All posts by worldkhmer Radio

23Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីដើមហេតុពិតនៃថ្ងៃ ១៨​ មីនា ​១៩៧០៖ វត្តមានទាហានយួនយៀកកុង-យៀកណាមខាងជើងរាប់ម៉ឺននាក់នៅលើទឹកដីកម្ពុជាដែលស្ដេចស៊ីហនុប្រកាសថាអព្យាក្រឹត។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងជប៉ុនដ៏ល្បីល្បាញឈ្មោះ «Subaru» ឬ ផ្កាយកូនមាន់ច្រៀងបន្តផ្ទាល់ក្នុងខនសឺតដោយRead More…

22Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៨ គឺចាប់សេះញីស៊ីសាច់មនុស្សជាអាហាររបស់ស្ដេច Diomedes ​។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងភាសាបារាំងឈ្មោះ «Love Me, Please Love Me»​ ច្រៀងដោយ​ Michel Polnareff កាលពីឆ្នាំ ១៩៦៦ ។ ៤–នាទី «ពីនេះពីនោះ»Read More…

21Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.03.2023

១–វគ្គបញ្ចប់ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។ ២–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីហេតុអ្វីយើងមិនគប្បីស្រឡាញ់ប្រពន្ធគេ។ ៣–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៦ ។ ៤–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់Read More…

20Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.03.2023

១–វគ្គទី ៣ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។ ២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៤២ ជាវគ្គបញ្ចប់នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងលើកយកការផ្ដន្ទាទោសរបស់សភាអឺរ៉ុបនិងមតិអន្តរជាតិដទៃទៀតចំពោះបទរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរដោយមេដឹកនាំផ្ដាច់ការហ៊ុនសែនក្នុងការដាក់ទោសលោកកឹមសុខាឲ្យជាប់ឃុំ ២៧ ឆ្នាំនិងបិទបណ្ដាញពត៌មានសម្លេងប្រជាធិបតេយ្យ VOD ។ ៤–នាទីRead More…

19Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.03.2023

១–វគ្គទី ២ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។ ២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១៦-១៧។ ៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងចង្វាក់Read More…

18Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.03.2023

១–វគ្គបញ្ចប់នៃធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា។ ២–វគ្គទី ១ នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។ ៣–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៧ របស់គេគឺត្រូវ ចាប់​ឧសភរាជកោះក្រែតមកថ្វាយព្រះចៅ Eurystheus នៃនគរ​Mycenae ។ សេពគប់នឹងកុម្មុយនិស្តចិន-យួនខ្មែរអស់ដី តែពេលសេពគប់នឹងបារាំងបានខាងលិចមកវិញខ្លះ តែក៏អស់ខាងកើតច្រើន ​(កម្ពុជាក្រោម) ៤–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​Read More…

17Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 17.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៤១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ស្ដីពីដំណោះស្រាយបញ្ហាកម្ពុជា​ដែលមានជនផ្ដាច់ការកាន់អំណាចធ្វើឲ្យការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបានដោយ​សេរីនិងយុត្តិធម៌ ដែលជាស្ថានការណ៍ស្រុកខ្មែរមុនការបោះឆ្នោតលើកទី ៥​​ ខែកក្កដា ២០១៣​ គឺកាលពី​ ១០​ឆ្នាំមុន។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងប្រពៃណីខ្មែរជាភ្លេងលើកជំនូនជូនមេបាក្នុងឱកាសពិធីចងដៃ។ ៤–នាទី «ពីនេះពីនោះ» First Cambodian American female,Read More…

16Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីដើមហេតុពិតនៃថ្ងៃ ១៨​ មីនា​១៩៧០។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨៨ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងប្រភេទ Doo-Wop មួយបទឈ្មោះ «Earth Angel» (ទេពធីតាដើរដី)Read More…

15Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 15.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៦ គឺបណ្ដេញហ្វូងបក្សីយក្សចេញឲ្យផុតពីបឹង Stymphalos ​។ (រូបភាពចម្លងពីកាសែត GTP Headlines) ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា វគ្គទី ៣ ។ ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងភាសាបារាំងឈ្មោះ «Et Pourtant»​ ក្នុងកុនរឿង Cherchez l’Idole ឆ្នាំ​ ១៩៦៤Read More…

14Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.03.2023

១–ធម្មកថារបស់ព្រះតេជគុណរឹមចាន់រ៉ា ឆ្លើយតបទៅនឹងសំនួរអំពីមូលហេតុដែលខ្មែរពូកែឈ្លោះគ្នា–វគ្គទី ២។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៥ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤០ ​អានដោយសានសុវិទ្យ ​។ ៤–នាទី ”តន្ត្រី»Read More…