14Nov/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.11.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៦ ។
វគ្គនេះនិយាយពី ស្រីជ័យជេដ្ឋ ចៅរបស់ជ័យជេដ្ឋាទី ២ និង​ក្សត្រីយួនអង្គចូវ ធ្វើរដ្ឋប្រហារសម្លាប់ឪពុកក្មេក​ព្រះបាទអង្គសូ ហើយយកម្ដាយក្មេកធ្វើជាអគ្គមហេសី​។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៤ ​។
លោក Nayan Chanda បានទៅសង្កេតការណ៍ពីការឈ្លានពានរបស់ខ្មែរក្រហមនៅភូមិឯព្រំប្រទល់ខ្មែរ-យួន៕
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
ចង់ថាខ្ញុំលង់ស្នេហ៍កន្ទ្រឹមមួយបទនេះដែលច្រៀងដោយមីនាងតូច មេយ៍ វ៉ារិន ខ្មែរសុរិន្ទរូបនេះក៏ថាទៅចុះ តែខ្ញុំចូលចិត្តស្ដាប់បទ «ផ្កាក្រោមខ្នើយ»​ច្រៀងដោយអ្នកចម្រៀងភ្លេងកន្ទ្រឹមវ័យក្មេងកញ្ញា เมย์ วารินทร์ រូបនេះណាស់។ ស្ដាប់ពេលណា​បានទឹកភ្នែកទឹកសំបោរពេលនោះ។ បាទស្ដាប់ហើយ ខ្សឹកខ្សួល! ថែមអាប្រុសរូបនេះកូតទ្របានពិរោះទៅទៀត។
–នាទី «ពីនេះពី័នោះ»
ចិនកុម្មុយនិស្តមានមហិច្ឆតាគ្រប់គ្រងពិភពលោក។
សម្រាប់ចិនហើយ ពេលនេះអាមេរិកគឺសត្រូវ​លែងជាដៃគូសេដ្ឋកិច្ចទៀតហើយ។
លោកសាស្ត្រាចារ្យ David Chandler ប្រារព្ធអំពីសៀវភៅរឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» ៕
13Nov/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.11.2023

