កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.09.2022
Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់លោកជាតិហង្សាពីរដ្ឋមីនីសូតាលើកយករឿងហ៊ុនសែនចូលហ៊ុនរកស៊ីជាមួយឧក្រឹដ្ឋជនចិនបើកកាស៊ីណូជួញដូរមនុស្សជាប្រព័ន្ធនៅសីហនុវីល ប៉ោយប៉ែត ស្រុកខ្មែរ នៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ស្រុកលាវ និងនៅម៉ុងឡាក្នុងតំបន់អបគមន៍រដ្ឋស្ហានប្រទេសភូមា។ ៣–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណានហ៊ីនៅប្រទេសបែលហ្ស៊ិក និងលោកប៊ុនឆននៅប្រទេសហុល្លង់នឹងបន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន៍យួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «សែនស្រឡាញ់ពេញចិត្ត»ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រលោកស៊ីនស៊ីសាមុត និងបទ «Summer Kisses Winter Tears» ច្រៀងដោយបិតាភ្លេង Rock & Roll លោកអិលវិសRead More…