច្រៀងដោយលោកស៊ីនស៊ីសាមុត ជាចម្រៀងចង្វាក់និងទំនងបែបបទតែមួយ​តែទំនុកខុសគ្នា។
៤–នាទី «ពីនេះពីនោះ»
ពួកវិភាគវិទូ អះអាងថាចិននឹងដួលរលំផ្នែកសេដ្ឋកិច្ចក្នុងមិនយូរខាងមុខ។
អ្នកវិភាគ៖ សង្គ្រាមនៅអ៊ុយក្រែនអាចរីករាលដាលជាសង្គ្រាមប្រើអាវុធនុយក្លេអ៊ែរ ។
ប្រើស្រោមជើងរឹតកំភួនជួយព្យាបាលជម្ងឺនោមយប់ Nocturia ៕
28Oct/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.10.2023

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ៤៣ ដែលនិយាយពីជីវភាពនៅជំរំជនភៀសខ្លួនឯជាយដែនខ្មែរ-ថៃ​និងប្រវត្តិ​អ្នកតស៊ូខ្មែរដូចជា​តា​មូលអ្នកបង្រួបបង្រួមកម្លាំងកតាំងពួកខ្មែរឥស្សរៈ​និងកូនប្រុសរបស់គាត់លោក​វរសេនីយ៍ឯកមូលសារី។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៥ និយាយពីជាប់គុកនៅព្រៃនគរ និង​សរសើរយួនដែលជាកញ្ជះបារាំងដូចខ្មែរដែរតែយួនវាចេះទាមទារឲ្យអ្នកទោសវាបានទទួលការចិញ្ចឹមគ្រប់គ្រងបានសមរម្យ​ខុសពីខ្មែរដែលគ្មានអ្នកណាអើពើនឹងជីវិតអ្នកជាប់គុកឡើយ។
គុក Chi Hoa ព្រៃនគរ សាងជំនួសគុកធំចាស់របស់អាណានិគមបារាំង។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
អតីតនាយករដ្ឋមន្ត្រី លីកឹគាង​បានចាកឋាននេះទៅហើយ ពាក្យចចាមអារ៉ាមថាស៊ីជិនពិងជាអ្នកបញ្ជូនទៅ។
ស៊ីជិនពិងប្រកាសបន្តបណ្ដាក់ទុនលើគម្រោងខ្សែក្រវាត់និងថ្នល់ជាប្រាក់ ១០៦,៦០០ លានដុល្លារអាមេរិកថែមទៀត ក្រោយបានបោះទុនអស់ ៩៦២,០០០​ លានដុល្លារតាំងពីឆ្នាំ ២០១៣ ទៅហើយ។
ប្រើស្រោមជើងរឹតកំភួនជួយបំបាត់ជម្ងឺនោមយប់ ឬ Nocturia បានយ៉ាងមានប្រសិទ្ធិភាព។
មួយវិធីទៀតគឺដេកយោលអង្រឹងពេលរសៀល ១​ថ្ងៃ កន្លះម៉ោង៕
27Oct/23

កម្មវិធីផ្សាយថ្ងៃសុក្រ 27.10.23

១–នាទី «ធម្មកថា»
ភិក្ខុរីមចាន់រ៉ា អធិប្បាយអំពីវិធីលុបបំបាត់ចេញពីចិត្តនូវជំនឿងប់ងុលនានា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៥ ជូនស្ដាប់…
អាខ្វាងប្រើក្រុមពាលស៊ីពាល​ប៉ូលិសពិសេសអង្គរក្សសាហាវតាមធ្វើបាបបក្សប្រឆាំង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ក្ដីស្រមៃក្លាយជាការពិត» ច្រៀងដោយជ័យលាភីនៃការប្រកួតចម្រៀងហាងហង្សមាស​កញ្ញា សំ លីដា។
៤–នាទី «ពីនេះពីនោះ» 
ប្រធានសភាអាមេរិកាំងថ្មីលោក ​Mike Johnson នៃបក្សសាធារណរដ្ឋពីរដ្ឋ Louisiana ។
ខ្មាន់កាំភ្លើងបាញ់មនុស្សស្លាប់​ ១៨ ​នាក់ របួស ​១៣ ​នាក់ នៅក្រុង Lewiston រដ្ឋ Maine កាលពីយប់ថ្ងៃពុធ។
វិធីទប់ទល់នឹងជម្ងឺ «នោមយប់» (Nocturia) ៕
26Oct/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.10.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះអ្នកគ្រូលាំងភាពអយុត្តិធម៌នៃប្រព័ន្ធយុត្តិធម៌ខ្មែរបច្ចុប្បន្នដែលកាត់ទោសលោកថាច់សេដ្ឋាអនុប្រធានបក្សភ្លើងទៀនឲ្យជាប់គុក ៣ ​ឆ្នាំ​និងពិន័យ ៤​ លានរៀល ​(US$1,000) ទៀត​ ក្រោយចាប់លោកដាក់គុកមិនឲ្យនៅក្រៅឃុំតាំងពីដើមឆ្នាំនេះមក។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៣ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះឋិតក្នុងភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ»។ រឿងនេះផ្ដើមដោយ ព្រះអង្គម្ចាស់ ៣ អង្គនៃនគរ ​១ បេតីប្អូនស្រីជីដូនមួយតែមួយអង្គដូចគ្នា ទើបស៊ុលតង់ជាបិតាឲ្យបុត្រាទាំង​ ៣ ប្រជែងគ្នារករបស់វិសេសមកថ្វាយ។ ម្ចាស់អង្គណារកបានរបស់គាប់ព្រះទ័យព្រះបិតា​ អង្គនោះនឹងបានម្ចាស់ក្សត្រីជាជាយា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងកំសាន្ត​ឈ្មោះ «សុំពឹងបងមួយ» គឺពឹងឲ្យធ្វើជាសង្សារទៅបង្ហាញអ្នកស្រុក ច្រៀងដោយ៖ វី ឌីណែត និង នី រតនា ដកស្រង់ពីយូធូប 👉 សុំពឹងបងមួយ | វី ឌីណែត – នី រតនា
៤–នាទី «ពីនេះពីនោះ»
ខ្មែរត្រូវនាំគ្នាដាស់វិញ្ញាណកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្ដីពីកម្ពុជា ឲ្យនៅមានជីវិត​និងត្រូវយកមកអនុវត្តឲ្យបានពេញលេញ។