១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ «ភិសវង់» ជាដើម។
២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ២ ៖ សេចក្តីប្រកាសមួយចេញពីវិទ្យុជាតិដែលយើងសប្បាយផង និងភ័យភិតផង។
នាំគ្នាដាក់អាវុធ​សុំចុះចាញ់ដោយសង្ឃឹមថាសម្ដេចឪមកជួយកូនចៅ​ តែខុសបំណងស្រឡះ សម្ដេចឪត្រូវពួកអាអាវខ្មៅខ្មៅចាប់ឃុំខ្លួនក្នុងវាំងឡើងធាត់ទ្រលុកៗ ។
រួចខ្មែរក្រហមក៏បណ្ដេញអ្នកក្រុងទាំងអស់ឲ្យចេញទៅទីជនបទ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមួយបទរបស់អ្នកចម្រៀងភ្លោះ Paul Simon និង Garfunkel ឈ្មោះ «The Sound of Silence ឬសម្លេងនៃភាពគថ្លង់» ។ Garfunkel ណែនាំថា​នេះគឺជាចម្រៀងរបស់មនុស្សដែលមិនមានសមត្ថភាពក្នុងការទាក់ទងជាមួយអ្នកដទៃ មិនតែជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ តែជាពិសេសគឺខាងផ្លូវសីលធម៌ចិត្តគំនិតផងដែរ។ ដូច្នេះអ្វីលោកអ្នកឃើញនៅជុំវិញខ្លួនលោកអ្នកគឺមនុស្សដែលពុំមានសមត្ថភាពក្នុងការស្រឡាញ់គ្នា គេហៅជម្ងឺនេះថា «សម្លេងនៃភាពគថ្លង់» ។
៤–នាទី «ពីនេះពីនោះ»
ទាហានអ៊ីស្រាអែល IDF បានចូលដល់កណ្ដាលក្រុង ហ្កាហ្សាតាំងពីសប្ដាហ៍មុន ហើយបានប្ដេជ្ញាចិត្តថាត្រូវតែកម្ទេចអង្គការហាម៉ាស់ឲ្យសូន្យពូជ។
ពេល​ IDF ចូលទៅដល់កណ្ដាលក្រុងហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនបានចេញមកលើកទង់ស សុំកុំបាញ់និងទម្លាក់គ្រាប់បែកទៀត ពួកហាម៉ាស់វាពួននៅក្រោមដី តែអ្នកស្រុកនៅលើដីត្រូវរងកម្មខ្លាំងក្លាណាស់។
តាំងពីអ៊ីស្រាអែលប្រកាសសង្គ្រាមវាយលុកចូលមកតំបន់ហ្កាហ្សា ជនប៉ាឡេស្ទីនស្លាប់អស់ ជាង ១១,០០០ នាក់ហើយ ៤០% ជាស្ត្រី​និងកុមារ។
សមាជិកបុរីអង្គរណាប្រាថ្នាចូលរួមផ្សងសំណាងទិញឆ្នោតកសាងបុរីអង្គរនៅ ​3271 S Chicken Rd, Rowland, NC 28383 សូមអញ្ជើញដាក់ផុកមកម្នាក់​ ១០០ ​ដុល្លារ សម្រាប់ទិញឆ្នោត​ Powerball & Mega Millions គឺទិញទាល់តែអស់ដើមទុនទើបឈប់។
បុស្បុកលោកតាគុយ​នៅបុរីអង្គរ សុំឲ្យលោកតាជួយកូនចៅឲ្យត្រូវឆ្នោតផងមក៕
12Nov/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 12.11.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​ ១១​ ។
លោកសាស្ត្រាចារ្យអធិប្បាយអំពីជំនឿសាសនាខ្មែរ​មុនការចូលមកដល់នៃព្រហ្មញ្ញ​និងពុទ្ធសាសនាក្នុងតំបន់គឺសាសនាជី​ ជឿរឿងឧត្តមភាពនៃសត្វក្រពើ​និងនាងគង្ហ៊ីង។ល។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៨ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះជាវគ្គបន្តរឿង «ព្រះអង្គម្ចាស់អះម៉ាត់និងទេពធីតា​ប៉ារីបានូរ» ដល់ត្រង់ស៊ុលតង់ឥណ្ឌាបានបញ្ជូនស្រីមេធ្មប់ឲ្យទៅស៊ើបរឿងព្រះអង្គម្ចាស់អះម៉ាត់ដោយចង់ដឹងថាព្រះអង្គទៅលាក់ខ្លួននៅទីណាជាមួយអ្នកណា។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកស៊ីនស៊ីសាមុតដែលតុំ សារ៉ាដេត​បានយកមកច្រៀងឡើងវិញ​ឈ្មោះ «រាត្រីមាត់ស្ទឹងសង្កែ» ។
៤–នាទី «ពីនេះពីនោះ»
កុំខឹងខ្ញុំណា ដែលសុំផ្ដាច់សម្ព័ន្ធបាបកម្មលួចលាក់ពីក្រោយខ្នងភរិយា។
ផែនដីនរកសម្រាប់ប្រជាជនប៉ាឡេស្ទីនរកទីបញ្ចប់គ្មាន។
ក្រុង Gaza ខ្ទេចខ្ទីដោយសារគំនិតពួកហាម៉ាស់ចង់ហុតឈាមពួកជវិហ្វ។
ជាងពុម្ពក្បាច់បុស្បុក។
11Nov/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.11.2023

១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!

