កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.08.2022
Podcast: Play in new window | Download
១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២ វគ្គទី ២៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, ដោយលើកយកការសិក្សាប្រៀបធៀបរវាងវាំងសៀមនឹងវាំងយួនក្នុងការដណ្ដើមគ្នាហែកជញ្ជែងកម្ពុជានិងលាវ។ ២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១២ ដែលមានរៀបរាប់អំពីការប្រទាញប្រទង់រវាងចិននឹងយួនព្រៃនគរដណ្ដើមយកកោះនៅក្នុងសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ១៩៧៣។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «ព្រែកឯងអស់សង្ឃឹម»ច្រៀងដោយម៉ុលកាម៉ាចតន្ត្រីប្រគំដោយវង់បក្សីចាំក្រុង។ ៤–«នាទីពីនេះពីនោះ» អ្នកគ្រូត្រឹងងាឬឡាយហ៊ុនគីនៃសៀវភៅអរិយធម៌ខ្មែរទទួលមរណភាពហើយ — អ្នកណាមែនទែនដែលនៅពីក្រោយសង្គ្រាមកម្ពុជាពីឆ្នាំ ១៩៧០ មក? — រាយនាមអ្នកគាំទ្របុរីអង្គរចូលបុណ្យផ្កានិងមូលនិធិជីកបារាយណ៍។ ប្រធានទីប្រឹក្សាដង្ខៅធី សន្យាថាធ្វើបន្ទប់ទឹកសម្រាប់ភ្ញៀវថ្ងៃបុណ្យRead More…