All posts by worldkhmer Radio

11Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ថាអ្នកដែលសំណាងល្អមានអាយុវែងហើយគួរតែធ្វើអំពើល្អឲ្យច្រើនទើបជីវិតវែងហ្នឹងវាមានន័យ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមណែនាំឲ្យស្គាល់បងប្អូន Moirae ទាំង ​៣ ​ដែលជាទេពធីតាអ្នកកំណត់ព្រហ្មលិខិតរបស់មនុស្ស​និងពួកអាទិទេព។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ស្ដីពីស្ថានការណ៍នៅឥណ្ឌូចិន​និងនៅសៀមរបស់ពួកកុម្មុយនីស្តកាលពីឆ្នាំ ១៩៧០។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងប្រភេទ Rock & Roll ឈ្មោះ «Handy Man»​ ច្រៀងដោយ​ James TaylorRead More…

10Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 10.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៥ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–ភាគ ២ នៃបាឋកថារបស់លោក នរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមធ្យោបាយដែលខ្មែរយើងប្រើដើម្បីភ្ជាប់មនុស្សទៅនឹង​ទេព ជាពិសេសតាមរយៈការ​ប្រើភេសជ្ជៈ មានស្រា-ស ជាដើម។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “ជ្រងនិមន្ត” ជាភ្លេងអញ្ជើញអារក្ខ សម្ដែងដោយ​ក្រុមកេរមត៌កដូនតាខ្មែរពីទីក្រុងភ្នំពេញក្នុងពិធីភ្ជុំវង់តន្ត្រីអារក្ខខ្មែរនៅខេត្តស្វាយរៀង ។ ៤–ពីនេះពីនោះ តើចិននឹងវាយលុកតៃវ៉ាន់ពេលណា​ហើយតៃវ៉ាន់ត្រៀមទប់ទល់ហើយនៅ?

09Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ អធិប្បាយអំពីសារៈសំខាន់នៃថ្ងៃមាឃបូជា​ដែលខ្មែរយើងបានប្រារព្ធធ្វើរួចហើយកាលពីថ្ងៃអាទិត្យ​ ១៥ ​កើតខែមាឃ​ត្រូវនឹងថ្ងៃទី ៥ ​កុម្ភៈ ២០២៣ ។ ២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីសម្រស់នៃធម្មជាតិនៅស្រុកខ្មែរ​ដូចជានៅឧទ្យានជាតិភ្នំគូលេន នៅភ្នំសន្ទុក​និង​ព្រៃភ្នំដទៃទៀតដែលអ្នកគ្រូបានទៅទស្សនា។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៨ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «Goodbye My Love»Read More…

08Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 08.02.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ដែលថ្ងៃនេះខ្ញុំសុំលើកយក រឿងក្ដីស្នេហារបស់ Eros (Cupid) និង Psyche មកជំរាប ។ ២–ភាគ ១ នៃបាឋកថារបស់លោក នរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមធ្យោបាយដែលខ្មែរយើងប្រើដើម្បីភ្ជាប់មនុស្សទៅនឹង​ទេពជាពិសេសតាមរយៈការ​ប្រើភេសជ្ជៈ មានស្រា សជាដើម។ ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងឈ្មោះ «ស្រឡាញ់អូនដល់ឆ្អឹង» ចម្រៀងចាស់ពីទសវត្សឆ្នាំ ១៩៩០ ច្រៀងដោយលោកកុយវណ្ណាពីក្រុងប៉ារីស។ ៤–«ពីនេះពីនោះ»

07Feb/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីព្រះពុទ្ធ និងពុទ្ធសាសនា​ជារបស់ពីរដាច់គ្នា​តឺពេលអស់ព្រះពុទ្ធទៅហើយ​ពុទ្ធសាសនាគង់នៅដដែលមិនសាបសូន្យទៅជាមួយផងទេ។ ២–នាទី «រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៧​ ដែលជាភាគបញ្ចប់) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ស្ដីពីទស្សនៈសាកលរវាងសៀម-យួនអំពីអាស៊ីអាគ្នេយ៍ ក្នុងរាជ្យស្ដេចណាំងក្លាវ​ឬ ព្រះរាមទី ៣​ និង​មីងម៉ាងបុត្ររបស់​អធិរាជយ៉ាឡុង។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៥Read More…

06Feb/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.02.2023

១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងលើកយកអំពើផ្ដាច់ការឥតគុណធម៌របស់ពួកកុម្មុយនីស្តក្នុងបក្សប្រជាជនរបស់អាខ្វាងដែលប្រើច្បាប់និងតុលាការស្រេចនឹងចិត្តពួកវាដើម្បីរារាំងមិនឲ្យមន្ត្រីសំខាន់ៗរបស់គណបក្សប្រឆាំងចូលរួមការបោះឆ្នោតបាន ។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ផ្កាយប្រដាប់ចិត្ត» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រ ស៊ីនស៊ីសាមុត​។ ៤–នាទី «ពីនេះពីនោះ»  –ហេតុដូចម្ដេចបានជា​មាឃបូជាខ្មែរ​និង​មាឃបូជាសៀម​ប្រារព្ធធ្វើនៅថ្ងៃខែខុសគ្នា​ហើយ​​ពុទ្ធសករាជខ្មែរ​និង​សៀមក៏តាមគ្នាមិនទាន់ដែរ?​

05Feb/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 05.02.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៧​ ។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៧៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «I Started A Joke» ច្រៀងដោយ Robin Gibb នៃវង់ The BeeRead More…

04Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ថាយើងគប្បីព្រមរស់ស្របតាមច្បាប់ធម្មជាតិ ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមត្រឡប់មកចាប់ផ្ដើមពីរឿង Theogony របស់ Hesiod ដែលរៀបរាប់អំពីសម័យ Chaos ចូលសម័យ Titans រួចសម័យ ​​Zeus ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ស្ដីពីស្ថានការណ៍សឹកនៅវៀតណាមកាលពីឆ្នាំ ១៩៦៩។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «ឆ្នាំអូន ១៦»​Read More…

03Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–បទសម្ភាសន៍របស់សារពត៌មានអ៊ីឡិចត្រូនិច ថ្មីៗ ជាមួយលោកនរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យ ប្រចាំ​មហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមូលហេតុ ដែលថាឧទ្យានអង្គរមានជីវិត និងត្រូវតែមានជីវិតរហូត។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “La Vie En Rose” របស់ Edith Piaf ច្រៀងដោយ​ Casey Breves ដោយមាន​បងប្រុស Dylan BrevesRead More…

02Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយថាហេតុអ្វីទើបគួរយកធម៌មកដាក់ក្នុងជីវិតរាល់ថ្ងៃ។ ២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីការបំផ្លិចបំផ្លាញព្រៃឈើ​និងធនធានធម្មជាតិដទៃទៀតនៅនគររំដួល។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់» ច្រៀងដោយអ្នកស្រីឈុន វណ្ណា​សម័យសង្គម។ ​អ្នកស្រីចាកឋានទៅ ៤​ ឆ្នាំហើយ។ ៥–«នាទីពីនេះពីនោះ»