វគ្គទី ១ ៖ ថ្ងៃដំបូងដែលខ្មែរក្រហមយកបានក្រុងភ្នំពេញ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៧
វគ្គនេះលោកប់ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
អាសៗ ហ្នឹងគឺបន្ទះ ឬកម្ទេចកោសិកា បារាំងហៅ Plaquettes អងើគ្លេសហៅ Platelets ។
ចាក់​PRP ព្យាបាលសន្លាក់ដៃ-ជើង មានជង្គង់ជាដើម។
ចាក់​PRP ព្យាបាលសក់ស្ដើង ក្បាលទំពែក។
ចាក់​PRP ព្យាបាល ជម្ងឺបត់ជើងតូចញយដងពេកពេលយប់ដេកមិនឆ្អែត។
10Nov/23

កម្មវិធីផ្សាយថ្ងៃសុក្រ 10.11.23

១–នាទី «កិច្ចសន្ទនាតុមុម៤» ដឹកនាំដោយលោកថាច់ពីយ៉ា​ពីអឺរ៉ុបដោយមានលោកប៉ែនវ៉ាណូពីបារាំង លោក ប៊ុនឆនពីហូឡង់ និង លោកណណហ៊ីពីបែលហ្ស៊ិកជាវាគ្មិន ពិភាក្សាគ្នាពីឯករាជ្យជាតិខ្មែរ ថ្ងៃ ៩​ វិច្ឆិកា​ ១៩៥៣ តើខ្មែរសព្វថ្ងៃមានឯករាជ្យឬទេ? វគ្គបញ្ចប់។

២–នាទី «ធម្មកថាអប់រំចិត្តដោយភិក្ខុសានសុជាកាលពីមិនទាន់លាសិក្ខាបទ»​ អធិប្បាយអំពីខ្មែរពូកែឈ្លោះគ្នា មិនសូវចេះជួបប្រជុំដោះស្រាយបញ្ហាទេ ជា​ធម្មកថាដែលបច្ចុប្បន្នអន្ទិតសាន សុជាបានធ្វើនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ ក្នុងពិធីរំឭកខួប ៧៣ ឆ្នាំដែលកម្ពុជាក្រោមធ្លាក់ទៅនៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២២) ពិធីដែលរៀបចំដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងម៉ែលប៊ន ។

៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៦ ជូនស្ដាប់…
ដោយអះអាងថាហ៊ុនសែនមិនគោរពរដ្ឋធម្មនុញ្ញ ដែលមាត្រាទី ១ ចែងថាប្រទេស​កម្ពុជា​​ គោរព​តាម​រដ្ឋធម្មនុញ្ញ​និង​ តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្សហើយជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមរបស់អ្នកចម្រៀងខ្មែរសុរិន្ទ ยอดรัก โคกนาสาม (យ៉តរ៉័ក ឃោកណាសាម) មួយបទឈ្មោះ «ស្រណោះភ្នំរុង» យកមកច្រៀងដោយកម្លោះ โก้ ภานุพงษ์ (កូ ផានុផុង)។
៥–នាទី «ពីនេះពីនោះ» 
Trump នាំមុខ Joe Biden មួយយោជន៍ក្នុងការស្ទង់មតិថ្មីៗនេះ។
អ៊ីស្រាអែលយល់ព្រមឈប់ធ្វើប្រតិបត្តិការមួយថ្ងៃ ៤​ម៉ោង បើកឱកាសឲ្យអ្នកស្រុកប៉ាឡេស្ទីនភៀសខ្លួនទៅកាន់ទីសុវត្ថិភាព។
៥០%នៃលំនៅឋានក្នុងតំបន់ហ្កាហ្សាត្រូវអ៊ីស្រាអែលកម្ទេច។
យាយហោរខ្វាក់ បាបា​វ៉ាងហ្កា ទាយថាពូទិននឹងត្រូវ ជនរុស្ស៊ីបាញ់ស្លាប់នៅដំណាច់ឆ្នាំ ២០២៣៕
09Nov/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.11.2023

