All posts by worldkhmer Radio

03Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៩ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីការកាឡៃប្រវត្តិសាស្ត្រដោយប្រទេសជិតខាង ដូចជាសៀមអះអាងថាប្រាសាទព្រះវិហារជារបស់សៀមជាដើម។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូន​បទ “Goodbye My Love, Goodbye” របស់អ្នកចម្រៀងនិងនិពន្ធបទភ្លេងជន ជាតិក្រិកឈ្មោះ Demis Roussos តែថ្ងៃនេះសុំជូនជាភ្លេងសុទ្ធប្រគំដោយ​អ្នកលេងហ្គីតារជនជាតិអាល្លឺម៉ង់ឈ្មោះ Ricky KingRead More…

02Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.03.2023

Extraordinary Chambers in the Courts of Cambodia (ECCC) ១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិអ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ឆ្លើយតបទៅនឹង អំណះអំណាងរបស់អតីតខ្មែរក្រហម​ឬ អ្នកគាំទ្រខ្មែរក្រហម ខ្មោច​លោកយិន​សែម​ដែលបានចោទសានសុវិទ្យថាប្រជាភិថុតិមិនស្រាវជ្រាវរកការពិតរឿងខ្មែរក្រហម ជឿតែអ្នកគ្រូសូផានីបៃដែលលោកយិនសែមថាអាចជាយួនផងក៏មិនដឹង។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងខ្មែរ ឈ្មោះRead More…

01Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 01.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់បង្ក្រាប​ Hydra ​ពស់ក្បាល​ ៩។ ២–បាឋកថារបស់លោកបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ស្ដីពីជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា វគ្គ១ ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងសៀមស្រង់ពីកុនក្លឹង្គទសវត្សឆ្នាំ ៩០ ឈ្មោះបទ วอนลมฝากรัก ប្រែថា សុំផ្ញើស្នេហ៍តាមខ្យល់ ច្រៀងដោយ Nancy Topline តាមការស្នើសុំពីមិត្តអ្នកស្ដាប់ដែលថាចម្រៀងថៃមួយបទនេះកំពុងជាទីពេញចិត្តរបស់អ្នករាំវ័យក្មេង ។ ៤–នាទី «ពីនេះពីនោះ»

28Feb/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់ថាហេតុអ្វីបានជាត្រូវយកធម៌មកដាក់ក្នុងជីវិតរាល់ថ្ងៃ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៣ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៨ ​អានដោយសានសុវិទ្យ ​។ ៤–នាទីRead More…

27Feb/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.02.2023

១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣៨ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការបកស្រាយពត៌មានដែលថាកាលពី ថ្ងៃ ១៨​ កុម្ភៈ​កន្លងមកថ្មីៗនេះ​ហ៊ុនសែនបានដឹកនាំគណៈប្រតិភូបក្សប្រជាជនរួមមានស ខេង ទៀ បាញ់ ម៉ែន សំអន​ ជាដើម​ ទៅសម្ដែងការគួរសមចំពោះចៅហ្វាយយួនរបស់ពួកវាដល់ក្រុងហាណូយ។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទជាភាសាថៃឈ្មោះ «โสดแล้วนะ-នៅលីវវិញហើយ» ច្រៀងដោយកុមារី ល្អហួស ​ហៅRead More…

26Feb/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.02.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១០​-១១។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «កូនប្រសារនិងម្ដាយក្មេក» ច្រៀងដោយជេន​ សាយចៃ។ ៤–នាទី «ពីនេះពីនោះ»

25Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីធាតុពិតនៃពាក្យថាអត់ធន់​គឺដូចទ្រឹស្ដីអហិង្សាសកម្ម របស់មហាត្មៈគន្ធីនោះដែរ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តណែនាំឲ្យស្គាល់ Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងជីវិតពោរពេញទៅដោយគ្រោះកម្មទុក្ខវេទនាដែលត្រូវបញ្ជាឲ្យបំពេញបេសកកម្មដ៏សែនលំបាកចំនួន​ ១២ ​ប្រការរបស់អនុទេពក្រិករូបនេះ ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីទ័ពយួនហាណូយនៅស្រុកខ្មែរជាង​៤​ម៉ឺននាក់ជួយពួកខ្មែរក្រហមវាយសាធារណរដ្ឋខ្មែររបស់លោកលន់នល់​ ហើយឃោសនាថាពួកវានឹងត្រឡប់ទៅស្រុកយួនវិញក្រោយចប់សង្គ្រាម។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរសុរិន្ទ​ឈ្មោះ «នឹកស្រុកខ្មែរ»​ គេថាច្រៀងដោយ​ ផានុផុង​ហៅ​ โก้ តែស្ដាប់ទៅសម្លេងដូច​សង់សែងRead More…

24Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 24.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–រឿងខ្លីលើកយកមកអានដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH កាលពីឆ្នាំ ២០១៣ ស្ដីពីមេរៀនជីវិតដ៏មានតម្លៃដែលយុវជនមានសញ្ញប័ត្រពីសាកលវិទ្យាល័យនៅភ្នំពេញម្នាក់បានទទួលពីជាងជួសជុលកង់ដែលពិការដៃជើង។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “Saving All My Love For You” ជាភ្លេងមួយបទទៀតដែលធ្វើឲ្យ Whitney Houston ល្បីល្បាញជាអ្នកចម្រៀងអាមេរិកស្បែកខ្មៅដែលមាន​សម្លេងខ្ពស់ប្រភេទ mezzo-soprano ដែលចេញពីទ្រូងដោយមិនពិបាកបង្ខំហើយឡើងខ្ពស់ដល់កម្រិតកំពូល ។​​ ៤–ពីនេះពីនោះ

23Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ រៀបរាប់អំពីប្រុសខាតលក្ខណ៍​ថាតើប្រុសប្រភេទណាដែលចាត់ទុកថាជាប្រុសខាតលក្ខណ៍។ ២–នាទី «សម្លេងនារីខ្មែរ» សូមជូនការរៀបរាប់របស់អ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីការបានទៅទស្សនាចំណុចទេសចរណ៍របស់ខ្មែរមានតំបន់អង្គរជាដើម​និងឧបទ្ទវហេតុឡានម៉ុងហួតភ្លូកថ្ងៃជិតរៀបការរបស់អ្នកគ្រូ។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងរបស់ Simon និង Garfunkel ឈ្មោះ «The Sound of Silence» ដែលវង់Read More…

22Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.02.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលនឹងបន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាប។ ២–បណ្ដាញពត៌មានថ្មីៗ សម្ភាសបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ថា ហេតុអ្វីបានជាលោកបោះពុម្ពសៀវភៅស្តីពី«អាហារនៅជនបទអង្គរ» បង្ហាញពីជីវិត «អ្នកស្រុក»អង្គរ! ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងសៀមភូមិភាគឦសានតាមការស្នើសុំពីមិត្តអ្នកស្ដាប់ដែលថាចូលចិត្តចម្រៀងថៃ ឈ្មោះ «O.K.บ่อ้าย​ (តើអូខេទេបង)» ច្រៀងដោយ ข้าวทิพย์ ธิดาดิน ។ ៤–«ពីនេះពីនោះ» ខាងក្រោមនេះជាផ្ទាំងគំនូរ​ប្រាសាទខ្មែរនៅអង្គរចំនួន ៣ ដោយវិចិត្រករល្បីសម័យបច្ចុប្បន្នដែលធ្វើអំណោយដល់បុរីអង្គរដោយ​សមាជិកចិត្តសប្បុរសមួយរូបទុកដេញថ្លៃយកលុយជួយគំរោងយើង៕ ប្រាសាទបន្ទាយស្រីRead More…