១–នាទី «កិច្ចសន្ទនាតុមុម៤» ដឹកនាំដោយលោកថាច់ពីយ៉ា​ពីអឺរ៉ុបដោយមានលោកប៉ែនវ៉ាណូពីបារាំង លោកប៊ុនឆនពីហូឡង់ និង លោកណណហ៊ីពីបែលហ្ស៊ិកជាវាគ្មិន ពិភាក្សាគ្នាពីឯករាជ្យជាតិខ្មែរ ថ្ងៃ ៩​ វិច្ឆិកា​ ១៩៥៣ តើខ្មែរមានឯករាជ្យមែនឬ?
៩​ វិច្ឆិកា ១៩៥៣-២០២៣ = ខួបឆ្នាំទី ៧០ នៃទិវាឯករាជ្យជាតិកម្ពុជាពីបារាំង! តែសូមកុំភ្លេចថាតាំងពី ៧​ មករា​១៩៧៩ មកដល់សព្វថ្ងៃ កម្ពុជាឋិតនៅក្រោមការគ្រប់គ្រងរបស់យួន ដោយមានពួកអាកញ្ចះយួនក្នុងបក្ស CPP ជារបាំងផ្សែង។
២–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូកើតទុក្ខមិនសុខចិត្តដែលខ្មែរបច្ចុប្បន្ននាំគ្នាបញ្ចេញសម្លេងឈ្មោះខេត្ត តាកែវ ​ថា​ «តាកេវ» ​ទៅវិញ។ ម្ដេចបានជាវាអ៊ីចឹង?
៣–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៧ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះឋិតក្នុងភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អះម៉ាត់ និងទេពធីតា ​ប៉ារីបានូរ»។ ដល់ត្រង់ព្រះអង្គម្ចាស់អះម៉ាត់ បានទេពធីតាប៉ារីបានូរជាមហេសី។ ព្រះបិតានឹកដល់បុត្រាពៅដែលបាត់ដំណឹងជាយូរ បានស្រីធ្មប់ប្រាប់ថាព្រះអង្គនៅមានជីវិតនៅឡើយ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ» 
៥–នាទី «ពីនេះពីនោះ»
ខួបទី ៧០​នៃទិវាឯករាជ្យពីអាណានិគមបារាំង តែកម្ពុជាកំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់យួន ៣៤ ឆ្នាំហើយ​កាលណាទើបបានឯករាជ្យ?
ដូចបក្សសង្គ្រោះជាតិកាលពី​ ២០១៧​ ដែរ ណៅឆ្នាំ ២០២៣ នេះអាខ្វាងទាត់បក្សភ្លើងទៀនចេញពីសៃវៀនបោះឆ្នោត អាណាធើអីអញ?
https://us02web.zoom.us/j/6603817321?pwd=ZWtoNWZaMlhOUjlaK1F2WVp0Qzd1Zz09
ចាក់ Stem Cells ព្យាបាលរោគឈឺក្បាលជង្គង់ ល្អជាងវះកាត់?
La Clinic Singapore Phnom Penh សង្កាត់ភ្នំពេញថ្មី ៕
08Nov/23

កម្មវិធីផ្សាយ ថ្ងៃពុធ 08.11.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់​លក្ខណសម្បត្តិនៃអ្នកនាំសារ រួមមានព្យាការី មូហាំំម៉ាត់ អ៊ីព្រហ៊ីម (អាប្រាហាម) មូសា (ម៉ូសេស) អ៊ីសា (យេស៊ូគ្រិស្ត) ណួហ (ណូអេ) ជាដើម។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថារបស់លោកបណ្ឌិតក្រោមចំណងជើងថា «ការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបូរាណ»
លោកជឿថា​ជនជាតិភាគតិចកួយជាពិសេស បានជួយឲ្យខ្មែរក្លាយជាអាណាចក្រដ៏ធំធេងព្រោះកួយពូកែរឿងស្លដែក​និងទាក់ហើយផ្សាំងដំរី។
៣–នាទី «កំណាព្យសាបគំនិត»​ លោកថាច់ពីយ៉ាអ្នកជាយក្រុងប៉ារីស ស្នើជូនកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណនហ៊ីនៃប្រទេស​បែលហ្ស៊ិក–វគ្គបន្ត។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមិនស្គាល់ឈ្មោះហើយច្រៀងដោយអ្នកនាងណាក៏មិនដឹងដែរ អ្នកផ្ញើមកឲ្យគឺមិត្តអ្នកស្ដាប់វិទ្យុយើងជាប្រចាំឈ្មោះលោក សារិត ពេជ្រ ​នៅ Ontario កាណាដា។ បទនេះផ្ដើមដោយពាក្យថា​វាលស្រែវាលស្រូវ… ដូចគ្នានឹងបទឈ្មោះ «វាលស្រែវាលស្រូវ»​ដែលច្រៀងដោយ​អ្នកស្រី ហ៊ឹមស៊ីវន ដែរតែស្ដាប់ទៅទំនងបទខុសគ្នា។ សុំអញ្ចើញស្ដាប់ ពិរោះផន់គេបាទ។
៥–នាទី «ពីនេះពី័នោះ»
ម្សិលមិញខ្ញុំនិងភរិយាទៅបោះឆ្នោតនៅក្បែរផ្ទះ។
អភិបាលរដ្ឋVirginia​ លោក Glenn Youngkin ខំខ្លាំងណាស់​តែក៏ត្រូវខាងបក្សប្រជាធិបតេយ្យយលកសភាប្រតិភូ និងព្រឹទ្ធសភារដ្ឋទៅកាន់កាប់​ធ្វើឲ្យបំណងចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីត្រូវបញ្ចប់។​
07Nov/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.11.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៥ ។

យួនប្រើល្បិចលើករាជធីតាយួនឲ្យអភិសេកនឹងស្ដេចខ្មែរ​ហើយពង្រីកឥទ្ធិពលយួននៅក្នុងវាំងខ្មែរ​និងនៅក្នុងនគរខ្មែរទាំងស្រុង។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៣ ​។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកកុយវណ្ណា អនិកជនខ្មែរនៅស្រុកបារាំងឈ្មោះ «សុរិយារៀបលិច» ។
–នាទី «ពីនេះពី័នោះ»
Trump ប្រឈមមុខតុលាការរដ្ឋញិវយ៉កដែលសុទ្ធតែពួក Democrats​​ ។
ចៅក្រម Ergoron ដែលស្អប់ Trump ហើយដែល Trump ស្អប់ ក្នុងបណ្ដឹងរបស់ Letitia James ចោទថា Trump​ និងបក្ខពួក បំប៉ោងតម្លៃទ្រព្យសម្បត្តិ។
ស្នាដៃចាក់ពុម្ពក្បាច់និងកិន្នរី របស់លោកមេជាងផាវ។ សម្រាប់លំអបុស្បុក។
ក្រុមអ្នកដាំដើមត្នោត​ឬតាលព្រឹក្សបុរីអង្គរ។
សូមអញ្ជើញចូលរួមដាំត្នោតនៅបុរីអង្គរ ១​ដើម = ៣០០​ ដុល្លារ ចាត់ថាថ្លៃណាស់ដែរ។
06Nov/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ ០6.11.2023

១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យផ្សេងៗក្នុងភាសាខ្មែរ។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៤៦ ​ជាវគ្គបញ្ចប់។
ពី ១៩៧៩​ ដល់ ​១៩៨៩ យួនវាបញ្ចូលគ្នាវាចូលមកកាន់តំណែងគ្រប់មន្ទីរស្ថាប័នអស់ហើយ
​ទើបវាលេងល្ខោនដកទ័ពនៅឆ្នាំ ១៩៨៩។
នៅទសវត្សឆ្នាំ​១៩៨០ យួនហាណូយបង្កើត រ.ជ.រ.ប.ខ​. ក្លែងក្លាយ ដើម្បីកម្ចាត់ខ្មែរស្នេហាជាតិ។ ខ្មែរក្រហមខ្លាំងក្លាគឺខ្មែរក្រហមបម្រើយួន ព្រោះយួនគឺជាអង្គការ។​ សរុបសេច​ក្ដី ចិននិងយួន គឺ ១​ ដំប ៤ ។ ​​រឿង «អង្គការជានរណា?» ចប់បរិបូរណ៍។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ kitaguni no haru ច្រៀងជាភាសាជប៉ុនដោយអ្នកចម្រៀងល្បីជនជាតិចិនតៃវ៉ាន់ Teng Li Jin ច្រៀងជាភាសាខ្មែរក្រោមចំណងជើងថា «វណ្ណៈស្នេហ៍» ដោយ ព្រាបសុវត្ថិ​និងហ៊ឹមស៊ីវន និងជាភាសាចិន ក្រោមចំណងជើងថា «និទាឃរដូវនៃតំបន់ទក្សិណ» ដោយ Jiang Dawei ។
៤–នាទី «ពីនេះពីនោះ»
អាណាចក្រខ្មែរធ្លាប់ធំ ឥឡូវរួញមកនៅប៉ុនស្លឹកពោធិ៍ ក្រោកឡើងកូនខ្មែរ!
ប្រវត្តិភូមិក្រាំងលាវត្រូវប្រកាសឲ្យហៅថាជាភូមិតិរច្ឆានមកពីហេតុកើតកាលពីឆ្នាំ ១៩២៥ ។
អញ្ជើញទៅលេងបុរីអង្គរនៅខែមេសា​និង​កញ្ញា៕
05Nov/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 05.11.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យវគ្គទី​ ១០​ ។
រឿងជំនឿស្ដីពីសាសនាជី គោរពក្រពើនិងនាងគង្ហីង​ព្រមទាំងគោលការណ៍គោរពចំពោះគ្រូទាំង ៥ មាន មេ បា​ តា ​ព្រះ ចៅ ដែលគេឃើញមានយកមកដាក់ឈ្មោះប្រាសាទបូរាណខ្មែរ នានា ដូចជា៖
ប្រាសាទ «មេ» បូន ឬ មេបុណ្យនៅបារាយណ៍ទឹកថ្លា។
ប្រាសាទ «បា» យោន ឬ បាយ័ន នៅក្នុងអង្គរធំ។
ប្រាសាទ «តា» ព្រំ ឬ តាព្រហ្ម ឋិតនៅចម្ងាយ ១ ​គីឡូម៉ែត្រខាងកើតអង្គរធំ។
ប្រាសាទ «ព្រះ» ខណ្ឌ​ ឬ ព្រះខ័នមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីប្រាសាទបាយ័ន និង ១,៥ គីឡូម៉ែត្រ ពីទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំទិសខាងជើង។
ប្រាសាទ «ចៅ» ស្រីទេវតា ឬ ចៅសាយ ទេវតា មានចម្ងាយប្រហែល 13 គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា រួចបត់ស្តាំតាមផ្លូវលេខ 60 បន្ទាប់មកបត់ស្តាំតាម ផ្លូវហ្សាដឺហ្គោល ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ ដោយឆ្លងកាត់ខ្លោងទ្វារខាងត្បូងនៃប្រាសាទអង្គរធំ ប្រហែល 2 គីឡូម៉ែត្រ ហើយបត់ស្តាំឆ្លងកាត់ខ្លោងទ្វារជ័យប្រហែល 500 ម៉ែត្រ យើងនឹងទៅដល់ប្រាសាទចៅសាយទេវតា។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៦ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះជាវគ្គបន្តនៃភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ» ដល់ត្រង់ព្រះអង្គទាំង ៣ បញ្ចេញថ្វីដៃរបស់វិសេសជួយជីវិតម្ចាស់ក្សត្រីដែលគេប៉ងចង់បានជាជាយា។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ភក្ត្រាស្រទន់មានមន្តស្នេហ៍» ច្រៀងដោយអ្នកចម្រៀងចិន Qing Shan និងអ្នកចម្រៀងខ្មែរ ស៊ីនស៊ីសាមុត ។
៤–នាទី «ពីនេះពីនោះ»
កនយើងផ្ដើមរានព្រៃយកដីធ្វើថ្នល់ ជីកប្រឡាយបណ្ដើរៗហើយ។